(កំពត)៖ ឆ្នាំនេះខេត្តកំពត បានបញ្ចប់ការប្រមូលអំបិលបានជាង៧០០០០តោន ដែលតិចជាងឆ្នាំមុន ប៉ុន្តែបរិមាណនេះ គឺអាចធានាតម្រូវការប្រើប្រាស់ ក្នុងស្រុកបានគ្រប់ចំនួន ខណៈដែលអំបិលនាំចូលនៅសល់ក្នុងស្តុក ប្រមាណ៣ពាន់តោន រួមទាំងអំបិលនាំចូលពីថៃ និងវៀតណាមផងដែរ។ លោក ប៊ុន ណារិន ប្រធានផ្នែកបច្ចេកទេសនៃសមាគមអ្នកផលិតអំបិលកំពត-កែប បានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណើរការផលិតអំបិលនៅខេត្តកំពតឆ្នាំនេះ បានបញ្ចប់ការប្រមូលផលហើយ ហើយបរិមាណផលអំបិលឆ្នាំនេះ ប្រមូលបានជាង៧០០០០តោនប៉ុណ្ណោះ ព្រោះដំណើរការផលិតអំបិល មានភាពរអាក់រអួលបន្តិច ដោយសារតែការប្រែប្រួលអាកាសធាតុ ពោលគឺមានភ្លៀងធ្លាក់ច្រើននៅដើមខែមេសា ធ្វើឲ្យដំណើរការផលិតអំបិល ជួបឧបសគ្គ...
(ភ្នំពេញ)៖ ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាលនិងរោងចក្រផលិតរបស់ក្រុមហ៊ុន LS Electric ចុងសប្តាហ៍មុននេះ បានស្នើនិងជំរុញក្រុមហ៊ុន LS Electric ពិនិត្យលទ្ធភាពសហការជាមួយក្រុមហ៊ុន Onion ដែលជាក្រុមហ៊ុនផលិតម៉ូតូកង់បី ដែលប្រើដោយអគ្គិសនី ដំបូងបំផុតនៅកម្ពុជា។ មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ បានឱ្យដឹងថា កន្លងមក ឯកអគ្គរាជ/រដ្ឋទូតអាស៊ានទាំង១០ ប្រចាំនៅសាធារណរដ្ឋកូរ៉េបានធ្វើទស្សនកិច្ចចំនួន២លើក នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន LS Electric នាទីក្រុងសេអ៊ូល...
បើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មកដល់ពេលនេះ ខេត្តកំពង់ឆ្នាំង ការងារបង្ករបង្កើនផលរដូវវស្សាផ្ទៃដីភ្ជួររាស់សម្រាប់ដាំដុះ ចំនួន ៩៥ ៣៩៩ ហិហិកតា(ដោយគ្រឿងយន្ត) សាប ចំនួន ១៤៩ ហិកតា ផ្ទៃដីដាំដុះ(ព្រោះ) ចំនួន ៩៥ ៣៩៩ ហិកតា ស្មើនឹង ៧៨,១៩% លើផែនការ ១២២ ០០០ ហិកតា ក្នុងនោះ ស្រូវស្រាល...
(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជាប្ដេជ្ញាជំរុញអង្ករ៣ ប្រភេទមានអង្ករសែនក្រអូប អង្ករប្រណិត និងអង្ករជីអាយឱ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីនៅលើឆាកអន្តរជាតិខណៈដែលអង្ករទាំងអស់នោះកំពុងមានវត្តមាននៅលើទីផ្សារអន្តរជាតិស្រាប់។ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថាសហព័ន្ធស្រូវអង្ករកម្ពុជានឹងបន្តផែនការរបស់ខ្លួនក្នុងការផ្សព្វផ្សាយពីអង្ករកម្ពុជាឆ្ពោះ ទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែមានភាពទូលំទូលាយថែមទៀត។ លោកមានគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីជួយដល់កសិករ ធុរជន និងក្រុមហ៊ុននាំចេញអង្ករព្រមទាំងរួមចំណែកគាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើការជំរុញការនាំចេញអង្ករឱ្យបានយ៉ាងតិច១លានតោនក្នុងមួយឆ្នាំ។ លោកឧកញ៉ាបន្តថា ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិសហព័ន្ធស្រូវអង្ករកម្ពុជាបានសហការជាមួយក្រុមហ៊ុនខ្មែរអ៊ីធឺប្រាយ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ធ្វើការផ្សព្វផ្សាយអំពីនិមិត្តសញ្ញាអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត។ លោកឧកញ៉ាបញ្ជាក់ថា យើងមិនត្រឹមតែពង្រឹងគុណភាពនៅលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងស្រុកវិញក៏មានការបណ្ដុះបណ្ដាលដល់ប្រជាកសិករឱ្យចេះជ្រើសរើសពូជស្រូវដែលមានគុណភាពនិងស្របតាមស្តង់ដារដើម្បីឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារក្រៅស្រុកផងដែរ។ “ដូចយើងបានដឹងហើយរាជរដ្ឋាភិបាលបានចុះហត្ថលេខាជាមួយចិនដែលហៅថា អេស...
ឯកឧត្ដម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើងថា ដោយសារអាកាសធាតុអំណោយផលក្នុងរយៈពេល៥ ខែ ឆ្នាំ២០២១នេះ ធ្វើឱ្យកសិករប្រមូលផលបានចំនួនច្រើន និងកើនឡើង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា កាលពី ឆ្នាំ២០២០កន្លងមក ។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា(ទទក) នាព្រឹកថ្ងៃទី០១ ខែ មិថុនា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ថា “ឆ្នាំនេះជាឆ្នាំល្អក្នុងរយៈពេល៥ ខែ...
ភ្នំពេញ៖ បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។ នេះបើតាមការឱ្យដឹងពីឯកឧត្តមវ៉េង សាខុន រដ្ឋមន្ត្រីមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមបន្តថា សព្វថ្ងៃនេះ ការដាំដុះដំណាំទុរេន របស់ប្រជាពលរដ្ឋមួយចំនួន គឺបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសកសិករខ្នាតមធ្យម និងធំ...
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអះអាងថា គិតត្រឹមរយៈពេលពេល ៥ខែដំបូង ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា បាននាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិន បានចំនួន១៥.២ម៉ឺនតោន ដោយច្រើនជាងឆ្នាំ២០២០ ចំនួន១០.៨ម៉ឺនតោន។ តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំព្រះរាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា “យោងតាមរបាយការណ៍តួលេខរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រយៈពេល៥ខែដំបូងឆ្នាំ២០២១នេះ ប្រទេសកម្ពុជាបាននាំចេញផ្លែស្វាយស្រស់ ទៅកាន់ប្រទេសចិន...
ភ្នំពេញ៖ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពលលោក ជៀប សួរ នៅថ្ងៃទី១៨ ខែឧសភានេះ បានឱ្យដឹងថា ក្រុមហ៊ុន Kris Energy នឹងនាំចេញប្រេងកាតរបស់កម្ពុជាដែលបាននិងកំពុងដំណើរការបូមនៅអណ្តូរអប្សរា ក្នុងប្លុក A ទៅកាន់ទីផ្សារអន្តរជាតិ នៅក្នុងខែឧសភា ឆ្នាំ២០២១នេះ។ លោក ជៀប សួរ បានឱ្យដឹងដែរថា ការនាំចេញប្រេងឆៅជាលើកដំបូង និងជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសកម្ពុជានេះ ក្នុងបរិមាណពី ២៧ម៉ឺន ទៅ...
ឧត្តរមានជ័យ៖ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាថា ប្រជាកសិករខេត្តឧត្តរមានជ័យភាគច្រើន មានផ្ទៃដីធំទូលាយដែលជាឱកាសក្នុងការដាំដំណាំជាច្រើនប្រភេទ ពិសេសអាចផ្លាស់ប្តូរ មុខដាំផ្សេងៗស្របតាមតម្លៃទីផ្សារផងដែរ។ លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្នដំណាំ ៤ប្រភេទដែលប្រជាពលរដ្ឋខេត្តឧត្តរមានជ័យនិយមដាំដុះ ហើយទទួលបានទិន្នផលល្អ ទាំងតម្លៃនិងគុណភាពនោះរួមមាន៖ ទី១.ដំណាំស្រូវមានផ្ទៃដាំដុះជាង ៩៥,០០០ហិកតា, ទី២.ដំណាំដំឡូងមីមានផ្ទៃដីដាំដុះ ជាង៦ម៉ឺនហិកតា, ទី៣.ដំណាំស្វាយចន្ទីមានផ្ទៃដីដាំដុះជាង ១ម៉ឺនហិកតា និងទី៤.ដំណាំស្វាយកែវរមៀតជាង ១ម៉ឺនហិកតា ។...
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុម័តចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ជូនដល់ក្រុមហ៊ុនដែលស្នើសុំវិនិយោគបង្កើតរោងចក្រ និងគម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ដូចខាងក្រោម៖ ១-YIANKANG BIOLOGICAL TECHNOLOGY CO., LTD : គម្រោងបង្កើតរោងចក្រកែច្នៃម្ហូបអាហារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០កន្លែង។ ២-OCEAN...