Connect with us

ព័ត៌មានអន្តរជាតិ

បំណុលគ្រួសារនៅប្រទេសថៃមានការកើនឡើងខ្ពស់ក្នុងរយៈពេល ១៨ឆ្នាំមកនេះជុំវិញបញ្ហាជំងឺកូវីដ-១៩

(ថៃ)៖ មជ្ឈមណ្ឌលស្រាវជ្រាវ Kasikorn (K-Research) បានរាយការណ៍ថា បំណុលគ្រួសាររបស់ប្រទេសថៃបានកើនឡើងដល់ ១៤,១៣ទ្រីលានបាត ឬស្មើនឹង ៩០,៥ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ដែលឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៨ឆ្នាំមកនេះ។ នៅត្រីមាសទី ៤ នៃឆ្នាំ ២០២០ សមាមាត្របំណុលគ្រួសារមានចំនួន ៨៤,៩ភាគរយ។

ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបានអូសបន្លាយនៅក្នុងឆ្នាំនេះ បាននាំឱ្យមានការធ្លាក់ចុះខាងសេដ្ឋកិច្ច និងបំណុលគ្រួសារ។ ជាលទ្ធផល មជ្ឈមណ្ឌល K-Research បានកែសម្រួលការព្យាករបំណុលគ្រួសាររបស់ប្រទេសថៃក្នុងឆ្នាំ ២០២២ ដល់កម្រិតពី ៩០ភាគរយទៅ ៩២ភាគរយនៃ GDP ពីការព្យាករលើកមុនដែលមានពី ៨៩ភាគរយទៅ ៩១ភាគរយ។

បំណុលគ្រួសារបានកើនឡើង ៨៨,១ប៊ីលានបាតក្នុងត្រីមាសទី ១ ក្នុងឆ្នាំនេះដោយផ្អែកទៅលើមូលដ្ឋានប្រចាំត្រីមាស ដោយសារប្រាក់កម្ចីមាន ៣ប្រភេទ គឺប្រាក់កម្ចីហ៊ីប៉ូតែក ប្រាក់កម្ចីមុខរបរ និងប្រាក់កម្ចីសម្រាប់តម្រូវការប្រចាំថ្ងៃដែលរួមទាំងអាហារផងដែរ។

កាលពីថ្ងៃទី ៣ ខែកក្កដា ប្រទេសថៃបានរាយការណ៍នូវការឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៦ ២៣០នាក់ និងមានអ្នកស្លាប់ចំនួន ៤១នាក់ ដែលបានបង្កើនចំនួនអ្នកជំងឺសរុបដល់ ២៧៧ ១៥១នាក់ និងចំនួនអ្នកស្លាប់សរុប ២ ១៨២នាក់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook