Connect with us

ព័ត៌មានកីឡា

អំបែងដបហោះពេញអាកាស! ខណៈអ្នកគាំទ្រអង់គ្លេស ដេញវាយអ្នកគាំទ្រអ៉ីតាលី ក្រោយអង់គ្លេសបរាជ័យលើកពាន EURO 2020

ទីក្រុងឡុងដ៍៖ មានវីដេអូជាច្រើនបង្ហោះលើបណ្តាញសង្គម បង្ហាញពីសកម្មភាពអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិអង់គ្លេស ដេញវាយអ្នកគាំទ្រក្រុមជម្រើសជាតិអ៉ីតាលី ពេលដែលអង់គ្លេសបរាជ័យលើកពាន EURO 2020 ត្បិតពួកគេបានចាញ់ក្នុងការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងលទ្ធផល ៣ទល់នឹង២។

វីដេអូដែលត្រូវបានចែកចាយតៗគ្នានោះ បង្ហាញថា អ្នកគាំទ្រអង់គ្លេសបានបន្តធ្វើរឿងដែលពិភពលោកស្អប់ខ្ពើម ដោយសារខ្លួនជាម្ចាស់ផ្ទះរៀបចំការប្រកួតផ្តាច់ព្រ័ត្រ រវាងអង់គ្លេស និងអ៉ីតាលី ប៉ុន្តែបែរជាបង្កបញ្ហាមិនល្អបែបនេះដាក់អ៉ីតាលី។

មានវីដេអូផ្សេងទៀតបង្ហាញដែរថា ក្រោយអង់គ្លេសបរាជ័យក្រោយថ្វីជើងអ៉ីតាលី ក្នុងវគ្គផ្តាច់ព្រ័ត្រនេះ គឺអ្នកគាំទ្រពួកគេបន្តបង្កភាពអនាធិបតេយ្យ តាមរយៈការពង្រាយសំរាមលើទីសាធារណៈ ស្រែករំពងតាមដងផ្លូវសាធារណៈ និងសម្តែងការមិនទទួលស្គាល់ជ័យជម្នះរបស់អ៉ីតាលីទៀតផង។

បន្ថែមលើនេះ មុនការប្រកួតមកដល់ គឺក្រុមអ្នកគាំទ្រអង់គ្លេសដែលអត់មានសំបុត្រទស្សនា ក៏បានសម្រុកចូលកីឡដ្ឋាន Wembley ដែលជាកន្លែងរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះផងដែរ។

នេះមិនមែនជាលើកទី១ទេ ដែលអ្នកគាំទ្រអង់គ្លេស ធ្វើឲ្យពិភពលោកថ្កោលទោស ពោលគឺមុនការប្រកួតមកដល់ អ្នកគាំទ្រអសីលធម៌ទាំងនេះ បានទៅដុតកាំជ្រួចរំខាន ដល់បរិវេណដែលក្រុមជម្រើសជាតិអ៉ីតាលីស្នាក់នៅ ទាំងដែលអ៉ីតាលីមិនតបតសូម្បីមួយម៉ាត់។

សូមជម្រាបដែរថា អ៉ីតាលីបានលើកពាន EURO ជាលើកទី២ ខណៈដែលតោកំណាចអង់គ្លេស បានត្រឹមតែបន្តការខកចិត្ត ក្រោយរង់ចាំអស់ ៥៥ឆ្នាំ ពេលដែលចាញ់អ៉ីតាលី ក្នុងការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ ក្នុងការប្រកួតដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២៖០០ (ម៉ោងនៅកម្ពុជា)៕

 

សូមប្រិយមិត្តអញ្ជើញទស្សនាវីដេអូ ដូចខាងក្រោម៖

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook