ព័ត៌មានជាតិ ស៊ីម៉ាក់ថា គ្រាប់បែកដៃជាង៣០០គ្រាប់ដែលប្រទះឃើញនៅកណ្តាលក្រុងសៀមរាប អាចប្រឈមគ្រោះថ្នាក់ ! Share Tweet សៀមរាប៖ អ្នកជំនាញមជ្ឍមណ្ឌលសកម្មភាពកំចាត់មីន ហៅកាត់ថាស៊ីម៉ាក់ ” CMAC ” បានជីកកកាយ និងប្រមូលគ្រាប់បែកដៃមិនទាន់ផ្ទុះបានប្រមាណជាង៣០០គ្រាប់ យកទៅរក្សាទុក នៅសារមន្ទីរសន្ដិភាពសកម្មភាពកំចាត់មីន ដើម្បីត្រៀមកំម្ទេចចោល។ មជ្ឍមណ្ឌលនេះ ស្ថិតនៅឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ដែលមានចម្ងាយប្រមាណជិត ៣០គ.ម ពីក្រុងសៀមរាប។ លោក អ៊ាន សុធា ប្រធានកងឯកភាពកំចាត់មីនទី៤ ប្រចាំខេត្ដសៀមរាប និងខេត្ដកំពង់ធំ បានអោយដឹងនៅល្ងាចថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ គ្រាប់បែកដៃនោះមានប្រមាណ ៣២៥គ្រាប់នោះ ផលិតនៅប្រទេសអង់គ្លេស ម៉ាក់(36 UK ) វាអាចប្រឈមគ្រោះថ្នាក់ដល់មនុស្សប្រសិនបើមានការប៉ះពាល់ឬធ្វើជ្រុះធ្លាក់ទៅដី។ លោកបានបន្ដថា គ្រប់បែកដៃនោះត្រូវគេបានកប់វាចោលជាច្រើនឆ្នាំមកហើយ ដែលនៅចំណុចជាឃ្លាំងគ្រាប់មូយកន្លែងនៅក្នុងក្រុងសៀមរាប។ ប៉ុន្ដែ លោកមិនអាចសន្និដ្ឋានថា បានកប់ទុកចោលនៅឆ្នាំណានោះទេ។ លោកបន្ថែមថា គ្រាប់បែកដែលបន្សល់ទុកនៅក្រោមដីនេះ អាចនឹងមានច្រើនទៀត ហើយក្រុមការងារស៊ីម៉ាក់ នឹងបន្ដជីករុករកបន្តនៅថ្ងៃទី១២ ខែកក្កដាស្អែកនេះទៀត ដើម្បីប្រមូលយកទៅកំទេចចោល។ លោកបានបន្ដថា ការជីកកាយរកឃើញដោយចៃដន្យនោះ គឺជាក្រុមការងាររបស់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ រៀបចំបណ្តាញខ្សែកាប កាលពីថ្ងៃទី១០ ខែកក្កដាកន្លងមកនោះ ពិតជាមានសំណាងណាស់ ដែលកាយចំគ្រាប់បែកនោះ។ លោក បញ្ជាក់បន្ថែមថា បើសិនយើងជីកប៉ះចំវាៗអាចនឹងផ្ទុះភ្លាម។ បើតាម លោក សុខ សីហា ប្រធាន ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកក្កដានេះ ក្រុមកម្មករ នៃក្រុមការងាររបស់មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ខេត្ដសៀមរាប បានជីកដីបង្កប់ខ្សែកាបអ៊ុបទិកក្រោមដីប្រទះឃើញ ដោយដំបូងឡើងមានតែប្រមាណជា ៧គ្រាប់ប៉ុណ្ណោះ ប៉ុន្ដែនៅពេលអ្នកជំនាញស៊ីម៉ាក់ គាត់បានរកឃើញជាច្រើនគ្រាប់ទៀត ដែលសរុបចំនួន ៣២៥គ្រាប់ ហើយខាងអ្នកជំនាញស៊ីម៉ាក់ថាអាចនៅសល់គ្រាប់បែកមិនទាន់ផ្ទុះនោះទៀត។ ទីតាំងដែលប្រទះឃើញគ្រាប់នោះ ស្ថិតនៅជាប់របងរបងវិទ្យាល័យ ១០មករា ១៩៧៩ ក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកបានបន្ថែមថា ក្រុមដោះមីនCMAC ប៉ាន់ស្មាននៅសល់ប្រហែល20%ទៀត ប៉ុន្តែCMAC បានផ្អាករកសិន ដោយសារពួគាត់ពុំបានយកឧបករណ៍មកគ្រប់គ្រាន់ និងមានគ្នាតិចស្របពេលថ្ងៃឈប់សម្រាកផង ជាមួយគ្នានោះក្រុមការងាររាវគ្រាប់មិនទាន់ផ្ទុះរបស់CMAC បានដាក់ស្លាកសញ្ញាគ្រោះថ្នាក់ហ៊ំព័ទ្ធជុំវិញទីតាំងនោះហើយដែរ៕ Post Views: 220 Related Topics: Up Next អង្គការ BirdLife ជំរឿនសត្វត្មាតកម្ពុជា រកឃើញត្មាតចំនួន១២១ក្បាល Don't Miss អាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រៀមរៀបចំទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនពលរដ្ឋ នៅទីប្រជុំជនស្រុកមង្គលបូរី Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានទាន់ហេតុការណ៍2 mins ago NATO ជំរុញឱ្យចិនផ្តោតលើសង្គ្រាមរុស្ស៊ី បាន ព្រមាន ថា ខ្លួន អាច យក តម្រាប់ តាម ការ គំរាម កំហែង របស់ តៃវ៉ាន់ ព័ត៌មានទាន់ហេតុការណ៍14 mins ago ប្រទេសលោកខាងលិចដាក់ទណ្ឌកម្មទាហានមីយ៉ាន់ម៉ាបន្ថែមទៀត ពីរឆ្នាំបន្ទាប់ពីរដ្ឋប្រហារលោកស្រី ស៊ូជី ព័ត៌មានទាន់ហេតុការណ៍23 mins ago សម្តេចប៉ាប Francis ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទ្វីបអាហ្រ្វិក កន្លែងដំបូងនៅកុងហ្គោ ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព12 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព12 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook