ជំងឺលើសឈាមដែលមិនទាន់មានផលវិបាកជាធម្មតាកើតមានឡើងដោយមិនមានរោគសញ្ញា ដូចនេះជំងឺលើសឈាមត្រូវបានគេចាត់ទុកថា ជាឃាតករសម្ងាត់។ វាត្រូវបានគេហៅរបៀបនេះដោយសារតែជំងឺនេះអាចវិវត្តមានបន្តិចម្តងៗរហូតដល់មានផលវិបាកនៃការស្លាប់ដូចជា ការគាំងបេះដូង ឬជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។ ជំងឺលើសឈាមដែលមិនទាន់មានផលវិបាកអាចមាន និងនៅតែមិនអាចសម្គាល់បានអស់រយៈពេលជាច្រើនឆ្នាំ។ នេះកើតឡើងបានដោយសារតែវាមិនមានរោគសញ្ញា។ ទោះជាយ៉ាងណាក៏ដោយ, មនុស្សមួយចំនួនដែលមានជំងឺលើសឈាមក៏អាចមានរោគសញ្ញាមួយចំនួនផងដែរដូចជា ឈឺក្បាល, វិលមុខ, ដកដង្ហើមញាប់ៗ និងខ្លីៗ និងស្រវាំងភ្នែកជាមួយនឹងសម្ពាធឈាមដែលខ្ពស់។ ការមានវត្តមាននូវរោគសញ្ញាអាចជារឿងល្អដែលរោគសញ្ញាអាចនាំអោយមនុស្សទៅជាមួយនឹងគ្រូពេទ្យសម្រាប់ធ្វើការព្យាបាល និងធ្វើអោយគាត់អោយប្រើថ្នាំបាន។ ទោះជាយ៉ាងណាក៏ដោយ, ជារឿយៗ, ការជួបជាមួយនឹងគ្រូពេទ្យដំបូងអាចកើតមានក្រោយពីការប៉ះពាល់ទៅលើខ្លួនប្រាណណាមួយបានកើតមានឡើង។ ក្នុងករណីជាច្រើន, មនុស្សទៅជួប ឬត្រូវបានយកទៅជួបនឹងគ្រូពេទ្យ ឬផ្នែកសង្គ្រោះបន្ទាន់ជាមួយនឹងការគាំងបេះដូង, ជំងឺដាច់សរសៃឈាមខួរក្បាល,...
ជាធម្មតាការរលាកសរសៃប្រសាទភ្នែក តែងតែប៉ះពាល់លើភ្នែកតែម្ខាង។ចំណែកឯរោគសញ្ញាអាចមានដូចជា ៖ មានការឈឺចាប់៖ មនុស្សភាគច្រើនដែលរលាកសរសៃប្រសាទភ្នែក មានការឈឺចាប់នៅនឹងភ្នែក ពេលធ្វើចលនាភ្នែក។ ងងឹតភ្នែក៖មនុស្សភាគច្រើនតែងតែមើលមិនច្បាស់ក្នុងរយៈពេលខ្លីមួយ ឬអាចឈានដល់ខ្វាក់ភ្នែក។ការកត់សំគាល់ឃើញថាការបាត់បង់ការមើលឃើញ អាចកើតមានក្នុងពេលប៉ុន្មានម៉ោងឬ២ទៅ៣ថ្ងៃ។ការហាត់ប្រាណ ឬការងូតទឹកក្តៅឬងូតទឹកផ្កាឈូកក៏អាចធ្វើអោយអ្នកងងឹតភ្នែកមួយភ្លែតបានដែរ។ដូច្នេះបញ្ហាងងឹតភ្នែកគឺអាស្រ័យទៅតាមស្ថានភាពជាក់ស្តែង។ ងងឹតពណ៌ ៖ ការរលាកសរសៃប្រសាទភ្នែក តែងតែប៉ះពាល់ដល់ការបែងចែកពណ៌។អ្នកអាចសម្គាល់ឃើញថាពណ៌ដែលអ្នកឃើញមានលក្ខណៈខុសធម្មតា ដូចជា ស្រាលជាងមុនជាដើម។ ពន្លឺភ្លើង៖ អ្នកដែលរលាកសរសៃប្រសាទភ្នែក ភាគច្រើន តែងតែឃើញពន្លឺភ្លើង ទោះបីជាមិនមានពន្លឺភ្លើងចាំងមកក៏ដោយ៕កាការ
ខណៈពេលដែលយើងបារម្ភខ្លាំងអំពីរបៀបរស់នៅផ្សេងៗដែលជំរុញឲ្យកើតជំងឺដូចជា លើសសម្ពាធឈាម ឬទឹកនោមផ្អែមនោះ យើងច្រើនតែភ្លេចអំពីសរីរាង្គសំខាន់ៗដែលត្រូវការការយកចិត្តទុកដាក់ដូចគ្នាដែរ។ អាការៈមួយចំនួននៃសរីរាង្គណាមួយខ្សោយនោះពិតជារឿងមួយដែលយើងគួរតែយកចិត្តទុកដាក់ខ្លាំងផង ជាពិសេសករណីតម្រងនោមតែម្តង ព្រោះការខ្សោយតម្រងនោមច្រើនតែរកឃើញក្នុងដំណាក់កាលមួយយឺតពេលរហូត។ យ៉ាងណាមិញ រាងកាយនឹងបញ្ជូនសញ្ញាប្រកាសអាសន្នច្រើនមុនពេលវាទៅជាអាការៈធ្ងន់ធ្ងរដូចជា៖ ប្រែប្រួលលក្ខណៈទឹកនោម សញ្ញាខ្សោយតម្រងនោមដំបូងគេគឺទាក់ទងនឹងលក្ខណៈទឹកនោម ឬការនោមតែម្តង។ សញ្ញាដំបូងគេដែលបញ្ជាក់ថាតម្រងនោមធ្វើការមិនបានល្អអាចចាប់ផ្តើមជាមួយនឹងការនោមញឹកនៅពេលយប់ នោមកាន់តែច្រើន ឬកាន់តែតិច ទឹកនោមទៅជាខាប់ ចេះតែចង់នោមជាដើម។ ចំពោះអាការៈនោមឈើអាចបញ្ជាក់ថាមានការបង្ករោគនៅផ្លូវទឹកម៉ូត្រដែរ។ ចំណែកឯការនោមឈាមក៏ជារឿងត្រូវព្រួយបារម្ភណាស់ដែរ។ ហើម មុខងារដ៏សំខាន់របស់តម្រងនោមគឺច្រោះជាតិពុល និងច្រោះឈាម និងលាងសម្អាតសរីរាង្គទាំងអស់ក្នុងរាងកាយ។ យ៉ាងណាមិញ សរសៃឈាមអាក់ទែ និងកាពីឡារីក្នុងតម្រងនោមដែលខូចនោះ...
ការដើរជួយភ្ញោចដល់ភាពសមសនយ៉ាងល្អសម្រាប់ប្រព័ន្ធបេះដូងសរសៃឈាម សម្រកទម្ងន់ បញ្ចុះជាតិខ្លាញ់ និងសម្ពាធឈាម។ ការដើរដោយគ្មានអាហារក្នុងពោះសោះ អាចជួយរំលាយជាតិខ្លាញ់ក្នុងខ្លួនរហូតដល់ទ្វេដងឯណោះ។ ការដែលមានទម្លាប់ដើរច្រើន នឹងគ្រប់គ្រាន់សម្រាប់បេះដូងលោតបានកាន់តែលឿន និងដកដង្ហើមបានជ្រៅៗ។ ចំពោះខ្លាញ់ដុះក្បាលពោះច្រើនៗវិញ អាចជារឿងមួយគ្រោះថ្នាក់សម្រាប់សុខភាពណាស់ ព្រោះវានឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ការរំលាយអាហារ និងប្រព័ន្ធបេះដូងសរសៃឈាម ជាពិសេសនៅពេលជាតិខ្លាញ់នោះកើនឡើងច្រើននៅជុំវិញសរីរាង្គក្នុងពោះបន្ថែមទៀត។ ហេតុដូច្នេះហើយទើបការដើរដោយប្រើល្បឿនលឿនត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថា ជួយបង្កើនការរំលាយជាតិខ្លាញ់ និងចង្វាក់បេះដូង ព្រមទាំងបង្កើនការផ្គត់ផ្គង់អុកស៊ីសែនដល់កោសកា និងការរំលាយអាហារ ដូច្នេះខ្លាញ់ក្បាលពោះក៏ស្រកបានច្រើនដែរ។ ការសិក្សាភាគច្រើនបានបញ្ជាក់ថា ការដើរមុនពេលញ៉ាំអាហារពេលព្រឹកនឹងផ្តល់អត្ថប្រយោជន៍យ៉ាងល្អបំផុត។ សម្រាប់អ្នកដែលចំណាយពេលដើរលឿនៗមុនពេលញ៉ាំអាហារពេលព្រឹក ឃើញថាប្រើប្រាស់ជាតិខ្លាញ់ពីក្នុងខ្លួនបានច្រើនជាង អ្នកដើរដោយញ៉ាំអាហារពេលព្រឹករួច រហូតដល់...
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ University of Eastern Finland បានសិក្សាទៅលើបុរសវ័យកណ្តាលប្រមាណ ២៣០០នាក់ រយៈពេលជាមធ្យម ២០ឆ្នាំ។ ពួកគេបានបែងចែកបុរសទាំងនោះជាបីក្រុមធំៗសម្រាប់សង្ងំក្នុងបន្ទប់សូណាជារៀងរាល់សប្តាហ៍។ បុរសទាំងអស់ជាមធ្យមត្រូវចំណាយពេលក្នុងបន្ទប់សូណាដែលមានកម្តៅ 80អង្សាសេ រយៈពេល ១៥នាទីម្តង។ ជាលទ្ធផលពួកគេរកឃើញថា បុរសដែលឧស្សាហ៍ចូលក្នុងបន្ទប់សូណា មានការថយចុះនូវអត្រានៃការស្លាប់ដោយសារជំងឺសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាលច្រើន។ សូមបញ្ជាក់ថា ឥទ្ធិពលរបស់បន្ទប់សូណាចំពោះប្រព័ន្ធបេះដូងសរសៃឈាមត្រូវបានគេកត់ត្រារួចទៅហើយកាលពីការសិក្សាមុនៗ។ ការប្រើប្រាស់បន្ទប់ស៊ូណាអាចជួយបញ្ចុះសម្ពាធឈាម ដូច្នេះវាគឺជាហេតុផលមួយដែលបញ្ជាក់ថា វាមានលក្ខណៈល្អចំពោះសរសៃឈាម។ តាមការសិក្សាបានបង្ហាញទៀតថា ការចូលក្នុងបន្ទប់សូណាជាទៀងទាត់ប្រហែលជាមានប្រយោជន៍ចំពោះបុគ្គលណាដែលមានកត្តាប្រឈមនឹងជំងឺបេះដូងច្រើន ដូចជា...
ការគេងមិនបានគ្រប់គ្រាន់គឺពិតជាមានផលប៉ះពាល់ទៅដល់រាងកាយអ្នកមែន។ជម្ងឺដែលអាចកើតឡើងនៅពេលអ្នកគេងមិនគ្រប់គ្រាន់រួមមាន៖ ១. ជម្ងឺបេះដូង សារធាតុប្រូតេអុីននឹងប្រមូលផ្តុំនៅក្នុងបេះដូង នៅពេលរាងកាយដឹងខ្លួនធម្មតា តែបើអ្នកមិនបានគេងគ្រប់គ្រាន់ឬក៏ចូលគេងយឺតសារធាតុអស់ទាំងនោះនឹងកកកុញនៅក្នុងសរសៃឈាមបេះដូង។ តាមការស្រាវជ្រាវទៅលើមនុស្សមួយក្រុមបានឲ្យដឹងថា មនុស្សដែលមិនបានគេង ៨៨ ម៉ោងមានសម្ពាធឈាមឡើងខ្ពស់ខុសពីធម្មតា។ រីឯស្ត្រីដែលមានអាយុតិចជាង ៦០ ឆ្នាំ ប្រឈមមុខនឹងជម្ងឺបេះដូងមួយទ្វេជាពីរ។ ២. ជម្ងឺមហារីកពោះវៀនធំ តាមការស្រាវជ្រាវនិងការសិក្សាបានឲ្យដឹងថា មនុស្សចំនួន ១២៤០នាក់ ប្រហែលជា ៤៧% គេងតិចជាង ៦ ម៉ោងគឺមានរោគសញ្ញានៃជម្ងឺមហារីកពោះវៀនធំច្រើនជាងអ្នកគេងបាន ៧ ម៉ោងឬច្រើនជាងនេះ។...
«ហាមកោសខ្យល់អោយក្មេងដាច់ខាត» (មនុស្សធំក៏មិនគួរកោសខ្យល់ រឺជប់ខ្យល់ដូចគ្នា) យើងសង្កេតឃើញថាប្រជាពលរដ្ឋខ្មែរពេលកូនឈឺ មិនស្រួលខ្លួន រឺក្តៅខ្លួន តែចាប់កូនកោសខ្យល់មិនថាតូចឬធំទេ ដែរការកោសខ្យល់នេះផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដល់ក្មេងយ៉ាងខ្លាំង។ -ការកោសខ្យល់ផ្តល់ផលប៉ះពាល់ និងគ្រោះថ្នាក់ដូចជា: ១» ដោយសារការកកិតស្បែក និងសាច់ដុំធ្វើអោយកំដៅក្មេងរិតតែក្តៅខ្លាំងឡើងថែមទៀត នាំអោយក្មេងប្រឈមនឹងការប្រកាច់ ២» ពេលក្មេងឈឺ ក្តៅខ្លួន ធ្វើអោយក្មេងបាត់បង់ជាតិទឹក និងជាតិស្ករ ហើយបើយើងកោសខ្យល់ថែមទៀតនាំអោយកាន់តែបាត់បង់ជាតិទឹក និងជាតិស្ករ នាំអោយក្មេងកាន់តែអស់កម្លាំង ឬអាចសន្លប់ ៣» ការកោសខ្យល់ខ្លាំងៗ...
សាស្ត្រាចារ្យវេជ្ជបណ្ឌិតយឹម សុបុត្រា ឯកទេសវិកលវិទ្យា និងជាប្រធានផ្នែកជំងឺផ្លូវចិត្តនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យកើតមានជំងឺធ្លាក់ទឹកចិត្តមាន៥កត្តាដូចជា៖ ១-កត្តាបរិយាកាស និងសង្គម -ការបាត់បង់ឪពុក ឬម្តាយក្នុងវ័យកុមារ ។ -ការរំលោភបំពានផ្លូវកាយឬផ្លូវភេទពីវ័យកុមារ ។ -ការចិញ្ចឹមបីបាច់ពីឪពុកម្តាយមិនបានល្អ ។ -មានប្រវត្តិប៉ះទង្គិចផ្លូវចិត្ត ។ -ទទួលការតានតឹងក្នុងចិត្តខ្លាំងនិងរុំារ៉ៃ ។ -មានប្រវត្តិជំងឺធ្លាក់ទឹកចិត្ត ។ -ការថយចុះ ឬការបាត់បង់ការគាំទ្រពីសង្គម ។ ២-កត្តាជីវសាស្ត្រ និងសរីរាង្គ -មានការឈឺចាប់រ៉ាំរ៉ៃ...
បន្លែទាំងនេះល្អបំផុតសម្រាប់ស្រ្តីមានផ្ទៃពោះ ជួយឲ្យទារកមានសុខភាពមាំមួននិងឆ្លាតវៃអំឡុងពេលមានផ្ទៃពោះ ស្ត្រីត្រូវការផ្ដល់ជីវជាតិគ្រប់គ្រាន់ដល់ខ្លួនឯងនិងទារក។ ពិសេសគឺវីតាមីនបរិបូរណ៍ សារធាតុរ៉ែក្នុងបន្លែពណ៌បៃតងគឺល្អចំពោះអ្នកមានផ្ទៃពោះយ៉ាងចាំបាច់។ ដូច្នេះ ស្ត្រីកំពុងពរពោះទាំងអស់គួរផ្គត់ផ្គង់ជីវជាតិដោយការហូបបន្លែជាប្រចាំថ្ងៃដូចខាងក្រោម៖ ១. ល្ពៅ ទាំងផ្កា ស្លឹក និងផ្លែរបស់ល្ពៅផ្ដល់ជីវជាតិយ៉ាងច្រើនដល់រាងកាយសម្រាប់ស្ត្រីមានផ្ទៃពោះ។ អ្នកអាចយកទៅចៀន បំពងឬស្លស្លុកក៏បាន។ លើសពីនេះ បើចម្អិនក្នុងស៊ុប នឹងជំរុញឲ្យរាងកាយមានភាពខ្លាំងក្លានិងថាមពលបាន។ ២. ផ្ទី នេះជាប្រភេទបន្លែដែលផ្ទុកនូវវីតាមីន C ច្រើនក្នុងចំណោមបន្លែបៃតង។ តាមការណែនាំពីវេជ្ជបណ្ឌិត នេះជាបន្លែល្អមួយសម្រាប់ស្ត្រីមានផ្ទៃពោះនៅត្រីមាសដំបូង។ ក្រៅពីនេះ ផ្ទីមានប្រសិទ្ធភាពយ៉ាងច្រើនដល់សុខភាពដូចជា...
ជាការពិតណាស់ការញ៉ាំអាហារមិនត្រឹមតែធ្វើអោយយើងឆ្អែតតែមួយមុខទេ តែអ្នកបរិភោគគួរយល់ពីបរិបទនៃអាហារទាំងនេះដែរ ថាតើវាមានផលប៉ះពាល់ទៅថ្ងៃក្រោយដែរឬទេ?? ខាងក្រោមនេះ ជាគន្លឺះខ្លះៗនៃការបរិភោគអាហារដែលត្រឹមត្រូវដែល កម្ពុជាសន្តិភាព សូមធ្វើការបង្ហាញដូចតទៅ៖ ១. រំលងអាហារពេលព្រឹក អាហារពេលព្រឹកចាត់ទុកថាជាអាហារពេលដែលសំខាន់បំផុត ព្រោះប្រសិនបើអ្នកមិនញ៉ាំ ឬមើលរំលង ដោយចាំញ៉ាំសរុបនៅពេលថ្ងៃត្រង់វិញ ក្រៅពីនឹងធ្វើមានបញ្ហាក្រពះហើយ វាក៏ធ្វើឲ្យបាត់បង់តុល្យភាពសម្រាប់ប្រព័ន្ធដំណើរការផ្សេងៗក្នុងរាងកាយផងដែរ។ ២. ញៀននឹងរបស់ផ្អែមៗ កាហ្វេ ទឹកក្រូចហ្កាស ភេសជ្ជៈផ្អែម គឺជារបស់ដ៏ពេញនិយមសម្រាប់អ្នកជំនួញ និងអ្នកធ្វើការទូទៅ។ ការពិតទៅការផឹកភេសជ្ជៈទាំងអស់នេះ មិនមែនជារឿងខុសនោះទេ ប៉ុន្តែវាអាចនាំមកនូវកាឡូរីខ្ពស់ ឬជំងឺទឹកនោមផ្អែមចូលមកខ្លួនអ្នកបាន។...