ត្បូងឃ្មុំ ៖ កសិករខេត្តត្បូងឃ្មុំបានបង្ហាញអារម្មណ៏រីករាយ ក្រោយទទួលបានជោគជ័យលើការដាំបន្លែក្នុងផ្ទះសំណាញ់ ទោះបី ស្ថិតក្នុងរដូវវស្សាក៏ដាំបន្លែសុវត្ថិភាពបានដោយទំនុកចិត្តនិងទទួលបានទិន្នផលល្អ មិនបារម្ភសត្វល្អិតចង្រៃយាយីដំណាំឡើយ។ លោក ទី គា ជាកសិកររស់នៅភូមិសុក្រំជ្រំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្ននេះលោកបាន ដាំបន្លែក្នុងផ្ទះសំណាញ់ មានដូចជាស្ពៃក្រញាញ់និងខាត់ណាដើម លើផ្ទៃដី ១០ម៉ែត្រគុណនឹង៣៦ម៉ែត្រ គាំទ្រដោយកម្មវិធី បច្ចេកទេសកសិកម្មថ្មី ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ លោកបន្តថា បន្លែសុវត្ថិភាពក្នុងរោងសំណាញ់របស់លោក ចាប់ផ្ដើម...
(កំពង់ធំ)៖ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំបានឱ្យ ដឹងកាលពីល្ងាចថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ថា គិតត្រឹមថ្ងៃទី១៣ ខែកញ្ញានេះ ប្រជាកសិករខេត្តកំពង់ធំធ្វើស្រែវស្សា បានចំនួន២២៩៦០២ហិកតា ស្មើនឹង១០៧,៦៤ភាគរយនៃផែនការ ចំនួន ២១៣៣០០ហិកតា បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន គឺខ្ពស់ជាងចំនួន១៤០៩២ហិកតា។ លោក...
(ភ្នំពេញ)៖ កាលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងទេសចរណ៍កម្ពុជា ឱ្យដឹងថា ក្នុងសប្ដាហ៍ទី៣ នៃខែកញ្ញា ពោលគឺចាប់ពីថ្ងៃទី១១រហូតដល់ថ្ងៃទី១២ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបចំនួន ៦៣,៤២១ នាក់ ក្នុងនោះមានភ្ញៀវជាតិ ៦២,៤៦២ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩៥៩ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖* រាជធានីភ្នំពេញ៖ ១៨,៨៤៦ នាក់* ខេត្តកំពត៖ ១៥,៧២១ នាក់*...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជានៅថ្ងៃទី៤ខែកញ្ញានេះបានបង្ហោះនៅលើផេកហ្វេសប៊ុករបស់ខ្លួន ដោយដកស្រង់តួលេខដែលចេញផ្សាយដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាពេលថ្មីៗនេះ ឱ្យដឹងថា រយៈពេល៨ខែឆ្នាំ ២០២១នេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ចំនួនសរុប ១៦.៣ម៉ឺនតោន ដែលមានកំណើន២៥១.០៣% បើធៀបនឹង រយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះ បាន នាំចេញទៅកាន់ប្រទេសចិនចំនួន២១១.២តោន។ កម្ពុជាបាននាំចេញផលិតផលស្វាយចំនួនសរុបប្រហែល១.៤ម៉ឺនតោន ដែលមានកំណើន១៩៥.៩៥%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាន នាំចេញទៅកាន់ប្រទេសចិនចំនួនប្រហែល១.១ម៉ឺនតោន។ កម្ពុជាបាននាំចេញផ្លែចេកមានចំនួនសរុប៣១ម៉ឺនតោន ដែលមានកំណើន៥៦.៧៩%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ហើយក្នុងនោះបាន នាំចេញទៅកាន់ប្រទេសចិនមានចំនួន២៧.២ម៉ឺនតោន។ កម្ពុជាបាននាំចេញស្វាយចន្ទីមានចំនួនរហូតដល់៨៧.៦ម៉ឺនតោន...
បាងកក៖ អាជ្ញាធរទេសចរណ៍ថៃ (TAT) បានឱ្យលើកឡើងថា ប្រទេសថៃគួរតែផ្ដល់ការអនុញ្ញាតឱ្យភ្ញៀវទេសចរឥណ្ឌាចូលមកកម្សាន្ត បន្ទាប់ពីការឆ្លងមេរោគកូវីដនៅឧបទ្វីបនេះមានភាពប្រសើរឡើង ខណៈភ្ញៀវទេសចរឥណ្ឌាកំពុងចាប់ផ្តើមចូលទៅកម្សាន្តនៅប្រទេសផ្សេងទៀត។ លោកស្រី Cholada Siddhivarn ប្រធានការិយាល័យអាជ្ញាធរទេសចរណ៍ថៃនៅទីក្រុង Mumbai បានលើកឡើងថា ទីផ្សារឥណ្ឌាគឺជាទីផ្សារធំទី៣ សម្រាប់វិស័យទេសចរណ៍ថៃក្នុងឆ្នាំ២០១៩ ដោយសារវាបានទាក់ទាញភ្ញៀវទេសចរជិត ២ លាននាក់ និងបង្កើនចំណូលចំនួន ៨០ ពាន់លានបាត។ លោកស្រីបានបន្តថា ទីផ្សារឥណ្ឌាត្រូវបានគេព្យាករណ៍ថា នឹងមានអ្នកទេសចរចំនួន ២១,០០០ នាក់បង្កើតប្រាក់យ៉ាងតិច...
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្ម និងឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីភាព ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវលទ្ធផលនៃការសិ ក្សាស្រាវជ្រាវស្តីពី “ ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា ” តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ទីរពាណិជ្ជកម្មរាជធានី ខេត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនសំខាន់ៗ សរុបប្រមាណជាង១០០នាក់ កាលពី ថ្ងៃទី២៥ ខែសីហា...
សៀមរាប៖ ស្រុកចំនួន៤របស់ខេត្តសៀមរាបកំពុងរងផលប៉ះពាល់លើដំណាំស្រូវជាង ៩០០០ហិកតា ដោយសារគ្រោះរាំងស្ងួត ខណៈអាជ្ញាធរពាក់ព័ន្ធកំពុងចាត់វិធានការជួយសង្រ្គោះ ដើម្បីកាត់បន្ថយផលប៉ះពាល់។ លោក លី សំរឹទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាបបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ចាប់តាំងពីពាក់កណ្តាលខែសីហា ឆ្នាំ២០២១នេះ នៅក្នុងខេត្តសៀមរាប បានរងផលប៉ះពាល់ដោយកូនរដូវប្រាំង មិនមានភ្លៀងធ្លាក់ ធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋជិត៧០០គ្រួសារ ស្មើនឹង ជាង៩០០០ហិកតា នៅក្នុងស្រុកចំនួន៤ មាន ស្រុកក្រឡាញ់ ស្រុកស្រីស្នំ ស្រុកពួក និងស្រុកជីក្រែង។ លោកបន្តថា...
ភ្នំពេញ៖ កម្ពុជាកំពុងបន្តការចរចាដើម្បីអាចនាំចេញផ្លែមៀនប៉ៃលិនស្រស់ទៅកាន់ទីផ្សារប្រទេសចិននិងថៃ ខណៈដែលការចរចាជាមួយ ប្រទេសវៀតណាម គឺបានឯកភាពគ្នារួចរាល់ហើយ ។ ឯកឧត្តម ងិន ឆាយប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះកម្ពុជាកំពុងស្វះស្វែងរកទីផ្សារនាំចេញផ្លៃមៀនប៉ៃលិនស្រស់ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករ ដែលបានខិតខំដាំដុះដំណាំប្រភេទនេះ ។ ឯកឧត្តមបានបន្តថា ក្រុមការងារកម្ពុជា បានបន្តទាក់ទងជាមួយភាគីថៃនិងចិនជាញឹកញាប់ ដើម្បីធ្វើយ៉ាងណាអាចពន្លឿនការចរចានេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ ព្រោះភាគីទាំងពីរមិនទាន់ឯកភាពនៅឡើយ ពាក់ព័ន្ធនឹងបញ្ហាភូតគាមអនាម័យ និងការចុះពិនិត្យ វាយតម្លៃនៅចម្ការផ្ទាល់ ដោយសារតែបញ្ហាជំងឺកូវីដ-១៩នៅតែបន្តរាតត្បាតឥតឈប់ឈរ...
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីចែកផ្លែមៀន និងផ្លែតាង៉ែន ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ត្រូវបានចែកជូន ដល់នាយទាហាន...
ភ្នំពេញ៖ កសិដ្ឋានចិញ្ចឹមបង្កងដង្កៀបក្រហមឬបង្កងអូស្ត្រាលី មួយកន្លែងនៅក្នុងខេត្តកំពង់ធំ មានលទ្ធភាពក្នុងការផលិតកូនបង្កងបានក្នុងមួយខែ ចាប់ពី៥ម៉ឺន ទៅ១០ ម៉ឺនកូន ដើម្បីលក់ចេញផ្គត់ ផ្គងតម្រូវការទីផ្សារ ទាំងកូនបង្កង និងបង្កងសាច់ រហូតទទួលបានការគាំទ្រពីអតិថិជន។ លោក តាន់ នរវិន្ទ ម្ចាស់កសិដ្ឋានបង្កងទួលទន្លេជុំ មានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា កសិដ្ឋានបង្កងទួលទន្លេជុំ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៧ លើផ្ទៃដីទំហំ១៨ ហិកតា...