ភ្នំពេញ៖ លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីថៃ បានផ្ញើសារលិខិតមួយជូន សម្រាប់ឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ថៃ ឆ្នាំនេះ។ នេះបើតាមលិខិតរបស់ លោក ប្រាយុទ្ធ ច័ន្ទអូឆា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។ នៅក្នុងសារលិខិតរបស់ខ្លួន លោក ប្រាយុទ្ធ ច័ន្ទអូឆា បានបញ្ជាក់ថា «នៅក្នុងឱកាសដ៏វិសេសវិសាល នៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរបស់យើង នៅថ្ងៃទី១៩...
ប្រទេសចិន៖ នាថ្ងៃទី២៤ ធ្នូ និយ័តករទីផ្សារចិន បានបើកការស៊ើបអង្កេតប្រឆាំងក្រុមហ៊ុនលក់ទំនិញអនឡាញចិនAlibaba ដោយសង្ស័យថា ធ្វើជំនួញផ្តាច់មុខ។ ការស៊ើបអង្កេតនេះ ជាផ្នែកមួយការពន្លឿនការបង្ក្រាបសកម្មភាពជំនួញបែបផ្តាច់មុខក្នុងប្រព័ន្ធពាណិជ្ជកម្មតាមអ៊ីនធឺណិតរបស់ចិន។ Alibaba របស់សេដ្ឋី Jack Ma កំពុងស្ថិតក្រោមការស៊ើបអង្កេតពីសំណាក់អាជ្ញាធរចិនពាក់ព័ន្ធការរកស៊ីផ្ដាច់មុខក្នុងជំនួញអនឡាញ។ មុននឹងមានការស៊ើបអង្កេតនេះ ចិនបានព្រមានក្រុមហ៊ុនបច្ចេកវិទ្យានានា ថា ខ្លួននឹងមិនអត់អោនឲ្យការធ្វើជំនួញបែបផ្តាច់មុខឡើយ។ រដ្ឋាភិបាលចិន ប្រាប់ឲ្យក្រុមហ៊ុនធំៗទាំងអស់ត្រៀមខ្លួនក្នុងការសួរដេញដោលពីនិយ័តករចិនចំពោះរបៀបនៃការធ្វើជំនួញ ក្រោយក្រុមហ៊ុន Alibaba និង Tencent Holding រងពិន័យជាប្រាក់ដោយសារបង្ហាញពីបំណងរួមបញ្ចូលគ្នា។...
អាមេរិក) ភាគហ៊ុនរបស់ក្រុមហ៊ុន Apple Inc បានកើនឡើងជិត៣ភាគរយ នៅក្នុងការជួញដូរមុនទីផ្សារ នៅថ្ងៃអង្គារនេះ, មួយថ្ងៃបន្ទាប់ពីសារព័ត៌មាន Reuters បានចេញផ្សាយនូវព័ត៌មានមួយថា ក្រុមហ៊ុនផលិតទូរស័ព្ទដៃ iPhone មួយនេះ មានបំណងផលិតរថយន្តដឹកអ្នកដំណើរ នៅឆ្នាំ២០២៤ ជាមួយនឹងបច្ចេកវិទ្យាអាគុយរបស់ខ្លួនឯង, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន បានកើនឡើង២,៩ភាគរយ កើនតម្លៃដល់១៣១,៩ដុល្លារ ក្នុងមួយភាគហ៊ុន។ តាមតម្លៃនេះនឹងបន្ថែមជាង៦២ពាន់លានដុល្លារទៀត ទៅលើតម្លៃទីផ្សាររបស់ខ្លួន...
(បាកដាដ)៖ គ្រាប់រ៉ុក្កែតយ៉ាងហោច ០៨គ្រាប់បានធ្លាក់ចូលក្នុងតំបន់ Green Zone នៃបរិវេណស្ថានទូតអាមេរិក ប្រចាំទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់ ដោយបានបង្កការខូចខាតបន្តិចបន្តួច និងមិនបានប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់ឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០។ បើតាមយោធាអ៉ីរ៉ាក់ ក្រុមសកម្មប្រយុទ្ធខុសច្បាប់មួយ គឺជាអ្នកនៅពីក្រោយការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតទាំង ០៨គ្រាប់នេះ។ ទោះជាយ៉ាងណាគេនៅមិនបានបញ្ជាក់ថា ជាក្រុមណានោះទេ ដោយគ្រាន់តែឱ្យដឹងបន្ថែមថា គ្រាប់រ៉ុក្កែតទាំងនេះភាគច្រើន ធ្លាក់ចំអគារមួយខ្នង...
បរទេស៖ រដ្ឋមន្ត្រីយុត្តិធម៌អាមេរិក លោក William Barr បាននិយាយថា លោកនឹងលាលែងពីតំណែងនៅសប្ដាហ៍ក្រោយនេះ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី អង្គបោះឆ្នោត បោះឆ្នោតទទួលស្គាល់ជ័យជម្នះរបស់លោកប្រធានាធិបតីជាប់ឆ្នោត ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០។ លោក William Barr ដែលជាមុខសញ្ញា លោក ដូណាល់ ត្រាំ ត្រូវបណ្ដេញចេញពីតំណែងមុនផុតអាណត្តិ...
អន្ដរជាតិ៖ កាលពីថ្ងៃចន្ទម្សិលមិញ សហរដ្ឋអាមេរិកបានសម្រេចដាក់ទណ្ឌកម្មថ្មីទៅលើមន្ត្រីចិនចំនួន ១៤នាក់បន្ថែមដែលជាគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិនពាក់ព័ន្ធការបង្កើតច្បាប់សន្តិសុខជាតិ ដែលនាំឲ្យមានការរឹតត្បិតសេរីភាពប្រជាជនហុងកុង ខណៈហុងកុងជាតំបន់ស្វយ័តក្រោមកិច្ចព្រមព្រៀងរវាងចិន និងអង់គ្លេស។ បើតាមការចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី៨ ខែធ្នូនេះបានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិកដែលជិតផុតអាណត្តិ គឺលោកដូណាល់ ត្រាំ បានប្រើប្រាស់ពេលវេលាចុងក្រោយរបស់លោកក្នុងការបន្ថែមសម្ពាធទៅដល់ប្រទេសចិនដែលធ្វើឲ្យទំនាក់ទំនងប្រទេសធំៗទាំង ២នេះមើលមុខគ្នាកាន់តែលែងចំ។ ក្រៅពីនេះ សភាអាមេរិកបានបោះឆ្នោតជាឯកច្ឆន្ទផងដែរ ក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនហុងកុង អាចរស់នៅក្នុងសហរដ្ឋអាមេរិក ដោយអនុវត្តតាមជំហានស្រដៀងគ្នាទៅនឹងអង់គ្លេស និងកាណាដា។ គួរម្លឹកថា កាលពីពេលកន្លងទៅសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មរួចហើយទៅលើមេដឹកនាំហុងកុងគឺលោកស្រី Carrie Lam...
(វ៉ាស៊ីនតោន)៖ នៅទីបំផុតប្រធានាធិបតីជិតផុតអាណត្តិរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមមន្ត្រីនៃរដ្ឋបាលចាត់ចែងកិច្ចការទូទៅ (GSA) ឲ្យរៀបចំដំណើរការផ្ទេរអំណាច ទៅឲ្យលោក ចូ បៃដិន ជាផ្លូវការ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០៕
ប្រទេសឡាវ៖ រដ្ឋាភិបាលឡាវ នឹងបើកដំណើរការផ្លូវល្បឿនលឿនExpressway ចម្ងាយប្រមាណ១១៣គីឡូម៉ែត្រ ដែលភ្ជាប់ពីរដ្ឋធានីវៀងចន្ទន៍ ទៅក្រុងទេសចរណ៍ Vang Vieng នៅថ្ងៃទី២ ខែធ្នូ ខាងមុខនេះចំឱកាសនៃទិវាជាតិ (National Day) លើកទី៤៥។ ប៉ុន្តែចំពោះរថយន្តដែលមានកម្លាំងម៉ាស៊ីនក្រោម៣៥០សេសេ មិនមានសិទ្ធិបើកបរលើផ្លូវល្បឿនលឿន Expressway ចន្លោះពីក្រុងវៀងចន្ទន៍ ទៅក្រុងVang Vieng នោះឡើយ។ នេះបើតាមរបាយការណ៍មួយដែលដកស្រង់ដោយសារព័ត៌មានVientiane Times។ ជាក់ស្តែងបើយោងតាមច្បាប់ចរាចរណ៍ផ្លូវគោករបស់ប្រទេសឡាវ បានបញ្ជាក់ថា រថយន្តដែលអាចបើកបរនៅលើផ្លូវ Expressway បានត្រូវតែមានកម្លាំងម៉ាស៊ីនចាប់ពី៣៥០សេសេឡើងទៅ ខណៈយានយន្តដែលកែច្នៃគ្រប់ប្រភេទ ត្រូវបានហាមឃាត់ជាដាច់ខាត បើទោះបីជាមានកម្លាំងម៉ាស៊ីនខ្ពស់ក៏ដោយ។ លើសពីនេះទៅទៀត យានយន្តដែលមានល្បឿនខ្ពស់បំផុត៨០គីឡូម៉ែត្រក្នុង១ម៉ោង ឬតិចជាងនេះ ក៏ត្រូវបានហាមឃាត់ចំពោះការប្រើប្រាស់Expressway ផងដែរ។ គួរបញ្ជាក់ថា នៅផ្លូវ Expressway អ្នកបញ្ជារថយន្តអាចបើកបរក្នុងល្បឿនចន្លោះពី៨០ទៅ១១០គីឡូម៉ែត្រក្នុង១ម៉ោង ខណៈរថយន្តក្រុង និងរថយន្តដឹកទំនិញ អាចបើកក្នុងល្បឿនចន្លោះពី៨០ ទៅ៩០គីឡូម៉ែត្រក្នុង១ម៉ោងដោយយោងតាមលក្ខខណ្ឌអាកាសធាតុ។ ព្រោះរថយន្តទាំងនេះត្រូវគោរពភ្លើង និងសញ្ញាចរាចរណ៍ និងរក្សាគម្លាតយ៉ាងហោចណាស់១០០ម៉ែត្រ ៕
អន្តរជាតិ៖ ក្រោមផែនការពង្រឹងសមត្ថភាពយោធាតៃវ៉ាន់ ដើម្បីតស៊ូនឹងការធ្វើទំនើបកម្មយោធាយ៉ាងឆាប់រហ័សរបស់ចិន នៅសប្ដាហ៍ក្រោយនេះរដ្ឋាភិបាលកោះតៃវ៉ាន់ បានប្រកាសថា ខ្លួននឹងចាប់ផ្ដើមដំណើរការផលិតនាវាមុជទឹកស៊េរីថ្មី ដែលជាផលិតផលនៅក្នុងស្រុកចំនួន ០៨គ្រឿងថែមទៀត។ បើតាមទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកាឆ្នាំ២០២០ បានចុះផ្សាយថា កោះតៃវ៉ាន់ដែលចិនចាត់ទុកថា ត្រឹមតែជាខេត្តមួយរបស់ខ្លួននោះ បច្ចុប្បន្នមាននាវាមុជទឹកក្នុងចំនួនតែ ០៤គ្រឿងប៉ុណ្ណោះ ដោយពីរគ្រឿងជាប្រភេទនាវាមុជទឹក សល់ពីសម័យសង្រ្គាមលោកលើកទី ២ ដែលមិនអាចប្រៀបធៀបជាមួយនាវាចម្បាំង បំពាក់ទៅដោយអាវុធនុយក្លេអ៊ែរ របស់កងទ័ពជើងទឹកចិនបាននោះទេ។ បើតាមការគ្រោងទុកនាវាមុជទឹកដំបូងបំផុតនៃនាវាមុជទឹកទាំងនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២៤។ បច្ចុប្បន្នអាជ្ញាធរកោះតៃវ៉ាន់ អះអាងថា ខ្លួនកំពុងស្ថិតនៅក្រោមការគំរាមកំហែងកាន់តែខ្លាំងពីចិន ដែលកំពុងបង្កើនសកម្មភាពយោធា នៅក្បែរៗដែនកោះជាសម្ព័ន្ធមិត្តមិនផ្លូវការរបស់សហរដ្ឋអាមេរិកមួយនេះ ក្នុងនោះរួមមានទាំងការបញ្ជូនយន្ដហោះចម្បាំងឱ្យហោះឆ្វែល និងចូលក្នុងដែនអាកាសកោះតៃវ៉ាន់ជាដើម។ គួរបញ្ជាកថា កាលពីឆ្នាំ២០១៩កន្លងទៅ ប្រទេសចិន ធ្លាប់បានព្រមានយ៉ាងធ្ងន់ធ្ងរថា ចិននឹងប្រើប្រាស់កម្លាំងបាយ នៅក្នុងករណីដែលកោះតៃវ៉ាន់ហ៊ានប្រកាសឯករាជ្យ ឬនៅពេលមានបរទេសណាមួយ ចង់មកបំបែកតៃវ៉ាន់ចេញពីចិន ៕
អន្ដរជាតិ៖ អគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោករបស់ចិន ហួវៃ លោក Victor Zhang បានបញ្ជាក់ថា អង់គ្លេសក៏ដូចជាប្រទេសមួយចំនួននៅអឺរ៉ុបគួរតែត្រួតពិនិត្យឡើងវិញដល់ការហាមប្រាមក្រុមហ៊ុនហួវៃ បង្កើតសេវាឥតខ្សែជំនាន់ទី៥ 5G ក្រោយរបបដឹកនាំរបស់លោកត្រាំបានបញ្ចប់។ កាលពីខែកក្កដាកន្លងមក ក្រោមគំនាបរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រដ្ឋាភិបាលអង់គ្លេសបានសម្រេចបោះបង់ហួវៃចេញពីគម្រោងបង្កើត5G នៅក្នុងប្រទេសនេះ ដោយប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុនហួវៃ។ លោក Victor Zhang បានបញ្ជាក់ថា អង់គ្លេសនៅតែជាប្រទេសដើរតួសំខាន់ក្នុងវិស័យឧស្សាហកម្ម ហើយរដ្ឋាភិបាលអង់គ្លេសមិនត្រូវដើរថយក្រោយនោះឡើយពាក់ព័ន្ធនឹង5G ។ លោក...