s… 21 Mar 2022 អាមេរិក ៖ ប្រសិនបើមានយានជំនិះបែបនេះ នោះអ្នកមិនខ្វល់នឹងការស្ទះចរាចរណ៍ ។ ដោយមានបណ្តោយរហូតដល់ទៅ ៣០,៥៤ ម៉ែត្រ កំពូលរថយន្ត The American Dream គឺជារថយន្តវែងជាងគេបំផុតក្នុងពិភពលោក ដែលផលិតដំបូងឡើយកាលពី ៣៥ ឆ្នាំមុន។ រថយន្តនេះភ្ជាប់មកជាមួយនូវលក្ខណៈពិសេសដែលស័ក្តិសមសម្រាប់ស្តេច រួមទាំងអាងងូតទឹក ទីលានវាយកូនហ្គោលខ្នាតតូច កន្លែងចតឧទ្ធម្ភាគចក្រនិងសូម្បីអាងហែលទឹកដែលមានក្តារសម្រាប់ហក់មុជទឹកទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះអាចបើកបរបានពីចុងទាំងសងខាង...
សៀមរាប÷. អ្នកជំនាញនៃ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី » ន័យសាមញ្ញ គឺ រយៈពេលថ្ងៃនិងយប់ស្មើគ្នា ត្រូវនឹងព្រឹត្តិការណ៍ព្រះអាទិត្យរះ នៅចំកំពូល កណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជ នឹងកើតឡើង នៅថ្ងៃទី២១ ខែ មីនា ឆ្នាំ ២០២២ ខាងមុខ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ...
លោក ដេញ ជីវលីញ ( Danh Chieu Linh ) ដែលមានដើមកំណើត ជា ខ្មែរក្រោម បានតំណាង ប្រទេស វៀត ណាម ចូលប្រឡងក្នុងកម្មវីធី Mister Global 2022 និង បានឈ្នះពានរង្វាន់ ជើងឯករងលេខ១ នៅក្នុង កម្មវិធី ប្រកួត បុរស ...
ភ្នំពេញ÷ អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបង្ហាញថាចំពោះការយកទង់ជាតិកម្ពុជា មកច្នៃធ្វើជា ម៉ូតសម្លៀកបំពាក់គឺជាទង្វើមិនសមរម្យ ព្រោះទង់ជាតិជាដួងព្រលឹងរបស់ជាតិ ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅមុខប្រាសាទអង្គរវត្ត កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្សអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុនមួយបានដាក់ពាក្យសុំមកកាន់អាជ្ញាធរជាតិអប្សរា ដើម្បី ថតបទចម្រៀង ហើយនៅក្នុងការអនុញ្ញាតនោះអាជ្ញាធរជាតិមិនបានដឹងថា មានការយកទង់ជាតិរបស់ខ្មែរមកគ្រងជាឯកសណ្ឋាននោះឡើយ។ លោកបន្តថា បន្ទាប់ពីឃើញសកម្មភាពរបស់ក្រុមហ៊ុន មួយនេះ អាជ្ញាធរអប្សរាក៏បានតម្រូវឱ្យធ្វើការដកចេញនូវឈុតដែលមានការយកទង់ជាតិមកច្នៃជាសម្លៀកបំពាក់នេះ...
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបានបញ្ជាក់ថា វ៉ាក់សំាងគឺជាសេដ្ឋកិច្ច ហើយប្រសិន បើគ្មានវ៉ាក់សាំង ឆ្នាំនេះក៏មិនមានការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរដែរ ហើយមិនត្រឹមតែប៉ុណ្ណោះ ក៏ នឹងមាន មនុស្ស ស្លាប់ផងដែរ។ សម្តេចហ៊ុន សែនបានលើកឡើងយ៉ាងដូច្នេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ កាលពីព្រឹកថ្ងៃនេះ នៅឯខេត្តត្បូងឃ្មុំ។ សម្តេចបញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី៣ ឬ ដូស ទី៤ សម្តេច...
គេបាន សរសេរពីលើរូបថា៖ «ស្ងាត់ៗ តារាហូលីវូដ អ្នកនាង Angelina Jolie អញ្ជើញមកទស្សនាប្រាសាទអង្គរ ក្នុងខេត្តសៀមរាប»ក្នុងរូបភាព ក្រៅពីតារាសម្ដែងរូបនេះ ក៏ឃើញមាន វត្តមាន អ្នកស្រី អ៊ឹង លួង ដែល ជាមិត្តល្អ ព្រម ទាំងអាជ្ញាធរ នៃតំបន់អង្គរមួយចំនួន ផងដែរ។ដោយឡែក ពីក្រោមរូបភាព ក៏ឃើញថា មាន អ្នក Comment...
សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តី នៃព្រះរាជា ណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ខែកុម្ភ:នេះ បាន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារផលិតភាពយន្តភាគ និងតួសម្តែងរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ដើម្បីចាប់ផ្តើមដំណើរការថតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ ឱ្យប្រព្រឹត្តទៅ ប្រកបដោយភាពរលូន និងគុណភាព។ នៅក្នុងរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពការងារ របស់គណៈកម្មការផលិតខ្សែភាព យន្តភាគ រឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូរណ៌មី ឯកឧត្តម ហ៊ុយ វាសនា អ្នកនិពន្ធបានឲ្យដឹងថា ក្រោយពីបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ខែធ្នូ...
ភ្នំពេញ:តារាចម្រៀងជើងចាស់លោក សែម សង្វាត បានទទួលមរណ:ភាពហើយកាលពីរំលងអាធ្រាត្រចូលថ្ងៃទី០១ខែតុលាឆ្នាំ២០២១នេះក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យលោកសង្ឃ។ យោងតាមការបញ្ជាក់របស់លោក អ៊ឹម ជីវ៉ា ដោយទទួលព័ត៌មានពី កូនប្រុសរបស់លោក សែម សង្វាត បានឱ្យដឹងថា ម្ចាស់បទ “ពលករឆ្លងដែន” បានទទួលមរណ:ភាពហើយកាលពីរំលងអាធ្រាត្រចូលថ្ងៃទី០១ខែតុលាឆ្នាំ២០២១នេះ ដោយសារជំងឺប្រចាំកាយ ។ ហើយតាមរយ:ដំំណឹងនេះមានទស្ស និកជននិងអ្នកគាំទ្រជាច្រើនសម្តែងការចូលរួមរំ លែកទុក្ខដ៏ក្រៀមក្រំនិងសោកសៅនេះជាមួយក្រុមគ្រួសារផងដែរ។ សូមបញ្ជាក់ផងដែរថា បើតាមការបង្ហើបនាពេលកន្លងមកពីសំណាក់លោក សែម ង្វាត ផ្ទាល់បានឱ្យដឹងថា លោកមានជំងឺសាច់ច្រមុះ...
ឧត្តរមានជ័យ៖ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាថា ប្រជាកសិករខេត្តឧត្តរមានជ័យភាគច្រើន មានផ្ទៃដីធំទូលាយដែលជាឱកាសក្នុងការដាំដំណាំជាច្រើនប្រភេទ ពិសេសអាចផ្លាស់ប្តូរ មុខដាំផ្សេងៗស្របតាមតម្លៃទីផ្សារផងដែរ។ លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្នដំណាំ ៤ប្រភេទដែលប្រជាពលរដ្ឋខេត្តឧត្តរមានជ័យនិយមដាំដុះ ហើយទទួលបានទិន្នផលល្អ ទាំងតម្លៃនិងគុណភាពនោះរួមមាន៖ ទី១.ដំណាំស្រូវមានផ្ទៃដាំដុះជាង ៩៥,០០០ហិកតា, ទី២.ដំណាំដំឡូងមីមានផ្ទៃដីដាំដុះ ជាង៦ម៉ឺនហិកតា, ទី៣.ដំណាំស្វាយចន្ទីមានផ្ទៃដីដាំដុះជាង ១ម៉ឺនហិកតា និងទី៤.ដំណាំស្វាយកែវរមៀតជាង ១ម៉ឺនហិកតា ។...
ពិតជាគួរឱ្យកោតសរសើរ និង មោទនៈភាពខ្លាំងណាស់ ដែលព្រះសង្ឃខ្មែរមួយព្រះអង្គ ព្រះនាម បណ្ឌិតមហាអរិវង្ស ឃី សុវណ្ណរតនា ព្រះអង្គត្រូវបានគេចាត់ទុកជាអ្នកប្រាជ្ញខ្មែរមួយរូប ដែលមានជំណេះដឹងយ៉ាងទូលំទូលាយ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ។ ហើយអ្វី ដែលកាន់តែអស្ចារ្យទៅទៀតនោះគឺព្រះអង្អចេះនិយាយបានរហូតដល់ទៅ ១០ភាសាឯណោះ ។ បណ្ឌិតមហាអរិវង្ស ឃី សុវណ្ណរតនា បានសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំណួន ២ ឯកទេស គឺទី១. ទស្សនវិជ្ជាពុទ្ធសាសនា...