ព័ត៌មានជាតិ រដ្ឋបាលរាជធានីភ្នំពេញពន្លឿនការស្តាប្រឡាយលូ៥ឱ្យរួចរាល់ក្នុង១សប្តាហ៍ខាងមុខ Share Tweet ភ្នំពេញ៖ប្រឡាយលូ៥ នឹងស្តារឱ្យបានរួចរាល់ក្នុងរយៈ១ សប្តាហ៍ទៀត ដើម្បីរំដោះទឹក ភ្លៀងនិងកុំឱ្យទឹកហូរចូលទៅប្រឡាយបឹងទំពុន។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការស្តារប្រឡាយនេះជាបន្ទាន់ ដោយគិតមកដល់ពេលនេះ ប្រឡាយលូ៥ ស្តារបានជិតរួចរាល់ហើយ ពោលគឺនឹងរួចរាល់នៅ១សប្តាហ៍ទៀតប៉ុណ្ណោះ។ លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹក ជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ កក្កដានេះថា ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រព័ន្ធបង្ហូរទឹក ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ ខណ:ដែលមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រោះទឹកកខ្វក់ បាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយលូ៥ ដើម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ និងមួយផ្នែកទៀត កុំឱ្យហូរចូលទៅប្រឡាយបឹងទំពុននិងជន់លិចលំនៅដ្ឋានប្រជាពល រដ្ឋ ដោយគិតមកដល់ពេល នេះ ប្រឡាយលូ៥ ស្តារបានជិតរួចរាល់ហើយ ។ លោកដួង ចាន់សារ៉ាត់ បានបន្តទៀតថា ប្រឡាយលូ៥ មានប្រវែងជាង១០០០ម៉ែត្រទទឹងមានទំហំពី១៥ទៅ ៣០ ម៉ែត្រ ចាប់ពីប្រឡាយលូប្រាំផ្លូវវេង ស្រេងដល់ស្ថានីយបូម ទឹកលូ៥ ។ ការដ្ឋាននេះបានចាប់ផ្តើមស្តារ ដោយប្រើប្រាស់សាឡង់កាលពីថ្ងៃទី១៩ ខែ មិថុនា ហើយគ្រោងបញ្ចប់នៅ១សប្តាហ៍ទៀតនេះ។ ប្រឡាយនេះ មានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែន ជ័យ ខណ្ឌសែនសុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូលប្រឡាយលូ៥ ទៅស្ថានីយលូ៥ ទើបបូមទម្លាក់ទៅប្រឡាយម័លនិងបន្តចុះ ទៅជើងឯក។ លោកដួង ចាន់សារ៉ាត់ បន្តទៀតថា ប្រឡាយលូ៥នេះ ពោរពេញទៅដោយសំរាមនិងភក់ ពិសេសកាកអំពៅដែលត្រូវបានប្រជាពលរដ្ឋដឹកទៅទម្លាក់ចូលក្នុងប្រឡាយនេះតែម្តង។ដូច្នេះ លោកសូមឱ្យប្រជាពលរដ្ឋមេត្តាទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទៅតាម ទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំឱ្យបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ ៕ Post Views: 162 Related Topics: Up Next លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ព្រមានជាថ្មីពីវីរុសបំប្លែងថ្មី ហើយដែលអាចនឹងនាំឱ្យកម្ពុជាឆ្លងផុតបន្ទាត់ក្រហម Don't Miss ជប៉ុនផ្តល់រថយន្តគិលានសង្រ្គោះ ៣០គ្រឿងបន្ថែមទៀត ដល់រាជ រដ្ឋាភិបាលកម្ពុជា Click to comment Leave a Reply Cancel replyYour email address will not be published. Required fields are marked *Comment * Name * Email * Website Save my name, email, and website in this browser for the next time I comment. Latest Trending Videos ព័ត៌មានជាតិ20 hours ago សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភីសាកលវិទ្យាល័យវេស្ទើន ជាង៣ពាន់នាក់ ព័ត៌មានកីឡា20 hours ago យើងបានជោគជ័យក្នុងការដាក់ឈ្មោះ «គុនខ្មែរ» ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២» ព័ត៌មានជាតិ20 hours ago ឯកឧត្តម ខៀវ កាញារីទ្ធ និង ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញដឹកនាំកិច្ចពិភាក្សារវាងគណៈកម្មការ កិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងក្រសួងព័ត៌មាន ស្តីពី « កិច្ចការ ប្រពន្ធ័ផ្ស ព័ត៌មានជាតិ1 month ago ពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលលើកទី១៥ ឆ្នាំ២០២២ បានចាប់ដំណើរការជាថ្មីដោយមានស្តង់សរុបចំនួន២៦៨ស្តង់ កងកម្លាំងប្រដាប់អាវុធ3 months ago ឃាត់ខ្លួនម្ចាស់រថយន្តនិងជនជាតិចិនប្រុស៤នាក់កំពុងធ្វើសកម្មភាពលួចឆ្លងដែនខុសច្បាប់ទៅប្រទេសឡាវ ព័ត៌មានកំសាន្ត សិល្បៈ និងតារា3 months ago ប៊ិះអាសន្នធំ យន្តហោះរុស្ស៊ីហោះកៀកយន្តហោះអង់គ្លេសបំផុតនិងបាញ់កាំជ្រួចនៅលើសមុទ្រខ្មៅ កងកម្លាំងប្រដាប់អាវុធ6 months ago ខេត្តព្រះសីហនុស្នើឱ្យម្ចាស់ការដ្ឋានសំណង់ ដែលទទួលបានលិខិតអនុញ្ញាតសាងសង់ ត្រូវតែអនុវត្តតាមស្តង់ដារបច្ចេកទេស ចំរៀងកម្ពុជាសន្តិភាព12 months ago បទ៖ ទំនួញទឹកជំនន់ ច្រៀងដោយលោក ខេវ័ន្ត ចំរៀងកម្ពុជាសន្តិភាព12 months ago បទ កំពតចក្ខុវិស័យទេសចរណ៍ Facebook