Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលខិតខំអភិវឌ្ឍផ្លូវលំជនបទឱ្យក្លាយទៅជាផ្លូវកៅស៊ូដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលខិតខំ អភិវឌ្ឍផ្លូវលំជនបទឱ្យក្លាយទៅជាផ្លូវកៅស៊ូដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈមានផ្លូវធ្វើដំណើរងាយស្រួល និងដឹកកសិផលទៅកាន់ទីផ្សារបានឆាប់រហ័ស។

លោក គង់ ភឿន ប្រធាននាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថាការអភិវឌ្ឍន៍ផ្លូវលំជនទៅជាផ្លូវក្រាលកៅស៊ូនេះ បានជួយដល់ប្រជាពលរដ្ឋនៅតាមជនបទ ដើម្បីធានាការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋប្រកបដោយភាពងាយស្រួលក្នុងការធ្វើអាជីវកម្ម សិស្សានុសិស្សមាន សុវត្ថិភាពក្នុងការធ្វើដំណើរទៅសាលារៀន ពិសេសការតភ្ជាប់ពីផ្លូវមួយទៅផ្លូវមួយទៀតគឺវាមានភាពប្រទាក់ក្រឡាជាសរ សៃឈាមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ។

លោកបានបញ្ជាក់ថាក្រសួងបាន ពង្រីកការអភិវឌ្ឍន៍ផ្លូវលំជនបទ នៅតាមបណ្តាខេត្តផ្សេងៗទៀត និងតំបន់ដាច់ស្រយាលដើម្បីឱ្យមានផ្លូវតភ្ជាប់គ្នាទៅវិញទៅមកសម្រាប់ប្រជាពលរដ្ឋបានធ្វើដំណើរ។

«គោលនយោបាយរបស់ក្រសួងគឺជំរុញការលើកកម្ពស់កម្រិតជីវភាពប្រជាជននៅតាមជនបទ ដើម្បីបង្ខិតជួយជនបទមានជីវភាពប្រហាក់ប្រហែលទីប្រជុំជន ។អ៊ីចឹងស្ថាបនាផ្លូវនេះជាដើម នៅពេលយើងស្ថាបនាផ្លូវនេះរួចប្រជាជនបានរស់តាម​ដងផ្លូវ​នេះ​​ ។គោលនយោបាយនេះអាចបង្កើតទីផ្សារ បង្កើតនូវទីប្រជុំជន ធ្វើឱ្យប្រជាពលរដ្ឋទទួលបានសេវាល្អលឿនចំណេញពេលវេលា ប្រជាជនយើងមានប្រាក់ចំណូល ច្រើន ធ្វើឱ្យពួកគាត់មានជីវភាពគាត់ធូ​រធារ ប្រជាពលរដ្ឋយើងសប្បាយចិត្ត ប្រជាពលរដ្ឋតំបន់ជនបទលែងទៅជាជនបទ មានការរីកចម្រើនច្រើន មានទីប្រជុំជនច្រើនរួចហើយ តំបន់ជនបទអាចស៊ីវិល័យ ប្រហាក់ប្រហែលប្រទេសនានានៅលើពិភពលោក»។

សូមបញ្ជាក់ថា កាលពី៥ឆ្នាំមុន ក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាផ្លូវជាង៣ម៉ឺនគីឡូម៉ែត្រ ហើយរហូតបច្ចុប្បន្ននេះក្រសួងអភិវឌ្ឍន៍ជនបទបានកសាងបានផ្លូវបានប្រវែងជាង ៤ម៉ឺន៦ពាន់គីឡូម៉ែត្របន្ថែមទៀត។ ជាមួយគ្នានេះផ្លូវក្រួសក្រហមក្រសួងបានអភិវឌ្ឍទៅជាផ្លូវកៅស៊ូបានរហូតទៅដល់ ៣៥៧៤គីឡូម៉ែត្រ និងផ្លូវបេតុង អភិវឌ្ឍបានជាង៨០០គីឡូម៉ែត្រ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook