គិតត្រឹមថ្ងៃច័ន្ទនេះ មានមនុស្ស២៥នាក់បានស្លាប់ និងប្រជាជនសរុបជាង៣០០.០០០នាក់ក្នុងរាជធានីខេត្តចំនួន១៩នៅទូទាំងប្រទេសកម្ពុជា បានរងគ្រោះនិងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងក្នុងឆ្នាំ២០២០នេះ។ នេះ បើផ្អែកតាមទិន្នន័យសរុបចុងក្រោយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ អ្នកស្លាប់ទាំង២៥នាក់ដែលរួមទាំងក្មេង៧នាក់ផង រស់នៅក្នុងខេត្តចំនួន៥ គឺបន្ទាយមានជ័យដែលមានអ្នកស្លាប់ច្រើនជាងគេរហូតដល់១៥នាក់ និង១០នាក់ទៀត រស់នៅក្នុងខេត្តព្រះសីហនុ ពោធិ៍សាត់ ប៉ៃលិន និងកំពង់ធំ។ ភាគច្រើននៃអ្នកស្លាប់ គឺដោយសារលង់ទឹក ឆក់ខ្សែភ្លើងពេលទឹកលិចផ្ទះ និងរអិលជើង ហើយទឹកគួចទៅជាមួយជាដើម។ របាយការណ៍ដែលត្រូវបានបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ក៏បានបង្ហាញដែរថាគិតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១៩...
ដើម្បីចូលរួមចំនែកជាមួយរាជរដ្ឋាភិបាល នៅក្នុងការជួយសង្រ្គោះពលរដ្ឋដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ ក្រុមហ៊ុនRF3 World Cambodia ក្រោមការផ្ទួចផ្តើម របស់លោកអគ្គនាយក វណ្ណ សុភានោ បានរៀបចំ នូវអំណោយមួយចំនួនធំត្រៀមចែកជូនពួកគាត់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃក្នុងគ្រាដ៏លំបាកនេះ។ បើតាមលោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន RF3 World Cambodia បានប្រាប់ កម្ពុជា សន្តិភាពនៅថ្ងៃទី១៩ខែតុលានេះថា អំណោយទាំងនេះបានមកពី ការចូលរួម ពីសមាជិកក្រុមហ៊ុនទាំងមូល ហើយនឹងត្រូវចែកជូនបងប្អូនដែលកំពុងរងគ្រោះទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ...
មន្ទីរពេទ្យបង្អែកស្រុកថ្មពួក ត្រូវបានទឹកជន់លិចយ៉ាងជ្រៅនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ ទឹកនេះមួយផ្នែកជាទឹកភ្លៀងក្នុងខេត្ត និងមួយផ្នែកជាទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ ហើយក្នុងនោះទឹកបានជន់លេចចូលក្នុងមន្ទីពេទ្យបង្អែកថ្មពួកផងដែរ។ ឆ្លើយតបនឹងបញ្ហារនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានចឱទៅពិនិត្យស្ថានភាពជាក់ស្តែងនិងដើម្បីរកដំណោះស្រាយជាបន្ទាន់ផងដែរ។ អ្នកនាំពាក្យក្រសួងសុខាភិបាលបានថ្លែងប្រាប់ពត៌មានក្នុងស្រុកមួយថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រី លី អៃឡាន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ព្រមទាំងមន្ត្រីសុខាភិបាលផ្សេងទៀត...
នៅពេលនេះខេត្តបន្ទាយមានជ័យកំពុងទទួលរងគ្រោះទៅជំនន់ទឹកភ្លៀងផងនិងទឹកហូរធ្លាក់មកពីប្រទេសថៃផងដែរដែលបានធ្វើប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាជននិងខូចខាតផលដំណាំមួយចំនួន។ លោក អ៊ុំ រាត្រី បានឱ្យដឹងថា នៅក្នុងស្រុកថ្មពួកលិច៧ភូមិ ក្នុងឃុំថ្មពួក។ ពលរដ្ឋក្នុងឃុំនេះ គាត់មិនទាន់ព្រមទៅទីទួលសុវត្ថិភាព ដែលអាជ្ញាធររៀបចំនោះទេ ដូចនេះកងកម្លាំងជួយនាំគាត់ទៅកាន់ផ្ទះសាច់ញាតិ ឬអ្នកជិតខាងដែលមានផ្ទះខ្ពស់ និងជួយរៀបចំសម្ភារផ្សេងៗ ដាក់កន្លែងខ្ពស់ផុតពីទឹក។ ដោយឡែកនៅប៉ោយប៉ែតលិចសង្កាត់៣ចំនួន៣ រួមមាន៖ ប៉ោយប៉ែត ផ្សារកណ្តាល និងនិម្មិត។ ប្រជាពលរដ្ឋស្ថិតតាមដងអូរ និងតំបន់ទំនាប ជាង១០០គ្រួសារ ត្រូវបានជម្លៀសទៅទួលសុវត្ថិភាព។ រីឯស្រុកអូរជ្រៅវិញ ទឹកលិចឃុំអូរបីជាន់ ប្រជាពលរដ្ឋរស់តាមដងអូរព្រំដែនថៃជិត១០០គ្រួសារ...
នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុនសែន បានថ្លែងអំណរគុណចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់រាជធានី-ខេត្ត កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចេញប្រតិបត្តិការព្រមៗគ្នា សង្គ្រោះប្រជាជនទៅកាន់ទីទួលមានសុវត្ថិភាព និងកោតសរសើរ ចំពោះសប្បុរសជននានា ដែលបានចូលរួមថវិកាជាបន្តបន្ទាប់ និងអរគុណដល់កាកបាទក្រហមកម្ពុជាដែលបានចេញយុទ្ធនាការក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ សម្តេចបានសសេរនៅក្នុងផេកផ្លូវការរបស់ខ្លួនថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បងប្អូនប្រជាពលរដ្ឋកម្ពុជារស់នៅតាមបណ្ដាខេត្តក្រុងមួយចំនួនកំពុងរងគ្រោះដោយគ្រោះទឹកជំនន់ដែលធ្វើឲ្យជន់លិចផ្ទះសម្បែង និងបង្កការលំបាកក្នុងការរស់នៅ។ តែទោះជាយ៉ាងណាក៏ដោយការជួយគ្នាក្នុងគ្រាមានអាសន្នគឺជារឿងសំខាន់បំផុតក្នុងនាមយើងជាខ្មែរ។ សម្តេចក៏បាន អរគុណវិស័យឯកជនដែលបានចូលរួមផ្ដល់ជូនជាទឹក សម្ភារៈប្រើប្រាស់ ជាចំណីអាហារផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយគ្រោះទឹកជំនន់នេះ សម្តេចបានសង្កត់ធ្ងន់ថា ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាមានអាសន្ន ខ្មែរជួយខ្មែរ ខ្មែរកាន់តែរឹងមាំ៕
ខណ:ដែលទឹកជំនន់ពីប្រទេសថៃបានហក់ឡើងខ្លាំង រហូតចូលដល់លំនៅដ្ឋានប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន អជ្ញាធរនៃខេត្តបន្ទាយមានជ័យបានដាស់តឿនអោយមានការប្រុងប្រយត្នខ្ពស់។ មូលហេតុដោយថាទឹកបានលេចចូលផ្ទះប្រជាពលរដ្ឋតាំងពីយប់ថ្ងៃទី១៦ខែតុលាមកម្លេះ ហើយមានកំលាំងខ្លាំងទៀតផងដូចនេះអភិបាលនៃក្រុងប៉ោយប៉ែត គាត ហ៊ុល លោកបានដឹកនាំកំលាំងធជ្ញាធរក្រោមមូលដ្ឋានទាំងអស់ ពិនិត្យតាមភាពជាក់ស្តែងទាំងយប់។ ថ្លែងចេញពីកន្លែងជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជន់លិច នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០, អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុ រាត្រី បានថ្លែង ថា ទឹកឡើងនៅតាមព្រំដែនកម្ពុជា-ថៃ កើតឡើងដោយសារជំនន់ទឹកភ្លៀង មិនមែនមកពីថៃបើកទឹកទម្លាក់មកនោះទេ។ ការបញ្ជាក់របស់លោកអភិបាលខេត្ត បានធ្វើឡើងបន្ទាប់ពីស្ថានភាពទឹកជំនន់នៅតាមមាត់អូរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងកើនឡើងបណ្តើរៗ គួរឲ្យព្រួយបារម្ភ ដោយមានមតិខ្លះថា...
(កំពត)៖ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹក តាមលក្ខណៈបច្ចេកទេស ដោយសន្សឹមៗ ចេញពីទំនប់នាពេលឆាប់ៗនេះ ក្នុងករណីដែលមានភ្លៀងធ្លាក់នៅតែបន្តធ្លាក់។ ការបើកទ្វារទឹកនេះអាចនឹងបណ្ដាលឱ្យជន់លិចនៅភូមិសាស្ត្រ នៅអមសងខាងដងព្រែក។ ទាក់ទិននឹងរឿងនេះគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពត នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីដំណឹងប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានភូមិសាស្ត្ររស់នៅអមសងខាងដងព្រែកកំពង់បាយ ឲ្យមានការប្រុងប្រយ័ត្នចំពោះការជន់លិចលំនៅឋាន ខណៈក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹក។ សេចក្តីជូនដំណឹងដែលកម្ពុជាសន្តិភាព ទទួលបាននៅព្រឹកនេះបានឲ្យដឹងថា ស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧៖០០នាទីព្រឹក...
(អាមេរិក)៖បន្ទាប់ពីបានតតាំងសម្តីគ្នា ក្នុងវេទិកាពិភាក្សាពីរផ្សាយតាមកញ្ចក់ទូរទស្សន៍ដាច់ដោយឡែកពីគ្នា។ប្រធានាធិបតីសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋ លោក Donald Trump និងបេក្ខជនប្រជែងតំណែងប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានវិលត្រឡប់ទៅកាន់យុទ្ធនាការឃោសនាបោះឆ្នោតវិញ កាលពីថ្ងៃសុក្រម្សិលមិញ។ លោក Trump និងលោក Biden អញ្ជើញទៅទស្សនារដ្ឋ ដែលមានការប្រកួតប្រជែងគ្នាខ្លាំងចំនួន ៣ នៅពេលដែលការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៣ ខែវិច្ឆិកា ខិតចូលមកកាន់តែជិត ដើម្បីបន្តការខំប្រឹងប្រែងចាប់យកការគាំទ្រមកពីក្រុមអ្នកបោះឆ្នោត។ មកដល់ពេលនេះ គេដឹងថា មានអ្នកបោះឆ្នោតចំនួន...
(អាមរិក)៖បន្ទាប់ពីបានតតាំងសម្តីគ្នា នៅក្នុងវេទិកាពិភាក្សាពីរផ្សាយតាមកញ្ចក់ទូរទស្សន៍ដាច់ដោយឡែកពីគ្នា។ប្រធានាធិបតីសហរដ្ឋអាមេរិកខាងគណបក្សសាធារណរដ្ឋ លោក Donald Trump និងបេក្ខជនប្រជែងតំណែងប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ លោក Joe Biden បានវិលត្រឡប់ទៅកាន់យុទ្ធនាការឃោសនាបោះឆ្នោតវិញ កាលពីថ្ងៃសុក្រម្សិលមិញ។ លោក Trump និងលោក Biden អញ្ជើញទៅទស្សនារដ្ឋ ដែលមានការប្រកួតប្រជែងគ្នាខ្លាំងចំនួន ៣ នៅពេលដែលការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី៣ ខែវិច្ឆិកា ខិតចូលមកកាន់តែជិត ដើម្បីបន្តការខំប្រឹងប្រែងចាប់យកការគាំទ្រមកពីក្រុមអ្នកបោះឆ្នោត។ មកដល់ពេលនេះ គេដឹងថា មានអ្នកបោះឆ្នោតចំនួន...
(ភ្នំពេញ)៖ជាថ្មីម្តងទៀត ក្រសួងធនធានទឹក និងឧតុនិយម នៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ បានប្រកាសពីវិវត្តនៃស្ថានភាពអាកាសធាតុ ដោយមានប្រព័ន្ធសម្ពាធទាបមួយ កំពុងអូសបន្លាយលើកម្ពុជា និងកាន់តែបង្កើនឥទ្ធិពលជាលំដាប់។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ចំណែកវិសម្ពាធដែលបានកើតនៅលើសមុទ្រចិនខាងត្បូង ដែលក្រសួងបានជូនដំណឹងថា វាក្លាយទៅជាព្យុះទី១៧ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នោះ ពេលនេះវាស្ថិតនៅត្រឹមកម្រិតជាវិសម្ពាធដដែល ដោយមានល្បឿនខ្យល់អតិបរមា១៥ម៉ែត្រ ក្នុងមួយវិនាទី ដែលទាបជាងល្បឿនរបស់ព្យុះ (Tropical Storm) តែ២ម៉ែត្រក្នុងមួយវិនាទីតែប៉ុណ្ណោះ។ វិសម្ពាធនេះនឹងធ្វើដំណើរឆ្ពោះចូលមកលើភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃ១៧ ខែតុលា...