Connect with us

ព័ត៌មានជាតិ

សមាជិកក្រុមប្រឹក្សាខេត្តអាយុ ៧២ឆ្នាំម្នាក់ បានទទួលមរណភាព​ ដោយសារជំងឺកូវីដ-១៩

ខេត្តស្ទឹងត្រែង៖ លោក ថាក់​ ខាំតាន់​ អាយុ៧២ឆ្នាំ​ ជាសមាជិកក្រុមប្រឹក្សាខេត្ត បានទទួលមរណភាព​ ដោយសារជំងឺកូវីដ១៩។ នេះបេីយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលសាលាខេត្តដែលចេញយប់នៅថ្ងៃទី១៤​ ខែកក្កដា​ ឆ្នាំ២០២១។

លោក ថាក់​ ខាំតាន់​ បានទទួលមរណភានៅគេហដ្ឋានរបស់លោក​ ក្នុងភូមិកោះសំពាយ​ ឃុំកោះសំពាយ​ ស្រុកសៀមបូក​ ខេត្តស្ទឹងត្រែង​ កាលពីវេលាម៉ោង៧យប់​ ថ្ងៃទី១៣​ ខែកក្កដា​ លុះដល់ថ្ងៃទី១៤​ ខែ​ ឆ្នាំដដែល​ សពរបស់លោកថាក់​ ខាំតាន់​ ត្រូវបានរកឃេីញថា មានផ្ទុកមេរោគកូវីដ១៩​ ក្រោយពីយកសំណាកទៅធ្វេីតេស្តនៅភ្នំពេញ។

ចាប់តាំងពីផ្ទុះកូវីដរហូតមកដល់ពេលនេះ​ ខេត្តស្ទឹងត្រែង ទេីបតែមានអ្នកស្លាប់លេីកទី១ ដោយសារមេរោគកូវីដ១៩​ គឺលោក ថាក់​ ខាំតាន់​។

តាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបានឲ្យដឹងបន្ថែមទៀតថា​ នៅថ្ងៃទី១៤​ ខែកក្កដានេះ​ ក៏មានមនុស្សចំនួន ៥នាក់ផ្សេងទៀត ត្រូវបានរកឃេីញថា មានឆ្លងមេរោគកូវីដ១៩​ ក្នុងនោះ មានស្រី ១នាក់ផងដែរ។

រហូតមកដល់ពេលនេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងសរុប ៤៣៧នាក់​ ស្ត្រី១៩៦នាក់​ ជាសះស្បេីយ ១៥៦នាក់​ កំពុងសម្រាកព្យាបាល ២៨១នាក់​ និងស្លាប់១នាក់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook