Connect with us

កងកម្លាំងប្រដាប់អាវុធ

អភិបាលរងរាជធានីភ្នំពេញ ប្រកាសឲ្យដឹងថា សពអ្នកជំងឺកូវីដ-១៩ជិត៥០នាក់ទៀត នៅភ្នំពេញមិនទាន់បានបូជា

រាជធានីភ្នំពេញ៖ គិតដល់ថ្ងៃទី១២កក្កដា នៅរាជធានីភ្នំពេញ មានសល់សពអ្នកជំងឺកូវីដ-១៩ ប្រមាណ៥០នាក់ទៀត មិនទាន់បូជា។ នេះជាការលើកឡើងរបស់លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ។

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅភ្នំពេញ គឺមានជារៀងរាល់ថ្ងៃ ខណៈអាជ្ញាធររាជធានី មិនទាន់រៀបចំទីកន្លែងបូជាសពនៅខេត្តកំពង់ស្ពឺ រួចនៅឡើយ។ លោក កើត ឆែ បានបន្តមានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មានស្តីពីយន្តការព្យាបាលជំងឺកូវីដ-១៩តាមផ្ទះនិងគ្មានរោគសញ្ញា នៅភូមិសាស្ត្ររាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១២កក្កដា បច្ចុប្បន្នក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើតទូក្លាសេ្សសពដែលបានស្លាប់ជំងឺនេះ និងបូជាសពនៅតាមវត្តមួយចំនួននៅភ្នំពេញ។

«កន្លែងបូជាសពអ្នកជំងឺកូវីដ-១៩នៅខេត្តកំពង់ស្ពឺ មិនទាន់មានហេដ្ឋារចនាសម្ព័ន្ធក្នុងការដឹកជញ្ជូនសពយកទៅបូជាទេ[មកដល់ពេលនេះទីកន្លែងបូជាសពនៅកំពង់ស្ពឺមិនទាន់ធ្វើរួចទេ]។ នៅកន្លែងនោះ គឺជាជំរាលភ្នំ ដែលមានផ្ទៃដី៧០ហិកតា ដែលយើងត្រូវធ្វើផ្លូវ និងធ្វើប្រព័ន្ធលូ និងធ្វើជាអាគារសម្រាប់យើងដាក់សព…»។ នេះបើតាមលោក កើត ឆែ ដោយលោកបន្តទៀតថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបូជាសពអ្នកស្លាប់ដោយសារកូវីដ-១៩ នៅវ ចំនួន ៣តឫស្សីសាញ់ ក្នុងខណ្ឌមានជ័យ , នៅវត្តទឹកថ្លា ក្នុងខណ្ឌសែនសុខ និងវត្តមួយកន្លែងទៀត នៅក្នុងខណ្ឌព្រែកព្នៅ​។

បើតាម កើត ឆែ ក្រៅពីវត្តទាំងបីខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំទីតាំងមួយកន្លែងទៀតសម្រាប់បូជាសាកសពរបស់អ្នកជំងឺកូវីដ-១៩ តាមបែបប្រពៃណីដោយបូជាដោយអុស ផងដែរ។ អភិបាលរងរាជធានីភ្នំពេញ បាននិយាយថា៖« មកដល់បច្ចុប្បន្ននេះ សពអ្នកជំងឺកូវីដ-១៩របស់យើងមានការធូរស្រាលច្រើន តែប៉ុន្មានថ្ងៃមុន មានសាកសពអ្នកជំងឺកូវីដ-១៩ រហូត១០០នាក់ឯណោះ។ ប៉ុន្តែ ឥឡូវនេះ ខ្ញុំគិតថា យើងសល់សពហ្នឹង ប្រហែល៥០នាក់ អីទេ»។

ចំពោះទីតាំងបូជាសពអ្នកជំងឺកូវីដ-១៩នៅខេត្តកំពង់ស្ពឺ ដែលមិនទាន់រៀបចំហេដ្ឋារចនាសម្ព័ន្ធរួចរាល់នោះ រដ្ឋាភិបាលរាជធានីភ្នំពេញកំពុងពិចារណាសុំគោលការណ៍ពីរដ្ឋាភិបាល ក្នុងការយកម៉ាស៊ីនបូជាសពដោយស័្វយប្រវត្តិចំនួន២គ្រឿងដែលនឹងមកដល់កម្ពុជានៅក្នុងសប្តាហ៍នេះ មកបំពាក់នៅក្នុងវត្តអារាមនៅភ្នំពេញ ដែលមិនមានពលរដ្ឋរស់នៅច្រើន។

សូមជម្រាបថា មកដល់ពេលកម្ពុជាមានអ្នកឆ្លងកូវីដ-១៩ សរុប៦១,៨៧០ នាក់ ដោយក្នុងនោះ ករណីនាំចូលមានចំនួន ៤,៨៧៣នាក់។ អ្នកជាសះស្បើយមាន ៥៣,៤៧៧ នាក់ និងស្លាប់សរុប ៩២៥នាក់ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook