សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតថ្លែងអំណរគុណ ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ដែលបានផ្ញើលិខិតអញ្ជើញសម្តេច ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរដ្ឋធានីនៅវ៉ាស៊ីនតោន.។ លិខិតរបស់ឯកឧត្តម ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ផ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលិខិតឆ្លើយតបរបស់សម្តេចតេជោ ជូនទៅឯកឧត្តម ចូ បៃឌិន វិញ អំពីការបញ្ជាក់ពីគោលបំណងអញ្ជើញសម្តេចតេជោ និងថ្នាក់ដឹកនាំអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក...
រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការប្រមូលផលកៅស៊ូ និងការនាំចេញទៅក្រៅប្រទេសមានវឌ្ឍនភាពនៅឆ្នាំ២០២១ ភ្នំពេញ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២–រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ការងារអនុវិស័យកសិកម្ម អនុវិស័យផលិតកម្មសត្វ និងអនុវិស័យកៅស៊ូ មានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេសការនាំចេញផលិតផលទាំងនោះ ទៅក្រៅប្រទេសបើប្រៀបធៀបទៅនឹងឆ្នាំមុន។ យោងតាមបណ្តាញសង្គមរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃ២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក...
នៅព្រឹកថ្ងៃទី៥ខែកុម្ភៈ លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកAleksandar Vučićប្រធានាធិបតីស៊ែប៊ីដែលអញ្ជើញមកចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាទីក្រុងប៉េកាំងឆ្នាំ២០២២នៅវិមានសភាប្រជាជនក្រុងប៉េកាំង។ ក្នុងកិច្ចជំនួប លោក Xi Jinping បានសម្តែងការស្វាគមន៍ចំពោះលោកVučić ដែលធ្វើដំណើរមកប្រទេសចិនដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង។ លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិននិងស៊ែប៊ីគឺជា “មិត្តភក្តិដែកថែប”។ ស្ថិតនៅចំពោះមុខស្ថានភាពបម្រែបម្រួលដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សកន្លងទៅនិងការរីករាលដាលជំងឺឆ្លងនៃសតវត្សនេះ ភាគីទាំងពីរគួរតែមើលទំនាក់ទំនងរវាងចិននិងស៊ែប៊ីពីចក្ខុវិស័យយុទ្ធសាស្ត្រនិងរយៈពេលវែង គាំទ្រនិងអភិវឌ្ឍមិត្តភាពចិន-ស៊ែប៊ីហើយនិងគាំទ្រយ៉ាងមុតមាំនូវផលប្រយោជន៍មូលដ្ឋានគ្រឹះនិងយូរអង្វែងរបស់គូភាគី។ ជាការឆ្លើយតប លោកAleksandar Vučićបានថ្លែងថា ស៊ែប៊ីគឺជាមិត្តពិតរបស់ចិន ហើយគ្មានសម្ពាធឬការលំបាកណាមួយអាចផ្លាស់ប្តូរទំនាក់ទំនងមិត្តភាពដែកថែបរវាងស៊ែប៊ីនិងចិននោះទេ។...
នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ នៅវិមានសភាប្រជាជនចិន លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោកTokayev ប្រធានាធិបតីកាហ្សាក់ស្ថាន ដែលបានធ្វើដំណើរមកកាន់ប្រទេសចិនដើម្បីចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងឆ្នាំ ២០២២។ ថ្លែងក្នុងកិច្ចជំនួប លោក Xi Jinping បានបញ្ជាក់ថា បន្ទាប់ពីការបង្កើតទំនាក់ទំនងការទូតរវាងចិននិងកាហ្សាក់ស្ថានរយៈពេល ៣០ ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកឱ្យឡើងដល់កម្រិតថ្មីមួយពោលគឺបានក្លាយជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយយូរអង្វែង ។ ប្រទេសចិនជាមិត្តដ៏គួរឱ្យទុកចិត្ត និងជាដៃគូដ៏រឹងមាំរបស់កាហ្សាក់ស្ថានជានិច្ច ហើយមានឆន្ទៈក្នុងការផ្តល់ជំនួយដល់កាហ្សាក់ស្ថានក្នុងការរក្សាស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងការកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ ជាការឆ្លើយតប...
ទីក្រុងប៉េកាំង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បានឲ្យដឹងថា ប្រធានគណៈកម្មាធិការ អូឡាំពិក អន្តរជាតិ លោក Thomas Bach បានរំលឹកឡើងវិញនូវជំនឿរបស់លោកថា Beijing 2022 នឹងជួយបង្រួបបង្រួម ពិភពលោក នៅពេលប្រទេសនេះ កំពុងប្រឈមមុខនឹងបញ្ហា ប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមក ។ ប៉ុន្មានម៉ោងមុនការប្រកួត 2022 Winter Games បានបើកនៅពហុកីឡដ្ឋានជាតិកាលពីយប់ថ្ងៃសុក្រ...
(ម៉ូស្គូ)៖ មន្ត្រីអាមេរិក និងអឺរ៉ុប អាចនឹងនៅឆ្ងាយពីព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង ដោយសារតែការព្រួយបារម្ភអំពីសិទ្ធិមនុស្ស ប៉ុន្តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងនៅជាប់ដៃ បើទោះបីជាភាពតានតឹងកើនឡើងជុំវិញការបង្កើនកងទ័ពរបស់គាត់នៅតាមព្រំដែនប្រទេសរបស់គាត់ជាមួយអ៊ុយក្រែនក៏ដោយ។ កិច្ចពិភាក្សារបស់លោកពូទីនជាមួយប្រធានាធិបតីចិនលោក ស៊ី ជីនពីង នៅថ្ងៃសុក្រនឹងកត់សម្គាល់កិច្ចប្រជុំផ្ទាល់លើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ 2019 ហើយមានបំណងជួយពង្រឹងទំនាក់ទំនងរបស់ទីក្រុងម៉ូស្គូជាមួយប្រទេសចិន និងសម្របសម្រួលគោលនយោបាយរបស់ពួកគេក្នុងការប្រឈមមុខនឹងសម្ពាធរបស់លោកខាងលិច។ បន្ទាប់មក អ្នកទាំងពីរនឹងចូលរួមក្នុងពិធីបើកការប្រកួតកីឡា។ នៅក្នុងអត្ថបទមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua លោក Putin បានសរសេរថា ទីក្រុងម៉ូស្គូ...
លោក Pierluigi Collina មន្ត្រីអាជ្ញាកណ្តាលជនជាតិអ៊ីតាលីដែលត្រូវបានគេទទួលស្គាល់ថា ជាមន្ត្រីអាជ្ញាកណ្តាលដ៏ឆ្នើមម្នាក់លើលោកនោះ បានរៀបរាប់ពីរឿងរ៉ាវដ៏រន្ធត់មួយ នៅរាត្រីដែលលោកចុះទៅកាត់ក្តីការប្រកួតរវាងក្រុម Man United និង Bayern Munich នៅពានរង្វាន់ឆែមពានលីគ វគ្គផ្តាច់ព្រ័ត្រ ស្ថិតក្នុងកីឡដ្ឋាន Camp Nou ទីក្រុងបាសេឡូណា ប្រទេសអេស្បាញ។ លោកអាជ្ញាកណ្តាលភ្នែកមនុស្សយន្តរូបនេះបានរៀបរាប់ឲ្យដឹងថា៖ “ខ្ញុំចាំថា នៅសល់តែ ២នាទីចុងក្រោយប៉ុណ្ណោះ។ ខ្ញុំក្រលែកទៅឃើញកីឡាកររបស់ក្រុម Bayern អង្គុយលើកៅអីបម្រុងត្រៀមអបអរជើងឯកទៅហើយ...
ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន ដឹកនាំគណៈប្រតិភូក្រសួងចូលរួមកិច្ចពិភាក្សាជាមួយសហភាពប្រព័ន្ធផ្សព្វផ្សាយអាស៊ីប៉ាស៊ីហ្វិក( ASIA-PACIFIC BROADCASTING UNION (ABU) ដើម្បីពិភាក្សាអំពីការរៀបចំកម្មវិធីប្រកួតប្រជែងរ៉ូបូតអន្តរជាតិ ឆ្នាំ២០២៣ (ABU Robocon 2023) ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែសីហា ឆ្នាំ២០២៣ខាងមុខនេះ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅទីស្តីការក្រសួង។
លោក Xi Jinping ប្រធានរដ្ឋចិនអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងនៅយប់ថ្ងៃទី ៤ ខែកុម្ភៈ ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្រុងប៉េកាំងលើកទី២៤ ដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ទូទាំងពិភពលោកបានប្រារព្ធឡើងយ៉ាងអធិកអធមនៅកីឡដ្ឋានជាតិចិន។ លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិបានអញ្ជើញចូលរួមពិធីបើក។
ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃរបស់កូរ៉េខាងត្បូង បានកើន ឡើងដល់កម្រិតខ្ពស់បំផុតលើសពី ២៧,០០០នាក់ ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃរបស់កូរ៉េខាងត្បូង បានកើន ឡើងដល់កម្រិតខ្ពស់បំផុតលើសពី ២៧,០០០នាក់ អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់កម្រិតខ្ពស់បំផុត ដោយលើសពី ២៧,០០០ ករណីជាលើក ដំបូង នៅពេលមានការរីករាលដាលនៃវីរុស Omicron ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី០៤ ខែកុម្ភៈ។...