Connect with us

ព័ត៌មានជាតិ

ដំណាំទំពាំងបារាំងសរីរាង្គបាត់ដំបងកំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន

បាត់ដំបង៖ ដំណាំទំពាំង បារាំងសរីរាង្គនៅខេត្តបាត់ ដំបង កំពុងទទួលបានការគាំទ្រខ្លាំងពីអតិថិជន ដោយ សារវាមានអត្ថប្រយោជន៍ច្រើនសម្រាប់ជំនួយសុខភាពអ្នកបរិភោគ។

លោកស្រី សៅ សុគន្ធា កសិករដាំដំណាំទំពាំងបារាំងសរីរាង្គ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់ ផ្ដើមដាំដំណាំសរីរាង្គនេះ អស់រយ:ពេល១ឆ្នាំមកហើយដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំ ចេញទៅតាមបណ្តា រាជធានី- ខេត្ត ផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋទិញយកទៅបរិភោគ ។

លោកស្រីបានបន្តថា ដំណាំទំពាំងបារាំងនេះ មានអត្ថប្រយោជន៍ច្រើន សម្រាប់ជួយដល់សុខភាពមនុស្ស ដូចជា ជួយលាងសម្អាតជាតិពុលក្នុងសសៃឈាម, ជួយកាត់បន្ថយជំងឺទឹកនោមផ្អែម, ជួយប្រឆាំងនឹងជំងឺមហារីក និងជួយសម្រួលដល់ការបន្ទោបង់ជាដើម ។ លោកស្រីបានបន្ថែមថា ទំពាំងបារាំងនេះ ត្រូវដាំក្នុងរយៈពេល៦ខែ ហើយត្រូវការស្រោចទឹកម្ដងក្នុង១ថ្ងៃនៅរដូវប្រាំង ក្នុងអំ ឡុងពេល២ខែ ត្រូវការដាក់ជីម្ដង និងក្រោយពីការដាំរយៈ ពេល៦ខែ គឺកសិករអាចប្រមូលផលបានជារៀងរាល់ ថ្ងៃ។ មូលហេតុដែលលោក ស្រីដាំដំណាំសរីរាង្គនេះ ដោយសារដំណាំប្រភេទនេះ មានទីផ្សារល្អ និងមានអត្ថប្រយោជន៍ច្រើនចំពោះសុខ ភាពអ្នកបរិភោគ និងអ្នកដំា។

លោកស្រី ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋឱ្យជួយគាំទ្រដំណាំសរីរាង្គនេះ ដែលជាដំ ណាំរបស់កសិករខ្មែរដាំ ដើម្បីជួយលើកស្ទួយវិស័យកសិកម្មក្នុងស្រុកផង និងជួយកាត់ បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋផង។

សូមបញ្ជាក់ថា ដំណាំទំពាំង បារាំងសរីរាង្គរបស់លោកស្រី សៅ សុគន្ធានេះ បានដាំតាំង ពីឆ្នាំ២០២០ លើផ្ទៃដីកន្លះ ហិកតា ស្មើនឹង១០០០គុម្ព ។ សម្រាប់តម្លៃទំពាំងបារាំងបោះដុំលេខ១ ក្នុង១គីឡូក្រាម ១៦០០០រៀល, រីឯទំពាំង បារាំងលេខ២ ក្នុង១គីឡូក្រាមមានតម្លៃ១២០០០រៀល, ចំណែកគ្រាប់ពូជវិញ ១ គីឡូ ក្រាមមានតម្លៃ១លានរៀល, និងកូនពូជទំពាំងបារាំង មាន តម្លៃចន្លោះ២០០០រៀល ទៅ ៤០០០រៀល តាមកម្ពស់របស់វា៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook