សៀមរាប ជាខេត្តដែលមានសក្ដានុពលខ្លាំងផ្នែកវិស័យទេសចរណ៍។ ជារៀងរាល់ឆ្នាំ សៀមរាបទឹកដី អង្គរ តែង នាំមកនូវលំហូរភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តជាហូរហែ។ ក្រៅពី សម្បត្តិ វប្បធម៌ប្រវត្តិសាស្ត្រដ៏ល្បីល្បាញ រមណីយដ្ឋានធម្មជាតិនានា សុទ្ធសឹងជាទីចាប់ អារម្មណ៍ នៃអ្នក ទេសចរ។ យ៉ាងណាមិញ ថ្នាក់ដឹកនាំក៏ដូចជាអាជ្ញាធរជាតិ ក៏បាននិងកំពុងជំរុញឱ្យមាន កិច្ចអភិវឌ្ឍល្អតាម រយៈការ កសាង ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាសមិទ្ធផល ថ្មីៗបន្ថែមទៀត ដើម្បីបម្រើឱ្យ...
ប្រជាជនខ្មែរ មិនតិចជាង៨០ភាគរយនោះទេដែលពឹងផ្អែកលើរបរកសិកម្មដាំដុះដំណាំច្រើនប្រភេទ។ដោយឡែក ការចិញ្ចឹមសត្វក៏ជារបរមួយដ៏ពេញនិយមរបស់ប្រជាកសិករដើម្បីទ្រទ្រង់ជីវភាពក្នុងគ្រួសារ ក៏ដូចជារួមចំណែកក្នុងសេដ្ឋកិច្ចជាតិផងដែរ។ ជាមួយគ្នានេះ លក្ខណៈអំណោយផល ពីធម្មជាតិបូករួម នឹង ជំនាញ បច្ចេកទេសនានា បានធ្វើឱ្យកសិករក៏ដូចជាកសិដ្ឋានខ្នាតតូចធំទាំងឡាយក្លាយ ជាអ្នកផ្គត់ផ្គង់ យ៉ាងសំ ខាន់សម្រាប់តម្រូវការប្រចាំថ្ងៃ។ និស្សិតស្រីជំនាញភូមិវិទ្យា កញ្ញា ឃឿន សុខចាន់ បានចាប់អារម្មណ៍ និងមានការយល់ដឹងច្រើន លើរបរចិញ្ចឹមមាន់នេះដោយក្រុមគ្រួសាររបស់កញ្ញាបានប្រកបរបរចិញ្ចឹមមាន់ក្នុងលក្ខណៈទ្រង់ទ្រាយធំជាយូរឆ្នាំមកហើយ។ យុវនិស្សិតរូបនេះបានឱ្យដឹងថា « ការចិញ្ចឹមមាន់គឺប្រើពេលវេលាតិច រីឯតម្រូវ ការទីផ្សារវិញគឺមានតម្រូវការខ្ពស់ដដែលដោយនៅពេលមាន់ធំគឺតែងមានឈ្មួញទៅទិញដល់កន្លែងតែម្ដង»។...
ដោយបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ចិននិយាយបែបណា ទង្វើបែបនោះ ថ្មីៗនេះ ចិនបានធ្វើជាម្ចាស់ផ្ទះនៃវេទិកាគណបក្សនយោបាយ ធនាគារគំនិត និងអង្គការសង្គមស៊ីវិលនៃក្រុម ប្រទេសBRICS (BRICS គឺជាពាក្យកាត់ដែលត្រូវបានបង្កើតឡើង ដើម្បីភ្ជាប់ប្រទេស ដែលមានសេដ្ឋកិច្ចរីក ចម្រើនសំខាន់ៗចំនួនប្រាំគឺប្រេស៊ីល រុស្ស៊ី ឥណ្ឌាចិន និងអាហ្វ្រិកខាងត្បូង ។ ក្រុមប្រទេស BRICS មានផ្ទៃដី សរុបរួមគ្នាប្រមាណ 39,746,220km2 ឬប្រហែល26.7%នៃផ្ទៃដីពិភពលោក...
ខណៈពេលដែលពិភពលោកប្រឈមមុខនឹងភាពមិនច្បាស់លាស់ចំពេលមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ និងវិបត្តិភូមិសាស្ត្រនយោបាយ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន បានកត់ត្រានូវ សម្ទុះនៃកំណើនដ៏រឹងមាំ ដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ព្រមទាំងលទ្ធផលល្អ នៃយុទ្ធនាការ ចាក់វ៉ាក់សាំងនៃបណ្ដាប្រទេសអាស៊ានផងដែរ។ ដោយឡែកសម្រាប់កម្ពុជាដែលក្នុងនាមជាប្រធានអាស៊ានប្ដូរវនក្នុងឆ្នាំនេះបានធ្វើឱ្យសេដ្ឋកិច្ចស្ទុះងើបឡើង វិញយ៉ាងហ័សតាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសជាមិត្ត ក្នុងនោះប្រទេសចិន ជាតួអង្គដ៏សំខាន់ ក្នុង ក្នុងការជំរុញឱ្យមានសម្ទុះរីកចម្រើននេះ។ជាក់ស្ដែងនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២២ទំហំពាណិជ្ជកម្មចិន -កម្ពុជាបានឈានដល់ ៣.៧៥ ពាន់លានដុល្លារ កើនឡើង ៣៩.២ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំជាមួយនិង អត្រាកំណើនជាប់ចំណាត់ថ្នាក់ទីមួយក្នុងចំណោមសមាជិកអាស៊ាន។ ការវិនិយោគផ្ទាល់ដែលមិនមែន ហិរញ្ញវត្ថុរបស់ប្រទេសចិននៅក្នុងប្រទេសកម្ពុជា...
អាស៊ីអាគ្នេយ៍គឺជាតំបន់ដ៏ធំមួយ ដែលមានចំនួនប្រជាជនច្រើន និងធនធានចម្រុះ ហើយបច្ចុប្បន្នកំពុង ឆ្លង កាត់ ដំណាក់កាលនៃការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស។ ជាមួយនឹងចំនួនប្រជាជន និងសក្ដានុពល សេ ដ្ឋកិច្ចនៃបណ្ដាប្រទេសជាសមាជិក អាស៊ីអាគ្នេយ៍ត្រូវបានគេមើល ឃើញថាជាផ្នែកដ៏សំខាន់ នៃគោល នយោ បាយ ការបរទេសរបស់ចិន។ សម្រាប់ប្រទេសចិន អាស៊ីអាគ្នេយ៍គឺជាអ្នកផ្គត់ផ្គង់ធនធានធម្មជាតិ និងជាទីផ្សារដ៏ធំសម្រាប់ទំនិញ សេវាកម្ម និងបច្ចេកវិទ្យារបស់ចិន។ វាក៏ជាតំបន់សន្តិសុខជាតិសម្រាប់ប្រទេសចិនដោយបំបែកប្រទេសចិនចេញពីកង នាវាចររបស់ឥណ្ឌានិងសហរដ្ឋអាម៉េរិកដែលមានវត្តមាននៅក្នុងមហាសមុទ្រឥណ្ឌានិងប៉ាស៊ីហ្វិក។ដូច្នេះទី ក្រុងប៉េកាំងចាំបាច់ត្រូវបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឱ្យបានច្រើនតាមដែលអាចធ្វើទៅ បានដោយចងភ្ជាប់ជាមួយទំនាក់ទំនងគ្រប់ប្រភេទដើម្បីធានាឱ្យមានឥទ្ធិពលដ៏រឹងមាំនិងយូរអង្វែងនៃប្រទេស...
វិស័យពាណិជ្ជកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ខ្សែចង្វាក់ឧស្សាហកម្មរវាងប្រទេសជាដៃគូក្នុងការនាំចូល និងនាំចេញទំនិញទៅក្រៅប្រទេស។ កម្ពុជាបាននាំចេញទំនិញទៅក្រៅស្រុកទាំងតាមផ្លូវគោក ផ្លូវ ទឹក និងផ្លូវអាកាសទៅកាន់បណ្ដាប្រទេសជាដៃគូដូចជា ប្រទេសជាសមាជិកនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្ មសេរីក្នុងតំបន់តាមរយៈអាស៊ានមាន អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន និង កូរ៉េជាដើម។ យ៉ាងណាមិញ ក្រោយពេលដែលកម្ពុជាត្រូវបាន សហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធជាបណ្ដោះអា សន្ន (EBA) កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ នឹងមានសុពលភាពចាប់ពីខែសីហា ឆ្នាំ២០២០ ដោយ...
នៅទីក្រុងដាវ៉ូស ក្លូស្ទើរ ព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងកម្មវិធីពិភាក្សាក្រោមប្រធានបទ ទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន និងតួនាទីជាប្រធានអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២។ ពិធីដ៏មានអត្ថន័យនោះក៏មានការអញ្ជើញចូលរួមពីវាគ្មិនសេដ្ឋកិច្ច មកពីសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី អឺរ៉ុប ក្រោមការដឹកនាំសម្របសម្រួលរបស់វេទិកាសេដ្ឋកិច្ចពិភពលោក។ នៅក្នុងវេទិកាដ៏មានសារសំខាន់នោះ វាគ្មិនទាំងអស់បានធ្វើការពិភាក្សាទៅលើប្រធានបទ ស្តីពីទិដ្ឋភាពយុទ្ធសាស្រ្ត ស្តីពីអាស៊ាន...