(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា តាមរយៈរបាយការណ៍ នៃការនាំអង្ករចេញប្រចាំខែមករា ឆ្នាំ២០២០១ បានបញ្ជាក់ថា នៅក្នុងខែដំបូង នៃឆ្នាំ២០២១ កម្ពុជានាំចេញអង្ករសរុបបានជាង ៣ម៉ឺន៤ពាន់តោន ដែលមានការធ្លាក់ចុះជាង ៣២% ដោយសារបញ្ហាខ្វះកុងតឺន័រដឹកនិងការដឹកជញ្ជូនតាមកប៉ាល់»។ តាមរបាយការណ៍ដដែលបានប្រាប់ឲ្យដឹងទៀតថា ការនាំចេញអង្កររបស់កម្ពុជា នៅក្នុងខែមករា ឆ្នាំ២០២១ គឺមានទិសដៅចំនួន ២៨ប្រទេស សម្រេចបានជារួម ៣៤ ២៧៣ តោន គិតជាទំហំទឹកប្រាក់ចំនួន ៣០.៧៦លានដុល្លារសហរដ្ឋអាមេរិច។ តែយ៉ាងណាចំនួននេះគឺមានការថយចុះជាចំនួន...
(ភ្នំពេញ)៖ បើតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យដឹងថា នៅដើមឆ្នាំ២០២១ ក្រុមហ៊ុន Hyundai Agro (Cambodia) មានផែនការនាំចេញផ្លែស្វាយកែវរមៀតស្រស់ឲ្យបានចំនួន ១ ០០០ តោនទៅកាន់ទីផ្សារកូរ៉េ។ បើយោងលើខ្លឹមសារដែលមានចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងអគ្គនាយកដ្ឋានកសិកម្ម និងទីភ្នាក់ងារអនាម័យ និងភូតគាមអនាម័យកូរ៉េស្តីពី “លក្ខខណ្ឌតម្រូវអនាម័យ សម្រាប់ការនាំចេញផ្លែស្វាយស្រស់”...
ភ្នំពេញ៖ ក្រុមហ៊ុនចិនមួយឈ្មោះ First Aquatic Indutrial Co., Ltd បាននិងកំពុងវិនិយោគចិញ្ចឹមត្រីលម្អនៅកម្ពុជាសម្រាប់នាំចេញទៅក្រៅប្រទេស គ្រោងនាំចេញត្រីនាគ និងបបែល ក្នុងតម្លៃជាង ២លានដុល្លារទៅប្រទេសចិន ខណៈបច្ចុប្បន្នក្រុមហ៊ុននេះមានមូលដ្ឋានកសិដ្ឋាននៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ លោក Li Xuequn អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនបានបញ្ជាក់ថា កសិដ្ឋានរបស់លោកបានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៧ ដោយចំណាយទុនវិនិយោគចំនួន ៤លានដុល្លារ (មិនរួម បញ្ចូលការវិនិយោគលើការកសាងហេដ្ឋរចនាសម័ន្ធសំខាន់ៗ)។ បច្ចុប្បន្នមានចិញ្ចឹមត្រីលម្អ (ត្រីនាគ)...
ភ្នំពេញ៖ កម្ពុជាបានកំណត់ទំនិញសក្ដានុពលប្រមាណ៥០-៦៥មុខ សម្រាប់ជំរុញការនាំចេញ ទៅកាន់ប្រទេសចិនក្នុងអំឡុងពេលកិច្ចព្រមពៀងពាណិជ្ជកម្មសេរី (FTA) ចូលជាធរមាន ដើម្បីជំរុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា។ លោក ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា មុខទំនិញសក្ដានុពលរបស់កម្ពុជាប្រមាណ ៥០-៦៥មុខ ត្រូវបានសិក្សារួចរាល់លើរបាំងបច្ចេកទេស របាំងពន្ធគយ និងភាពអនុគ្រោះពន្ធនានា ដែលប្រទេសចិនផ្តល់ជូនកម្ពុជា ដើម្បីជំរុញការនាំចេញទៅប្រទេសចិនឱ្យបានជាអតិបរមា។ លោកបន្តថា ការសិក្សាលើទំនិញទាំង ៦៥មុខនេះ ផ្អែកលើឯកសារគោលដែលបានដក ស្រង់ចេញពីឯកសារគោលនយោបាយពាណិជ្ជកម្ម និងពីក្រសួងកសិកម្ម...
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១កន្លងទៅបានប្រកាសសម្ពោធជាផ្លូវការនូវគោលនយោបាយជាតិស្តីពីដំឡូងមីឆ្នាំ២០២០-២០២៥ធ្វើឱ្យកម្ពុជាក្លាយជាទីតាំងផលិតកែច្នៃនិងជាអ្នកផ្គត់ផ្គង់ការផលិតផលដំឡូងមីមួយ ដែលអាចជឿទុកចិត្តបានសម្រាប់ទីផ្សារពិភពលោក។ បើតាមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលើកឡើង៊ថាគោលនយោបាយជាតិនេះមាន គោលបំណងធ្វើឱ្យប្រទេសកម្ពុជាក្លាយ ជាទីតាំងផលិតកែច្នៃនិងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមីមួយប្រកបដោយភាពជឿទុកចិត្តសម្រាប់ជំរុញការនាំចេញទៅទីផ្សារពិភពលោកនិងមានគោលដៅសំខាន់ចំនួន៣គឺទី១ការផ្លាស់ប្តូរពីផលិតកម្មដំឡូងមីបែបប្រពៃណីឬគ្រួសារឱ្យទៅជាផលិតកម្មដំឡូងមីបែបពាណិជ្ជកម្មទី២ការគាំទ្រដល់អ្នកកែច្នៃផលិតផលដំឡូងមីឱ្យមានសក្តានុពលនិងទាក់ទាញវិនិយោគដើម្បីកែច្នៃផលិតផលពីដំឡូងមីដែលមានតម្លៃបន្ថែមខ្ពស់សម្រាប់ផ្គត់ផ្គង់ទីផ្សារនិងទី៣ការលើកកម្ពស់ភាពប្រកួតប្រជែងពាណិជ្ជកម្មតាមរយៈការ ជ្រៀតចូលនិងចាប់យកចំណែកទីផ្សារដោយផ្សារភ្ជាប់ទៅនឹងអន្តរវិស័យដែលពាក់ព័ន្ធក្នុងការនាំចេញ។ រដ្ឋមន្ត្រី ដដែលរូបនេះបាន បញ្ជាក់ថាដំឡូងមីដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពប្រជាជននៅតាមទីជនបទនិងបង្កើតការងារថ្មីក៏ដូចជាអភិវឌ្ឍន៍វិជ្ជាជីវៈនៅក្នុងការដាំដុះការប្រមូលផលការកែច្នៃសម្រាប់ ការនាំចេញជាពិសេសវាជាដំណាំកសិ-ពាណិជ្ជកម្មសម្រាប់ការនាំចេញនិងមិនមែនជាអាហារមូលដ្ឋានសម្រាប់ឭចិញ្ចឹមជីវិតរបស់ប្រជាជនកម្ពុជាឡើយ ។ សូមជម្រាបថាដំឡូងមីគឺសំខាន់បំផុតបន្ទាប់ពីស្រូវពោតនិងស្រូវសាលីដែលប្រជាកសិករនៅតាមទីជនបទដាំដុះនិងក្លាយទៅជាដំណាំសក្តានុពលដោយសារតំបន់ដាំដុះនិងបរិមាណនៃផលិតផលមានការពង្រីកច្រើនឡើងៗយ៉ាងឆាប់រហ័ស៕
ភ្នំពេញ៖ នៅក្នុងឆ្នាំ2020 កន្លងទៅនេះ សម្រាប់តែផ្នែកផលិកម្មកៅស៊ូ កម្ពុជាបានធ្វើការនាំចេញក្នុងបរិមាណសរុបចំនួន 340,000 តោន ដែលមានតម្លៃសរុបនៃផលិតផលកៅស៊ូចំនួន 478 ,660,000 ដុល្លារអាមេរិក។នេះបើយោងតាមរបាយការណ៍សរុបនៃផលិតផលកសិកម្ម និងការនាំចេញផលិតផលកសិកម្មសម្រាប់វិស័យកៅស៊ូ ដែលសំរេចបានក្នុងឆ្នាំ2020 ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាបានដាំកៅស៊ូនៅលើផ្ទៃដីដាំដុះចំនួន 401,914 ហិកតា...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានឲ្យដឹងថា កម្ពុជាទទួលបានចំណូលជាង ១២០០លានដុល្លារអាមេរិកពីការនាំចេញស្រូវជិត ៣លានតោន និងនាំចេញអង្ករជិត ៧០ម៉ឺនតោនពេញមួយឆ្នាំនៃឆ្នាំ២០២០ ដែលទើបកន្លងផុតទៅនេះ។ លោក វេង សាខុន បានបញ្ជាក់ថា នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៦៩០ ៨២៩ តោន មានកំណើនប្រមាណ ១១.៤០ភាគរយបើធៀបទៅនឹងឆ្នាំ២០១៩ បើគិតតម្លៃសរុបនៃការនាំចេញអង្ករចំនួន ៥៣៨...
ឯកអគ្គរដ្ឋទូតកូរ៉េនៅកម្ពុជា បានអោយដឹងថា គិតមកទល់បច្ចុប្បន្ននេះ ទំហំវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់ប្រទេសកម្ពុជាមានដល់ទៅ ៥,៧ ពាន់លានដុល្លារ ពោលគឺស្ថិតនៅខ្ពស់លំដាប់ទី២ ដែលក្នុងនោះទឹកប្រាក់មួយចំនួនធំគឺប្រើក្នុងគម្រោងអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ លោក ប៉ាក ហឺងឃ្យង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសារធារណរដ្ឋកូរ៉េនៅកម្ពុជា បានលើកឡើងដូច្នេះ ក្នុងជំនួបជាមួយសម្តេច សាយ ឈុំ ប្រធានរដ្ឋសភានៅកម្ពុជា កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងមកនេះ។ បើតាមការចុះផ្សាយពី construction-property បានអោយដឹងថា តាមទិន្នន័យពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស...
(ភ្នំពេញ)៖ នៅក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះ លទ្ធផល នៃការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះ របស់នាយកដ្ឋានអនាម័យជាតិ អគ្គនាយកដ្ឋានចំការកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោក រស់ សេដ្ឋា មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានចំការកៅស៊ូ បានឱ្យដឹងថា បរិមាណនាំចេញផលិត ផលកសិកម្ម ក្រៅពីអង្ករ ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះមានចំនួន ៥.០៥៧.១៨១,៥៤តោន ក្នុងនោះមានផលិតផលកសិកម្មមួយចំនួនមាន កំណើនល្អប្រសើរ។...
រដ្ឋាភិបាល បានសម្រេចគាំទ្រ និងអនុម័តលើគម្រោងវិនិយោគថ្មីចំនួន២បន្ថែមទៀតដែលមានទំហំទុនវិនិយោគសរុបជិត៦លានដុល្លារ។ ការអនុម័តនេះ ត្រូវបានគេមើលឃើញថា បើទោះជាកម្ពុជា កំពុងស្ថិតនៅក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ក្ដី តែប្រទេសកម្ពុជានៅតែទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ។ ការសម្រេចគាំទ្រ និងអនុម័តលើគម្រោងវិនិយោគថ្មីចំនួន២បន្ថែមទៀតដែលមានទំហំទុនវិនិយោគសរុបជិត៦លានដុល្លារ របស់រដ្ឋាភិបាល នឹងអាចជួយផ្តល់ឱកាសការងាររហូតជិត១៥០០កន្លែង។ កាលរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា បើតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖ ១....