កង្វះលំហាត់ប្រាណគឺជា មូលហេតុចម្បងដែល បណ្តោលឲ្យ មនុស្ស ឆាប់ស្លាប់បំផុត ដោយសារតែបញ្ហាខ្លាញ់ សម្ពាធឈាម ឡើងខ្ពស់ បញ្ហាបេះដូង និងកើតជំងឺផ្សេងៗ។ ផ្ទុយទៅវិញប្រសិន បើអ្នក ធ្វើលំហាត់ប្រាណ ទៀងទាត់ អ្នកនឹង មានសុខភាព ល្អ ហើយ អាចចៀសបញ្ហា ទាំងអស់នេះ។ បើយោងតាម គេហទំព័រ boldsky បានបង្ហាញថា ការធ្វើលំហាត់ប្រាណ ដើរដោយថ្មើរជើង...
អង្គការជីវិតធម្មជាតិនៅកម្ពុជាចាប់ ផ្តើមអនុវត្តន៍គម្រោងគ្រប់គ្រងសំបកថ្នាំ ពុលគីមីកសិកម្មក្នុងភូមិគោលដៅដែលនៅជាប់តំបន់ការពារទេសភាពអន្លង់ព្រីងក្នុងគោលបំណងកាត់បន្ថយឱ្យខានតែបានពីការបំពុលបរិស្ថាននិងធនធានធម្មជាតិ លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតស្វតស្លាបប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោងគ្រប់គ្រង សំបកថ្នាំពុលគីមី កសិកម្មបានចាប់ផ្ដើមឡើងដោយសាកល្បងក្នុងភូមិគោលដៅដែល នៅជាប់តំបន់ការពារ ទេសភាពអន្លង់ព្រីង ស្ថិតនៅក្នុងឃុំបឹងសាលាខាងត្បូង និងឃុំព្រែក ក្រឹស ស្រុកកំពង់ត្រាច ខេត្តកំពត ចាប់ តាំងពីឆ្នាំ២០១៩ មកម្ល៉េះ ដោយមានគោលបំណងកាត់បន្ថយផលប៉ះពាល់ពីការទុកដាក់ សំបកថ្នាំពុលគីមី កសិកម្មមិនត្រឹមត្រូវបន្ទាប់ពីប្រើប្រាស់រួច ដែលអាចធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ និងការបំពុលបរិស្ថាន...
រតនគិរី៖ ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ខេត្តរតនគិរី មានរៀបចំកម្មវិធីប្រគល់-ទទួលសម្ភារៈអេឡិចត្រូនិកនិងគ្រឿងបរិក្ខាវេជ្ជសាស្រ្តដែលជាអំណោយរបស់សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន និងសមាគមពុទ្ធសាសនិកកម្ពុជា-ចិនជូនដល់មន្ទីរពេទ្យបង្អែកស្រុកបរកែវ។ លោកវេជ្ជបណ្ឌិត ប៉ាន់ សារ៉ន ប្រធានមន្ទីរពេទ្យបង្អែកស្រុកបរកែវបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសង្គមស៊ីវិលរបស់ប្រទេសចិនតាមរយៈលោកបណ្ឌិត ជា មុនីឫទ្ធិ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរពេទ្យស្រុកបរកែវនិយាយដោយឡែក និងបណ្តាមន្ទីរពេទ្យនានានៅក្នុងប្រទេសកម្ពុជាដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងការផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនកម្ពុជានៅមូលដ្ឋាន។ បន្ថែមពីលើអំណោយនិងការជួយឧបត្ថម្ភជាងពីរឆ្នាំកន្លងមកពីសង្គមស៊ីវិលចិន អំណោយដែលមន្ទីរពេទ្យបង្អែកស្រុកបរកែវទទួលបាននាថ្ងៃនេះរួមមាន ម៉ាស៊ីនជំនួយអុកស៊ីហ្សែនចំនួន១០គ្រឿង បំពង់អុកស៊ីហ្សែន៤០លីត្រចំនួន១ ធុងទឹកចំណុះ៣០០លីត្រចំនួន២ ម៉ាស៊ីនខ្នាតធំបាញ់សម្លាប់មេរោគCovid-19ចំនួន២ ថ្នាំសម្លាប់មេរោគCovid-19ចំនួន៦០លីត្រ ម៉ាស៊ីនព្រីនធ័រកូល័រខ្នាតធំចំនួន១ និងម៉ាស៊ីនព្រីនធ័រស-ខ្មៅចំនួន១ សរុបជាថវិកា២០លានរៀល...
មាន១៤នាយកប្រតិបត្តិអង្គការចលនា២សុខភាពកម្ពុជា បានលើកឡើងថា បារីមិនត្រឹមតែធ្វើឱ្យប៉ះពាល់ផ្នែកសុខភាពដល់អ្នកជក់ផ្ទាល់នោះទេ គឺវាក៏បង្កផលប៉ះពាល់ដល់អ្នកជុំវិញខ្លួនទៀតផង ដោយសារអ្នកជក់បារីនោះ បានបំភាយផ្សែងបារីចេញមកក្រៅ ខណៈដែលផ្សែងបារីជាកត្តាបង្ក ហេតុឱ្យកើតមានជំងឺផ្សេងៗជាច្រើន ។ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានមានប្រសាសន៍ថា ការជក់បារី ផ្តល់ផលវិបាកយ៉ាងច្រើនដល់សុខភាព អាចបណ្តាលឱ្យស្លាប់ និងមានជំងឺធ្ងន់ធ្ងរជាច្រើន រួមមាន ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺស្ទះសរសៃឈាមបេះដូងកក ជំងឺឆ្លងផ្លូវដង្ហើមផ្នែកខាង ក្រោម ជំងឺត្បៀតទងសួតរុំារៃ និងជំងឺមហារីកសួត ទងសួត...
ភ្នំពេញ៖តាមរយៈការស្រាវជ្រាវថ្មីមួយបានបង្ហាញថាក្រុមហ៊ុនថ្នាំជក់នៅតែបន្តប្រើប្រាស់យុទ្ធសាស្រ្តផ្សព្វផ្សាយពាណិជ្ជកម្មខុសច្បាប់ទៅកាន់ក្រុមគោលដៅដែលជាយុវជនក្នុង ប្រទេសកម្ពុជា។ ការស្រាវជ្រាវនេះធ្វើឡើងក្រោមការសហការពីអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Dearkinនៅប្រទេសអូស្រ្តាលី ជាមួយនឹងអង្គការចលនាដើម្បីសុខភាពកម្ពុជា ដែលជាអង្គការធ្វើការងារទាក់ទងនឹងសុខភាព សាធារណៈនៅក្នុងប្រទេសកម្ពុជា។ លោកវេជ្ជបណ្ឌិតមុំគង់ នាយកប្រតិបត្តិ នៃអង្គការចលនាសុខភាពកម្ពុជាបានឱ្យដឹងថា ការស្រាវជ្រាវនេះបានបង្ហាញថា ជាងពាក់កណ្ដាលនៃសំណាក នៅក្នុងការស្រាវជ្រាវនេះបាន រំលឹកពីយុទ្ធសាស្រ្តផ្សាយពាណិជ្ជកម្មខុសច្បាប់របស់ក្រុម ហ៊ុនថ្នាំជក់នៅក្នុងប្រទេសកម្ពុជា រួមបញ្ចូលទាំងការផ្សាយពាណិជ្ជកម្មនៅតាមតូបលក់រាយ និងតាមប្រព័ន្ធអ៊ិនធឺណែត។ អ្នកចូលរួមនៅក្នុងការស្រាវជ្រាវនេះក៏បានបន្ថែមថា អ្នកតំណាងក្រុមហ៊ុនថ្នាំជក់បានទៅជួបទំនាក់ទំនងជាមួយពួកគេដើម្បីផ្តល់បារី និងទំនិញដោយឥតគិតថ្លៃផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ ពួកគេក៏បានរៀបរាប់ពីការផ្សព្វផ្សាយលក់ជាលក្ខណៈឯកជនខុសច្បាប់នៅតាមទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ ដូចជានៅក្នុងហាងកាហ្វេ ភោជនីយដ្ឋាន បារ សូម្បីតែនៅក្នុងព្រះរាជពិធីបុណ្យអុំទូក...
ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃរបស់កូរ៉េខាងត្បូង បានកើន ឡើងដល់កម្រិតខ្ពស់បំផុតលើសពី ២៧,០០០នាក់ ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃរបស់កូរ៉េខាងត្បូង បានកើន ឡើងដល់កម្រិតខ្ពស់បំផុតលើសពី ២៧,០០០នាក់ អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលបាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់កម្រិតខ្ពស់បំផុត ដោយលើសពី ២៧,០០០ ករណីជាលើក ដំបូង នៅពេលមានការរីករាលដាលនៃវីរុស Omicron ។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី០៤ ខែកុម្ភៈ។...
ម៉ាឡេស៊ីរាយការណ៍ថាមានអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥,៧២០នាក់ និងអ្នកស្លាប់សរុបកើនដល់ ៣២,០០០នាក់ ម៉ាឡេស៊ីរាយការណ៍ថាមានអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៥,៧២០នាក់ និងអ្នកស្លាប់សរុបកើនដល់ ៣២,០០០នាក់ អន្តរជាតិ៖ ប្រទេសម៉ាឡេស៊ីបានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥,៧២០ នាក់ គិតត្រឹមពាក់កណ្តាល អធ្រាត្រថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យចំនួនឆ្លងសរុបកើនឡើងដល់ ២,៨៨៧,៧៨០ នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua នៅថ្ងៃទី០៤ ខែកុម្ភៈ។ ទិន្នន័យបានបង្ហាញនៅលើគេហទំព័ររបស់ក្រសួងសុខាភិបាលម៉ាឡេស៊ីបានបង្ហាញថា ក្នុងចំណោមការឆ្លងថ្មី...