Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រៀមរៀបចំទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនពលរដ្ឋ នៅទីប្រជុំជនស្រុកមង្គលបូរី

អាជ្ញាធរខេត្តបន្ទាយមានជ័យបានត្រៀម រៀប ចំទីតាំងចំនួន ៣កន្លែង នៅក្នុងឃុំឫស្សីក្រោក ទីប្រជុំជនស្រុកមង្គលបូរី ដើម្បីចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋចំនួន ៤៨.០០០នាក់ នៅពេលឆាប់ៗខាងមុខនេះ ខណៈដែលយុទ្ធនាការចាក់វ៉ាក់នេះ បាននិងកំពុងសម្រុកធ្វើយ៉ាងសកម្មស្រោចទៅលើប្រជា ពលរដ្ឋចំនួន ៦០.០០០នាក់ ក្នុងក្រុងប៉ោយប៉ែត និង ៥០.០០០នាក់ ក្នុងសង្កាត់ចំនួន ៤ក្នុងទី ប្រជុំជនក្រុងសិរីសោភ័ណ នោះ។

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ជាប្រធានគណៈកម្មការខេត្តប្រយុទ្ធ ជំងឺ កូវីដ-១៩ រួមនឹងក្រុមការងារ បានចុះទៅពិនិត្យទីតាំងត្រៀមរៀបចំចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩នេះ ជូនដល់ប្រជាពលរដ្ឋក្នុងឃុំឫស្សីក្រោក ទីរួមស្រុកនេះដែលមានទីតាំងត្រូវ រៀបចំនោះចំនួន ៣កន្លែង មាននៅសាលាបឋមសិក្សាប្ញស្សីក្រោក , សាលាបឋមសិក្សាគំរូ និង សាលាចិន ចុងវ៉ា កាលពីសៀលថ្ងៃ២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវ នឹងថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅចូលរួមចាក់វ៉ាក់សាំង ដើម្បីការពារជំងឺកូវីដ-១៩ឱ្យបាន គ្រប់ៗគ្នា តាមការរៀបចំរបស់អាជ្ញាធរដែនដី ក្រុមការងារ ហើយត្រូវចូលរួមអនុវត្តន៍ឱ្យបាន ខ្ជាប់ខ្ជួននូវវិធាន ការពារបីការពារ និងបីកុំ ដើម្បីចៀសផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុំ រាត្រី ក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋ មានការយោគយល់ ដោយសារកន្លែងខ្លះប្រឈម ការរាតត្បាតជំងឺដ៏កាចសាហាវខ្ពស់បានចាក់មុន កន្លែងខ្លះស្រុក ខ្លះយឺតយ៉ាវ តែអាជ្ញាធរដែនដី ក្រុមការងារ នឹងបន្តចាក់ជូនឱ្យបានគ្រប់ៗគ្នា តាមកម្មវិធី និង ផែនការចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាល ដែលបានដាក់នោះ។

ឯកឧត្តម បានបញ្ជាក់ថា វ៉ាក់សាំងដែលចាក់ជូនបងប្អូនយើងនាពេលនេះ គឺជាការផ្តល់ ជូនពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធាន ការសម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើង ឱ្យបានគ្រប់ៗគ្នា ដូច្នេះហើយបងប្អូនត្រូវគោរព ដឹងគុណចំពោះសម្តេច ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook