ព័ត៌មានជាតិ គម្រោងស្ថាបនាផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប សម្រេចបានជាង៦០ភាគរយ គិតត្រឹមចុងខែមិថុនានេះ ! Share Tweet (សៀមរាប)៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណ:ការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានដឹកនាំគណ:ប្រតិភូអន្តរក្រសួង អញ្ជើញត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១នេះ។ ក្នុងដំណើរបេសកកម្មការងារនេះ ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ឱ្យអ្នកសារព័ត៌មានដឹងថា គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាបនេះ សម្រេចបានប្រមាណជាង ៦០%ហើយ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បន្តថា រហូតមកដល់ពេលនេះ ការងារស្ថាបនាផ្លូវទាំង ៣៨ខ្សែគិតត្រឹមចុងខែមិថុនានេះ សម្រេចបាន ៦៤%។ ក្នុងនោះការងារដាក់លូក្នុងគម្រោងផ្លូវ ៣៨ខ្សែនេះ សម្រេចបាន៨០% និងការងារដាក់លូ ក្រៅគម្រោងផ្លូវ ៣៨ខ្សែ បានចំនួន៨៧%។ ឯកឧត្តម អះអាងយ៉ាងមុតមាំថា ការងារនេះនឹងបញ្ចប់តាមផែនការដែលបានគ្រោងទុក បើទោះបីជាមានការរាំងស្ទះខ្លះៗ ដោយសារជំងឺឆ្លងកូវីដ-១៩ យ៉ាងណាក្តី។ សូមជម្រាបជូនថា គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ត្រូវបានសម្ពោធ បើកការដ្ឋានកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ តាមផែនការគម្រោងនេះ នឹងប្រើរយ:ពេល ១៣ខែ ដោយគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ខាងមុខ៕ Post Views: 148 Related Topics: Up Next ប្រជាជនខ្មែរមិនពេញចិត្តនិងការមករស់នៅលើទឹករបស់ប្រជាជនវៀតណាមនៅក្អមសំណរ ខណៈពួកគេទទូចសុំរស់នៅបណ្តោះអាសន្នរង់ចាំអជ្ញាធរបើកច្រកវិញ(មានវិឌីអូ) Don't Miss USAID បន្ដជួយដល់កម្ពុជា ដើម្បីអនុវត្តន៍គម្រោងស្តីពីការធ្វើឱ្យប្រសើរឡើងប្រព័ន្ធដឹកជញ្ជូន ត្រជាក់សម្រាប់ជួយដល់ការដាំដុះ និងដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានទាន់ហេតុការណ៍12 mins ago NATO ជំរុញឱ្យចិនផ្តោតលើសង្គ្រាមរុស្ស៊ី បាន ព្រមាន ថា ខ្លួន អាច យក តម្រាប់ តាម ការ គំរាម កំហែង របស់ តៃវ៉ាន់ ព័ត៌មានទាន់ហេតុការណ៍24 mins ago ប្រទេសលោកខាងលិចដាក់ទណ្ឌកម្មទាហានមីយ៉ាន់ម៉ាបន្ថែមទៀត ពីរឆ្នាំបន្ទាប់ពីរដ្ឋប្រហារលោកស្រី ស៊ូជី ព័ត៌មានទាន់ហេតុការណ៍33 mins ago សម្តេចប៉ាប Francis ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទ្វីបអាហ្រ្វិក កន្លែងដំបូងនៅកុងហ្គោ ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព12 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព12 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook