កូនកាន់តែធំ ឪពុកម្ដាយក៏កាន់តែចាស់ កូនខ្លះ ប្រហែលជាធុញទ្រាន់នឹងទង្វើ ក៏ដូចជាសកម្មភាពរបស់ ឪពុកម្ដាយដែលចាស់ ទ្រុឌទ្រោម ជរា ឈឺថ្កាត់ជាដើម។ មែនហើយ មនុស្សចាស់ ចិត្តច្រើនណាស់ មានរឿង ខ្លះគាត់តែងតែព្យាយាមចង់ឱ្យកូនៗដឹង និងយកចិត្តទុកដាក់ចំពោះគាត់ ដែលជាឪពុកម្ដាយ ចង់ឱ្យកូននៅក្បែរ គាត់ពិតជាមានការទាមទារច្រើន។ តែយ៉ាងណាមិញ ឪពុកម្ដាយចាស់ៗភាគច្រើន គឺរមែងលាក់បាំង និងមានអារម្មណ៍ភ័យខ្លាចចំពោះរឿងទាំង ៤ យ៉ាងខាងក្រោមនេះ ដូច្នេះ កុំនាមជាកូន...
(ភ្នំពេញ)៖ នៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ–សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ស្អែកនេះថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ នឹងអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតឃុំសង្កាត់ក្នុងរាជធានីខេត្តដូចតទៅ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញទៅបោះឆ្នោតនៅមណ្ឌលបោះឆ្នោតសង្កាត់តាខ្មៅ ខេត្តកណ្តាល ដែលមានទីតាំងការិយាល័យនៅសាលាគរុកោសលវិក្រិត្យការក្រុង។ ការិយាល័យនេះមានអ្នកបោះឆ្នោតសរុបចំនួន ១៧៧៤៦នាក់ ក្នុងនោះស្ត្រីចំនួន៩,៤៤៣នាក់ ហើយមណ្ឌលនេះមានអាសនៈសរុប១១ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន...
ឈានដល់វ័យមួយដែលគ្រប់គ្នាត្រូវតែដឹងពីវិធីក្នុងការនិយាយស្ដី យ៉ាងណាមិញ មានរឿង ៣ យ៉ាង ដែលត្រូវបានហាមកុំឱ្យនិយាយជាមួយនឹងរឿង៣យ៉ាងផ្សេងទៀតដែលត្រូវហាមកុំយកប្រៀបធៀបជាដាច់ខាត។ ១. ៣ យ៉ាង ហាមប្រៀបធៀប – កុំប្រៀបធៀបលុយពេលអ្នកនៅក្មេងមនុស្សជាច្រើនគិតថាការមានលុយគឺមានអ្វីៗគ្រប់យ៉ាង។ប៉ុន្តែនៅ ពេលដែលយើងស្ថិតក្នុងវ័យកណ្តាល យើងដឹងថា លុយមិនអាចទិញសុភមង្គល និងសុខភាពបានទេ។លុយ ជាវត្ថុនៅខាងក្រៅខ្លួនដូច្នេះការដឹងឱ្យបានគ្រប់គ្រាន់ជាសុភមង្គល កុំយកវាមកប្រៀបធៀប។មនុស្ស ម្នាក់ៗ មានស្ថានភាពជីវិត និងវាសនារៀងៗខ្លួន។តើអ្នកមានលុយប៉ុន្មាន អ្នកគួរស្រលាញ់វាយកល្អកុំ ប្រៀប ធៀប។ – កុំប្រៀបធៀបកូនរបស់អ្នកជាមួយកូនអ្នកដទៃមូលហេតុ...
ជីវិតដែលរស់នៅមានសេចក្តីសុខស្ងប់ គឺជាជីវិតដែលរស់នៅស្គាល់សេចក្តីពិតក្នុងលោក គឺជាការស្គាល់នូវសច្ចធម៌ ដែលជាធម៌នៃព្រះសម្មាសម្ពុទ្ធទ្រង់បានត្រាស់ដឹង ហើយសម្តែងឱ្យមនុស្សទាំងឡាយបានរួចពីគ្រោះអវិជ្ជា និងរំដោះខ្លួនចេញពីវដ្តទុក្ខនេះ ព្រោះបើព្រះពុទ្ធមិនបានសម្តែងសច្ចធម៌ទាំងបួននេះទេ សត្វលោក នៅតែត្រូវអវិជ្ជាគ្របសង្កត់ និងមិនអាចរំដោះខ្លួនឱ្យរួចពីសេចក្តីទុក្ខបានឡើយ ។ មនុស្សគប្បីព្យាយាមរកផ្លូវរំដោះខ្លួនឲ្យរួចចាកផុតពីចំណងនៃសេចក្តីទុក្ខដែលកើតចេញមកពីអវិជ្ជា ជាហេតុឲ្យមានកិលេស, មានតណ្ហា ការប៉ងប្រាថ្នា, ការចង់បាន, ការជាប់វង្វេងលង់ក្នុងរូបកាយខ្លួនឯង ប្រកាន់ថា ជារបស់ខ្លួន និងជាប់វង្វេងលង់ក្នុងរូបសម្រស់, រស, សំឡេង , ក្លិន និងការត្រេកត្រអាល...
យោងតាមគម្ពីរអង្គុត្តរនិកាយ បញ្ចកនិបាត ព្រះសម្មាសម្ពុទ្ធសម្តែងថា សត្វលោកដែលរស់នៅមិនបានយូរ ពោល គឺមានអាយុខ្លី ឬឆាប់អស់អាយុមកពីពួកគេញុំាំងជីវិត ឱ្យប្រព្រឹត្តទៅក្នុងហេតុ៧យ៉ាងជាបច្ច័យ គឺ៖ ១- ពិបាកចិត្តច្រើន ២- សប្បាយអត់គិត ៣- ធ្វើការមិនត្រូវតាមកាលមានការញ៉ាំ និងគេងជាដើម ៤- ហូបអាហារមិនត្រឹមត្រូវ ៥- ប្រព្រឹត្តអាក្រក់ អត់សីលមានទោសទាន់ហន់ ៦- គិតច្រើនសម្រាន្តមិនលក់ ៧. រស់នៅប្រកបដោយសេចក្តីប្រមាទ គឺការធ្វេសប្រហែស...
គ្រប់ៗរូបដូចគ្នា ព្រោះតែប្រាថ្នាចង់បានសេចក្ដីសុខតែម្យ៉ាងប៉ុណ្ណោះ តែប្លែកគ្នានឹងជនខ្លះអប្បប្រាជ្ញា ជនខ្លះមានប្រាជ្ញាប្រាថ្នាស្វែងរកសេចក្តីសុខដោយឧបាយផ្សេងៗគ្នាគឺ៖ រូបតំណាង ជនដែលអប្បប្រាជ្ញាមិនបានពិចារណាឱ្យឃើញច្បាស់នូវហេតុនឹងផល គឺមិនដឹងថា ហេតុយ៉ាងនេះ នឹងចម្រើនឡើងបានជាផលយ៉ាងណា នឹងមិនដឹងថាផលនេះកើតមកអំពីហេតុដូចម្ដេចសោះឡើយ ម្ល៉ោះហើយបើមានភ័យកើតឡើង ក៏ប្រវារកវត្ថុជាទីពឹងតាមតែប្រទះ គាប់ចិត្តត្រង់ណាក៏ធ្វើត្រង់នោះ មិនពិនិត្យត្រង់ខុសត្រូវប៉ុន្មានតាមសភាពនៃខ្លួនជាជនអប្បប្រាជ្ញា បើមិនពិនិត្យរកខុសត្រូវសោះហើយប្រឹងតែធ្វើទៅៗ ជួនពានលើខុស ជួនពានលើត្រូវ បើខុសត្រូវមិនដឹងដូច្នេះហើយ កាលណាឡើយនឹងសម្រេចប្រយោជន៍បាន ។ ឯជនខ្លះមានប្រាជ្ញាពិចារណាឃើញច្បាស់នូវហេតុ និងផល គឺដឹងច្បាស់ថា ហេតុដូច្នេះ...
ភ្នំពេញ៖នាព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២២នៅបណ្ណាល័យព្រឹទ្ធសភាកម្ពុជាមានរៀបចំកម្មវិធីបាឋកថាប្រចាំសប្តាហ៍ស្តីពីទស្សនវិជ្ជាខុងជឺក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជានិងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនលោកបណ្ឌិតជាមុនីឫទ្ធិប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជម្រាបជូនដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាពីគុណតម្លៃស្នូលនៃទស្សនវិជ្ជាខុងជឺដោយបានរំលេចពីគតិបណ្ឌិតរបស់ខុងជឺដែលកំពុងបានទទួលការស្វាគមន៍និងការលើកតម្កើងនៅទូទាំងពិភពលោក ជាពិសេសបណ្តាក្រុមបញ្ញាញាណជាន់ខ្ពស់នៃប្រជាជាតិនីមួយៗ។ លក្ខណៈពិសេសនិងបែបបទនៃទស្សនវិជ្ជាខុងជឺជានិមិត្តរូបនៃភាពចាស់ទុំសមត្ថភាពជាក់ស្ដែងនិងភាពជឿជាក់លើខ្លួនឯងរបស់ប្រជាជាតិចិនខុងជឺដែលជាទស្សនវិទូដ៏ល្បីនិងជាអ្នកផ្តួចផ្តើមបង្កើតលទ្ធិខុងជឺ(儒家) បានបង្ហាញផ្លូវដ៏សំខាន់ដល់អ្នកសិក្សាស្រាវជ្រាវអ្នកវិទ្យាសាស្ត្រសង្គមនានានៅទូទាំងពិភពលោកក្នុងការបើកទូលាយគំនិតរបស់ខ្លួននិងបន្តធ្វើការស្រាវជា្រវដើម្បីផ្តល់ប្រយោជន៍ដល់មនុស្សជាតិនិងចូលរួមបង្កើនគោលការណ៍ចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅលើពិភពលោក។ ទស្សនវិជ្ជាខុងជឺបានផ្តល់នូវវិភាគទានពុទ្ធិនិងបទពិសោធន៍ដល់ការដោះស្រាយបញ្ហាប្រឈមនិងរារាំងដល់ហានិភ័យដែលនឹងអាចកើតមានឡើងលោកស្រីកែវវណ្ណារិទ្ធប្រធានបណ្ណាល័យព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថាជារៀងរាល់ថ្ងៃសុក្រប្រចាំសប្តាហ៍លោកបណ្ឌិតជាមុនីឫទ្ធិតែងបានចំណាយពេលវេលាមកបកស្រាយនិងជជែកពីបញ្ហាទស្សនវិជ្ជាចិនវប្បធម៌ភូមិសាស្រ្តតំបន់ទេសចរណ៍អភិបាលកិច្ចប្រទេសចិននិងឱកាសអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន។ ដោយឡែកលោកបណ្ឌិតមានជំនាញទស្សនវិជ្ជានិងធ្លាប់ជាអតីតនាយកវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាហេតុនេះលោកតែងបានផ្សារភ្ជាប់ខ្លឹមសារនានានៃបទបង្ហាញដោយបញ្ចូលខ្លឹមសារសំខាន់នៃទស្សនវិជ្ជារបស់ចិនដែលជាពិសេសទស្សនវិជ្ជារបស់ខុងជឺហើយគិតរហូតមកដល់ពេលនេះនៅកម្ពុជាមានរូបសំណាកខុងជឺតែមួយគត់នៅវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាដែលជាគំនិតផ្តួចផ្តើមសាងសង់ដោយលោកបណ្ឌិត ជា មុនីឫទ្ធិ។ តាមរយៈបទបង្ហាញរបស់លោករយៈពេលជិត១០ឆ្នាំមកនេះ សិក្ខាកាមនានាបានយល់ជ្រួតជ្រាបថា ទស្សន វិជ្ជាខុងជឺ(儒家)គឺ១ការបង្ហាញពីកេរតំណែលនិង អត្តសញ្ញាណជន ជាតិចិន២ការ បង្ហាញពី គំនិតផ្ទាល់ខ្លួន និងស្មារតីស្របតាមសម័យកាល និង៣-ការបង្ហាញពីភាពជាប្រព័ន្ធ និងបែបវិជ្ជាជីវៈ។ លើសពីនេះ សិក្ខាកាមដែលបានសិក្សាជារៀងរាល់សប្តាហ៍ជាមួយលោកបណ្ឌិត ជា មុនីឫទ្ធិ នៅបណ្ណាល័យ ព្រឹទ្ធសភាតាមរយៈការសិក្សាផ្ទាល់និងតាមOnline និងតាមដានពីស្ថានីយទូរទស្សន៍បាយ័ន...
សេចក្តីបួងសួងសម្រាប់ទទួលអំណរឆ្នាំថ្មី (ខ្លឹមសារសង្ខេប)ដោយព្រះតេជគុណ ស៊ីង យុន (ប្រសូត្រនៅ ឆ្នាំ ១៩២៧- នៅ Fo Guang Shan) បកប្រែជាភាសាខ្មែរដោយ៖ លោក ចៅ សាង សូមថ្វាយបង្គុំ ព្រះពុទ្ធ ជាម្ចាស់! នេះជាថ្ងៃដើមឆ្នាំថ្មី ខ្ញុំនឹងពិនិត្យមើលឡើង អ្វីគ្រប់យ៉ាង ដែលបានប្រព្រឹត្តដូច ជាកាល ពីអតីតកាល កាលពីម្សិលមិញដែលបានកន្លងផុត ទៅអ្វីគ្រប់យ៉ាងនាពេលអនាគត ...
អាជ្ញាធរជាតិអប្សរា រួមសហការជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ បានធ្វើពិធីបើកសម្ពោធសៀវភៅ ដែលមានចំណងជើងថា(អ្នកថែអង្គរ)ចំនួន៥០០០ក្បាល ដែលទើបតែបោះពុម្ពរួចរាល់ ពិធីនេះធ្វើនៅមុខប្រាសាទ អង្គរវត្ត នៅព្រឹកថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។ លោក គី សុខលីម សហស្ថាបនិកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ មានប្រសាសន៍ថា នៅក្នុងសៀវភៅអ្នក ថែអង្គរ ដែលបានបោះពុម្ពផ្សាយរួចហើយនេះ អ្នកនិពន្ធចង់បង្ហាញអំពីជីវ ប្រវត្តិនិងជំនាញរបស់មនុស្សជា ច្រើនរូប ដែលបានធ្វើការងារថែរក្សាអង្គរ ខ្លះបានធ្វើការរយៈពេលជាង២០ ឆ្នាំ និងខ្លះទៀតបានធ្វើការ...
ភ្នំពេញ៖ រសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ នៅបណ្ណាល័យព្រឹទ្ធសភាកម្ពុជាមានរៀបចំកម្មវិធីបាឋកថាប្រចាំសប្តាហ៍ស្តីពីទស្សនវិជ្ជាខុងជឺ ក្រោមកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជានិងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជម្រាបជូនដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជាពីគុណតម្លៃស្នូលនៃទស្សនវិជ្ជាខុងជឺដោយបានរំលេចពីគតិបណ្ឌិតរបស់ខុងជឺដែលកំពុងបានទទួលការស្វាគមន៍និងការលើកតម្កើងនៅទូទាំងពិភពលោក ជាពិសេសបណ្តាក្រុមបញ្ញាញាណជាន់ខ្ពស់នៃប្រជាជាតិនីមួយៗ។ លក្ខណៈពិសេស និងបែបបទនៃទស្សនវិជ្ជាខុងជឺជានិមិត្តរូបនៃភាពចាស់ទុំ សមត្ថភាពជាក់ស្ដែង និងភាពជឿជាក់លើខ្លួនឯងរបស់ប្រជាជាតិចិន។ ខុងជឺដែលជាទស្សនវិទូដ៏ល្បីនិងជាអ្នកផ្តួចផ្តើមបង្កើតលទ្ធិខុងជឺ(儒家) បានបង្ហាញផ្លូវដ៏សំខាន់ដល់អ្នកសិក្សាស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រសង្គមនានានៅទូទាំងពិភពលោកក្នុងការបើកទូលាយគំនិតរបស់ខ្លួននិងបន្តធ្វើការស្រាវជា្រវដើម្បីផ្តល់ប្រយោជន៍ដល់មនុស្សជាតិ និងចូលរួមបង្កើនគោលការណ៍ចូលរួមដោះស្រាយបញ្ហាប្រឈមនានានៅលើពិភពលោក។ ទស្សនវិជ្ជាខុងជឺបានផ្តល់នូវវិភាគទានពុទ្ធិនិងបទពិសោធន៍ដល់ការដោះស្រាយបញ្ហាប្រឈម និងរារាំងដល់ហានិភ័យដែលនឹងអាចកើតមានឡើង។ លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភាកម្ពុជាបានគូសបញ្ជាក់ថា ជារៀងរាល់ថ្ងៃសុក្រប្រចាំសប្តាហ៍...