Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញអនុវត្តវិធានការរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកនិងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ សម្រេចបាន៩៥ភាគរយហើយ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញអនុវត្តវិធានការរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹកនិងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ សម្រេចបាន៩៥ភាគរយហើយ ដែលបានធ្វើឱ្យស្ថាន ភាពដងទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមានសោភ័ណ ភាពស្រស់ស្អាតនិងបរិស្ថានល្អ ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៦របស់ក្រុមប្រឹក្សារាជធា នីភ្នំពេញក្រោមវត្តមានឯកឧត្តមប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ខែកក្កដាឆ្នាំ ២០២១នេះ នៅសាលារាជ ធានីភ្នំពេញ លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងថា រាជធានីភ្នំពេញមានខណ្ឌចំនួន០៦ ដែលមានផ្ទះបណ្ដែតទឹក បែត្រីនិងសំណង់មិនរៀបរយនៅតាមដងទន្លេ ដែលមានចំនួនរហូតដល់ ១៤៧២ទីតាំង ចែកចេញជា ៤ប្រភេទ ក្នុងនោះមានប្រភេទជា បែត្រី សំណង់មិនរៀបរយ ដៃត្រី និងទូកនេសាទ ក្នុងចំនួននេះ មានបងប្អូនប្រជា ពលរដ្ឋបានស្ម័គ្រចិត្តរុះរើចេញមកលើគោក មានចំនួន ១២៤២ទីតាំង។

លោកបញ្ជាក់ថា ចំពោះទីតាំងចល័តដែលអាជ្ញាធរបានរៀបចំឲ្យពួកគាត់ចិញ្ចឹមត្រីជាបណ្តោះអាសន្នចំនួន២ ទីតាំងផ្សេងគ្នា ក្នុងនោះទីតាំងទី១ នៅជាប់ព្រំប្រទល់រវាងស្រុកពញាឮនិងខណ្ឌព្រែក ព្នៅ មានចំនួន១៩៤ទីតាំង និង ទីតាំងទី២ នៅជាប់និងស្រុកលើកដែកចំនួន១៩ ទីតាំង និងទីតាំងដែលបាននិងកំពុងរុះរើមានចំនួន១៧ ទីតាំង ។ ការងារខាងលើនេះ អាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យចំនួន ៩៥ភាគរយ គិតមកដល់ ពេលនេះ ។

លោកមាន ចាន់យ៉ាដា ក៏បានបញ្ជាក់ផងដែរថា ការអនុវត្តនូវវិធានការជុំវិញការរៀបចំសណ្តាប់ធ្នាប់របៀប រៀបរយ ទៅលើបែត្រី ផ្ទះទឹកនិងសំណង់មិនរៀបរយនៅលើផ្ទៃទឹក តាមដងទន្លេនៅរាជធានីភ្នំពេញទទួលបានជោគជ័យនេះ គឺដោយសារ អាជ្ញាធរមានវិធានការចំពោះ មុខល្អប្រសើរ សហការបានល្អជាមួយដៃគូពាក់ព័ន្ធ និងមានការគាំទ្រពីមហាជនយ៉ាងពេញទំហឹង។

ឯកឧត្តមប៉ា សុជាតិវង្ស នៅក្នុងឱកាសនោះ បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះអាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ឯកឧត្តមឃួង ស្រេង ជាអភិបាល ដែលអនុវត្តការរៀបចំសណ្ដាប់ធ្នាប់លើផ្ទៃទឹកនេះបានយ៉ាងល្អប្រសើរនិងទទួលបានជោគជ័យ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០២១ កន្លងមកនេះ ជាថ្ងៃដែល អាជ្ញាធរប្រើវិធានការរដ្ឋបាល ចុះទៅរុះរើ បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និង សំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ដើម្បីបើកផ្លូវនាវាចរ កុំឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសកុំឲ្យបន្តការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឲ្យខូចខាតយ៉ាង ធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុល បរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខ ភាពប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ ហើយការងារនេះ បើគិតមក ដល់ពេលនេះអាជ្ញាធររាជធានីភ្នំពេញ អនុវត្តបានជោគជ័យនិងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook