(វ៉ាស៊ីនតោន)៖ ការដួលរលំធនាគារ Silicon Valley Bank (SVB) កាលពីសប្តាហ៍មុនអាចនាំឱ្យវដ្តនៃការដំឡើងអត្រាការប្រាក់បច្ចុប្បន្នរបស់ធនាគារកណ្តាលអាមេរិកដល់ទីបញ្ចប់លឿនជាងការរំពឹងទុករបស់ក្រុមអ្នកវិភាគ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP ។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ថា ក្រុមពាណិជ្ជករ និងក្រុមអ្នកវិភាគដែលធ្លាប់បានព្យាករថា ធនាគារកណ្តាលអាមេរិកនឹងបង្កើនល្បឿននៃការដំឡើងអត្រាការប្រាក់ដើម្បីទប់ស្កាត់អតិផរណា ឥឡូវនេះបានលុបចោលការរំពឹងទុករបស់ខ្លួនវិញ ដោយអ្នកខ្លះនិយាយថា ធនាគារកណ្តាលអាមេរិកនឹងរក្សាអត្រាការប្រាក់គោលរបស់ខ្លួននៅដដែលនៅសប្តាហ៍ក្រោយ ដោយសារបញ្ហានៅក្នុងវិស័យធនាគារ ។ ការដួលរលំកាលពីសប្តាហ៍មុនរបស់ធនាគារ SVB និងធនាគារ Signature Bank...
(ពោធិ៍សាត់)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា នាពេលអនាគត សម្តេចចង់ធ្វើឱ្យកម្ពុជា ក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពោលគឺជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេនៅលើពិភពលោក ។ សម្តេច ហ៊ុន សែន ថ្លែងបញ្ជាក់បែបនេះ នៅពេលដែលសម្តេច អញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍សាត់១ និងមានការសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោង សាងសង់វារីអគ្គិសនី នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣។ សម្តេចតេជោបានបញ្ជាក់ថា៖ “ខ្ញុំចង់ធ្វើឱ្យប្រទេសកម្ពុជា...
(វៀងចន្ទន៍)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា រថភ្លើងល្បឿនលឿនគួនមិញ-វៀងចន្ទន៍ ជាក្តីសង្ឃឹមនៃលំហូរទេសចរមកប្រទេសកម្ពុជា នាថ្ងៃអនាគត ។ ជម្រាបថា ក្នុងខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ថោង ខុន បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ នាឱកាសនោះ ឯកឧត្តមបានធ្វើដំណើរតាមរថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ។ ឯកឧត្តមបានថ្លែងថា «រថភ្លើងល្បឿនលឿនរត់ពីវៀងចន្ទទៅហ្លួងព្រះបាង ឆ្លងទៅទីក្រុងគួនមិញ ខេត្តយូណាន (ប្រទេសចិន)...
ការដាំស្វាយចន្ទីដែលជោគ ជ័យទាមទារឱ្យកសិករត្រូវយល់ដឹងច្រើនពីការជ្រើសរើសដី និងបច្ចេកទេសក្នុងការថែ ទាំ ដើម្បីទទួលបានទិន្នផលល្អនិងមិនមានសត្វល្អិតចង្រៃបំផ្លាញ ជាពិសេសជួយលើក ស្ទួយជីវភាពគ្រួសារថែមទៀតផង ។ វិស័យកសិកម្ម គឺជាវិស័យអាទិភាពមួយដែលចូលរួមចំណែកធ្វើឱ្យកសិករខ្មែរ មានជីវភាពល្អប្រសើរឡើង ក្នុងនោះដំណាំស្វាយចន្ទី ក៏ជា ដំណាំមួយដែលធ្វើឱ្យខឿនសេដ្ឋកិច្ចជាតិ មានការរីកចម្រើនផងដែរ ។ លោក គង់ វិមាន ជាម្ចាស់ចម្ការស្វាយចន្ទី ស្ថិតនៅឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ បានលើកឡើងថា ចម្ការស្វាយចន្ទីរបស់លោក មានភាគច្រើនជាប្រភេទចន្ទីពូជ...
(ភ្នំពេញ)៖ ដោយសារបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើងមួយរបស់ចិន បានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ បន្ទាប់ពីកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។ លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានបញ្ជាក់បែបនេះទៅកាន់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសរូបលោក មានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា...
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម KIM Kyung Hee អគ្គនាយកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃសាធារណរដ្ឋកូរ៉េ នៅពេលដែល ឯកឧត្តម KIM Kyung Hee ដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំពិគ្រោះយោបល់គោលនយោបាយស្តីពីផែនការហិរញ្ញប្បទានគម្រោងអភិវឌ្ឍន៍រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំងពីរកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុននៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឧបនាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោកស្រី និងគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុទ្វេភាគីកម្ពុជា-កូរ៉េ...
កម្ពុជា និង វៀតណាម បាន ឯកភាពគ្នា ពន្លឿន ដំណើរការ នៃ ការ ធ្វើ វិសោធនកម្ម កិច្ចព្រមព្រៀង ឆ្លងកាត់ កម្ពុជា – វៀតណាម ឱ្យ មាន ច្រកទ្វារ ព្រំដែន អន្តរជាតិ មាន ជ័យ ( ព្រៃវែង)- ត្រែងណាំ...
ឯកអគ្គរដ្ឋទូតអូស្ត្រាលីទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ឯកឧត្តម Justin Kevin Whyatt និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរកម្ពុជា និងអូស្ត្រាលីនឹងបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកដល់ការ ការអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា។ ការ ថ្លែង នេះ បាន ធ្វើ ឡើង នៅ ពេល ដែល...
ការប្រើប្រាស់កន្ទេលនៅក្នុងសង្គមខ្មែរមានតាំងពីយូរយារណាស់មកហើយ។ កន្ទេលដែល ចាស់ៗបុរាណលោកតែងតែផលិត និងយកមកប្រើប្រាស់នាពេលកន្លងមក មានដូចជា៖ កន្ទេលស្លឹកត្នោត កន្ទេលកក់មូល កន្ទេលកក់ជ្រុង កន្ទេលចចូត កន្ទេលស្លឹករុន កន្ទេលផ្អាវ និងកន្ទេលរំចេក ជាដើម ដែលសុទ្ធសឹងតែត្រូវបានដាក់ឈ្មោះទៅតាមរុក្ខជាតិដែលគេយកមកត្បាញ។ ការត្បាញកន្ទេលនេះ ក៏ត្រូវបានប្រជាពលរដ្ឋរស់នៅតំបន់ជនបទមួយចំនួននៅតែបន្តប្រពៃណីត្បាញ សម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងសម្រាប់លក់ទៅកាន់ទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពជាដើម។ អ្នកស្រុកអង្គរធំ នៃខេត្តសៀមរាប នៅតែបន្តថែរក្សាប្រពៃណីត្បាញកន្ទេលដោយដៃ ផ្អាវជារុក្ខជាតិម្យ៉ាងដែលត្រូវបានយកមកប្រើប្រាស់សម្រាប់ត្បាញកន្ទេល។ រុក្ខជាតិបន្លាមួយប្រភេទនេះ មានដុះនៅតាមព្រៃនានា ក្នុងប្រទេសកម្ពុជា។...
(សៀមរាប)៖ ពេលវេលាដ៏ពេញនិយមសម្រាប់អ្នកថតរូប ប៉ុន្តែក៏សម្រាប់អ្នកទេសចរធម្មតាដែរ ព្រះអាទិត្យរះនៅប្រាសាទអង្គរវត្តបានត្រ លប់មកវិញជាមួយនឹងមគ្គុទ្ទេសក៍ក្នុងស្រុកជាច្រើនដែលផ្តល់ភាពទាក់ទាញនេះ នៅព្រឹកព្រលឹម មានភ្ញៀវទេសចរណ៍មកទស្សនាទិដ្ឋ ភាពដ៏ពិសេសនេះ ។ អ្នកខ្លះរង់ចាំនៅមាត់ប្រឡាយប្រាសាទអង្គរវត្ត ខ្លះទៀតរង់ចាំក្បែរស្រះខាងជើង និងខាងត្បូង ដើម្បីថតរូប និងមើលថ្ងៃរះនៅលើកន្លែងនោះ ។ អ្នកស្រី យៀន ដានី អាយុ ២៩ឆ្នាំ រស់នៅទីក្រុងភ្នំពេញ មានការភ្ញាក់ផ្អើលជាខ្លាំង ពេលមកដល់មុខប្រាសាទអង្គរវត្ត ព្រោះឃើញភ្ញៀវទេស ចរណ៍ជាតិ និងបរទេសជាច្រើននាក់...