អន្តរជាតិ៖ បើតាមអាជ្ញាធរអ៊ុយក្រែនបាននិយាយថា ជាការវាយប្រហារ ចុងក្រោយ បង្អស់នៃ ការវាយ ប្រហារ ដោយមីស៊ីលដ៏សាហាវបានឱ្យដឹងថា អាជ្ញាធរអ៊ុយក្រែនបាននិយាយថា មីស៊ីលរបស់រុស្ស៊ីបានវាយ ប្រហារ អគារមួយកន្លែង និងរមណីយដ្ឋានមួយនៅជិតកំពង់ផែសមុទ្រខ្មៅ Odesa របស់ប្រទេសអ៊ុយ ក្រែនកាល ពីព្រឹក ថ្ងៃសុក្រ ដោយបានសម្លាប់មនុស្សយ៉ាង ហោចណាស់ ១៧ នាក់ និងរាប់សិបនាក់រងរបួស។នេះបើយោង តាមការចេញ ផ្សាយដោយសារព័ត៌មាន Reuters...
Soeun 01 July 2022 ទីក្រុងបាងកក៖ កាលពីថ្ងៃព្រហស្បតិ៍ ទី ៣០ ខែមិថុនាថៃបានបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនទៅក្បែរព្រំដែនជិតប្រទេសមីយ៉ាន់ម៉ា និងបានបញ្ជាឲ្យចេញការព្រមានទៅកាន់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បន្ទាប់ពីមានការរំលោភដែនអាកាសខ្លួនអំឡុងពេលប្រតិបត្តិការប្រយុទ្ធ។ លោក Prasat Sonjaidee អ្នកនាំពាក្យកងទ័ពអាកាសថៃ បាននិយាយថា យន្តហោះចម្បាំងប្រភេទ F-16 ចំនួន ២គ្រឿងត្រូវបានដាក់ពង្រាយ នៅពេលប្រព័ន្ធរ៉ាដាចាប់បានយន្តហោះមួយគ្រឿងនៅក្នុងដែនអាកាសថៃជិតនឹងព្រំដែនមីយ៉ាន់ម៉ា កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ អ្នកនាំពាក្យបាននិយាយក្នុងសេចក្តីប្រកាសថា...
កងកម្លាំងរុស្ស៊ីបានបោះបង់ចោលជំរំយោធាសមុទ្រខ្មៅយុទ្ធសាស្ត្ររបស់ខ្លួននៅលើកោះពស់កាលពីថ្ងៃព្រហស្បតិ៍ទី៣០មិថុនាដែលនេះជាជ័យជម្នះមួយសម្រាប់អ៊ុយក្រែន ដែលអាចបន្ធូរបន្ថយការបិទផ្លូវរបស់រុស្ស៊ីលើកំពង់ផែអ៊ុយក្រែន នេះបើតាមព័ត៌មានដែលងង្គភាពកម្ពុជាសន្តិភាពទទួលបាននៅ ព្រឹកថ្ងៃ សុក្រ ទី០១ ខែ កក្កដា ឆ្នាំ ២០២២។ បន្ទាប់ពីប្រធានាធិបតី រុស្ស៊ី លោក ពូទីន បានបញ្ជា អោយ បើកប្រតិបត្តិការយោធាពិសេស នៅថ្ងៃ ទី ២៤ កុម្ភៈឆ្នាំ២០២២មក កោះពោះបានធ្លាក់មកលើប្រទរសរុស្ស៊ីជានាក់កាន់កាប់ហើយពេលខ្លះក៏ត្រូវបានទាហានអ៊ុយក្រែនវាយដណ្តើមវិញផងដែរប៉ុនមិនបានជោគជ័យនោះទេតែនៅពេលនេះ រុស្ស៊ីបាននិយាយថា ខ្លួនបានសម្រេចចិត្តដកចេញពីតំបន់ឆ្នេរភាគនិរតីរបស់អ៊ុយក្រែនជា “កាយវិការសុច្ឆន្ទៈ”ដើម្បីបង្ហាញថាទីក្រុងមូស្គូមិនរារាំងការប៉ុនប៉ងរបស់អង្គការសហប្រជាជាតិក្នុងការបើកច្រករបៀងមនុស្សធម៌ ដែលអនុញ្ញាតឱ្យដឹកជញ្ជូនភោគផលពីអ៊ុយក្រែននោះទេ។...
Soeun 01 July 2022 ទីក្រុងវ៉ាស៊ីនតោន៖ ការបារម្ភថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននឹងជំរុញឱ្យចិនចាត់វិធានការស្រដៀងគ្នាលើតៃវ៉ាន់នោះ ហាក់ដូចជាមិនទំនងទេ យ៉ាងហោចណាស់ក៏មិនទាន់ធ្វើនៅពេលនេះដែរ។ នេះបើយោងតាមមន្ត្រីស៊ើបការណ៍សម្ងាត់កំពូលរបស់សហរដ្ឋអាមេរិក។ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិលោកស្រី Avril Haines បានប្រាប់ទស្សនិកជននៅទីក្រុងវ៉ាស៊ីនតោនកាលពីល្ងាចថ្ងៃពុធថា ប្រធានាធិបតីចិន លោក Xi Jinping «មើលឃើញយ៉ាងច្បាស់ថា ការបង្រួបបង្រួមតៃវ៉ាន់ជាគោលដៅរបស់លោក»។លោកស្រីបន្ថែមថា លោក Xi...
ប្រធានាធិបតីឥណ្ឌូនេស៊ីលោក លោក ចូកូ វីដូដូ បាននិយាយនៅទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ទី៣០មិថុនាថា លោកបាននាំសារមួយពីប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀហ្សេលេនស្គី មកអោយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន និងបានទទួចសុំអោយមានការចរចាគ្នាដើម្បីបញ្ចប់សង្គ្រាម។ លោកពូទីន បានទទួលជួបលោកវីដូដូនៅជាងបួនខែក្រោយរដ្ឋាភិបាលទីក្រុងមូស្គូបើកប្រតិបត្តិការពិសេសចូលអ៊ុយក្រែន និងចំពេលរុស្ស៊ីស្វះស្វែងងាកមករកអាស៊ីនិងអាហ្វ្រិកសំរាប់ទីផ្សាររបស់ខ្លួនក្រោយពីលោកខាងលិចដាក់ទណ្ឌកម្មខ្លួនទូទៅយ៉ាងអាក្រក់បំផុតដែលមិនធ្លាប់ជួបពីមុនមក។ គួររំលឹកថា ឥណ្ឌូនេស៊ី ជាប្រធានដូរវេនរបស់ក្រុមប្រទេសG20នៅឆ្នាំនេះ និងកំពុងត្រៀមរៀបចំសំរាប់ជំនួបកំពូលនារដូវក្តៅនៅកោះបាលីនៅខែវិច្ឆិកា។ លោកបាននិយាយក្រោយជួបពិភាក្សាជាមួយប្រធានវិមានក្រឹមឡាំងថា «ខ្ញុំបាននាំសាររបស់ប្រធានាធិបតីហ្សេលេនស្គី ទៅកាន់ប្រធានាធិបតីពូទីន។ខ្ញុំបង្ហាញការត្រៀមខ្លួនដើម្បីជួយចាប់ផ្តើមការទាក់ទងរវាងមេដឹកនាំទាំងពីរ»តែលោកមិនបានផ្តល់សេចក្តីពិស្តារនោះទេទេ។ លោកបាននិយាយបន្តថា« ទោះជាសភាពការណ៍ខាងក្រៅនៅពិបាក វានៅតែមានសារសំខាន់ក្នុងការធ្វើការឆ្ពោះទៅកាន់ដំណោះស្រាយមួយនិងការចរចាបើកចំហហើយប្រទេសខ្ញុំមានបំណងអោយសង្គ្រាមនេះចប់ឆាប់ៗ។ខ្ញុំអំពាវនាវទៅកាន់មេដឹកនាំពិភពលោកទាំងអស់អោយធ្វើអោយសកម្មឡើងស្មារតីសហប្រតិបត្តិការនិងការស្វែងរកសន្តិភាព»។ កាលពីថ្ងៃពុធមួយថ្ងៃមុននេះលោក វីដូដូ...
Soeun 01 July 2022 មួស្គួ៖ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានធ្វើការព្រមានដ៏ខ្លាំងក្លាមួយ កាលពីថ្ងៃទី២៩ ខែមិថុនា ថា រុស្ស៊ីនឹងឆ្លើយតបភ្លាមៗ ប្រសិនបើអង្គការណាតូ (NATO) ហ៊ានដាក់ពង្រាយកងទ័ព និងហេដ្ឋារចនាសម្ព័ន្ធយោធានៅហ្វាំងឡង់ និងស៊ុយអែត។ បន្ទាប់ពីប្រទេសទាំង២នេះ ចូលរួមជាមួយសម្ព័ន្ធមិត្តយោធា ដឹកនាំដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភពពី...
Soeun 01 July 2022មួស្គួ៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងទ័ពរុស្ស៊ីបានដកចេញពីកោះពស់របស់អ៊ុយក្រែននៅក្នុងសមុទ្រខ្មៅដែលជាកាយវិការមនុស្សធម៌។ ក្រសួងបញ្ជាក់ថា ការដកទ័ពចេញបង្ហាញថា រុស្ស៊ីមិនរារាំងដល់កិច្ចប្រឹងប្រែងរបស់អង្គការសហប្រជាជាតិក្នុងការរៀបចំច្រកមនុស្សធម៌ដើម្បីនាំចេញផលិតផលកសិកម្មពីអ៊ុយក្រែន។ សូមបញ្ជាក់ថា កោះពស់របស់អ៊ុយក្រែន ដែលត្រូវរុស្ស៊ីវា.យដណ្តើមយកបាននៅថ្ងៃដំបូងនៃការឈ្លានពានលើអ៊ុយក្រែន ទទួលបានភាពល្បីល្បាញទូទាំងពិភពលោក នៅពេលកងទ័ពអ៊ុយក្រែនដែលឈរជើងនៅទីនោះ បានបដិសេធចុះចាញ់ចំពោះការទាមទាររបស់នាវាចម្បាំងរុស្ស៊ី៕ (Aljazeera)
Soeun 30 Jun 2022 ដេល្លីម៉េល ៖ កាលពីថ្ងៃពុធទី២៩មិថុនា កងកម្លាំងរុស្ស៊ីបានប្រយុទ្ធដើម្បីឡោមព័ទ្ធទីតាំងរឹងមាំចុងក្រោយរបស់យោធាអ៊ុយក្រែននៅខេត្តភាគខាងកើត ខណៈគ្រប់គ្នាមានការតក់ស្លុតយ៉ាងខ្លាំងពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ីទៅលើផ្សារទំនើប ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់នៅកណ្តាលប្រទេសកាលពីពីរថ្ងៃមុន។ ការប្រយុទ្ធរបស់ទីក្រុងមូស្គូដើម្បីដណ្តើមយកតំបន់ដុនបាសទាំងមូលពីអ៊ុយក្រែនបានឃើញកងកម្លាំងរុស្ស៊ីរុលឆ្ពោះទៅភូមិចំនួនពីរនៅភាគខាងត្បូងទីក្រុងលីស៊ីចាន់ (Lysychansk)ខណៈកងទ័ពអ៊ុយក្រែនព្យាយាមប្រយុទ្ធដើម្បីទប់ស្កាត់ការឡោមព័ទ្ធរបស់ពួកគេ។ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសបាននិយាយថា កងកម្លាំងរុស្ស៊ីកំពុង “រុលទៅមុខបន្ថែម” នៅក្នុងការវាយលុករបស់ពួកគេដើម្បីដណ្តើមយកទីក្រុងលីស៊ីចាន់ដែលជាទីក្រុងចុងក្រោយនៅក្នុងខេត្តលូហានសខ៍ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន បន្ទាប់ពីការដកថយរបស់កងកម្លាំងអ៊ុយក្រែនពីទីក្រុងស៊ីវីរ៉ូដូណិតសខ៍ (Sievierodonetsk) នៅជិតខាង។ កងទ័ពរុស្ស៊ីនិងសម្ពន្ធមិត្តក្រុមបំបែកខ្លួនរបស់ពួកគេបានគ្រប់គ្រង ៩៥ ភាគរយនៃខេត្តលូហានសខ៍និងប្រហែលពាក់កណ្តាលនៃខេត្តដូណិតសខ៍ ដែលខេត្តទាំងពីរបង្កើតបានជាតំបន់ដុនបាស...
Soeun 30 Jun 2022 ដេល្លីម៉េល៖ សហរដ្ឋអាម៉េរិកនឹងបន្ថែមកម្លាំងការពាររបស់អឺរ៉ុបជាមួយនឹងការបញ្ជូននិងដាក់ពង្រាយទ័ពថ្មីមួយ នេះបើតាមប្រធានាធិបតីអាម៉េរិកបានប្រកាសកាលពីថ្ងៃពុធទី២៩មិថុនា នៅពេលកាំជ្រួចរបស់រុស្ស៊ីបុកចូលបណ្តាទីក្រុងអ៊ុយក្រែន។ ព័ត៌មានអំពីផែនការអាម៉េរិកនេះកើតឡើងចំពេលពួកមេដឹកនាំអង្គការណាតូជួបប្រជុំគ្នាដើម្បីស្វាគមន៍ស៊ុយអែតនិងហ្វាំងឡង់ជាបេក្ខជនដើម្បីចូលរួមក្នុងបក្ខសម្ពន្ធយោធារបស់ខ្លួនដែលវាជាការវាយសំពងទ្វេដងលើប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងកិច្ចខិតខំរបស់លោកដើម្បីគូសផែនទីសន្តិសុខអឺរ៉ុបជាថ្មី។ លោកបៃដិនបានអួតថា ការប្រកាសរបស់អាម៉េរិកគឺជាអ្វីដែលពូទីន«មិនចង់បាន»និងរដ្ឋាភិបាលទីក្រុងមូស្គូបានប្រតិកម្មទាំងកំហឹងដោយបានថ្កោលទោសផែនការពង្រីកណាតូនេះថាជា«ទង្វើធ្វើអោយបាត់បង់ស្ថិរភាព»ហើយចោទប្រកាន់ណាតូថាស្វះស្វែងទប់រុស្ស៊ីមិនអោយងើបរួច។ នៅពេលក្រុមមេដឹកនាំលោកខាងលិចជួបប្រជុំគ្នានៅទីក្រុងម៉ាឌ្រីត នៅអ៊ុយក្រែនពួកមន្ត្រីបានត្អូញត្អែរថា កាំជ្រួចរបស់រុស្ស៊ីបានធ្លាក់ចំផ្ទះជនស៊ីវិលនិងហាងលក់ដូរនៅក្នុងនិងជុំវិញទីក្រុង ឌីនីប្រូ( Dnipro) មីកូឡាអ៊ីវ(Mykolaiv)និងខាគីវ(Kharkiv) ដោយបណ្តាលអោយស្លាប់មនុស្សយ៉ាងតិច៧នាក់និងរបួស១៤នាក់។ នៅទីក្រុងក្រេមិនឈុក(Kremenchuk) កន្លែងដែលកាំជ្រួចរុស្ស៊ីបានបំផ្លាញផ្សារលក់ដូរមួយនិងសម្លាប់ជនស៊ីវិល១៨នាក់ ប្រតិបត្តិការបោសសម្អាតនៅបន្ត។ ក្រុមមេដឹកនាំលោកខាងលិចបានហៅការវាយប្រហារនៅក្រេមិនឈុកថាជាឧក្រិដ្ឋកម្មសង្គ្រាមមួយ ហើយប្រធានាធិបតីអ៊ុយក្រែនលោក...
Soeun Jun 2022 ទីក្រុងម៉ាឌ្រីត ST ៖ ក្រុមមេដឹកនាំអាម៉េរិក ជប៉ុន និង កូរ៉េខាងត្បូង បានយល់ស្របគ្នាថា ការជំរុញកិច្ចសហប្រតិបត្តិការត្រីភាគី មានសារសំខាន់ស្លាប់រស់នៅក្នុងការដោះស្រាយបញ្ហាតំបន់រួមមានការគំរាមខ្លាំងឡើងពីការពង្រីកសមត្ថភាពនុយក្លេអ៊ែរនិងកាំជ្រួចរបស់កូរ៉េខាងជើង។ ពួកលោកក៏បានសង្កត់ធ្ងន់អំពីតំរូវការបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគីនិងពង្រីកសមត្ថភាពរារាំងសត្រូវរបស់អាម៉េរិកសំរាប់សម្ពន្ធមិត្តទាំងពីរ។ ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានជួបនាយករដ្ឋមន្ត្រីជប៉ុនហ្វ៊ុយមីអុ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូង យូន ស៊ុក-យ៉ូលនៅក្រៅជំនួបកំពូលណាតូក្នុងទីក្រុងម៉ាឌ្រីតកាលពីថ្ងៃពុធ។វាជាជំនួបកំពូលត្រីភាគីលើកដំបូងក្នុងរយៈពេលប្រាំឆ្នាំមកនេះ និងក៏ជាលើកដំបូងផងដែរដែលអ្នកទាំងបីជួបជុំគ្នាក្នុងកិច្ចខិតខំស្ថាបនាទំនាក់ទំនងឡើងវិញ។ អ្នកកាន់តំណែងពីមុនរបស់ពួកលោក បានជួបជុំគ្នានៅក្រុងញូវយ៉កក្នុងអំឡុងជំនួបកំពូលឆ្នាំ២០១៧ តែបន្ទាប់ពីពេលនោះមករដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនមិនបានយកចិត្តទុកដាក់កិច្ចការទូតនៅពេលការបែកបាក់កាន់តែរីកធំឡើងរវាងរដ្ឋាភិបាលទីក្រុងតូក្យូនិងសេអ៊ូល...