ឧត្តរមានជ័យ៖ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាថា ប្រជាកសិករខេត្តឧត្តរមានជ័យភាគច្រើន មានផ្ទៃដីធំទូលាយដែលជាឱកាសក្នុងការដាំដំណាំជាច្រើនប្រភេទ ពិសេសអាចផ្លាស់ប្តូរ មុខដាំផ្សេងៗស្របតាមតម្លៃទីផ្សារផងដែរ។ លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្នដំណាំ ៤ប្រភេទដែលប្រជាពលរដ្ឋខេត្តឧត្តរមានជ័យនិយមដាំដុះ ហើយទទួលបានទិន្នផលល្អ ទាំងតម្លៃនិងគុណភាពនោះរួមមាន៖ ទី១.ដំណាំស្រូវមានផ្ទៃដាំដុះជាង ៩៥,០០០ហិកតា, ទី២.ដំណាំដំឡូងមីមានផ្ទៃដីដាំដុះ ជាង៦ម៉ឺនហិកតា, ទី៣.ដំណាំស្វាយចន្ទីមានផ្ទៃដីដាំដុះជាង ១ម៉ឺនហិកតា និងទី៤.ដំណាំស្វាយកែវរមៀតជាង ១ម៉ឺនហិកតា ។...
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ជូនដល់ក្រុមហ៊ុនដែលស្នើសុំវិនិយោគបង្កើតរោងចក្រ និងគម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ដូចខាងក្រោម៖ ១-YIANKANG BIOLOGICAL TECHNOLOGY CO., LTD : គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។ ២-OCEAN...
ភ្នំពេញ: ទោះបីស្ថានភាពកូវីតនៅមិនទាន់ធូស្រាលនៅប្រទេសកម្ពុជា ប៉ុន្តែវិនិយោគិនបរទេស ហាក់បីដូចជាមើលឃើញឱកាសទៅវិញ ដោយបោះទុនវិនិយោគក្នុងទាំងប្រាក់ច្រើនលានដុល្លារ សម្រាប់សាងសង់រោងចក្រកាត់ដេរនៅកម្ពុជា។ យោងតាមសេចក្តីព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា (CDC) បានសម្រេចអនុម័តគម្រោងរោងចក្រថ្មីចំនួន ៥ ទីតាំងបន្ថែមទៀត តាមការស្នើសុំរបស់វិនិយោគទុនបរទេស ដែលមានទឹកប្រាក់ប្រមាណជា ២០,៥ លានដុល្លារ គិតមត្រឹមចុងខែមេសាឆ្នាំ២០២១នេះ។ រោងចក្រទាំង ៥ទីតាំងថ្មីនោះរួមមាន៖ ទី១. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងបោះពុម្ព របស់ក្រុមហ៊ុនVANZEL PRINTING & PACKAGING (CAMBODIA)...
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា នៅខែមីនា ឆ្នាំ២០២១នេះ ខ្លួនបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន១៣ ដែលមានទុនវិនិយោគចំនួន ១,៣៦៩.២លានដុល្លារអាមេរិក បង្កើតបានការងារថ្មីរាប់ពាន់កន្លែង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គម្រោងវិនិយោគថ្មីទាំង១៣នោះរួមមាន៖ ១៖ ក្រុមហ៊ុន ISLAND LABORATOIRE CO., LTD. គម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៦.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន...
រាជធានីភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ ទូលស្នើសុំព្រះមហាក្សត្រ បញ្ចប់គោរមងារ «ឧកញ៉ា» ពី ឧកញ៉ា ឌួង ឆាយ ។ លិខិតស្នើសុំនេះធ្វើឡើង ក្រោយបែកធ្លាយវីដេអូ ដែល ឧកញ៉ា ឌួង ឆាយ បានប្រើអំពើហិង្សាលើប្រពន្ធ គឺ អ្នកនាង ដេត ម៉ាលីណា ៕
យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា គិតត្រឹម រយៈពេល២ខែ ដើមឆ្នាំ២០២១នេះ កម្ពុជា បានសម្រេចនូវការនាំចេញអង្កររបស់ខ្លួន ក្នុងរង្វង់ទឹកប្រាក់ជាង ៦៤លាន៥សែនដុល្លារអាម៉េរិក និងក្នុងបរិមាណ ៧៦ ២២២តោន។ ការនាំចេញក្នុងរយៈ ពេល២ខែនេះ នៅតែប្រឈមនឹងការថយចុះ ពោលគឺថយចុះ ៤៤.១៦ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០។ សេចក្តីប្រកាសដដែលបានឱ្យដឹងថា ការថយចុះនេះគឺបណ្តាលមកពី មូលហេតុ ចម្បងដោយសារកង្វះកុងតឺន័រ និងតម្លៃដឹកជញ្ជូនតាមផ្លូវសមុទ្រនៅបន្តខ្ពស់ រហូតដល់ជិត៥០០ភាគរយ នៃតម្លៃដឹកជញ្ជូនឆ្នាំ ២០១៩។ តំណាងសហព័ន្ធស្រូវអង្ករកម្ពុជា...
ដោយសម្លឹងពីសក្ដានុពល នៃការអភិវឌ្ឍបន្លែសុវត្ថិភាព នៅក្នុងប្រទេសកម្ពុជា វិនិយោគិនសិង្ហបុរី និងវិនិយោគិនកម្ពុជា បានរួមគ្នាក្នុងការអភិវឌ្ឍបន្លែសុវត្ថិភាព ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ លោក ឃិន ម៉ារិទ្ធ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអភិវឌ្ឍន៍សុវត្ថិភាព Agrion Cambodia បានឱ្យដឹងថា ដោយចង់ជួយដល់កសិករ ជាពិសេសជួយដល់ប្រជាជនកម្ពុជា ទទួលបានចំណីអាហារ ក្នុងនោះបន្លែផងដែរ ដែលមានសុវត្ថិភាព ក្រុមហ៊ុនសិង្ហបុរី និងកម្ពុជា បានសម្រេចក្នុងការដាក់ទុនរួមគ្នា ដើម្បីអភិវឌ្ឍន៍បន្លែសុវត្ថិភាពនៅក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចសហការនេះ ភាពគីទាំងពីរក៏បានចាប់ដៃគូជាមួយនឹងប្រជាពលរដ្ឋក្នុងសហគមន៍...
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)មានចំនួន ៦៧,៣៧ លានដុល្លារ កាលពីឆ្នាំ២០២០ ពោលកើនឡើង ១៨,២២ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ដែលមាន ៥៦,៩៨ លានដុល្លារ។ កម្ពុជានាំចេញបាន ៥២,១៩ លានដុល្លារកើនឡើង ០,៧៣ ភាគរយពី ៥១,៨១ លានដុល្លារក្នុងឆ្នាំ ២០១៩ និងនាំចូល ១៥,១៨ លានដុល្លារដែលមានចំនួន ១៩៣,៥៧...
(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈរបាយការណ៍ នៃការនាំអង្ករចេញប្រចាំខែមករា ឆ្នាំ២០២០១ បានបញ្ជាក់ថា នៅក្នុងខែដំបូង នៃឆ្នាំ២០២១ កម្ពុជានាំចេញអង្ករសរុបបានជាង ៣ម៉ឺន៤ពាន់តោន ដែលមានការធ្លាក់ចុះជាង ៣២% ដោយសារបញ្ហាខ្វះកុងតឺន័រដឹកនិងការដឹកជញ្ជូនតាមកប៉ាល់»។ តាមរបាយការណ៍ដដែលបានប្រាប់ឲ្យដឹងទៀតថា ការនាំចេញអង្កររបស់កម្ពុជា នៅក្នុងខែមករា ឆ្នាំ២០២១ គឺមានទិសដៅចំនួន ២៨ប្រទេស សម្រេចបានជារួម ៣៤ ២៧៣ តោន គិតជាទំហំទឹកប្រាក់ចំនួន ៣០.៧៦លានដុល្លារសហរដ្ឋអាមេរិច។ តែយ៉ាងណាចំនួននេះគឺមានការថយចុះជាចំនួន...
(ភ្នំពេញ)៖ បើតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា នៅដើមឆ្នាំ២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការនាំចេញផ្លែស្វាយកែវរមៀតស្រស់ឲ្យបានចំនួន ១ ០០០ តោនទៅកាន់ទីផ្សារកូរ៉េ។ បើយោងលើខ្លឹមសារដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េស្តីពី “លក្ខខណ្ឌតម្រូវអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់”...