ព័ត៌មានជាតិ អាជ្ញាធរស្រុកអង្គរជុំ សម្រេចបិទផ្សារចារឈូក មួយរយៈបន្ទាប់ពីរកឃើញអាជីវករនៅក្នុងផ្សារនេះមានវិជ្ជមានកូវីដ-១៩ Share Tweet (សៀមរាប)៖ លោក លុក ផុស អភិបាលស្រុកអង្គរជុំ ខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃ៦កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២១នេះថា រដ្ឋបាលស្រុកអង្គរជុំ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា បានសម្រេចបិទផ្សារចារឈូក ស្រុកអង្គរជុំមួយរយ: បន្ទាប់ពីរកឃើញអាជីវករនៅក្នុងផ្សារនេះមានវិជ្ជមានកូវីដ-១៩ ដែលនេះគឺជាការឆ្លងនៅសហគមន៍ស្រុកអង្គរជុំ។ លោកបានបន្តថា ក្រុមគ្រូពេទ្យបានធ្វើតេស្តបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធសរុបចំនួន ៣៥២នាក់ លទ្ធផលវិជ្ជមានចំនួន ៥២នាក់។ ជាមួយគ្នានេះ អភិបាលគណៈអភិបា លស្រុកអង្គរជុំ មន្ត្រីរាជការដែលបម្រើការងារក្នុងសាលាស្រុក ដែលមានការពាក់ព័ន្ធជាមួយអ្នកមានផ្ទុកជំងឺកូវីដ-១៩ បានធ្វើតេស្តរហ័សលើកទី១ លទ្ធផលអវិជ្ជមាន។ រដ្ឋបាលស្រុក ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងផ្សារចារឈូកនេះ និងអ្នកវិជ្ជមាន ផ្សេងៗទៀត សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះ ក្នុងក្រុមគ្រួសាររៀងៗខ្លួន ឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការ ក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ៕ Post Views: 151 Related Topics: Up Next មន្ត្រីក្នុងជួរកងរាជអាវុធហត្ថនិងប្រជាពលរដ្ឋទូទាំងប្រទេសបានបង្ហោះសារអបអរសាទរនិងសារជូនពរតាមបណ្តាញសង្គម ដើម្បីរំឭកទិវាខួបលើកទី២៨ឆ្នាំ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ ១៤កក្កដា ឆ្នាំ១៩៩៣ ១៤ កក្កដា ឆ្នាំ២០២១ Don't Miss អភិបាលខេត្តកណ្តាល ចុះត្រួតពិនិត្យស្ថានភាពនៅតាមព្រំដែនកម្ពុជា-វៀតណាម ច្រកក្អមសំណរ Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានទាន់ហេតុការណ៍3 mins ago NATO ជំរុញឱ្យចិនផ្តោតលើសង្គ្រាមរុស្ស៊ី បាន ព្រមាន ថា ខ្លួន អាច យក តម្រាប់ តាម ការ គំរាម កំហែង របស់ តៃវ៉ាន់ ព័ត៌មានទាន់ហេតុការណ៍14 mins ago ប្រទេសលោកខាងលិចដាក់ទណ្ឌកម្មទាហានមីយ៉ាន់ម៉ាបន្ថែមទៀត ពីរឆ្នាំបន្ទាប់ពីរដ្ឋប្រហារលោកស្រី ស៊ូជី ព័ត៌មានទាន់ហេតុការណ៍23 mins ago សម្តេចប៉ាប Francis ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទ្វីបអាហ្រ្វិក កន្លែងដំបូងនៅកុងហ្គោ ព័ត៌មានជាតិ2 months ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ ព័ត៌មានជាតិ3 months ago អគ្គលេខាដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក)៖ បដិសេធន៌ក្នុងការផ្តល់សិទ្ធិស្របច្បាប់ សម្រាប់ក្រុមហ៊ុនល្បែងពាណិជ្ជកម្មអនឡាញ OL Group ឬ OL Football Clubឡើយ កងកម្លាំងប្រដាប់អាវុធ3 months ago អ្នកសារព័ត៌មានជាង១៧០០នាក់បានចុះឈ្មោះ ដើម្បីបំពេញបេសកកម្មក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ7 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព12 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព12 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook