Connect with us

ព័ត៌មានទាន់ហេតុការណ៍

ថៃ ជំរុញឲ្យកសិករទូទាំងប្រទេស ដាំស្មៅប្រមាត់មនុស្ស បន្ទាប់ពីរកឃើញប្រសិទ្ធភាព ព្យាបាលកូវីដ

ថៃ៖ ក្រសួងកសិកម្មនិងសហករណ៍ កំពុងជំរុញដល់កសិករទូទាំងប្រទេស ឲ្យដាំដុះ ស្មៅប្រមាត់មនុស្ស ដែលជាឱសថបុរាណ អាចជួយដល់ការព្យាបាលអ្នកជំងឺកូវីដ-១៩។

អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងសហករណ៍លោកស្រី Mananya Thaiset បាននិយាយថា ក្រសួងនឹងជំរុញការផ្សព្វផ្សាយអំពីស្មៅប្រមាត់មនុស្ស ដល់សហករណ៍កសិកម្មនៅទូទាំងប្រទេស។

រឿងនេះបានកើតឡើង បន្ទាប់ពីការស្រាវជ្រាវថ្មីៗបានបង្ហាញថា រុក្ខជាតិនេះ មានផ្ទុកបរិមាណ Andrographolide ខ្ពស់ ហើយ មានប្រសិទ្ធភាពអាចជួយដល់ការព្យាបាលជំងឺកូវីដ។

គម្រោងដែលនឹងដំណើរការចាប់ពីខែសីហាដល់ខែធ្នូនេះ នឹងមានការដាំដុះស្មៅប្រមាត់មនុស្ស លើផ្ទៃដីប្រមាណ១៦ ហិកតា ដែលគ្រប់គ្រងដោយសហករណ៍កសិកម្មចំនួន ៥។ ស្មៅប្រមាត់មនុស្សទាំងនោះ នឹងផ្គត់ផ្គង់ដោយនាយកដ្ឋានឱសថបុរាណនិងឱសថថៃ (DTAM)។

នៅឆ្នាំក្រោយ គម្រោងនេះនឹងត្រូវពង្រីកនៅលើផ្ទៃដី ៦៤ហិកតា ដែលកាន់កាប់ដោយសហករណ៍ចំនួន២០៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook