Soeun 28 May 2022កំពង់ស្ពឺ: បុរសពីរនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងបន្ទាប់ពីជិះម៉ូតូត្រូវរថយន្តបុកត្រង់ចំណុចភូមិព្រៃច្រាបលិច ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ១៣៣.១៣៤ កាលពីវេលាម៉ោង២:៣០នាទីរសៀល ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។ នគរបាលស្រុកឧដុង្គបានឲ្យដឹងថាជនរងគ្រោះទាំងពីរមានឈ្មោះសាន ជ័យ អាយុ១៨ឆ្នាំ ជាអ្នកបើកម៉ូតូ និងអ្នករួមដំណើរឈ្មោះជិន ម៉ុន អាយុ៣៥ឆ្នាំ។ ជនរងគ្រោះទាំងពីនាក់រស់នៅភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម...
Soeun 28 May 2022 ភ្នំពេញ: ស្ត្រីបីនាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវបានជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពេលកំពុងជិះម៉ូតូ កាលវេលាម៉ោង៥ព្រឹកថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ ២០២២ត្រង់ចំណុចលើស្ពានអាកាស ស្ទឹងមានជ័យ ស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។ នារីរងគ្រោះជិះម៉ូតូឌុបគ្នាម៉ាកហ្ស៊ូមើរ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ១GG ៩៧២៩ ចំណែកទូរស័ព្ទដែលបាត់ទៅម៉ាក iPhone 11Pro Max។...
Soeun 28 May 2022កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ បួននាក់ ដែលបានរងគ្រោះ ដោយសារឆ្កែចចកព្រៃ មួយក្បាលខាំ កាលពីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិស្នោរ ឃុំខុនរ៉ង ស្រុកបរិបូណ៌នោះ បានលើកជាសំណូមពរ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ នេះថា សូមអាជ្ញាធរស្រុក ខេត្ត និងសប្បុរសជន មេត្តាជួយឧបត្ថម្ភថវិកា ដើម្បីបានចាក់ថ្នាំឆ្កែខាំ ជូនពួកគាត់ ដោយអនុគ្រោះផងចុះ...
Soeun 28 May 2022 េប៉កាំង ៖ រដ្ឋាភិបាលចិនកាលពីថ្ងៃសុក្រទី២៧ឧសភាបានចោទប្រកាន់អ្នកការទូតកំពូលអាម៉េរិកថាផ្សព្វផ្សាយព័ត៌មានមិនពិតដោយសារតែហៅចិនថា ជា«ការប្រឈមធ្ងន់ធ្ងរបំផុតសំរាប់រយៈពេលវែងចំពោះសណ្តាប់ធ្នាប់អន្តរជាតិ»និងបានផ្តល់ការមន្ទិលអំពីភាពស្មោះត្រង់របស់អាម៉េរិកដែលថាខ្លួនចង់បញ្ជៀសជម្លោះ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនប៊ីន(Wang Wenbin)ក៏បានអំពាវនាវអោយអាម៉េរិកបោះបង់ចោលមហិច្ឆតាទប់មិនអោយចិនងើបរួច និងបញ្ឈប់ការប្រើពាក្យសម្តីព្រមទាំងអំពើណាដែលនាំដល់ការបំផ្លាញទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនប៊ីន រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អ៊ែនថូនី ប្លីងកិន ក្នុងការថ្លែងសុន្ទរកថា៤៥នាទីស្តីពីគោលនយោបាយរបស់រដ្ឋការបៃដិនកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ចិនបានធ្វើអោយខូចសណ្តាប់ធ្នាប់សកលលោកដែលជួយអោយខ្លួនរីកចំរើនមានបាននិងក្លាយជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទីពីរលើលោក។ លោកបានបន្ថែមថា...
Soeun 28 May 2022 ៖ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC)បានរឹបអូសយកនាវាដឹកប្រេងក្រិកពីរគ្រឿងនៅឈូងសមុទ្រពែក្សកាលពីថ្ងៃសុក្រទី២៧ឧសភាគឺតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងអាថែនបានបញ្ជាក់ថា ខ្លួននឹងប្រគល់ឱ្យទីក្រុងវ៉ាស៊ីនតោននូវប្រេងអ៊ីរ៉ង់ដែលខ្លួនបានរឹបអូសពីកប៉ាល់ដឹកប្រេងរុស្ស៊ី។ កងឆ្មាំបដិវត្តន៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើវេបសាយផ្លូវការរបស់ពួកគេថា “កងកម្លាំងទ័ពជើងទឹក IRGC នៅថ្ងៃនេះ (ថ្ងៃសុក្រ)បានរឹបអូសយកនាវាដឹកប្រេងក្រិកពីរគ្រឿងនៅឈូងសមុទ្រពែក្ស ដោយសារតែការបំពានដែលត្រូវបានប្រព្រឹត្ត” ពួកគេមិនបានបញ្ជាក់លម្អិតថាតើអ្វីទៅជា “ការរំលោភបំពាន” នោះទេ។ ភ្លាមនោះក្រិកបានចោទអ៊ីរ៉ង់ពីបទប្លន់។ ក្រសួងការបរទេសក្រិកបាននិយាយថា ឧទ្ធម្ភាគចក្រអ៊ីរ៉ង់បានទម្លាក់កងកុម្ម៉ង់ដូលើនាវាដឹកប្រេងពីរគ្រឿង ក្រសួងបាននិយាយថា នាវាមួយក្នុងចំណោមនោះគឺនាវា Delta Poseidon...
Soeun 28 May 2022 វ៉ាស៊ីនតោន ៖ សហរដ្ឋអាម៉េរិកកាលពីថ្ងៃសុក្រទី២៧ឧសភាបានដាក់ទណ្ឌកម្មថ្មីលើការបាញ់មីស៊ីលរបស់កូរ៉េខាងជើង រួមទាំងលើធនាគាររុស្ស៊ីចំនួនពីរបន្ទាប់ពីរុស្ស៊ីនិងចិនបានរារាំងសកម្មភាពរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្រសួងរតនាគារបាននិយាយថា ខ្លួនកំពុងបង្កកទ្រព្យសម្បត្តិនៅសហរដ្ឋអាម៉េរិកនិងដាក់ទោសទណ្ឌលើប្រតិបត្តិការជាមួយធនាគារ Far Eastern និងធនាគារ Sputnikជាស្ថាប័នរបស់រុស្ស៊ីដែលត្រូវបានចោទថាបានធ្វើការជាមួយកូរ៉េខាងជើង។ ក្រសួងក៏បានកំណត់គោលដៅផងដែរលើលោក ជុង យុងណាំ (Jong Yong Nam) ដែលត្រូវបានចោទប្រកាន់ថាកំពុងធ្វើការចេញពីប្រទេសបេឡារុសសម្រាប់ស្ថាប័នស្រាវជ្រាវអាវុធរបស់កូរ៉េខាងជើង ...
Soeun 28 May 2022៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ កាលពីថ្ងៃសុក្រទី២៧ឧសភាបានរិះគន់ក្រុមសេដ្ឋកិច្ចថ្មីដឹកនាំដោយសហរដ្ឋអាម៉េរិក ដោយនិយាយថា វាមានគោលបំណងដាក់ចិនឱ្យនៅឯកោ ហើយនឹងមិនផ្តល់ផលប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ដោយគ្មានទីក្រុងប៉េកាំងនោះទេ។ ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានដាក់ចេញក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលមានការចូលរួមពីប្រទេសចំនួន ១៣ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនកាលពីដើមសប្តាហ៍នេះ។ លោកបាននិយាយថា វានឹងជួយឱ្យសហរដ្ឋអាម៉េរិកធ្វើការកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ីក្នុងវិស័យនានា រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ ពាណិជ្ជកម្មឌីជីថល ថាមពលស្អាតនិងការប្រឆាំងអំពើពុករលួយ។ លោកមហាធៀបាននិយាយនៅក្នុងសន្និសីទអន្តរជាតិមួយនៅទីក្រុងតូក្យូថា...