ការប្រមូលទុកសៀវភៅគឺជាប្រពៃណីដែលបានថែរក្សាយ៉ាងល្អនៅក្នុងប្រទេសចិនបុរាណ។ ស្ថិតិបានបង្ហាញថាមានសៀវភៅដែលមានអាយុកាលរាប់ពាន់ឆ្នាំនៅក្នុងការប្រមូលទុកសៀវភៅចិនច្រើនជាងប្រទេសដទៃទៀតក្នុងពិភពលោក។ សារមន្ទីរអង់គ្លេសដែលប្រហែលជាស្ថាប័នប្រមូលទុកសៀវភៅដ៏ល្បីល្បាញបំផុតរបស់ពិភពលោកមានសៀវភៅដែលមានអាយុកាលតែមួយសតវត្សរ៍ប៉ុណ្ណោះ។ វាច្បាស់ណាស់ថាវប្បធម៌ប្រមូលទុកសៀវភៅត្រូវបានអភិវឌ្ឍយ៉ាងល្អនៅក្នុងប្រទេសចិនបុរាណ។ មានប្រព័ន្ធសៀវភៅកាតាឡុកសំខាន់ៗចំនួនបួននៅក្នុងប្រទេសចិនបុរាណ៖ បណ្ណាល័យផ្លូវការ បណ្ណាល័យឯកជន បណ្ណាល័យតាមគ្រឹះស្ថាននានា និងការប្រមូលទុកតាមរយៈសាសនា ដែលត្រូវបានចាត់ទុកថាជារតនាគារបញ្ញញាណទាំង៤។ ប្រវត្តិសាស្ត្រនៃការប្រមូលទុកសៀវភៅនេះអាចឆ្លុះបញ្ចាំងពីសម័យឈីន ហើយប្រជាជនបានប្រើឆ្អឹងសត្វ ស្បែកសត្វ ឬស្សី ស្លឹករឹត ដើម្បីកត់ត្រាស្ថានភាពសង្គម នយោបាយ សេដ្ឋកិច្ច និងយោធា។ បើគិតតាំងពីពេលនោះមក ប្រទេសចិនបានចាប់ផ្តើមប្រវត្ដិសាស្រ្តនៃបណ្ណាល័យជាង៣ពាន់ឆ្នាំរបស់ខ្លួនក្នុងការរក្សាទុកឯកសារ។ នៅពេលរាជវង្សចូវ (Zhou) បានឡើងកាន់អំណាច បណ្ណាល័យព្រះបរមរាជវាំង និង ...
មណ្ឌលគិរី៖ លោក ស៊ី ម៉ូរ៉ាណាល់ អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មក្នុងប្រទេស នៃក្រសួងពាណិជ្ជកម្មបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងចែករំលែកចំណេះដឹងស្តីពីការរៀបចំផែនការ ចងក្រងស្ថិតិនិងព័ត៌មានពាណិជ្ជកម្ម និងការប្រើប្រាស់បច្ចេកទេសព័ត៌មានវិទ្យា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីនៃមន្ទីរពាណិជ្ជកម្មមកពីបណ្តាខេត្តចំនួន ០៦រួមមាន៖ ខេត្តរតនៈគិរី ស្ទឹងត្រែង កំពង់ចាម ក្រចេះ ត្បូងឃ្មុំ និងខេត្តមណ្ឌលគិរី ដែលប្រព្រឹត្តទៅនៅសណ្ឋាគារពេជ្រដា ទីរួមខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី០៤-០៥ ខែឧសភា ឆ្នាំ២០២២។ លោក ស៊ី...
គម្រោង CAPFISH-Captureនឹងផ្តល់នាវាល្បាតចំនួន៧គ្រឿងថ្មីបន្ថែមទៀតដល់អធិការដ្ឋានរដ្ឋបាលជលផល និងខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរខេត្តទាំង៤ នៅកម្ពុជា សម្រាប់បំពេញតម្រូវការចាំបាច់ក្នុងការអនុវត្តន៍គម្រោងឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ឯកឧត្តមហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង...
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានស្វាគមន៍ គម្រោងរបស់ក្រុមហ៊ុន CTI LOGISTICS ប្រទេសថៃដែលចង់មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ។ឯកឧត្តម ខៀវ កាញារីទ្ធ បានសំដែងការស្វាគន៍បែបនេះនៅក្នុងឱកាសទទួលជួបលោក Anuwat Inthraphuvasak ប្រធានផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុនវិនិយោគិន នៃប្រទេសថៃ CTI LOGISTICS នៅព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្តម ខៀវ កាញារីទ្ធ...
(ភ្នំពេញ)៖ក្រសួងការងារនិងអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ លើកកម្ពស់សុខ ភាពទារក និងកុមារនៅតាមរោងចក្រសហគ្រាស ដើម្បីធានាសុខុមាលភាពកម្មករ កម្មការិនី ផលិតភាពការងារ និងជំរុញសេដ្ឋកិច្ចកម្ពុជា។ ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគ យល់គ្នា(MOU)ជាមួយអង្គការ ហេទ្បែន ខេលល័រ អន្តរជាតិ និងទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ លើការអនុវត្តគ ម្រោង សាក ល្បងលើកកម្ពស់សុខភាព អាហារូបត្ថម្ភ និងការចិញ្ចឹមទារក និងកុមារ នៅតាមរោង ចក្រសហគ្រាស(MUSEFO)។...
ភ្នំពេញ៖ ក្នុងជំនួបជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី៣ ខែឧសភានេះ លោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH របស់ កូរ៉េខាងត្បូង បានបង្ហាញពីគោលបំណង ក្នុងការនាំចូលស្វាយ ពីកម្ពុជាយ៉ាងហោចណាស់១ម៉ឺនតោន ក្នុងមួយឆ្នាំ ដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ។សូមរំលឹកថា ភាគីកូរ៉េបានអនុម័ត នូវការអនុញ្ញាតិឲ្យនាំចូលស្វាយ ពីកម្ពុជាមកកូរ៉េ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ។...
បាត់ដំបង ៖ អំឡុងពេលដើមរដូវវស្សានេះ កសិករដាំម្ទេស ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ កំពុងមមាញឹក ប្រមូលផលម្ទេស ខណៈទីផ្សារកំពុងមានតម្រូវការ ប៉ុន្តែតម្លៃ ហាក់មានការប្រែប្រួលមិនទៀង ដែល បច្ចុប្បន្ន ចន្លោះពី ៣០០០ ទៅ៥០០០រៀល ក្នុងមួយគីឡូ ក្រាម ខណៈការចំណាយដើម ទុនច្រើន ក្នុងការដាំម្ទេសម្ដងៗ ។លោក ប៉ែត ជាកសិករមួយរូប ដាំម្ទេស នៅភូមិព្រែកត្រប់...
លោក ស៊ី ជីនភីង ធ្លាប់បានពោលថា «ស្រឡាញ់ប្រជាជនដូចជាលោកស្រឡាញ់ឳពុកម្តាយរបស់ខ្លួនអញ្ចឹង» ដែលបានគូសបញ្ជាក់ពីប្រជាធិបតេយ្យមូលដ្ឋានរបស់បក្សកុម្មុយនិស្តចិនដែលបានរចនាប្រទេសចិនទៅជាប្រទេសដែលពោរពេញដោយសុខសន្តិភាពយូរអង្វែង ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងក្លា ជាប្រទេសដែលឈរលើគោលការណ៍នីតិរដ្ឋ ប្រឆាំងរាល់គ្រប់ទម្រង់នៃអំពើពុករលួយ និងជាប្រទេសដែលបានដឹកនាំកម្លាំងក្នុងការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិដោយផ្តោតលើកំណើនសេដ្ឋកិច្ច។ អភិបាលកិច្ចប្រទេសចិនដែលផ្តោតលើប្រជាធិបតេយ្យមូលដ្ឋានមិន ត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រជាជនចិនទទួលបាននូវជីវភាពសមរម្យប៉ុណ្ណោះទេ តែថែមទាំងបានផ្តល់នូវទំហំកាន់តែធំនៃនំខេក ជូនដល់ពិភពលោកថែមទៀតផង។ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនមិនប្រើប្រាស់ធនធានធម្មជាតិដោយហួសជ្រុល និងបំផ្លាញអេកូបរិស្ថានទេ។ ប្រទេសចិនប្រកាន់ខ្ជាប់ទស្សនៈដែលថា ទឹកស្អាតភ្នំបៃតងជាភ្នំមាសភ្នំប្រាក់ បានជំរុញអភិរក្សនិងការគ្រប់គ្រងជាប្រព័ន្ធទាំងភ្នំ ទឹក ព្រៃ ដីស្រែ បឹងបួរ វាលស្មៅ និងវាលខ្សាច់ ចិនបានខិតខំពេញទំហឹងក្នុងការកសាងអរិយធម៌អេកូឡូស៊ី...
វិមានអេលីហ្សេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍បន្ទាប់ពីប្រធានាធិបតីបារាំង លោក អេម៉ានុយអ៊ែល ម៉ាក្រុន និងសមភាគីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានពិភាក្សាគ្នាតាមទូរសព្ទថា ប្រធានាធិបតីទាំងពីរបានផ្តោតសំខាន់ទៅលើការរំពឹងទុកនៃកិច្ចចរចាក្នុងការស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅអ៊ុយក្រែនក្នុងរយៈពេលវែង។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា ប្រធានាធិបតីទាំងពីរបានពិភាក្សាគ្នាទៅលើការរំពឹងទុកសម្រាប់កិច្ចពិភាក្សាដែលមានន័យដល់ការធានាឱ្យមានការដោះស្រាយជម្លោះយូរអង្វែង និងការស្ដារឡើងវិញនូវបញ្ហាសន្តិសុខនៅអឺរ៉ុប។ វិមានអេលីហ្សេបាននិយាយថា «នៅក្នុងបរិបទនេះ ប្រធានាធិបតីបារាំងបានរំលឹកពីការប្តេជ្ញាចិត្តរបស់លោកចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន និងឆន្ទៈរបស់លោកក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងដែលបញ្ជាក់ពីការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន»៕
អ្នកជំនាញចិញ្ចឹមមាន់បានឱ្យដឹងថា ការចិញ្ចឹមមាន់ស្រែភ្ញាស់យកកូនតាមបច្ចេកទេសត្រឹមត្រូវ បានជួយ កាត់បន្ថយចំណាយថ្លៃដើម និងមិនប៉ះពាល់ដល់ប្រសិទ្ធភាពគុណភាពផលិតកម្មនោះឡើយ ដែល ជួយឱ្យ កសិករទទួលបានប្រាក់ចំណូលកាន់តែល្អប្រសើរសម្រាប់ផ្គត់ផ្គង់គ្រួសារ ។ លោកស្រី ពុត សុជា កសិករ ជោគជ័យចិញ្ចឹមមាន់ស្រែភ្ញាស់យកកូន រស់នៅភូមិត្រពាំងសង្កែ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ស្ថានភាពវិបត្តិបច្ចុប្បន្ន បានធ្វើឱ្យចំណូលផលិតកម្ម មាន់ស្រែយកកូន របស់គ្រួសារ គាត់មានការ ធ្លាក់ចុះបន្តិច ប៉ុន្តែកត្តានេះក៏បានធ្វើឱ្យគាត់រកឃើញពីវិធីសាស្ត្រកាត់បន្ថយចំណាយថ្លៃដើម...