Connect with us

ព័ត៌មានជាតិ

ប្រជាជនខ្មែរមិនពេញចិត្តនិងការមករស់នៅលើទឹករបស់ប្រជាជនវៀតណាមនៅក្អមសំណរ ខណៈពួកគេទទូចសុំរស់នៅបណ្តោះអាសន្នរង់ចាំអជ្ញាធរបើកច្រកវិញ(មានវិឌីអូ)

អជ្ញាធរវៀតណាមបាន បិទច្រកទន្លេរត្រង់ចំនុចក្អមសំណរជាប់ប្រទល់ជាមួយកម្ពុជា ដោយភ័យខ្លាចប្រជាជនខ្លួនដែលត្រូវបានបានបណ្តេញចេញពីភូមិសាស្ត្ររាជធានីភ្នំពេញកាលពីថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ក្រោមហេតុផល រក្សាសោភ័ណ្ឌភាពតាមដងទន្លេរ។

ផ្តល់កិច្ចសំភាសន៍ ជាមួយកម្ពុជាសន្តិភាពនៅថ្ងៃទី២៨ខែមិថុនាកន្លងមកនេះ លោក យ៉ ហ្វុង វិន បាននិយាយថា ប្រជាជនវៀតណាមដែលកំពុងរស់នៅលើផ្ទៃទឹក ក្នុងភូមិ រាំងជួរ ឃុំ ក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាលនាពេលនេះ មានចំនួនជាង២០០គ្រូសារ ដោយពួកគេត្រូវបានបណ្តេញចេញពីដងទន្លេរនៅក្រុងភ្នំពេញមក ដោយពួកគេបានចំណាយពេលពីរយប់ពីរថ្ងៃទើបធ្វើដំណើរមកដល់។ លោកថា នៅទីនេះលោកត្រូវបានណែនាំដោយអជ្ញាធរភាគី កម្ពុជាអោយលក់ត្រីអស់ ត្រូវរុះរើបែចេញភ្លាម និងមិនអនុញ្ញាតិ្តអោយរស់នៅទីនេះទៀតឡើយ ។

តែយ៉ាងណា លោកថា ពួកលោក មិនអាចរើចេញភ្លាមៗទេ ដោយសារ ពួកលោកមិនមានសិទ្ឋរស់នៅលើដីខ្មែរ និងមិនទាន់ត្រូវបានអនុញ្ញាត្តិ អោយចូលស្រុកភ្លាមៗដែរ ដោយសារវៀតណាមកំពុងផ្ទុះ ជំងឺកូវិតខ្លាំងក្លារ។

ទាក់ទិនការមករស់នៅកកកុញតាមបណ្តោយច្រាំងទន្លេរ ក្នុងភូមិរាំងជួរ ឃុំក្អមសំណរនេះ ប្រជាជនខ្មែរមួយចំនួនបានបង្ហាញការមិនពេញចិត្តឡើយ ដោយសារពួកគេបានដណ្តើមការនេសាទត្រី របស់ប្រជាជនក្នុងតំបន់នោះ មិនអាចរកបានដូចមុន គ្មានផ្លូវចុះទៅរកត្រី តែពួកគេមិនបានបង្ករអសន្តិសុខណាមួយឡើយ។\

លោក សម្បត្តិ ប្រជាជនម្នាក់រស់នៅក្នុងភូមិរាំងជួរបានបង្ហាញអាម្មរណ៍មិនពេញចិត្តនិងភ័យខ្លាចចំពោះការមករស់នៅទីនេះ របស់ពួកគេ លោកថា ជា១០ថ្ងៃហើយដែលពួកគេមករស់នៅទីនេះ លោកិងប្រជាជនក្នុងភូមិមិនអាចរកត្រីបរិភោគបានឡើយ។

មិនខុសគ្នាទេ អ៊ុំស្រី ស្រូយ ញ៉ាន់ បានសំដែងការមិនពេញចិត្តដោយសារ ពូកគាត់រកត្រីមិនបានហូបដូចមុន ដោយអះអាងថា  ប្រជាជនវៀតណាមប្រើប្រាស់ឧបរណ៍នេសាទ ខុសច្បាប់មួយចំនួន ហើយអជ្ញាធរមកមិនទាន់ពេលពួកគេនេសាទខុសច្បាប់លួចលាក់ឡើយ តែយ៉ាងណា អ៊ុំស្រីបានទទូចដល់អជ្ញាធរត្រូវបញ្ជូនពួកគេទៅស្រុកវិញអោយបានឆាប់។

យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា កន្លង​មក​មាន​ជន​ឱកាសនិយម​មួយ​ចំនួន​បាន​លប​លួច​ធ្វើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅ​លើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ​បាន​ប្រែ​ក្លាយជា​កន្លែង​ស្នាក់​នៅ​ដោយ​ខុសច្បាប់​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ីមាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​ការ​ប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាក​សំណល់ ការបន្ទោរ​​បង់​ពាស​វាល​ពាស​កាល​ក្នុង​ទន្លេ ធ្វើ​ឱ្យ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវៈចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹកបំពុល​​បរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព​នៃ​ប្រជាពលរដ្ឋដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផង​ដែរ​។

 

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook