(សៀមរាប)៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ បន្ទាប់ពីកម្ពុជាបានបំបែកឯទគ្គកម្មពិភពលោក ក្នុងការបត់បេះដូងក្រដាសច្រើនជាងគេបំផុតលើពិភពលោក នៅលើទឹកដីអង្គរ នៃខេត្តសៀមរាប។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញនៃអង្គភាពព័ត៌មានកម្ពុជាសន្តិ ភាព ទទួលបាននៅយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។ សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា បេះដូងក្រដាសដែលបានបត់ដោយប្រជាជនកម្ពុជាទូទាំងប្រទេស សម្រាប់កម្មវិធី «បេះដូងច្រើនជាងគេលើពិភពលោក» ត្រូវបានកត់ត្រាជាផ្លូវការចូលក្នុងកំណត់ត្រាពិភពលោក Guinness World Records នៅវេលាម៉ោង០៥៖១៧នាទីល្ងាច ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣...
(ភ្នំពេញ)៖ «អាំងទែប៉ូល (Interpol)» ជាស្ថាប័នអន្តររដ្ឋាភិបាល ដែលមានតួនាទីសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាង កងកម្លាំងប៉ូលិស ព្រហ្មទណ្ឌកម្មនៃបណ្តាប្រទេសជាង១៨០នៅជុំវិញពិភពលោក ។ ឈ្មោះ «Interpol» នេះគឺបានមកពីឈ្មោះពេញ របស់ស្ថាប័នដែលហៅថា International Criminal Police Organization ។ Interpol ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់ ការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ឲ្យបានទូលំទូលាយតាមអាចធ្វើទៅបាន រវាងកងកម្លាំង ប៉ូលិសព្រហ្មទណ្ឌរវាងប្រទេសនីមួយៗ និងដើម្បីបង្កើតកិច្ចប្រឹងប្រែងរួមមួយ សំដៅទប់ស្កាត់...
(ភ្នំពេញ)៖ ទន្ទឹមនឹងការរីកចម្រើននូវអរិយធម៌បុរាណៗ ប្រជាសាសន៍នីមួយៗបានបង្កើតនូវអំណាចគ្រប់គ្រងរដ្ឋ និងទីក្រុងសម្រាប់តាំងជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច និងយោធា ។ រហូតមកដល់ពេលនេះ ទីក្រុងចំណាស់ៗទាំងនោះគឺមានអាយុកាលរាប់រយរាប់ពាន់ឆ្នាំមកហើយ ដោយទីក្រុងខ្លះនៅបន្តជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ដ៏ល្បីល្បាញ ។ ខាងក្រោមនេះជាបណ្ដាទីក្រុងចំណាស់ល្បីៗនៅលើពិភពលោក៖ ៦០. ទីក្រុងស៉ីដនី (Sydney) ប្រទេសអូស្ត្រាលី មានអាយុកាល២៣៤ឆ្នាំ (១៧៨៨)។ ៥៩. ទីក្រុងបាងកក (Bangkok) ប្រទេសថៃ មានអាយុកាល២៤០ឆ្នាំ...
(ភ្នំពេញ)៖ ពាក្យថា ISO គឺជាឈ្មោះអង្គការស្តង់ដាអន្តរជាតិ ប៉ុន្តែពាក្យ ISO នេះ មិនមែនចេញមកពីឈ្មោះពេញ International Organization for Standardization ឡើយ គឺវាចេញមកពីពាក្យក្រិក «Isos» ដែលមានន័យថា «ស្មើភាព»។ អង្គការ ISO គឺជាស្ថាប័នធំជាងគេបំផុតខាងអភិវឌ្ឍ និងចេញផ្សាយស្តង់ដាលក្ខណៈអន្តរជាតិជាច្រើននៅជុំវិញពិភពលោក ស្តង់ដាទាំងអស់នេះមានសារៈសំខាន់ជាខ្លាំងសម្រាប់អនុវត្តលើការគ្រប់គ្រងចំពោះប្រតិបត្តិការ ផលិតកម្ម សេវាកម្ម និងគុណភាពរបស់ក្រុមហ៊ុនអាជីវកម្មនីមួយៗ ។...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន័្ទ ទី២៣ ខែមករា ឆ្នាំ២០២៣នេះ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិប តីក្នុង ពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ធ្វើនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ។និស្សិតជ័យលាភីដែលត្រូវទទួលសញ្ញាបត្រនេះ រួមមាន ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...
(ភ្នំពេញ)៖ ពិព័រណ៍ការសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៣សម្រាប់កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងអាស៊ាន បាននិងកំពុងប្រព្រឹត្តទៅតាមប្រ ព័ន្ធអនឡាញចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២៨ ខែមករា ក្រោមប្រធានបទ “បើកអនាគតរបស់អ្នកនៅប្រទេសជប៉ុន ការសិក្សា និងការងារ” ។ ពិព័រណ៍អនឡាញនេះ ត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យអូកាយ៉ាម៉ា(Okayama University)សម្រាប់ប្រជាជនអាស៊ានដែលមានបំណងចង់ទៅសិក្សានៅប្រទេសជប៉ុន ជាផ្នែកមួយនៃការសិក្សាក្នុងគម្រោង Study in Japan Global Network Project (ASEAN) ដែលត្រូវបានផ្តល់ដោយក្រសួងអប់រំ...
ពយជំទាវម៉ៅ ស្ថិតនៅតាមបណ្តោយមហាវិថីជំទាវម៉ៅ កំពុងទទួលការអភិវឌ្ឍន៍ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធយ៉ាងយកចិត្តទុកដាក់ ពីសំណាក់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក) និងអាជ្ញាធរខេត្ត ហើយបច្ចុប្បន្នកំពុងរៀបចំ ក្លាយទៅជាឆ្នេរសាធារណៈដ៏ទាក់ទាញបំផុត សម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុ។ យោងតាមប្រសាសន៍របស់លោក ស៊ុន សុភាព របាលស្រុក ព្រៃនប់ ខេត្តព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរខេត្តបានសហការជាមួយភាគីពាក់ព័ន្ធ បានរៀបចំផែនការមេ កែប្រែតំបន់ពយជំទាវម៉ៅ ឲ្យទៅជាតំបន់ឆ្នេរសមុទ្រដ៏ទាក់ទាញមួយនៅក្នុង ខេត្តព្រះសីហនុ។ លោកបន្តថា ឆ្នេរពយជំទាវម៉ៅនេះ ជាឆ្នេរមួយដែលយើងមិនធ្លាប់មានពីមុនមកទេ...