ទីក្រុងបាងកក៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានយកទឹកថ្នាំសម្លាប់មេរោគ (ស្រ្ពាយស៍) បាញ់ទៅលើក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតប្រចាំសប្តាហ៍ បន្ទាប់ពីលោកត្រូវបានគេមើលឃើញថា មានភាពខឹងសម្បារទៅនឹងការសួរសំនួរ ដែលលោកមិនពេញចិត្ត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១។ បន្ទាប់ពីបានឆ្លើយសំណួរមួយចំនួន របស់ក្រុមសារព័ត៌មាននៅទីក្រុងបាងកក លោកនាយករដ្ឋមន្ត្រីថៃរូបនេះ ត្រូវបានគេចោទសួរបន្ថែមទៀត អំពីការរុះរើគណៈរដ្ឋមន្រ្តីដែលអាចកើតមានឡើង។ ជុំវិញសំនួរនេះ លោក ប្រាយុទ្ធ...
(ភ្នំពេញ)៖ លោក ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតស្នើឱ្យអភិបាលខេត្តស្ទឹងត្រែង លើកទឹកចិត្តលោកស្រីអនុសេនីយ៍ទោម្នាក់ (បម្រើការងារនៅអធិការដ្ឋានស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង) ដែលបំបៅដោះកូនក្នុងពេលប្រតិបត្តិការការងារ ដើម្បីកុំឲ្យគាត់បាក់ទឹកចិត្ត ជាពិសេសដើម្បីចូលរួមលើកកម្ពស់ស្ត្រីក្នុងឱកាសទិវាអន្តរជាតិនារីខួបទី១១០។ លោក ជូ ប៊ុនអេង បានណែនាំឱ្យអភិបាលខេត្ត អភិបាលរង លោកស្នងការ និងថ្នាក់ដឹកនាំទាំងអស់ពិនិត្យករណីនេះ និងរិះរកវិធីលើកទឹកចិត្ត លោកស្រីអនុសេនីយទោរូបនេះ និងស្រ្តីជាមន្ត្រីរាជការដទៃទៀត...
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តី ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២១។ ក្រសួងធនធានទឹកបញ្ជាក់ថា ក្នុងរយៈពេលនេះតំបន់មួយចំនួន ក្នុងប្រទេសកម្ពុជា អាចនឹងភ្លៀង ផ្គរ រន្ទះ ពីខ្សោយទៅមធ្យម៕ សូមអានសេចក្តីជូនដំណឹងទាំងស្រុង៖
រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ តាមអង្គភាពក្រោមជាតិដោយឲ្យមន្ត្រីធ្វើការតាមអនឡាញ និងដាក់វេនគ្នាប្រចាំការ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ នៅថ្ងៃទី៨ មីនា ឆ្នាំ២០២១ ស្តីពីរឹតបន្ដឹងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ស្តីពីការនៅតាមអង្គភាពថ្នាក់ជាតិថា ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយធំ ក្រសួងសូមធ្វើការណែនាំដល់អង្គភាពថ្នាក់ជាតិទាំងអស់ អនុវត្តនូវវិធានការដូចខាងក្រោម ចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់មានការជូនដំណឹងជាថ្មីដោយបន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ «៣ការពារ និង៣កុំ»...
រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់នៅល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះថា ក្រសួងបរិស្ថាន សូមស្វាគមន៍ចំពោះដៃគូអភិវឌ្ឍន៍ដែលបានបង្ហាញក្តីព្រួយបារម្ភរបស់ខ្លួនទាក់ទងនឹង ការងារការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជាជាពិសេសការអភិរក្សនៅដែនជម្រកសត្វព្រៃព្រៃឡង់។ បញ្ហាព្រៃឡង់ដែលត្រូវបានលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា ត្រូវបានសមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនយកទៅធ្វើនយោបាយតូបនីយកម្ម និងព្យាយាមចិញ្ចឹមទំនាស់ ដើម្បីបង្កើតជាលេសវាយប្រហារលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិរបសរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងបរិស្ថាន ដែលជាស្ថាប័នមានសមត្ថកិច្ចគ្រប់គ្រងអភិរក្សតំបន់ការពារធម្មជាតិ ជាជាងការធ្វើកិច្ចសហការដោយស្មោះត្រង់ ហើយពួកគេមិនបានវាយតម្លៃជារួមលើភាពប្រសើរឡើងនៃការពារ និងអភិរក្សធនធាន ធម្មជាតិទាំងមូលដែលរាជរដ្ឋាភិបាល...
អាមេរិក៖ នៅសប្ដាហ៍មុននេះ មានសេចក្ដីរាយការណ៍ជាច្រើនបានចេញផ្សាយថា ក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok គ្រោង នឹងបង្កើតកម្មវិធី App ថ្មី ស្រដៀងគ្នាទៅនឹង Clubhouse សម្រាប់ដាក់ឱ្យប្រើតែនៅក្នុងប្រទេសចិន ខណៈដែល Clubhouse កំពុងទាក់ទាញ ប្រជាប្រិយភាពខ្លាំងនៅសហរដ្ឋអាមេរិក។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Digital Information World នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន...
រាជធានីភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្លូរ និងសុភមង្គល បានចេញព្រះរាជសារ ក្នុងឱកាសអបអរសាទរខួបលើកទី១១០ នៃទិវាអន្ដរជាតិ នារី៨មីនា ឆ្នាំ២០២១។ នេះបើតាមព្រះរាជសារ របស់ព្រះវររាជមាតាជាតិខ្មែរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១។ សូមអានព្រះរាជសាររបស់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ៖
ចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការជាមួយភាគីពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនៅក្នុងប្រទេសនេះ។រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីបានប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែតមួយនៅថ្ងៃទី៧ខែមីនាថា“អាទិភាពបន្ទាន់គឺដើម្បីការពារការបង្ហូរឈាមនិងជម្លោះបន្ថែមទៀត”។លោកវ៉ាងបាននិយាយថាប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយក្នុងការកាត់បន្ថយភាពតានតឹងនៅក្នុងប្រទេសមីយ៉ាន់ម៉ារួមទាំងធ្វើការជាមួយមេដឹកនាំនៃគណបក្សផ្សេងៗនិងបក្ខពួកនៅក្នុងប្រទេស។រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយីបានសង្កត់ធ្ងន់ថាប្រទេសចិនបានអនុវត្តផែនការដោយផ្អែកលើការគោរពអធិបតេយ្យនិងសេចក្តីប្រាថ្នារបស់ប្រជាជនមីយ៉ាន់ម៉ា។ លោកក៏បាននិយាយផងដែរថាប្រទេសចិនមាន“មិត្តភាពនិងយូរអង្វែង”ជាមួយមេដឹកនាំជាច្រើននៅក្នុងប្រទេសមីយ៉ាន់ម៉ា។លើសពីនេះទៀតអ្នកការទូតចិនរូបនេះក៏បានបញ្ជាក់ផងដែរថាទីក្រុងប៉េកាំងត្រៀមខ្លួនជួយអាស៊ានក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។លោកវ៉ាងបានបន្ថែមថា”ប្រទេសមីយ៉ាន់ម៉ាគឺជាផ្នែកមួយនៃអាស៊ាន។ចិនគាំទ្រគោលការណ៍របស់អាស៊ានដែលមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងខណៈពេលដែលផ្តោតលើការអភិវឌ្ឍផលប្រយោជន៍សេដ្ឋកិច្ចរួម” ។យោងតាមរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី“ ការប្តេជ្ញាចិត្តរបស់ចិនក្នុងការធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយមីយ៉ាន់ម៉ានឹងមិនផ្លាស់ប្តូរទេ” ។លោកវ៉ាងបានមានប្រសាសន៍ថា“យើងសង្ឃឹមថាភាគីនានានៅក្នុងប្រទេសមីយ៉ាន់ម៉ានឹងទប់ចិត្តនិងគិតពីផលប្រយោជន៍របស់ប្រជាជននៅពេលដោះស្រាយជម្លោះស្របច្បាប់” ។ ក្រុមអ្នកសង្កេតការណ៍បាននិយាយថាប្រទេសចិនកំពុងព្យាយាមធ្វើឱ្យមានតុល្យភាពរវាងក្រុមយោធាទាំង២និងចលនាគាំទ្ររដ្ឋាភិបាលនៅក្នុងប្រទេសមីយ៉ាន់ម៉ាពីព្រោះទីក្រុងប៉េកាំងរក្សាទំនាក់ទំនងជាមួយភាគីទាំងពីរ។ប្រទេសចិនត្រូវបានគេរំពឹងថានឹងរក្សាវិធីសាស្រ្តប្រុងប្រយ័ត្នក្នុងពេលធ្វើរដ្ឋប្រហារនៅមីយ៉ាន់ម៉ាព្រោះបារម្ភថាភាពវឹកវរនៅក្នុងប្រទេសនេះនឹងប៉ះពាល់ដល់ទឹកប្រាក់រាប់ពាន់លានដុល្លារដែលបានវិនិយោគនៅទីនេះ។ ប្រទេសចិនបានចាប់ផ្តើមជំរុញការវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ាក្នុងឆ្នាំ២០១១ នៅពេលដែលប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានបើកទ្វាររបស់ខ្លួនបន្ទាប់ពីប្រតិបត្តិការយោធាជិត៥០ ឆ្នាំរបស់ប្រទេសនេះ។ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មម្ចាស់បំណុលនិងជាប្រភពមួយក្នុងចំណោមប្រភពធំបំផុតទាំង៣នៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងប្រទេសមីយ៉ាន់ម៉ា។កងទ័ពមីយ៉ាន់ម៉ាកាលពីថ្ងៃទី១ខែកុម្ភៈបានចាប់ខ្លួនមន្ត្រីស៊ីវិលជាន់ខ្ពស់ជាច្រើនរូបរួមទាំងទីប្រឹក្សារដ្ឋលោកស្រី Aung San Suu Kyiប្រធានាធិបតី Win Myint និងបានកាន់កាប់ប្រទេស។ប្រជាជនមីយ៉ាន់ម៉ារាប់ម៉ឺននាក់នៅតែបន្តធ្វើបាតុកម្មនៅតាមដងផ្លូវនានាក្នុងទីក្រុងខណៈពេលដែលយោធាបានចេញការព្រមានយ៉ាងតឹងរឹង។មនុស្សជាង៥០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីមានរដ្ឋប្រហារកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ៕
នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ នេះ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនដូចជា លោកស៊ី ជីនភីង ជាដើម និងតំណាងប្រជាជនជិត៣,០០០រូប បានអញ្ជើញចូលរួមពិធីបើកមហាសន្និបាត ដើម្បីបើកកិច្ចប្រជុំលើកទី៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ បានបើកធ្វើនៅក្រុងប៉េកាំង។ ។ នេះ ជាការចាប់ផ្តើមអនុវត្តផែនការ៥ឆ្នាំទី១៤សំរាប់ឆ្នាំ២០២១ ហើយរឿងនេះត្រូវបានមជ្ឈដ្ឋានទូទៅយកចិត្តទុកដាក់ខ្លាំងលើបញ្ហាថា តើប្រទេសចិនដែលជិតនឹងចាប់ដំណើរថ្មី នៃការកសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ នឹងផ្តោតលើការអភិវឌ្ឍយ៉ាងដូចម្តេច។ មេដឹកនាំបន្ទាប់ពីលោក សុី ជិនពីង គឺ លោកលី ខឺឈាង...
រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន YCH និង Infrastructure Asia (IA) របស់ប្រទេសសិង្ហបុរី នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានចាប់ផ្តើមចុះហត្ថលេខាជាមួយគ្នាហើយ លើកិច្ចព្រមព្រៀងក្របខណ្ឌលើគម្រោងសាងសង់មជ្ឈមណ្ឌលផ្ទុកទំនិញនៅកម្ពុជា។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ ក្រោមអធិបតីភាពលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមាន ចូលរួមពីលោកស្រី Indranee Rajah រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រី...