(កំពង់ឆ្នាំង)៖ មន្ត្រីជំនាញកសិ កម្មបានឱ្យដឹងថា កសិករខេត្តកំពង់ឆ្នាំងជាច្រើន បានបង្កើនការចិញ្ចឹមមាន់ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងតំបន់និងនាំចេញមកកាន់រាជធានីភ្នំពេញខណ:មាន់ស្រែមានតម្លៃថ្លៃ ហើយរសជាតិឆ្ងាញ់ ទំហំធំស្របតាមតម្រូវការបស់អ្នកបរិភោគ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេ សាទខេត្តកំពង់ឆ្នាំង បានមាន ប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ពីមួយថ្ងៃទៅមួយថ្ងៃការចិញ្ចឹមមាន់របស់កសិករមានការកើនឡើងជាហូរហែខណៈបច្ចុប្បន្ននេះមានកសិដ្ឋានធំៗចំនួនជាង ១១ កសិដ្ឋាននិងប្រជាពលរដ្ឋជាច្រើនកំពុងចិញ្ចឹមជាលក្ខណៈគ្រួសារដោយសារតម្លៃទីផ្សារល្អ ជួយឲ្យកសិកររកចំណូលបានខ្ពស់។
លោកបន្តថា បើគិតមក ដល់បច្ចុប្បន្ននេះ កសិករនៅ ក្នុងខេត្តចិញ្ចឹមមាន់ស្រុកបានចំនួនសរុបជាង២លានក្បាលទោះបីស្ថិតក្នុងបរិបទកូវីដ ១៩ក៏ដោយ ក៏អតិថិជននៅតែបញ្ជាទិញជារៀងរាល់ថ្ងៃ រីឯតម្លៃវិញមាន់រស់ក្នុង១គីឡូ ក្រាមមានតម្លៃ២ម៉ឺនរៀល ដែលជួយសម្រួលជីវភាពរបស់ពួកគាត់បានប្រសើរផងដែរ។

“និយាយជារួម ពាក់ ព័ន្ធនឹងការចិញ្ចឹមមាន់មានការកើនឡើងទីមួយពាក់ព័ន្ធនឹងតម្លៃទីផ្សាររបស់គាត់ដូចជានៅថេរ ហើយការធ្លាក់ចុះស្ថិតនៅក្នុងបរិបទកូវីដនេះគឺធ្លាក់ចុះតិចតួចដែរ។ ទីពីរពាក់ព័ន្ធនឹងប្រាក់ចំណូលនៃការចិញ្ចឹមមាន់របស់គាត់គឺប្រាក់ចំណូលខ្ពស់”។
លោកប្រធានមន្ទីរបញ្ជាក់ថា ដើម្បីចិញ្ចឹមមាន់ស្រែបានជោគជ័យ កសិករមិនអាចនៅរក្សាទម្លាប់នៃការចិញ្ចឹមពាស វាលពាសកាលទេ ត្រូវតែដាក់ក្នុងទ្រុង ហើយត្រូវជ្រើសរើសពូជមាន់ស្រែដែលគេឲ្យតម្លៃមានរសជាតិឆ្ងាញ់ជាមាន់សុទ្ធធន់និងជំងឺ ពូជធំលឿននិងជាពូជដែលស្របតាមស្តង់ដារទីផ្សារផងដែរ៕