ភ្នំពេញ៖ នៅក្នុងឆ្នាំ2020 កន្លងទៅនេះ សម្រាប់តែផ្នែកផលិកម្មកៅស៊ូ កម្ពុជាបានធ្វើការនាំចេញក្នុងបរិមាណសរុបចំនួន 340,000 តោន ដែលមានតម្លៃសរុបនៃផលិតផលកៅស៊ូចំនួន 478 ,660,000 ដុល្លារអាមេរិក។នេះបើយោងតាមរបាយការណ៍សរុបនៃផលិតផលកសិកម្ម និងការនាំចេញផលិតផលកសិកម្មសម្រាប់វិស័យកៅស៊ូ ដែលសំរេចបានក្នុងឆ្នាំ2020 ដែលផ្សព្វផ្សាយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២០។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាបានដាំកៅស៊ូនៅលើផ្ទៃដីដាំដុះចំនួន 401,914 ហិកតា...
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុន បានឲ្យដឹងថា កម្ពុជាទទួលបានចំណូលជាង ១២០០លានដុល្លារអាមេរិកពីការនាំចេញស្រូវជិត ៣លានតោន និងនាំចេញអង្ករជិត ៧០ម៉ឺនតោនពេញមួយឆ្នាំនៃឆ្នាំ២០២០ ដែលទើបកន្លងផុតទៅនេះ។ លោក វេង សាខុន បានបញ្ជាក់ថា នៅឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៦៩០ ៨២៩ តោន មានកំណើនប្រមាណ ១១.៤០ភាគរយបើធៀបទៅនឹងឆ្នាំ២០១៩ បើគិតតម្លៃសរុបនៃការនាំចេញអង្ករចំនួន ៥៣៨...
ឯកអគ្គរដ្ឋទូតកូរ៉េនៅកម្ពុជា បានអោយដឹងថា គិតមកទល់បច្ចុប្បន្ននេះ ទំហំវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់ប្រទេសកម្ពុជាមានដល់ទៅ ៥,៧ ពាន់លានដុល្លារ ពោលគឺស្ថិតនៅខ្ពស់លំដាប់ទី២ ដែលក្នុងនោះទឹកប្រាក់មួយចំនួនធំគឺប្រើក្នុងគម្រោងអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ លោក ប៉ាក ហឺងឃ្យង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសារធារណរដ្ឋកូរ៉េនៅកម្ពុជា បានលើកឡើងដូច្នេះ ក្នុងជំនួបជាមួយសម្តេច សាយ ឈុំ ប្រធានរដ្ឋសភានៅកម្ពុជា កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងមកនេះ។ បើតាមការចុះផ្សាយពី construction-property បានអោយដឹងថា តាមទិន្នន័យពីអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស...
(ភ្នំពេញ)៖ នៅក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះ លទ្ធផល នៃការនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម ដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឹះ របស់នាយកដ្ឋានអនាម័យជាតិ អគ្គនាយកដ្ឋានចំការកៅស៊ូ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ លោក រស់ សេដ្ឋា មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានចំការកៅស៊ូ បានឱ្យដឹងថា បរិមាណនាំចេញផលិត ផលកសិកម្ម ក្រៅពីអង្ករ ក្នុងរយៈពេល១១ខែដើមឆ្នាំ២០២០នេះមានចំនួន ៥.០៥៧.១៨១,៥៤តោន ក្នុងនោះមានផលិតផលកសិកម្មមួយចំនួនមាន កំណើនល្អប្រសើរ។...
រដ្ឋាភិបាល បានសម្រេចគាំទ្រ និងអនុម័តលើគម្រោងវិនិយោគថ្មីចំនួន២បន្ថែមទៀតដែលមានទំហំទុនវិនិយោគសរុបជិត៦លានដុល្លារ។ ការអនុម័តនេះ ត្រូវបានគេមើលឃើញថា បើទោះជាកម្ពុជា កំពុងស្ថិតនៅក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា ក្ដី តែប្រទេសកម្ពុជានៅតែទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ។ ការសម្រេចគាំទ្រ និងអនុម័តលើគម្រោងវិនិយោគថ្មីចំនួន២បន្ថែមទៀតដែលមានទំហំទុនវិនិយោគសរុបជិត៦លានដុល្លារ របស់រដ្ឋាភិបាល នឹងអាចជួយផ្តល់ឱកាសការងាររហូតជិត១៥០០កន្លែង។ កាលរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា បើតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម ៖ ១....
ទីភ្នាក់ងារពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)បានឲ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុនមានតម្លៃ ១.៥៤៨ លានដុល្លារក្នុងរយៈពេល ៩ ខែឆ្នាំនេះ។ ទំហំពាណិជ្ជនេះ គឺបានថយចុះ ២៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខពីប្រភពដដែល ត្រូវបានទីភ្នាក់ងារពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)បានបង្ហាញថាចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំនេះប្រទេសកម្ពុជា បាននាំចេញផលិតផលដែលមានតម្លៃ ១.២០៨ លានដុល្លារទៅជប៉ុន ថយចុះ៥,៦ ភាគរយបើ ប្រៀបធៀបនឹងឆ្នាំមុន។ ប្រភពដដែលបានអោយដឹងថា កម្ពុជាបាននាំចូលទំនិញពីប្រទេសជប៉ុនក្នុងតម្លៃ ៣៣៩ លានដុល្លារពោលគឺធ្លាក់ចុះ ១៤,៨ ភាគរយ។...
ការធ្វើអាជីវកម្មសម័យឌីជីថល កំពុងពេញនិយម យ៉ាងខ្លាំងនៅក្នុងនិងក្រៅប្រទេសកម្ពុជា ជាពិសេស គឺការធ្វើពាណិជ្ជកម្ម នៅលើបណ្តាញ អិនធឺណេត ។ ដោយមើលពីសក្កានុពលនេះ ហើយទើបក្រុមហ៊ុនទីផ្សារបណ្តាញដ៏ធំមួយនៅកម្ពុជា គឺក្រុមហ៊ុន RF3 World Cambodia Co.,Ltd បានបើកវគ្គបណ្តុះ បណ្តាលជាបន្តបន្ទាប់ ដើម្បីបញ្ជ្រាបចំនេះ ដឹងទាំងនេះ ទៅសមាជិករបស់ខ្លួន។ ជាក់ស្តែងរយៈពេលពីរថ្ងៃនេះ ក្រុមហ៊ុនបានរៀបចំវគ្គ បណ្តុះបណ្តាលចំនួនពីរខេត្តជាប់ៗគ្នា គឺខេត្តព្រៃវែងនិងស្វាយរៀង ពីថ្ងៃទី០៧ដល់ថ្ងៃទី០៨ខែវិច្ឆិការ ឆ្នាំ២០២០...
ដើម្បីជាការដឹងគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តម ឧត្ដមសេនីយ៍ឯក សូ សូច័ន្ទ នាយកវិទ្យាស្ថាន បច្ចេកទេសយោធា តេជោ ហ៊ុនសែន ដែលបានជួយសំរួលដល់ការងារមនុស្សធម៍របស់ក្រុហ៊ុន RF3 World Cambodia ក្នុងការចុះចែកអំណោយ ជូនជនរងគ្រោះដោយសារទឹកជំនន់ កន្លងមកនេះ លោក វណ្ណ សុភានោ ដែលជាអគ្គនាយក និងថ្នាក់ដឹកនាំមួយចំនួនរបស់ក្រុមហ៊ុន RF3 World Cambodia...
ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាចំបងមួយរបស់ក្រុមហ៊ុន RF3 World Cambodia នេះគឺប្រសាសន៍ របស់លោកស្រី អគ្គនាយិការ ផាន់ណារ៉ា នៅក្នុងពិធីចែក វិញ្ញាបណ្ណបត្រ បញ្ជាក់ការសិក្សារជូន ដល់សិក្ខាកាមដែលបានចូលរួម វគ្គបណ្តុះបណ្តាល ចែករំលែកចំនេះដឹង ដល់អ្នកចែកចាយថ្មី កាលពីថ្ងៃទី០១ខែវិច្ឆិការឆ្នាំ២០២០នេះ។ លោកស្រីបានសង្កត់ធ្ងន់ថា ការមកសិក្សាររៀនសូត្ររបស់បងប្អូននៅពេលនេះគឺមាន សារ:សំខាន់ណាស់ក្នុងការអភិវឌ្ឍន៍ខ្លួនអោយមានជំនាញកាន់តែខ្លាំងដើម្បី បញ្ច្រាបចំនេះដឹងទាំងនេះទៅដល់ បងប្អូនដទៃទៀត ដែលជាដៃគូរសហការ ក្នុងកិច្ចការទីផ្សារបណ្តាញរបស់ក្រុមហ៊ុន RF3 World...
ចំនេះដឹងទាក់នឹងទិននឹងការងារអាជីវកម្មទីផ្សារបណ្តាញ ដែលក្រុមហ៊ុន RF3 World Cambodia បានបង្កើតឡើងដើម្បីបំប៉ន អ្នកចែកចាយថ្មី អោយមានសមត្ថភាពកាន់តែខ្ពស់រឹងមាំ បានបញ្ចប់ដោយជោគជ័យហើយនៅរសៀលថ្ងៃ ទី០១ខែវិច្ឆិការ ឆ្នាំ២០២០នេះនៅផ្សារទំនើប City Mall។ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិការ ឆ្នាំ២០២០ លោក សៅរិន ដែលជាគ្រូបង្រៀន ផ្នែកបច្ចេកទេស កាត់រូបភាពនិងវីឌីអូ បានថ្លែងថា ការកាត់តរូបភាព វិឌីអូ និងបង្កើតគំនិតច្នៃប្រឌិតគឺជារឿងសំខាន់ ក្នុងការបំពេញការងារប្រចាំថ្ងៃ ជាពិសេសអ្នកលក់អនឡានតែម្តង...