S…24Mar20222 អ៊ុយក្រែន ៖ លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់អាវុធផូស្វ័រពណ៌សហាមឃាត់ នៅក្នុងប្រទេសអ៊ុយក្រែន ចំពេលមានការបារម្ភថាគាត់ជិតងាកទៅរកសង្គ្រាមគីមី។ ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បាននិយាយថា លោកពូទីនកាន់តែអស់សង្ឃឹម ខណៈគាត់ទាល់ច្រកជាមួយនឹងការឈ្លានពានរបស់គាត់។ លោកបៃដិនបាននិយាយថា ការឃោសនាថ្មីៗរបស់វិមានក្រឹមឡាំង ដែលអះអាងថាសហរដ្ឋអាម៉េរិកនិងអ៊ុយក្រែនមានអាវុធគីមីឬជីវសាស្ត្រ គឺជាសញ្ញាច្បាស់លាស់ថា ទីក្រុងមូស្គូកំពុង”ពិចារណាប្រើប្រាស់អាវុធទាំងពីរនេះ”។ នៅកន្លែងផ្សេងទៀត អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry...
S… 24 Mar 2022 nato ៖ រូបភាពថ្មីៗបានបង្ហាញសព្វាវុធយោធាចុងក្រោយបង្អស់របស់អង្គការណាតូ ខណៈដែលទាហាន ៣០.០០០ នាក់មកពី ២៨ប្រទេសនៅអឺរ៉ុបនិងអាម៉េរិកខាងជើងកំពុងហ្វឹកហាត់នៅប្រទេសន័រវេស ដែលជាអ្នកជិតខាងរបស់រុស្ស៊ី។ សមយុទ្ធនៅតំបន់អាក់ទិកគឺជាសមយុទ្ធដ៏ធំបំផុតរបស់ណាតូចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ហើយបានចាប់ផ្តើមមួយសប្តាហ៍មកហើយគិតត្រឹមថ្ងៃពុធទី២៣មីនានេះ។ នាវាផ្ទុកយន្តហោះអង់គ្លេស HMS Prince of Wales បានចូលកាន់ទីតាំងរបស់ខ្លួននៅចំកណ្តាលនៃកងកម្លាំងទ័ពជើងទឹកដ៏មានឥទ្ធិពលបំផុតនៅលើពិភពលោក នៅពេលចាប់ផ្តើមសមយុទ្ធ ដែលហៅថា Cold Response។ បច្ចុប្បន្នកំពុងបម្រើការជានាវាទីបញ្ជាការរបស់អង្គការណាតូក្នុងឆ្នាំ...
អ្នកស្វែង រកសិទ្ធិជ្រកកោន Nastya (កណ្តាល ) Artem (ឆ្វេ ង) និងកូ ន ប្រុស អង្គុយ ក្នុង រទេះចាកចេញពីកំពង់ ផែ San Ysidro ក្រោយ ពី មិនត្រូវ បានអនុញ្ញាតឱ្យ ចូល អាមេរិក ដើម្បី សុំសិទ្ធិ ជ្រក...
អន្តរជាតិ៖ សភាជប៉ុនកាលពីថ្ងៃអង្គារបានអនុម័តកញ្ចប់ថវិកាចំនួន ១០៧,៦០ ពាន់ពាន់លានយ៉េន (៩០០ ពាន់លានដុល្លារអាមេរិក) សម្រាប់សារពើពន្ធឆ្នាំ ២០២២ ដើម្បីផ្គត់ផ្គង់ដល់ការចំណាយលើសន្តិសុខសង្គម និងការពារជាតិ ក៏ដូចជាសម្រាប់ការផ្គត់ផ្គង់ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ថវិកាសម្រាប់ឆ្នាំដែលចាប់ផ្តើមនៅថ្ងៃទី ១ ខែមេសាត្រូវបានអនុម័តដោយសភាជាន់ខ្ពស់នៃសភាទ្វេភាគីរបស់ប្រទេសជប៉ុន បន្ទាប់ពីវាត្រូវបានអនុម័តនៅចុងខែកុម្ភៈដោយសភាជាន់ទាប និងបានឈានដល់កម្រិតកំណត់ត្រាសម្រាប់ឆ្នាំទី ១០ ជាប់ៗគ្នា។ ទន្ទឹមនឹងនោះ ការចំណាយទាក់ទងនឹងវិស័យការពារជាតិក៏បានកត់សម្គាល់នូវកំណត់ត្រាថ្មីចំនួន ៥,៤០ ពាន់ពាន់លានយ៉េនផងដែរ ដោយសារប្រទេសជប៉ុនមានបំណងបង្កើនការចំណាយលើបច្ចេកវិទ្យាថ្មីៗ។ ថវិកានេះក៏បានកំណត់ថវិកាចំនួន...
ប៉េកាំង៖ និយ័តករនៃវិស័យអាកាសចរណ៍របស់ប្រទេសចិន បានចាប់ផ្តើមការត្រួតពិនិត្យលើគ្រប់ផ្នែកនៃវិស័យអាកាសចណ៍ សម្រាប់ភាពចន្លោះប្រហោងផ្នែកសុវត្ថិភាព ដែលអាចត្រូវបានមើលរំលង ខណៈដែលអាជ្ញាធរកំពុងបន្តការស្វែងរកជនរងគ្រោះ និង ប្រអប់ខ្មៅនៃយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន China Eastern ដែលបានធ្លាក់នៅតំបន់ភ្នំ ភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២។ រហូតមកដល់ពេលនេះ មូលហេតុនៃការធ្លាក់យន្តហោះ China Eastern ក្នុងតំបន់ក្វាងស៉ី (Guangxi) កាលពីថ្ងៃចន្ទសប្តាហ៍នេះ នៅមិនទាន់អាចកំណត់បាននៅឡើយទេ ខណៈអាជ្ញាធរអាកាសចរណ៍ចិនបានព្រមានថា...
មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) នឹងធ្វើការបោះឆ្នោតនៅថ្ងៃពុធនេះទៅលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីអ៊ុយក្រែន ដែលជាដំណោះស្រាយលើកទី២ ចាប់តាំងពីការចាប់ផ្តើមប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមអ្នកនាំពាក្យបាននិយាយកាលពីថ្ងៃចន្ទ។ សម័យប្រជុំពិសេសបន្ទាន់លើកទី១១ នៃមហាសន្និបាត នឹងត្រូវធ្វើឡើងបន្ទាប់ពីលិខិតស្នើសុំការបន្តធ្វើត្រូវបានទទួលដោយប្រធាន UNGA លោក Abdulla Shahid។ នេះបើយោងតាមអ្នកនាំពាក្យរបស់លោក លោកស្រី Paulina Kubiak បានប្រាប់ក្រុមអ្នកសារព័ត៌មានតាមសារអេឡិចត្រូនិច។ លោកស្រីបាននិយាយថា «សេចក្តីព្រាងដំណោះស្រាយដែលឧបត្ថម្ភដោយអ៊ុយក្រែន និងរដ្ឋជាសមាជិកផ្សេងទៀតត្រូវបានដាក់ជូនមហាសន្និបាត ហើយវាកំពុងដំណើរការ»។ យោងតាមប្រភពការទូតបានឱ្យដឹងថា សេចក្តីព្រាងសេចក្តីសម្រេចថ្មីរបស់ UNGA គឺផ្តោតសំខាន់ទៅលើស្ថានភាពមនុស្សធម៌...
ប៉ុស្តិ៍ទូរទស្សន៍ WPSD-6 របស់សហរដ្ឋអាមេរិកបានរាយការណ៍ថា នៅពេលដែលតម្លៃទំនិញនៅតែបន្តកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ក្រុមអ្នកជំនាញបាននិយាយថា អតិផរណានេះអាចនឹងនាំឱ្យមានការកើនឡើងនៃបទល្មើសឧក្រិដ្ឋកម្ម។ ការរាយការណ៍នេះបាននិយាយថា «នៅពេលដែលអតិផរណានៅតែបន្ត បទល្មើសឧក្រិដ្ឋកម្មកាន់តែច្រើនត្រូវបានរាយការណ៍។ ការលួចឧស្ម័នកំពុងក្លាយជាបញ្ហាដែលកំពុងរីករាលដាលខ្លាំង»។ ការរាយការណ៍នេះបាននិយាយបន្ថែមថា ឧក្រិដ្ឋជនបានខួងទៅក្នុងធុងឧស្ម័នរបស់រថយន្ត ឬលួចបូមយកឧស្ម័នរាប់រយហ្គាឡុងដោយសម្ងាត់ពីធុងក្រោមដីរបស់ស្ថានីយ៍មួយចំនួន។ លោកស្រី Cindy Boyles សាស្ត្រាចារ្យរងផ្នែកយុត្តិធម៌ព្រហ្មទណ្ឌនៅសាកលវិទ្យាល័យ Tennessee ត្រូវបានដកស្រង់សម្តីដោយការរាយការណ៍នេះថា អតិផរណាតែងតែនាំទៅមកនូវការមមាញឹកនៅក្នុងទីផ្សារក្រោមដី ដែលអាចជំរុញឱ្យឧក្រិដ្ឋជនប្រព្រឹត្តបទឧក្រិដ្ឋកាន់តែច្រើនឡើង។ ការរាយការណ៍នេះបាននិយាយបន្ថែមថា ការកើនឡើងនៃអំពើលួច និងប្លន់ក៏ជាផលប៉ះពាល់ផ្ទាល់ដល់អត្រាកើនឡើងបទល្មើសឧក្រិដ្ឋកម្មហិង្សាផងដែរ៕ ដោយ៖ ស្រីពៅ
( S… 23 Mar 2022 )វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក មិនអាចកំណត់បានថា តើរុស្ស៊ី បានតែងតាំង មេបញ្ជាការយោធា ដែលទទួលខុសត្រូវ ក្នុងការដឹកនាំសង្រ្គាម របស់ប្រទេសនៅអ៊ុយក្រែន ឬយ៉ាងណានោះទេ នេះបើយោងតាមប្រភពជាច្រើន ដែលដឹងពីបញ្ហានេះ ។ អ្វីមួយដែលមន្ត្រីការពារជាតិបច្ចុប្បន្ន និងអតីតមន្រ្តីការពារជាតិ បានឲ្យដឹងថា ទំនងជាអ្នករួមចំណែកដ៏សំខាន់ ដល់ភាពមិនច្បាស់លាស់ និងភាពមិនដំណើរការ នៃការវាយប្រហាររបស់រុស្ស៊ី។ យោងតាមមន្ត្រីការពារជាតិអាមេរិក...
S… 23 Mar 2022 អ៊ុយក្រែន ៖ មន្ត្រីអ៊ុយក្រែនបានឲ្យដឹងនៅថ្ងៃពុធ ទី ២៣ ខែមីនានេះថា កងទ័ពរុស្ស៊ីដែលបានកាន់កាប់រោងចក្រដើរដោយថាមពលនុយក្លេអ៊ែរ Chernobyl បានធ្វើការបំផ្លាញមន្ទីរពិសោធន៍នៅទីនោះ។ ទីភ្នាក់ងាររដ្ឋអ៊ុយក្រែនសម្រាប់គ្រប់គ្រងតំបន់បាននិយាយថា កងទ័ពរុស្សីបានបំផ្លាញមន្ទីរពិសោធន៍វិភាគកណ្តាល ដែលជាកន្លែងកែច្នៃកាកសំណង់វិទ្យុសកម្មជាច្រើន។ ទីភ្នាក់ងារនេះបានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Facebook ថាមន្ទីរពិសោធន៍របស់ខ្លួនមានសំណាកវិទ្យុសកម្មខ្ពស់ ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងកណ្តាប់ដៃរបស់សត្រូវ។ មន្ទីរពិសោធន៍នោះដែលចំណាយប្រាក់ប្រហែល ៦លានអ៊ឺរូដើម្បីសាងសង់ ក៏មានឧបករណ៍វិភាគដ៏មានតម្លៃផងដែរដែលឧបករណ៍នេះមិនមាននៅកន្លែងផ្សេងឡើយក្នុងតំបន់អ៊ឺរ៉ុប។ សូមបញ្ជាក់ថា កងទ័ពរុស្សីបានវា.យ និងដណ្តើមបានរោងចក្រដើរដោយថាមពលនុយក្លេអ៊ែរ...
អង្គការសហប្រជាជាតិ (UN) នឹងបន្តតស៊ូមតិប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុនៅក្នុងតំបន់ប៉ាស៊ីហ្វិកនៅក្នុងឆ្នាំនេះ។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ។ យោងតាមសាជីវកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ហ្វីជីបានឱ្យដឹងថា លោក Sanaka Samarasinha អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិចំពោះប្រទេសកោះចំនួនប្រាំនៅប៉ាស៊ីហ្វិកខាងត្បូងដែលរួមមានទាំងហ្វីជីផងនោះបាននិយាយថា បណ្តាប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិកកំពុងដោះស្រាយវិបត្តិអត្ថិភាពដែលមិនមែនបណ្តាលមកពីពួកគេ។ លោក Samarasinha បាននិយាយថា នៅក្រោមមាតិកានៃការប្រែប្រួលអាកាសធាតុ បណ្តាប្រទេសនៅប៉ាស៊ីហ្វិកក៏នឹងកំពុងដោះស្រាយជាមួយនឹងការត្រៀមលក្ខណៈ និងការឆ្លើយតបចំពោះគ្រោះមហន្តរាយនេះផងដែរ ដោយលោកបាននិយាយបន្ថែមថា ប្រទេសហ្វីជីបានធ្វើសកម្មភាពយ៉ាងសកម្មក្នុងបដិវត្តន៍នៃការប្រែប្រួលអាកាសធាតុរបស់ខ្លួន។ ជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីហ្វីជី លោក Voreqe Bainimarama បាននិយាយកាលពីថ្ងៃចន្ទថា រហូតមកដល់ពេលនេះ ដើមឈើជាង...