Connect with us

ព័ត៌មានជាតិ

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ កំពុងដំណើរការនៅខេត្ត -ក្រុងចំនួន១៤ ខណៈដែលរាជធានីភ្នំពេញត្រូវបានបិទបញ្ចប់

(ភ្នំពេញ)៖ យុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ១៩ ជូនប្រជាពល រដ្ឋកំពុងដំណើរការនៅខេត្ត -ក្រុងចំនួន១៤ ខណៈដែលរាជធានីភ្នំពេញត្រូវបានបិទបញ្ចប់ ដើម្បីធានាសុវត្ថិភាព សុខភាពជូនប្រជាពលរដ្ឋ ពីការឆ្លងជំងឺកូវីដ-19 ដ៏កាចសាហាវនេះ។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានគិតគូរ ចំពោះការចាក់វ៉ាក់សំាងជូនប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ដោយប្រកាន់យកនូវគោលជំហរ ធ្វើយ៉ាងណាឱ្យល្បឿនការចាក់វ៉ាក់សាំងនេះ បានលឿន។ លោកជំទាវបញ្ជាក់ថា បច្ចុប្បន្នមានខេត្ដចំនួន១៤ បាននិងកំពុងដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង។ លោកជំទាវ បានបញ្ជាក់ថា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ប្រសិនបើមានការខ្វះខាត ក្រុមគ្រូពេទ្យ ត្រូវធ្វើសំណើមក ( គ.វ.ក-១៩)ដើម្បីបញ្ជូនកម្លាំងក្រុមគ្រូពេទ្យ និង យុវជនស័្មគ្រចិត្តសម្តេចតេជោ ដើម្បីចុះជួយទៅតាមបណ្តារាជធានី-ខេត្តដែលខ្វះនោះ។

លោកជំទាវបន្ត៖ «នៅដំណាច់ខែកក្កដានេះ ខេត្តទាំងអស់ ២៥រាជធានីខេត្ត យើងដករាជធានីភ្នំពេញចេញអ៊ីចឹងនៅសល់២៤ខេត្ត ។ដោយឡែក១៤ខេត្តយើងកំពុងតែដំណើរការចាក់ យើងសង្ឃឹមថា ប្រសិនបើវ៉ាក់សាំងមកជាបន្តបន្ទាប់ តាមផែនការលទ្ធកម្មការទិញវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ដោយមិនការប្រែប្រួលទេនោះដំណាច់ខែសីហានេះវ៉ាក់សាំងមកដល់អស់ហើយ ក្នុងកម្រិតចាក់ជូនប្រជាពលរដ្ឋ គោល ដៅ១០លាននាក់ នេះជាកិច្ចការមួយ ដែលយើងបានខិតខំធ្វើទាំងអស់គ្នា។ ការចូលរួមចំណែកនេះ នឹងបន្ថែមល្បឿនទៅទៀត ដែលការចាក់របស់យើងកាន់តែមានសន្ទុះខ្លាំងក្លា សម្រេចបានទៅតាមផែនការដែលយើងគិតទុកមុននេះ ។ សូមបញ្ជាក់ថា ខេត្ត-ក្រុង ទាំង១៤ ដែលកំពុងដំណើរ ការចាក់វ៉ាក់សាំង រួមមាន៖ ខេត្តកណ្ដាល. ព្រះសីហនុ. កំពង់ស្ពឺ. តាកែវ.បៃលិន. កោះកុង.កំពង់ចាម. ស្វាយរៀង. កំពង់ឆ្នាំង. ត្បូងឃ្មុំ. បន្ទាយមានជ័យ. បាត់ដំបង. សៀមរាប និងខេត្តព្រៃវែង៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook