ភ្នំពេញ៖ ប្រជាពលរដ្ឋក្រីក្រ ជនពិការ រងគ្រោះនិងងាយរងគ្រោះដោយជំងឺកូវីដ-១៩ ជិត៥០០គ្រួសារ ទទួលបានព្រះរាជអំណោយពីព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហា ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៥ ខែកក្កដានេះ ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។
ពិធីប្រគល់និងទទួលព្រះ រាជអំណោយខាងលើនេះ បានធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យចតុមុខ ក្រោមវត្ត មានរបស់សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរម រាជវាំងនិងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោយពីបងប្អូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះ ជនពិការទាំងនេះ បានទទួលការធ្វើតេស្តយកសំណាក់រកជំងឺកូវីដ-១៩ ទៅតាមវិធានរបស់ក្រសួងសុខាភិបាលរួចរាល់។
សម្ដេចចៅហ្វាវាំង វរវៀង ជ័យ អធិបតី ស្រឹង្គារ គង់ សំអុល បានមានប្រសាសន៍ សំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនាម័យខ្លួនប្រាណឱ្យបានស្អាត ពិសេសគឺការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិ បាលនិងរាជរដ្ឋាភិបាល ៣ការ ពារ ៣កុំ ស្របទៅតាមការ ណែនាំរបស់ប្រមុខរាជរដ្ឋាភិ បាល ពិសេសគឺសម្ដេចតេជោហ៊ុនសែន។

សម្ដេចចៅហ្វាវំាង បានបញ្ជាក់ផងដែរថា អំណោយដែលប្រគល់ជូនប្រជាពលរដ្ឋទាំង៤៤៦ គ្រួសារនេះ គឺជាព្រះរាជអំណោយរបស់ព្រះ មហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិត ក្នុងជីវភាពប្រចាំថ្ងៃ។
ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា រាជធានីភ្នំពេញ ក្នុងរយៈពេល០៦ខែដើមឆ្នាំនេះ បានប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩យ៉ាងខ្លាំងក្លា ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានដាក់ ចេញនូវគោលនយោបាយជាបន្តបន្ទាប់ពិសេស ការប្រតិ បត្តិនូវគោលការណ៍គ្រឹះទាំង ៦ចំណុចរបស់សម្តេចតេជោ ដើម្បីគ្រប់គ្រងសភាពការណ៍កូវីដ-១៩នេះ ឱ្យបានល្អប្រសើរ ។ សម្តេចតេជោនៅបានដាក់ចេញនូវវិធានការ៣ ទៀត នោះគឺវិធានការរដ្ឋបាល វិធានការសុខាភិបាល និងវិធានការគាំពារសង្គម ដែលអាចកាត់បន្ថយបាននូវការឆ្លងនិងជួយដល់ជនរងគ្រោះនិងងាយរងគ្រោះនៅរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង សេ្រង ក៏បានបញ្ជាក់ផងដែរថា ប្រជាពល រដ្ឋដែលរងនូវផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅរាជ ធានីភ្នំពេញ ចំនួន៥០ម៉ឺនគ្រួសារហើយទទួលបានអំណោយ ក្នុងនោះមានទាំងអំណោយរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង អំណោយរបស់សម្ដេចម៉ែ អំណោយរបស់សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន សម្ដេចពញ្ញាចក្រីហេង សំរិន សម្ដេចវិបុលសេនាភក្តីសាយ ឈុំ សម្ដេចពិជ័យសេនា ទៀ បាញ់ សម្ដេចចៅហ្វាវាំង គង់ សំអុលនិងអំណោយផ្សេងៗទៀតរបស់សប្បុរសជន។

ឯកឧត្តម ឃួង ស្រេង ក្នុង នាមក្រុមប្រឹក្សា គណៈអភិ បាលរាជធានី មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ បានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅបំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបាន សព្វ ព្រះទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតី ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រីជូនបងប្អូនក្មួយៗជាជនពិការ ចំនួន ៤៤៦នាក់ នៅភ្នំពេញ ដែលក្នុងម្នាក់ៗទទួលបានអាវយឺតមានស្លាកព្រះរាជអំណោយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំនួន០១, អង្ករចំនួន ១បាវ (៥០ គីឡូក្រាម) ,ឃីតចំនួន ១កញ្ចប់ ( មុង១, តួយ១, សារុង១)ម៉ាស់ ចំនួន ០១ដុំ (មាន១០បន្ទះ) មី ចំនួន ១កេស (២៤កញ្ចប់)ត្រីខ ចំនួន១០កំប៉ុងនិងថវិកា ចំនួន ២០០,០០០រៀល ៕



