• ពុលដោយការលេប ៖ ត្រូវយកអ្វីដែលសេសសល់ នៅក្នុងមាត់របស់ជនរងគ្រោះចេញ។ បើសង្ស័យថា ពុលថ្នាំសម្អាតផ្ទះ ឬសារធាតុគីមីផ្សេងៗទៀត ត្រូវអានស្លាកសញ្ញានៅលើដប និងធ្វើតាមសេចក្តីណែនាំ សម្រាប់ការពុលដោយចៃដន្យ។ • ពុលនៅលើស្បែក ៖ ត្រូវដោះសម្លៀកបំពាក់ ដែលបានប៉ះពាល់ ដោយប្រើស្រោមដៃ ហើយលាងជម្រះស្បែកពី ១៥ ទៅ ២០ នាទី ដោយប្រើប្រាស់ទឹកហូរ។ • ពុលនៅក្នុងភ្នែក ៖...
ជាមួយនឹងអត្ថប្រយោជន៍នៃវិទ្យាសាស្ត្រ និងថ្នាំពេទ្យត្រូវបានគេផ្តល់ឲ្យជាច្រើនជាពិសេសអាចពង្រឹងដល់លទ្ធភាពនៃការមានផ្ទៃពោះថែមទៀតផង តែវាទំនងជាអាចធ្វើឲ្យមើលរំលងនូវការជ្រើសរើសជីវជាតិដែលត្រឹមត្រូវសម្រាប់សុខភាព និងការមានផ្ទៃពោះតាមបែបធម្មជាតិបាន។ ដូច្នេះហើយ ខាងក្រោមនេះខ្ញុំនឹងបង្ហាញនូវអាហារមួយចំនួនដែលត្រូវបានគេរកឃើញថា មានទំនាក់ទំនងនឹងអត្រានៃការមានផ្ទៃពោះកាន់តែខ្ពស់កាលណាទទួលទានវាកាន់តែច្រើន។ ការ៉េម តាមពិតការញ៉ាំអាហារសម្បូរជាតិខ្លាញ់អាចមានឥទ្ធិពលផ្ទុយទៅវិញទេ។ ប៉ុន្តែការសិក្សាមួយបានបង្ហាញថា ស្ត្រីដែលញ៉ាំអាហារធ្វើពីទឹកដោះគោដែលមានជាតិខ្លាញ់ច្រើនឃើញថាកាត់បន្ថយភាពមិនមានកូនច្រើនជាងអ្នកដែលញ៉ាំម្តងក្នុងមួយសប្តាហ៍បាន ២៥ភាគរយឯណោះ។ ដូច្នេះនៅពេលអ្នកកំពុងតែព្យាយាមមានផ្ទៃពោះ យកល្អគួរតែញ៉ាំការ៉េមណាដែលមានជាតិខ្លាញ់ច្រើនវិញទើបល្អ។ សាច់ស្តេក នៅពេលអ្នកព្យាយាមចង់មានផ្ទៃពោះ យកល្អគួរតែគិតទុកមុនអំពីការញ៉ាំសាច់ស្តេកទៅ។ អាហារសម្បរូជាតិដែកមានដូចជា សាច់ស្តេក ពពួកសត្វមានសម្បក និងសាច់គ្រឿងក្នុង ដែលវាសុទ្ធសឹងតែមានឥទ្ធិពលវិជ្ជមានចំពោះភាពមានកូនទំងអស់។ ការសិក្សាបង្ហាញថា ស្ត្រីដែលញ៉ាំថ្នាំបំប៉នជាតិដែកច្រើនជាង ៤១មីលីក្រាមអាចបន្ថយការប្រឈមនឹងភាពមិនអាចមានកូនបានរហូតដល់...
ជាញឹកញាប់ជំងឺមហារីកហាក់ដូចជាជំងឺដែលពិបាកយល់ដែលអាចធ្វើឱ្យអ្នកណាម្នាក់ចាប់អារម្មណ៍ដោយគ្មានការព្រមាន។ ប៉ុន្តែមានព័ត៌មានល្អ គឺ ជម្រើសនៃការរស់នៅជាក់លាក់អាចកាត់បន្ថយលទ្ធភាពដែលអ្នកនឹងវិវត្តទៅជាជំងឺមហារីកក្នុងជីវិតរបស់អ្នក។ មិនថាវាស្ថិតនៅលើកំពូលនៃការធ្វើលំហាត់ប្រាណ ការឈប់ជក់បារី កាត់ជាតិអាល់កុល ឬបរិភោគផ្លែឈើ និងបន្លែច្រើនទេ មានវិធីងាយៗ និងត្រង់ៗ ជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកដែលអាចកើតមាន។ ការស្រាវជ្រាវបានរកឃើញថា ៥០ ភាគរយនៃមរណភាពមហារីកអាចត្រូវបានរារាំងដោយអនុវត្តតាមវិធានការបង្ការទាំងនេះ ដូច្នេះសូមតាមដានស្វែងយល់បន្ថែមអំពីការផ្លាស់ប្តូរតិចតួចដែលអ្នកអាចបន្ថែមទៅនឹងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ -លំហាត់ប្រាណ៖ ត្រូវហាត់ប្រាណឱ្យបានយ៉ាងហោចណាស់ ១៥០នាទីសម្រាប់លំហាត់ប្រាណមធ្យម ឬ ៧៥នាទីសម្រាប់លំហាត់ប្រាណខ្លាំងក្លា រៀងរាល់សប្តាហ៍។ -ឈប់ជក់បារី៖ អ្នកដែលមិនដែលជក់បារី ឬឈប់ជក់បារីច្រើនឆ្នាំមានហានិភ័យទាបនៃជំងឺមហារីក។...
សារធាតុចិញ្ចឹមត្រឹមត្រូវ និងមានតុល្យភាព គឺជាធាតុដ៏សំខាន់បំផុតមួយនៃសុខភាពល្អ។ រភពល្អបំផុតមួយនៃសារធាតុចិញ្ចឹមដែលនឹងជួយអ្នកឲ្យរក្សាបាននូវសុខភាពដ៏ប្រសើរ រួមជាមួយរូបរាងស្រស់ស្អាតនោះ គឺដំឡូងផ្អែម។ ខាងក្រោមវេបសាយសុខភាពនឹងបង្ហាញឱ្យដឹងពីចំនុចពិសេសៗនៃដំឡូងផ្អែមហើយក៏កុំភ្លេចបន្ថែមវាចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកផង ៖ ១. ជួយកាត់បន្ថយការរលាកក្នុងរាងកាយ នេះក៏ព្រោះតែដំឡូងផ្អែមជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលកម្ចាត់រ៉ាឌីកាល់សេរីទប់ស្កាត់ការរលាក។ ដូច្នេះហើយទើបការទទួលទានដំឡូងផ្អែម និងអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតជាប្រចាំ គឺល្អសម្រាប់អ្នកដែលឈឺសន្លាក់និងសាច់ដុំ។ ២. ទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម នោះក៏ព្រោះតែដំឡូងផ្អែមមានផ្ទុកសម្បូរទៅដោយជាតិដែកដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតកោសិកាឈាមទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហម ប្រយុទ្ធប្រឆាំងនឹងភាពតានតឹង និងពង្រឹងបង្កើនមុខងារប្រព័ន្ធភាពស៊ាំនៃរាងកាយ។ ៣. សុខភាពប្រព័ន្ធរំលាយអាហារល្អប្រសើរ ដំឡូងផ្អែមជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិសសៃដែលចាំបាច់សម្រាប់សុខភាពប្រព័ន្ធរំលាយអាហារទប់ស្កាត់បញ្ហាទល់លាមក។ ការទទួលទានអាហារសម្បូរជាតិសសៃជាប្រចាំថែមទាំងអាចជួយកម្ចាត់ជាតិពុលក្នុងពោះវៀនទៀតផង។ ៤. កាត់បន្ថយហានិភ័យនៃជំងឺមហារីក នោះក៏ព្រោះតែដំឡូងផ្អែមជាប្រភពដ៏ល្អនៃជាតិសសៃ...
នៅក្នុងរាងកាយនៃមនុស្ស ថ្លើមគឺជាសរីរាង្គដ៏សំខាន់មួយ ក្នុងរាងកាយ ហើយក៏មានតួនាទី ច្រើនណាស់ដែរ ជាពិសេស ការច្រោះជាតិពុលក្នុងខ្លួនតែម្តង។ ដូច្នេះហើយ កាលណាសរីរាង្គមួយនេះ រងសម្ពាធខ្ពស់ពេក ពីការបង្ករោគ ឬដោយសារជាតិពុលច្រើន វាពិតជាផ្តល់ហានិភ័យ ខ្លាំងណាស់ដល់សុខភាព។ ដើម្បីបង្ការកុំឲ្យមានជំងឺលើថ្លើម យកល្អ គួរតែតាមដាន និងយកចិត្តទុកដាក់ទៅលើ មុខងារថ្លើមផង។ ការយល់ដឹងអំពីសញ្ញាសំខាន់ៗ នៃការខូចថ្លើមនោះ អាចជួយកំណត់រោគវិនិច្ឆ័យជំងឺណាមួយ បានទាន់ពេលវេលា និងបង្ការបញ្ហាខ្សោយថ្លើមបានទៀតផង។ មិនឃ្លានអាហារ អាការៈដំបូងគេបំផុតនៃបញ្ហាថ្លើម...
ជំងឺឆ្កួតជ្រូក គឺជាស្ថានភាពទូទៅ បណ្តាលមកពីការប្រកាច់ដែលកើតមានឡើងវិញដដែលៗ ។ ការប្រកាច់នេះគឺកើតដោយសារតែ សន្ទុះនៃសកម្មភាពអគ្គិសនីនៅក្នុងខួរក្បាលដែលមានសភាពមិនប្រក្រតី ។ ការប្រកាច់នៃជំងឺនេះ អាចនាំមកនូវបញ្ហាជាមួយនឹង ការគ្រប់គ្រងសាច់ដុំ, ចលនា, ការនិយាយស្តី, ការមើលឃើញ ឬ ស្មារតីរបស់អ្នកជំងឺ ។ ជាធម្មតាស្ថានភាពនេះ គឺមិនមានរយៈពេលយូរនោះទេ ប៉ុន្តែពួកវាអាចមានសភាពតក់ស្លុតជាខ្លាំង ។ដំណឹងដ៏គួរអោយរីករាយនោះ គឺការព្យាបាលជាធម្មតាអាចធ្វើការគ្រប់គ្រង និង កាត់បន្ថយនូវការប្រកាច់ ។ ជំងឺឆ្កួតជ្រូក គឺមិនមែនជាប្រភេទនៃជំងឺផ្លូវចិត្ត...
ការរលាក ច្រមុះគឺ ជារការរលាកភ្នាសស្រទាប់ខាងក្នុងនៃច្រមុះរបស់អ្នក។ បញ្ហានេះបណ្តាលមកពីមួលហេតុជាច្រើន ដូចជាប្រតិកម្មនឹងអាកាសធាតុត្រជាក់ (ម៉ាស៊ីនត្រជាក់ ) ផ្កា,រុក្ខជាតិ, ចំណីអាហារ ឬបណ្តាលមកពីជាតិគីមីផ្សេងៗរាប់ទាំងឱសថមួយចំនូនផងដែរ។ ទន្ទឹមនឹងនេះមេរោគ (ពពួកបាត់តេរី ឬវីរុស ឬពួកផ្សិតហ្វុងហ្សិក) មេរោគឃ្លង់ ក៏អាចនឹងបណ្តាលអោយមាន អាការៈនេះបានដែរ។ ហើយក្នុងចំណោមមូលហេតុរលាកច្រមុះទាំងនោះការរលាកច្រមុះ ដោយសារតែប្រតិកម្ម (អាល់ឡែហ្សី) គឺមានច្រើនជាងគេ។បញ្ហាអាឡែហ្សីនេះចែកជា២ប្រភេទគឺ ទីមួយទាក់ទងនឹង អាកាសធាតុត្រជាក់ និងទីពីរដែលមិនទាក់ទងនឹងអាកាសធាតុត្រជាក់។ -រលាកច្រមុះដែលទាក់ទងនឹងអាកាសត្រជាក់គឺវាតែងតែមានជាមួយនឹង សារធាតុប្រតិកម្មផ្សេងៗ...
ការរលាកស្រោមពោះបណ្តាលមកពីការបង្ករោគដោយពពួកបាក់តេរី ឬផ្សិតទៅលើស្រោមពោះ ជាពិសេសនៅផ្នែកខាងក្នុងនៃជញ្ជាំងពោះដែលគ្របពីលើសិរីរាង្គក្នុងពោះ។ ការរលាកស្រោមពោះកើតចេញពីការធ្លាយអ្វីមួយនៅក្នុងពោះ ឬផលវិបាកនៃជំងឺផ្សេងៗ។ ការរលាកស្រោមពោះត្រូវការព្យាបាលជាបន្ទាន់ដើម្បីប្រឆាំងនឹងជំងឺដែលបង្កបញ្ហា។ ជាទូទៅការព្យាបាលការរលាកស្រោមពោះតែងតែមានការចូលរួមពីថ្នាំអង់ទីបីយ៉ូទិច ហើយករណីខ្លះក៏ត្រូវវះកាត់ដែរ។ ការដែលមិនបានព្យាបាលការរលាកស្រោមពោះ វានឹងវិវឌ្ឈន៍ទៅជាសភាពធ្ងន់ធ្ងរ ដែលអាចគំរាមគំហែងដល់ជីវិតអ្នកជំងឺបាន។ ផលវិបាក ការដែលមិនបានព្យាបាលធ្វើអោយការរលាកស្រោមពោះអាចរាលដល់ពេញស្រោមពោះទាំងមូល និងបណ្តាលអោយ៖ មេរោគចូលក្នុងឈាម មេរោគបញ្ចេញជាតិពុលទៅក្នុងឈាម (Sepsis) ដែលអាចគ្រោះថ្នាក់ដល់ជីវិត ការបង្ការ ជាធម្មតា ការរលាកស្រោមពោះដែលជាប់ទាក់ទងជាមួយនឹងការលាងស្រោមពោះច្រើនបណ្តាលមកពីមានមេរោគនៅក្នុងបំពង់លាង ដូច្នេះចូរធ្វើតាមជំហ៊ានដូចខាងក្រោមនេះទៅដើម្បីបង្ការការរលាកស្រោមពោះ៖ លាងសម្អាតដៃ ទាំងក្នុងក្រចក និងចន្លោះម្រាមដៃមុនពេលប៉ះបំពង់លាង លាងសម្អាតស្បែកនៅជុំវិញបំពង់ជាមួយនឹងថ្នាំសម្លាប់មេរោគរាល់ថ្ងៃ...
បច្ចុប្បន្ននេះ ជំងឺរលាកសន្លាក់បានកើតឡើងលើមនុស្សជាច្រើមិនថាប្រុសឬស្រី ជាពិសេសវ័យដែលរាងជ្រេបន្តិច ចាប់ពី៣០ឆ្នាំ ប្លាយឡើងទៅ ដែលបណ្តាលមកពីកក្តាជាច្រើន ដូចជាកក្តាភេទ កក្តា អាហារ ទំលាប់និងការថែតាំសុខភាព។ ក្នុងនោះដែរ ជំងឺរលាកសន្លាក់ហ្គោដត្រូវបានសម្គាល់ដឹងតាមរយៈការកើនឡើងនៃជាតិអាស៊ីតអ៊ុយរិកក្នុងរាងកាយ ដែលនាំឲ្យសន្លាក់ទៅជាហើម និងឈឺចាប់ខ្លាំង។ តើការរលាកសន្លាក់អាចសគាល់បានលើអ្វីខ្លះ? សូមបងប្អូនតាមដានតាមដាននូវ កត្តាប្រឈមមុខញឹកញាប់បំផុតនៃជំងឺរលាកសន្លាក់ហ្គោដដែលអ្នកគួរតែស្វែងយល់ និងព្យាយាមចៀសវាងបើសិនជាអាចធ្វើទៅបាន ដោយសំគាល់ទៅលើជាមនុស្សប្រុស កំពុងតែមានប្រវត្តិគ្រួសារធ្លាប់កើតជំងឺរលាកសន្លាក់ហ្គោដ កំពុងតែធាត់ កំពុងតែញ៉ាំអាហារប្រភេទគ្រឿងសមុទ្រច្រើន កំពុងតែញ៉ាំគ្រឿស្រវឹងច្រើន កំពុងតែមានកម្រិតអាស៊ីតអ៊ុយរិកក្នុងឈាមច្រើនពេក។ ដើម្បីធ្វើការព្យាបាលប្រកបដោយប្រសិដ្ឋភាព សូមបងប្អូន ពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ និងថែរក្សារសុខភាពតាមការណែនាំអោយបានខ្ជាប់ខ្ជួន. ជៀសវាការវិវឌ្ឃន៍ទៅជាមហារីករីបាន
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកម្តាយពីរបស់មួយចំនួនដែលអ្នកម្តាយមិនគួរពិសារក្នុងពេលមានផ្ទៃពោះ។ តើមានអ្វីខ្លះទៅ? អ្នកម្តាយមិនគួរញ៉ាំកាហ្វេក្នុងពេលមានផ្ទៃពោះឡើយ ព្រោះក្នុងកាហ្វេមានផ្ទុកសារធាតុម្យ៉ាងដែលអាចបំផ្លាញវីតាមីនទាំងឡាយក្នុងរាងកាយរបស់អ្នកម្តាយ។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយតែងមានអារម្មណ៍ថាហត់ខ្លាំង ថែមទាំងធ្វើឲ្យអ្នកបរិភោគអាហារផ្សេងៗមិនសូវបាន ព្រមទាំងទល់លាមកផងដែរ។ ជាពិសេស បើអ្នកម្តាយនៅតែញ៉ាំក្នុងរយៈពេលយូរ នឹងធ្វើឲ្យកូនក្នុងផ្ទៃលូតលាស់មិនបានល្អឡើយ។ អ្នកម្តាយក៏មិនអាចញ៉ាំតែដែរ ជាពិសេស ក្នុងពេលទើបតែមានផ្ទៃពោះ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលបង្អាក់មិនឲ្យកូនក្នុងផ្ទៃលូតលាស់បានល្អឡើយ។ ដូចនេះ ដើម្បីសុខភាពកូន អ្នកម្តាយគួរតែប្រយ័ត្នពីភេសជ្ជៈ២មុខនេះ ដោយមិនគួរញ៉ាំនោះទេ៕