Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យម្នាក់ មានរឿងមិនសុខចិត្តរឿងចូលក្របខណ្ឌ ខមមិនចូលផេកសម្ដេចភ្លាម សម្ដេចឲ្យក្រសួងធ្វើការភ្លាម

រាជធានីភ្នំពេញ៖ កាលពីយប់ថ្ងៃទី១១ ខែឧសភា មាននារីម្នាក់ ដែលមានគណនីហ្វេសប៊ុក​ Sun Vannak បានចូលទៅខមមិនខាងក្រោមផុសរបស់ សម្ដេច ហ៊ុន សែន ពាក់ព័ន្ធនឹងបញ្ហារបស់នាង ដែលភ្លាមៗនោះសម្ដេច ហ៊ុន សែន ក៏បានចូលទៅប្រតិកម្មផងដែរ។

យ៉ាងណាមិញបើយោងតាមការខមមិនរបស់ស្រ្ដីម្នាក់នោះបានរៀបរាប់យ៉ាងដូច្នេះថា៖«នាងខ្ញុំ/ខ្ញុំបាទ សូមគោរពជំរាបសួរ សម្តេច តេជោ ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត! ទីណាមានសម្តេច ទីនោះគឺមានសន្តិភាព ! សូមមេត្តាស្នើសុំ សម្តេច ជួយអន្តរាគមន៍ ចំពោះនាងខ្ញុំនឹងខ្ញុំបាទផង ដោយហេតុថា នាងខ្ញុំនឹងខ្ញុំបាទបានបំពេញការងារជាមន្ត្រីកិច្ចសន្យា នឹងមន្ត្រីជួលផ្នែកគិលានុបដ្ធាកនឹងឆ្មប ដែលមកដល់ពេលបច្ចុប្បន្ននេះ ម្នាក់ៗបម្រើការអស់រយៈ​ពេលមិនក្រោម ៥ ឆ្នាំឡើយនៅមន្ទីរពេទ្យបង្អែកបាធាយ និងនៅមណ្ឌលសុខ​ភាពស្ថិតនៅក្រោមឱវាទរបស់ការិយា​ល័យ​​សុខាភិបាលស្រុកប្រតិបត្តិបាធាយ ខេត្តកំពង់ចាម។ ដោយបានទទួលពត៌មានពីក្រសួង សុខាភិបាល និងគោលនយោ​បាយរបស់សម្តេចពុក ស្តីពីការជ្រើសរើសបុគ្គលិកសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធនឹងជំងឺកូវីដ19 ហេតុនេះហើយនាងខ្ញុំនឹងខ្ញុំបាទក៏បានស្ម័គ្រចិត្តចូលរួមប្រយុទ្ធនឹងជំងឺនេះ នៅស្រុកបាធាយនឹងនៅខេត្តកំពង់ចាមជាដើមហើយក៏បានបំពេញឯកសារដាក់ទៅខាងមន្ទីរសុខា​ភិ​បាល​ខេត្តកំពង់ចាម ប៉ុន្តែ នៅពេលក្រ​សួង​​​​​បាន​ចេញបញ្ជីឈ្មោះបំពេញសាលាកប័ត្រអ្នកត្រូវបានបញ្ចូល​ក្របខណ្ឌ បែរ​ជាគ្មានឈ្មោះនាងខ្ញុំនឹងខ្ញុំបាទទៅវិញ តែបែជាមានឈ្មោះអ្នកដែលទើបនឹងចូលបម្រើការការងារក្នុងរយៈពេលខ្លីទៅ​វិញ។ នេះមិនដឹងថាមកពីបញ្ហាបច្ចេស​ទេសអ្វីឱ្យប្រាកដទេដោយហេតុពួកនាងខ្ញុំ/ខ្ញុំ​បាទ​​ខិតខំបំពេញការងារគ្រប់កាលៈទេសៈនិងភារកិច្ចដែលប្រធានអង្គ​ភាពក៏ដូចជាការិ​យាល័យសុខាភិបាលស្រុកបានចាត់តាំង​​ ហើយកន្លងមកពួកនាងខ្ញុំ/ខ្ញុំបាទទាំងអស់គ្នាក៏ធ្លាប់ធ្វើជាលិខិតសុំការអន្តរាគមន៍ទៅរដ្ឋបាលខេត្តនិងនៅមន្ទីរមុខងារសាធារណៈចំនួន២​លើកមកហើយដែរ ប៉ុន្តែមិនមានដំណោះ​ស្រាយសមស្របណាមួយឱ្យនាងខ្ញុំ/ខ្ញុំ​បាទទាំងអស់គ្នាឡើយ។ ហេតុដូចនេះ នាងខ្ញុំនឹងខ្ញុំបាទសូមមេត្តាគោរពស្នើសុំសមេ្តច ជួយអន្តរាគមន៍បញ្ចូលឈ្មោះនាង​​ខ្ញុំ​/ខ្ញុំបាទផង ដើម្បីឱ្យនាងខ្ញុំ/ខ្ញុំបាទមានលទ្ធភាពបានចូលរួមប្រយុទ្ធនឹងជំងឺកូវីដ19នេះ ជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុជួយដល់ប្រជាជនយើងផង។ នាងខ្ញុំ នឹងខ្ញុំបាទសូមគោរពជួនពរសម្តេច ទទួលបាននូវសុខភាពល្អបរិបូរណ៍ កំលាំងពលៈមាំមួន ដើម្បីដឹកនាំប្រទេសកម្ពុជា ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឈលើគ្រប់វិស័យ។ សូម សម្តេច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីនាងខ្ញុំ/ខ្ញុំបាទ»។

ខណៈពេលក្រោយរំលងបាន២ទៅ៣ម៉ោង សម្ដេចក៏បានចូលទៅរីផ្លាយដោយសម្ដេចបានចូលឆ្លើយតបយ៉ាងដូច្នេះថា៖«ខ្ញុំបានបញ្ជូនរឿងនេះទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលហើយ» ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook