Soeun 28 May 2022៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉ាត់ កាលពីថ្ងៃសុក្រទី២៧ឧសភាបានរិះគន់ក្រុមសេដ្ឋកិច្ចថ្មីដឹកនាំដោយសហរដ្ឋអាម៉េរិក ដោយនិយាយថា វាមានគោលបំណងដាក់ចិនឱ្យនៅឯកោ ហើយនឹងមិនផ្តល់ផលប្រយោជន៍ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ដោយគ្មានទីក្រុងប៉េកាំងនោះទេ។ ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានដាក់ចេញក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលមានការចូលរួមពីប្រទេសចំនួន ១៣ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនកាលពីដើមសប្តាហ៍នេះ។ លោកបាននិយាយថា វានឹងជួយឱ្យសហរដ្ឋអាម៉េរិកធ្វើការកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសអាស៊ីក្នុងវិស័យនានា រួមទាំងខ្សែសង្វាក់ផ្គត់ផ្គង់ ពាណិជ្ជកម្មឌីជីថល ថាមពលស្អាតនិងការប្រឆាំងអំពើពុករលួយ។ លោកមហាធៀបាននិយាយនៅក្នុងសន្និសីទអន្តរជាតិមួយនៅទីក្រុងតូក្យូថា...
Soeun 28 May 2022 អ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រទី២៧ឧសភាថាកងកម្លាំងរបស់ខ្លួនប្រហែលជាត្រូវដកថយពីការតស៊ូមួយក្តាប់តូចចុងក្រោយនៅតំបន់លូហានស៍ដើម្បីចៀសវាងការត្រូវចាប់ខ្លួនដោយទាហានរុស្ស៊ីដែលបន្តរុលទៅមុខនៅភាគខាងកើត។ ការដកថយនេះអាចនាំឱ្យប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ខិតទៅជិតគោលដៅរបស់គាត់ក្នុងការដណ្តើមយកតំបន់លូហានស៍និងដូណិតស៍របស់អ៊ុយក្រែនពេញលេញ។កងទ័ពរបស់ពូទីនចាប់ផ្តើមមានប្រៀបឈ្នះនៅក្នុងតំបន់ទាំងពីរ ដែលមានឈ្មោះរួមគ្នាថា ដុនបាស ខណៈបំផ្ទុះទីប្រជុំជនមួយចំនួនរាបដល់ដី។ អភិបាលតំបន់លូហានស៍លោក សឺស៊ី ហ្គាដាយ (Serhiy Gaidai) បាននិយាយថា ទាហានរុស្ស៊ីបានចូលទៅក្នុងទីក្រុងស៊ីវីរ៉ូដូណិតស៍ (Sievierodonetsk) ដែលជាទីក្រុងធំបំផុតនៃតំបន់ដុនបាសដែលនៅកំពុងកាន់កាប់ដោយអ៊ុយក្រែននៅឡើយ បន្ទាប់ពីព្យាយាមដាក់អន្ទាក់កងកម្លាំងអ៊ុយក្រែននៅទីនោះជាច្រើនថ្ងៃ។ ...
Soeun 28 May 2022សេអ៊ូល៖ អ្នកជំនាញកូរ៉េខាងត្បូងបានឲ្យដឹងថា សម្ព័ន្ធភាពពង្រឹងរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន នឹងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីឦសាន និងឈានទៅរកសង្រ្គាមត្រជាក់ថ្មីមួយ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារបានបញ្ចប់ដំណើរទស្សនកិច្ចនៅអាស៊ីលើកដំបូងរបស់លោកចាប់តាំងពីលោកចូលកាន់តំណែងកាលពីឆ្នាំមុន។ លោក Woo Su-keun នាយកវិទ្យាស្ថានសិក្សាអាស៊ីបូព៌ានៃប្រទេសកូរ៉េបានប្រាប់ស៊ិនហួថា “នៅក្នុងទំនាក់ទំនងអន្តរជាតិ សម្ព័ន្ធភាពចាំបាច់តម្រូវឱ្យមានប្រទេសជាសត្រូវរួម… សហរដ្ឋអាមេរិក មើលឃើញថា ប្រទេសចិនជាគូប្រជែង និងសត្រូវដ៏ធំបំផុតរបស់ខ្លួន។...
Soeun 27 May 2022ម៉ុស្គូ៖ រុស្ស៊ីបានឲ្យដឹងថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ នូវសកម្មភាពអរិភាពរបស់ជប៉ុន ហើយរក្សាសិទ្ធិក្នុងការពង្រឹងសមត្ថភាព ការពាររបស់ខ្លួនជាការឆ្លើយតប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្សីលោកស្រី...
Soeun 27 May 2022វ៉ាស៊ីនតោន៖ ចិននិងរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ទី២៦ឧសភាបានវ៉េតូប្រឆាំងទណ្ឌកម្មកាន់តែតឹងរ៉ឹងរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង ដោយច្រានចោលកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាម៉េរិកក្នុងការដាក់ទណ្ឌកម្មលើទីក្រុងព្យុងយ៉ាងសម្រាប់ការសាកល្បងមីស៊ីលផ្លោងអន្តរទ្វីប។ សេចក្តីសម្រេចចិត្តនេះទទួលបានការគាំទ្រពីសមាជិក ១៣ ផ្សេងទៀតនៃក្រុមប្រឹក្សាសន្តិសុខទោះបីជាសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិកមួយចំនួនងឿងឆ្ងល់ដោយស្ងៀមស្ងាត់ថាហេតុអ្វី បានជារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនជំរុញឱ្យមានការបោះឆ្នោតនេះ ដោយដឹងជាស្រេចថានឹងជួបការជំទាស់ពីប៉េកាំងនិងមូស្គូ។ ចិន ដែលជាសម្ពន្ធមិត្តជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង និងរុស្ស៊ី ដែលទំនាក់ទំនងរបស់ពួកគេជាមួយលោកខាងលិចបានស្រុតចុះដោយសារការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន បាននិយាយថាពួកគេពេញចិត្តនឹងសេចក្តីថ្លែងការណ៍មិនជាប់កាតព្វកិច្ចជាជាងសេចក្តីសម្រេចចិត្តថ្មីប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ ឯកអគ្គរដ្ឋទូតចិនប្រចាំអ.ស.ប លោក ចាង ជុន ឯកអគ្គរដ្ឋទូតចិនប្រចាំអ.ស.ប លោក ចាង ជុន...
Soeun 27 May 2022 ៖ ក្រសួងការបរទេសអាម៉េរិកបានអនុម័តការលក់ជើងទម្របាញ់រ៉ុក្កែតចល័តឱ្យទៅអូស្ត្រាលីខណៈប្រទេសនេះស្វះស្វែងបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ មន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអង្គារទី ២៤ ឧសភាថា សហរដ្ឋអាម៉េរិកបានអនុម័តការលក់អាវុធដែលមានតម្លៃរហូតដល់ ៣,១ ពាន់លានដុល្លារអាម៉េរិកឱ្យទៅសម្ពន្ធមិត្តរួមទាំងឧទ្ធម្ភាគចក្រទៅកាន់អេហ្ស៊ីបនិងមីស៊ីលទៅកាន់ហូឡង់។ អូស្ត្រាលីបាននិងកំពុងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈចិនសម្លឹងបង្កើនវត្តមានរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ កាលពីឆ្នាំមុន អូស្ត្រាលីបានចុះកិច្ចព្រមព្រៀងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរពីសហរដ្ឋអាម៉េរិកនិងអង់គ្លេស។ ការលក់ជើងទម្របាញ់រ៉ុក្កែត Himars ឱ្យទៅអូស្ត្រាលីនិងឧបករណ៍ពាក់ព័ន្ធនឹងមានតម្លៃប្រមាណ ៣៨៥ លានដុល្លារអាម៉េរិក។ មន្ទីរបញ្ចកោណបាននិយាយថា អូស្ត្រាលីបានស្នើសុំទិញជើងទម្រ Himars ចំនួន ២០...
Soeun 27 May 2022៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន ដែលគេបណ្តេញចេញពីតំណែងលោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) នៅថ្ងៃព្រហស្បតិ៍ទី ២៦ ឧសភានេះ បានព្រមានរដ្ឋាភិបាលឱ្យរៀបចំការបោះឆ្នោតថ្មី ឬមិនអ៊ីចឹងទេត្រូវប្រឈមមុខនឹងការតវ៉ាទ្រង់ទ្រាយធំបន្ថែមទៀត បន្ទាប់ពីបានដឹកនាំអ្នកគាំទ្ររាប់ម៉ឺននាក់ចូលមករដ្ឋធានីអ៊ីស្លាម៉ាបាដក្នុងការសម្ញែងកម្លាំងជាមួយគូប្រជែងនយោបាយរបស់គាត់។ សុន្ទរកថានៅពេលព្រឹករបស់គាត់គឺកើតឡើងក្រោយភាពចលាចល ២៤ ម៉ោង ដែលឃើញរដ្ឋធានីត្រូវបានបិទខ្ទប់ ហើយការប៉ះទង្គិចបានផ្ទុះឡើងរវាងប៉ូលិស និងបាតុករនៅទូទាំងប្រទេស។ រដ្ឋាភិបាលបានព្យាយាមរារាំងក្បួនអ្នកតវ៉ាមិនឱ្យចូលដល់រដ្ឋធានីដោយបិទច្រកចូលនិងច្រកចេញទាំងអស់នៅជុំវិញទីក្រុងប៉ុន្តែត្រូវបានបង្ខំឱ្យអនុញ្ញាតឱ្យក្រុមអ្នកតវ៉ាចូលដោយដីកាបន្ទាន់របស់តុលាការកំពូល។ ចាប់តាំងពីត្រូវបានដកចេញពីអំណាចតាមរយៈការបោះឆ្នោតសម្តែងការមិនទុកចិត្តកាលពីខែមុន តារាកីឡាគ្រីឃីកប្រែក្លាយអ្នកនយោបាយរូបនេះបានបង្កើនសម្ពាធលើមេដឹកនាំរដ្ឋាភិបាលចម្រុះថ្មីដ៏ផុយស្រួយរបស់ប្រទេសតាមរយៈការធ្វើបាតុកម្មទ្រង់ទ្រាយធំ...