ភ្នំពេញ៖ ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ក្នុងការផ្តល់ព័ត៌មានជូនដល់សារព័ត៌មានកម្ពុជាសន្តិភាព លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជម្រាបថា ផ្តើមពីឆ្នាំ២០០៨រៀងមកជារៀងរាល់ពេលដែលបំពញទស្សនកិច្ចនៅប្រទេសចិន លោកបណ្ឌិតតែងបាន ទាក់ទងជាមួយសង្គម ស៊ីវិលជាច្រើនរបស់ចិន ដើម្បីស្វះស្វែងរកការចាក់បញ្ចូលនូវទំនាក់ទំនង ដ៏ល្អរវាងប្រជាជននិងប្រជាជន ក៏ដូចជាការគាំទ្រ ដល់ការអនុវត្តគម្រោងនានា របស់សមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន នៅតាមមូលដ្ឋាននានាក្នុងប្រទេសកម្ពុជា។ ហើយចាប់តាំងពីឆ្នាំ២០១៧មក សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានឧទ្ទេសនាមជូនដល់សង្គមស៊ីវិលរបស់ប្រទេសចិនជាច្រើនមកចូលរួមជាកម្លាំងសាមគ្គីក្នុងរង្វង់គ្រួសារសង្គមស៊ីវិលក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជានិយាយរួម រដ្ឋបាលថ្នាក់ក្រោមជាតិនិយាយដោយឡែកក្នុងការបំពេញនូវតម្រូវការជាក់ស្តែងជូនដល់ប្រជាជនកម្ពុជា។ ដោយឡែកនៅក្នុងវិស័យអំណាន សង្គមស៊ីវិលចិនជាច្រើនរួមមានមជ្ឈមណ្ឌលវប្បធម៌ចិនប្រចាំកម្ពុជា មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស...
S…09Apr2022 រាជធានីភ្នំពេញ ៖ នៅតែប៉ុន្មានថ្ងៃទៀតទេ ដល់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំខាល ដែលត្រូវនឹងថ្ងៃទី១៤ ខែមេសា តើបងប្អូនមានដឹងទេថា ទេពធីតា មហាសង្ក្រាន្តប្រចាំឆ្នាំខាល ចត្វាស័ក ហេតុអ្វីទេវតាឆ្នាំខាលនេះមិនគង់លើសត្វខ្លា បែរជាគង់ឈរលើខ្នងគជសារ (សត្វដំរី) ជាយានជំនិះទៅវិញ ។ ប្រភពរូបភាពពី ទេវធីតាសង្ក្រាន្ត ពិតណាស់ ប្រាកដជាមានបងប្អូនខ្មែរយើងជាច្រើនបានមានចង្ងល់ ជាពិសេសអ្នកលេងបណ្តាញសង្គមជាច្រើនឆ្ងល់ថា ទេពធីតាមហាសង្ក្រាន្តឆ្នាំខាលនេះគង់ឈរលើខ្នងសត្វដំរីទៅវិញ ? នេះបើយោងតាមផេកទេវធីតាសង្ក្រាន្តដោយបានបកស្រាយចម្ងល់...
ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកានៃក្រុមការងារផ្សព្វផ្សាយ ព័ត៌មាន ជាភាសាអារ៉ាប់ និងទំនាក់ទំនងព័ត៌មាន បណ្ដាប្រទេសសមាជិកអង្គការសហប្រតិបត្តិការសាសនាអ៉ីស្លាម អូ អាយ ស៊ី (OIC) នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយ សមាជិក សមាជិកា នៃក្រុមការងារផ្សព្វផ្សាយព័ត៌មានជាភាសាអារ៉ាប់...
S…06Apr2022 ៖ បើទោះជាអ្នកអស់ទ្រព្យសម្បត្តិ ឬអស់អ្វីៗពីខ្លួនរលីងក៏ដោយ ក៏អស់ទៅចុះ តែសូមកុំអស់សង្ឃឹមឡើយ ព្រោះយ៉ាងហោចណាស់ក៏អ្នកនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់សាងវាសនារបស់អ្នកឱ្យភ្លឺស្វាងបាន ។ មើលចុះមនុស្សដែលធ្លាប់បរាជ័យ ធ្លាប់ដួល ធ្លាប់ត្រូវគេបដិសេធរាប់មិនអស់ ប៉ុន្តែដោយសារគេមិនអស់សង្ឃឹមហ្នឹងហើយទើបគេខំតស៊ូរហូតបានផ្លៃផ្កានៃជីវិតរបស់គេ ។ ក្ដីសង្ឃឹមជាកម្លាំងជំរុញមនុស្សមិនឲ្យងាយនឹងបោះបង់ មិនងាយនឹងរត់ចោលការលំបាកនោះឡើយ ទោះបីការងារនោះយើងត្រូវធ្វើតែម្នាក់ឯងឬត្រូវអ្នកដទៃជេរស្ដីថា យើងជាមនុស្សឆ្កូតក៏ដោយ ។ ក្ដីសង្ឃឹមគ្មានរូប គ្មានរាង គ្មានរសជាតិនោះទេ ប៉ុន្តែវាអាចធ្វើឲ្យកាយមិនងាយហត់ ចិត្តមិនងាយនឿយណាយបាន ។ មនុស្សដែលចេះរស់នៅជាមួយនឹងក្ដីសង្ឃឹមរមែងនៅតែអាចរក្សាស្នាមញញឹមបាន ទោះបីបញ្ហាដែលគេកំពុងដោះស្រាយនោះធំ...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ បានរៀបចំកម្មវិធីតែងតាំងមន្ត្រីសង្ឃ និងជួបសំណេះសំណាលមន្ត្រីសង្ឃ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការរងទទួលបន្ទុកអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអគ្គាធិការ ដោយមានការចូលរួមពីសម្តេច...
រាជធានីភ្នំពេញ ៖ ទេវរូបកូរសមុទ្រទឹកដោះ៣៤ព្រះអង្គ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ ត្រូវបានសម្តេចព្រះឧត្តមវង្សាកិត្តិបណ្ឌិត មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តមុនីប្រសិទ្ធីវង្ស ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានរៀបចំពិធីបុណ្យអភិសេកសូត្រក្រុងពាលីដើម្បីសុំសេចក្តីសុខ និងទុកជាទីសក្ការៈ សម្រាប់តំកល់ទុកក្នុងព្រះពុទ្ធសាសនា ។ ពិធីនេះ បានរៀបចំឡើងនៅក្នុងវត្តមុនីប្រសិទ្ធីវង្ស ដែលស្ថិតនៅតាមបណ្តោយផ្លូវលេខ១៥១ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣០ខែ មីនា ឆ្នាំ២០២២ ។ នៅក្នុងឱកាសនោះ មានការនិមន្តជា...
យោងតាមសំណេរព្រះមហាស៊ឹម សានិតបានរង្គាយសេចក្តីថា ព្រះមហាថេរទាំងទ្វេអង្គគឺជា កល្យាណមិត្តពិតឥតក្លែងក្លាយកម្ររកបានក្នុងលោកណាស់ ។ ព្រះមហាថេរទាំង២ព្រះអង្គនេះបានរាប់អានគ្នាជាកល្យាណមិត្ត មិត្តស្លាប់រស់ជាមួយគ្នា ចាប់ផ្តើមតាំងពីពេលដែលកំពុងបន្តការសិក្សាជាមួយគ្នា ។ ព្រះអង្គទាំងទ្វេគឺជាកំពូលសមណៈ ជាកំពូលអ្នកប្រាជ្ញ កំពូលសប្បុរស កម្ររកបានបំផុតនៅក្នុងលោកនេះ ព្រោះហេតុថា ព្រះអង្គទាំងទ្វេទ្រង់មានព្រះរាជហឫទ័យថ្លៃថ្លាឧត្តុង្គឧត្តម ប្រកបដោយ ព្រហ្មវិហារធម៌ និងព្រហ្មចរិយធម៌ ឬចរិយាធម៌ដ៏ប្រសើរថ្លៃថ្លាពេកក្រៃ ។ ព្រះមហាថេរទាំងទ្វេនោះគឺ : ១. សម្តេចព្រះសង្ឃរាជ ជួន ណាត...
គាថាធម្មបទ៖ ព្រះសម្មាសម្ពុទ្ធត្រាស់ថា បុគ្គលណាដែលឈ្នះមនុស្សមួយពាន់គុណនឹងមួយពាន់គឺស្មើនឹងមួយលានក្នុងសមរភូមិក៏ដោយ បុគ្គលនោះក៏មិនឈ្មោះថា អ្នកឈ្នះដ៏ប្រសើរក្នុងសង្គ្រាមបានឡើយ ចំណែកឯបុគ្គលណាឈ្នះខ្លួនឯងតែម្នាក់បានហើយ បុគ្គលនោះជាអ្នកដែលឈ្នះដ៏ប្រសើរបំផុតនៅក្នុងសមរភូមិ ។ ព្រោះថាការឈ្នះខ្លួនឯង គឺជាជម្នះដ៏ប្រសើរក្រៃលែង ចំណែកឯពួកសត្វក្រៅពីនេះ ដែលគេបានយកឈ្នះហើយ មិនប្រសើរឡើយ ព្រោះថាកាលបើបុគ្គលអប់រំខ្លួនល្អហើយ មានប្រក្រតីសង្រួមជាប់ជានិច្ច ទេវតា គន្ធព្ធ មារ ព្រមទាំងព្រហ្មគប្បីធ្វើនូវជ័យជំនះរបស់បុគ្គលនោះ ឱ្យបរាជ័យវិញពុំបានឡើយ ។ ចំណែកឯឈ្នះបុគ្គលដទៃជាជម្នះមិនប្រក្រតីឡើយ ថ្ងៃក្រោយគង់ត្រឡប់ជាចាញ់វិញមិនខាន សូមអនុមោទនាបុណ្យកុសល ។ S…...
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការមូលនិធិអាស៊ី បានធ្វើពិធីចុះអនុស្សរណៈនៃការយោគយល់ស្ដីពី“កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ” ដើម្បីអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យ លោក David D. Arnold ប្រធានអង្គការមូលនិធិអាស៊ី ចូលជួបសម្ដែងការគួរសម និងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “កិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ” រវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការមូលនិធិអាស៊ី ...