ហាងកាហ្វេមួយកន្លែងក្នុងរាជធានីភ្នំពេញបានកែច្នៃស្វាយទុំផលិតចេញជានំបុ័ងស្វាយដែលមានរសជាតិឆ្ងាញ់ពិសា ហើយទទួលបានការគាំទ្រខ្លំាងពីអតិថិជន។លោក ប៊ុនវុទ្ធិការ ស្ថាបនិកកែច្នៃផ្លែស្វាយទុំធ្វើជានំបុ័ង ស្ថិតនៅសាលាសង្កាត់ក្រាំងធ្នុង រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា លោកបានចាប់យករបរ បើកហាងកាហ្វេនិងការផលិតនំបុ័ងដែលច្នៃចេញពីផ្លែឈើក្នុងស្រុក អស់រយៈពេលជាង១ឆ្នាំមកហើយ គឺដើម្បីលើកស្ទួយផលិតផលកសិកម្មអត្តសញ្ញាណជាតិ សម្រាប់បានដាក់លក់នៅលើហាង ឬក៏ផ្សារទំនើបនាៗនៅក្នុងប្រទេស។ លោកបានបន្តថាសម្រាប់ការបើកហាងកាហ្វេក៏ដូចជាការច្នៃនំបុ័ងផលិតចេញពីផ្លែស្វាយទុំនេះដែរគឺដោយសារតែលោកចង់ឱ្យនំបុ័ងនិងកាហ្វេរួមបញ្ចូលគ្នាទើបបានជាលោកសម្រេចចិត្តផលិតនំបុ័ងដែលច្នៃចេញពីលិតផលក្នុងស្រុកលោកបានបន្ថែមថាសម្រាប់ការកែច្នៃផលិតនំបុ័ងស្វាយទុំក៏ដូចជានំបុ័ងដ៏ទៃទៀតនេះដោយសារលោកបានស្រាវជ្រាវភ្លក់រស់ជាតិនំបុ័ងគ្រប់ប្រភេទពីបណ្ដាប្រទេសមួយចំនួននិងបានសិក្សាស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធើណិត ហើយសាកល្បងជាច្រើនលើកច្រើនសារ ដើម្បីយកផ្លែស្វាយទុំមកផលិតចេញជានំបុ័ង សម្រាប់បរិភោគដែលមានរសជាតិឆ្ងាញ់បែបខ្មែរ និងអឺរ៉ុបលាយបញ្ជូលគ្នា។ ក្នុងនោះដែលសម្រាប់វត្ថុធាតុដើមដែលយកមកកែច្នៃផលិតជានំបុ័ងស្វាយទុំលោកបានជ្រើសរើសប្រភេទស្វាយកែវល្មៀតដោយសារតែបច្ចុប្បន្នស្វាយកែវល្មៀតទុំសល់ជន់ជោរច្រើនមិនសូវជាមានទីផ្សារដូចប្រភេទស្វាយដ៏ទៃទៀតដូច្នេះហើយទើបលោកចង់លើកស្ទួយតម្លៃស្វាយកែវល្មៀតទុំឱ្យមានតម្លៃអាចកែច្នៃបានជាច្រើនមុខលោកបានបញ្ជាក់ថាមូលហេតុដែលលោកផលិតនំបុ័ងស្វាយទុំនេះឡើងដោយសារតែលោកចង់លើកស្ទួយផលិតផលរបស់ខ្មែរ ឱ្យមានលក់នៅក្នុងផ្សារទំនើប និងដោយសារតែចង់ឱ្យតម្លៃនៃផ្លែស្វាយកែវល្មៀតទុំ មានតម្រូវការក្នុងទីផ្សារឱ្យបានកាន់តែច្រើនដើម្បីសម្រួលដល់កសិកម្មដាំដុះរបស់ប្រជាកសិករកុំឱ្យសល់ជន់ជោរគ្មានទីផ្សារ។ «នៅក្នុងចិត្តក្នុងអារម្មណ៍និងទស្សនៈរបស់ខ្ញុំគឺខ្ញុំចង់ឱ្យផលិតផលរបស់ខ្មែរយើងមានទីផ្សារមានន័យថាទីផ្សារសព្វថ្ងៃយើងមិនទាន់ធ្វើឱ្យទូលំទូលាយយកវាមកកែច្នៃអីបាននៅឡើងទេដូច្នេះហើយទើបខ្ញុំបានបង្កើតនំបុ័ងផ្សេងៗដើម្បីឱ្យទីផ្សារផលិតផលយើងមានដូចជាស្វាយអ៊ីចឹងពេលខ្លះសល់គរទឹកគរដីតាមពិតស្វាយអ្នកខ្លះគេយកទៅធ្វើតំណាប់អ្នកខ្លះគេយកទៅលក់បានទុំតិចតួចតែបើយើងយកស្វាយនឹងមកបង្កើតជាផលិតផលមួយទៀតដែលយកស្វាយដាក់ក្នុងនំបុ័ងក៏វាបង្កើននៅការលក់បន្តទៀតដែរ»។ លោកបានអំពាវនាវទៅកាន់ប្រជាពលរដ្ឋឱ្យជួយគាំទ្រផលិតផលដែលជាស្នាដៃកូនខ្មែរបានកាន់តែច្រើនឡើងបន្ថែមទៀតហើយសូមកុំយល់ច្រលំថាជាផលិតផលឬក៏ជាការកែច្នៃរបស់ប្រទេសគេដោយសារតែបច្ចុប្បនេះស្ថាបនិកកូនខ្មែរម្នាក់ៗមានគំនិតច្នៃប្រឌិតខ្ពស់អាចផលិតបានជាច្រើនមុខដែលត្រូវតាមស្តង់ដារបច្ចេកទេស ឱ្យមានគុណភាពល្អ និងមានអនាម័យខ្ពស់។...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញការនាំចេញផលិតផលកសិកម្មបន្ថែមទៀត ទៅកាន់ប្រទេសបារាំង និងប្រទេសអឺរ៉ុបដទៃទៀត ស្របពេលដែលប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហ ប្រតិបត្តិការល្អលើគ្រប់វិស័យជាពិសេសលើវិស័យកសិកម្មនិងដោយឡែកលើផលិតផលកសិកម្មដែលបានកែច្នៃហើយ និងចូលរួមចំណែកពង្រឹងសមត្ថភាពលើខ្សែច្រវាក់តម្លៃបន្ថែមទៀត។ ក្នុងជំនួបជាមួយនឹង ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា កាលពីថ្មីៗនេះ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ថ្វីបើស្ថានភាពជំងឺកូវីដ- ១៩...
ប្រធានាធិបតីស៊ែប៊ីលោក Aleksandar Vucic បានប្រកាសនៅថ្ងៃទី២៩ខែឧសភាថា លោកបានយល់ព្រមចុះកិច្ចព្រមព្រៀងរយៈពេល៣ឆ្នាំលើការទិញឧស្ម័នពីរុស្ស៊ី។ ការប្រកាសនេះ ធ្វើឡើងស្របពេលដែលសហភាពអឺរ៉ុប កំពុងខ្វែងយោបល់គ្នាលើការរឹតត្បិតការនាំចូលប្រេងនិងឧស្ម័នពីរុស្ស៊ី។ នាថ្ងៃ៣០ខែឧសភា រដ្ឋសមាជិកសហភាពអឺរ៉ុបបានជួបប្រជុំស្តីពីការដាក់ទណ្ឌកម្មកញ្ចប់ទី៦ លើរុស្ស៊ី។ ប៉ុន្តែកិច្ចចរចាស្ថិតក្នុងភាពចម្រូសចម្រាសខ្លាំងដោយបណ្តាប្រទេសជាសមាជិកមួយចំនួនកំពុងស្ទាក់ស្ទើរលើការធ្វើពហិការនាំចូលថាមពលរបស់រុស្ស៊ី។ នៅថ្ងៃដដែល ប្រធានាធិបតីស៊ែប៊ី Aleksander Vucic ឯណោះ ក៏បានជួបជជែកគ្នាជាមួយប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន តាមប្រព័ន្ធទូរស័ព្ទ ហើយប្រកាសពីគម្រោងទិញឧស្ម័នបន្ថែមពីរុស្ស៊ី។ ចាប់តាំងពីរុស្ស៊ីបើកការលុកលុយលើអ៊ុយក្រែនមក លោក Vucic ប្រកាសជំហមិនថ្កោសទោសរុស្ស៊ីឡើយ...
គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ដើម្បីឱ្យកប៉ាល់ដែលមានសមត្ថភាពផ្ទុកកុងតឺន័ររហូតដល់ជាង៤ពាន់កុងតឺន័រចូលចតបាន ដែលក្នុងពេលនោះ កប៉ាល់ប្រមាណ៩៣ភាគរយនៃកប៉ាល់ក្នុងតំបន់អាស៊ី អាចចូលចតនៅកម្ពុជាបាន ។ លោក ថៃ ឬទ្ធី អគ្គនាយករងកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកកំពង់ផែជាទិសដៅនៃតំបន់អភិវឌ្ឍន៍ឧស្សាហកម្ម សម្រាប់ការពង្រីកការដឹកជញ្ជូនទំនិញ ទៅកាន់ទីផ្សារ បណ្តាប្រទេសក្នុងតំបន់និងពិភពលោកទាំងមូល ខណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាមានវិសាលភាពយ៉ាងធំធេង ជាពិសេសការលើកដាក់ទំនិញនៅកំពង់ផែក្រុងព្រះសីហនុ កំពុងមានសកម្មភាពយ៉ាងមមាញឹកជាមួយនឹងបទពិសោធន៍ និងមានការទទួលខុសត្រូវខ្ពស់របស់កំពង់ផែ ។ លោកបានបន្តថា ថ្នាក់ដឹកនាំកំពង់ផែ ក៏ដូចជាប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ...
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចក្នុងការងើបឡើងវិញនៃវិស័យទេសចរ ណ៍ដើម្បីស្រូបទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅលេងកម្សាន្តខេត្តនេះបានកាន់តែច្រើន បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញរួមជាមួយនឹងការបើក ទទួលទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សំាងពេញលេញកាលពីពេលថ្មីៗនេះ ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមការងាររបស់សារព័ត៌មានកម្ពុជាសន្តិភាព លោកតាំង សុចិត្ត គ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា រាជរដ្ឋាភិបាលក៏ដូចជា ក្រសួងទេសចរណ៍ ចាត់ទុកវិស័យទេសចរណ៍ថាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចសង្គមដោយនៅពេលដែលវិស័យទេសចរណ៍មានបញ្ហាប្រឈម គឺធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ចសង្គមជាច្រើន ជាពិសេសគឺការបាត់បង់ការងារ ទាំងផ្ទាល់និងប្រយោល។ លោកប្រធានមន្ទីរបន្ថែមថាបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសបើកទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាកសំាងពេញលេញកាលពីពេលថ្មីៗនេះមន្ទីរទេសចរណ៍ខេត្តព្រះសីហនុដែលជាសេនាធិការឱ្យក្រសួងទេសចរណ៍និង រដ្ឋបាលខេត្តព្រះសីហនុ មានភារៈកិច្ចសំខាន់មួយសម្រាប់អនុវត្ត នឹងសហការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីទាក់ទាញ់ភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យមកលេងកម្សាន្តឱ្យកាន់តែច្រើនដូចដែលមិនទាន់មានជំងឺកូវីដ១៩។ លោកប្រធានមន្ទីរ បន្តថា ដើម្បីរួមចំណែកស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ១៩...
កែប៖ នៅព្រឹកថ្ងៃច័ន្ទទី៣០ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ “បទដ្ឋានគតិយុត្តនានាក្នុងការគ្រប់គ្រង និង អភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា”...
ស្ទឹងត្រែង – មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ខេត្តស្ទឹងត្រែង សហការជាមួយ គម្រោង សាកវប្ប កម្មកម្ពុជា ជំរុញឱ្យកសិករបង្កើនការដាំបន្លែសរីរាង្គ គ្មានកាកសំណល់កសិកម្ម ព្រោះវាជាតម្រូវការទីផ្សារ ហើយបានជួយកសិករឱ្យរក ចំណូលបានច្រើន ព្រោះអតិថិជននិយមបរិភោគ។ ក្នុងឱកាសចុះពិនិត្យសួនបន្លែដែលបានបង្កើតឡើងដោយមានការគាំទ្រពីគម្រោងសាកវប្បកម្មកម្ពុជានៅខេត្តស្ទឹងត្រែង លោក ទុំនីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្ត បានបញ្ជាក់ ប្រាប់សារព័ត៌...
កាណាដា នឹងជួយអ៊ុយក្រែនស្វែងរកជម្រើសនាំចេញគ្រាប់ធញ្ញជាតិ ដើម្បីរក្សាសន្តិសុខ ស្បៀងអាហារ ពិភពលោកខណៈការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនបានរាំងខ្ទប់ការនាំចេញគ្រាប់ធញ្ញជាតិរាប់លានតោន។ នាយករដ្ឋមន្រ្តីកាណាដា ចាស្ទីន ទ្រូដូ បានប្រកាសបែបនេះនៅថ្ងៃទី២៩ ខែឧសភា បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែននៅក្រុងកៀវ។ តាមទិន្នន័យរបស់អង្គការកសិកម្ម និងអាហារ (FAO) នៃអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន គ្រាប់ធញ្ញជាតិជាង ២៥លានតោន ត្រូវបានជាប់គាំងនៅអ៊ុយក្រែន ពីព្រោះការវាយប្រហារពីសំណាក់រុស្ស៊ី បានបំផ្លាញដល់ហេដ្ឋារចនាសម្ព័ន្ធ និងការរាំងស្ទះនៅកំពង់ផែនៅសមុទ្រខ្មៅ និងក្រុងMariupol។ វិបត្តិដែលកំពុងកើតឡើងនៅអ៊ុយក្រែនអស់រយៈពេលជាង ១០សប្តាហ៍មកនេះ បានបណ្តាលឱ្យតម្លៃស្បៀងអាហារពិភពលោកកើនឡើងយ៉ាងខ្លាំង ស្របពេលអ៊ុយក្រែនជាប្រទេសនាំចេញពោតដ៏ធំជាងគេទី៤...
បច្ចុប្បន្ននេះ គេសង្កេតឃើញទំនោរនៃការបើកអាជីវកម្ម ហាក់តាមគ្នា ពិសេសហាង ឬតូបលក់កាហ្វេ អាហារជាដើម។ អ្នកជំនាញផ្នែកសហគ្រិនភាពយល់ថា ប្រសិនបើចង់ធ្វើឱ្យអាជីវកម្មមួយជោគជ័យទៅបាន គឺកុំធ្វើតាមគ្នា តែគួរធ្វើតាមក្ដីស្រមៃខ្លួនឯង។ អ្នកស្រី វៀល អេឡេន សហស្ថាបនិកសហគ្រិនសៀមរាប យល់ថា ការធ្វើអាជីវកម្មតាមគ្នា ងាយនឹងបរាជ័យណាស់។ ផ្ទុយទៅវិញ សហគ្រិនដែលទើបចាប់ផ្តើមអាជីវកម្មដំបូង ត្រូវស្វែងយល់ពីខ្លួនឯង ការស្រឡាញ់លើអ្វីមួយ នោះទើបធ្វើឱ្យអាជីវកម្មដែលខ្លួនសាងនោះ ជោគជ័យពិតប្រាកដ។ សហស្ថាបនិក សហគ្រិនសៀមរាប ពន្យល់យ៉ាងដូច្នេះប្រាប់សារព័ត៌មានថា៖«...
គម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កំពុងប្រមូលផល ម្នាស់ ទឹកឃ្មុំ នៅលើផ្ទៃដីជាង២ហិកតា ដែលបានដាំបង្ហាញជូនប្រជាពលរដ្ឋក្នុងភូមិ និងលើកទឹកចិត្តដល់ពួកគាត់ដាំដុះឱ្យបានច្រើនដើម្បីបង្កើតឱកាសការងារនិងលើកកម្ពស់ជីវភាព អ្នកភូមិរុនតាឯកឱ្យកាន់តែមានភាពល្អប្រសើរ។ លោក ស៊ុន កែវពិសី អនុប្រធានគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក បានលើកឡើងថា គម្រោងដាំបង្ហាញម្នាស់នៅក្នុងភូមិ ចាប់ផ្តើមពីឆ្នាំ២០២១មក ដោយឆ្នាំដំបូងដាំចំនួន៦ពាន់ដើម លើផ្ទៃដីកន្លះហិកតា និងទទួលផលល្អប្រសើរ។ ដោយឃើញថាទិន្នផលល្អទើបឆ្នាំ២០២២នេះ គម្រោងបានបំបែកកូនដាំជាបន្តបន្ទាប់ ដោយពង្រីកលើផ្ទៃដីសរុប ២ហិកតាកន្លះ។ លោក...