S… 22 Mar 2022 អ៊ុយក្រែន ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskky បានធ្វើការបញ្ជាក់ជាថ្មីម្តងទៀតថា លោកត្រៀមខ្លួនពិភាក្សាពីការប្តេជ្ញាចិត្តរបស់អ៊ុយក្រែនក្នុងការមិនចូលក្នុងអង្គការណាតូ ជាថ្នូរនឹងបទឈប់បា.ញ់ ការដកទ័ពរបស់រុស្សី និងការធានាសន្តិសុខរបស់អ៊ុយក្រែន។ «វាគឺជាការសម្របសម្រួលសម្រាប់មនុស្សគ្រប់គ្នា៖ សម្រាប់ប្រទេសលោកខាងលិច ដែលមិនដឹងអ្វីដែលត្រូវធ្វើជាមួយពួកយើងទាក់ទងនឹងអង្គការណាតូ, សម្រាប់អ៊ុយក្រែនដែលចង់បានការធានាសន្តិសុខ និងសម្រាប់រុស្សី ដែលមិនចង់ឲ្យមានការពង្រីកអង្គការណាតូបន្ថែមទៀត»។ នេះជាការថ្លែងរបស់ប្រធានាធិបតីអ៊ុយក្រែនកាលពីថ្ងៃច័ន្ទម្សិលមិញនេះក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍អ៊ុយក្រែន។ មេដឹកនាំរូបនេះនិយាយថា រដ្ឋធានីគៀវនឹងត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាគ្នាពីស្ថានភាពរបស់តំបន់គ្រីមៀ និងតំបន់ Donbas...
អន្តរជាតិ៖ តម្លៃប្រេងសាំងរបស់ប្រទេសវៀតណាមបានធ្លាក់ចុះពី ២.២% ដល់ ២.៣% កាលពីថ្ងៃច័ន្ទ ដែលនេះជាលើកទី១ បន្ទាប់ពីការកែសម្រួលការកើនឡើងនៃតម្លៃប្រេងអស់រយៈពេល ៧ដងជាប់ចាប់តាំងពី១០ ខែធ្នូ ឆ្នាំ២០២១។ តម្លៃសាំងដ៏ពេញនិយមប្រភេទ RON 95 ធ្លាក់ចុះ ៦៣០ដុង (ប្រមាណ ០.០២ ដុល្លារ) មកនៅ ២៩,១៩០ ដុង (ប្រមាណ ១.២៨ដុល្លារ)។ ជាមួយគ្នានេះ តម្លៃប្រេងឥន្ធនៈផ្សេងទៀតរួមទាំង...
អន្តរជាតិ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា វាមិនអាចទៅរួចទេ ក្នុងការចរចាបញ្ចប់សង្រ្គាមនៅក្នុងប្រទេសរបស់លោក ដោយមិនជួបមេដឹកនាំវិមានក្រឹមឡាំង លោក វ្ល៉ាឌីមៀ ពូទីន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២២។ លោក Zelenskyy បានប្រាប់បណ្តាញទូរទស្សន៍សាធារណៈអ៊ឺរ៉ុបថា កិច្ចប្រជុំបែបនេះ អាចពិភាក្សាអំពី អនាគតនៃទឹកដីអ៊ុយក្រែនដែលត្រូវបានកាន់កាប់ ប៉ុន្តែត្រូវការពេលវេលាបន្ថែមទៀត ដើម្បីដោះស្រាយ បញ្ហានេះ។ លោកក៏បានរំលឹកឡើងវិញនូវការទទួលស្គាល់របស់លោក ដែលបានធ្វើឡើងកាលពីដើមខែនេះថា...
តូក្យូ៖ ជប៉ុនបានបញ្ចេញប្រតិកម្មខឹងសម្បារយ៉ាងខ្លាំង នៅថ្ងៃអង្គារនេះ បន្ទាប់ពីប្រទេសរុស្ស៊ីបានដកខ្លួនចេញពីកិច្ចចរចាស្តីពីសន្ធិសញ្ញាសន្តិភាព ជាមួយជប៉ុន ហើយបានបង្កកគម្រោងសេដ្ឋកិច្ចរួមគ្នាទាក់ទងទៅនឹងប្រជុំកោះជម្លោះគូរីល ដោយសារតែការដាក់ទណ្ឌកម្មរបស់ទីក្រុងតូក្យូ លើទីក្រុងមូស្គូ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០២២។ នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បាននិយាយថា លោកប្រឆាំងយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ដោយចាត់ទុកថា «ស្ថានការណ៍ទាំងមូលត្រូវបានបង្កើតឡើងដោយការវាយប្រហាររបស់រុស្ស៊ីទៅលើអ៊ុយក្រែន ហើយការឆ្លើយតបរបស់រុស្ស៊ី មកលើទំនាក់ទំនងរវាងជប៉ុន-រុស្ស៊ី...
S… 22 Mar 2022 ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃចន្ទទី២១មីនាបានស្វាគមន៍ការប្រកាសរបស់សហរដ្ឋអាម៉េរិកថារដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចាត់ទុកការគាបសង្កត់យ៉ាងឃោរឃៅលើក្រុមជនជាតិភាគតិចមូស្លីមរបស់ពួកគេនៅក្នុងប្រទេសមីយ៉ាន់ម៉ាថាជាអំពើប្រល័យពូជសាសន៍។ ខណៈដំណឹងនៃការប្រកាសដោយរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អ៊ែនថូនី ប្លីងកិន បានរីករាលដាលពាសពេញជំរំនៅក្នុងស្រុកខុកស្បាហ្សា (Cox’s Bazar)ដែលឥឡូវជាជម្រករបស់ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល ១ លាននាក់ អ្នកស្រុកជាច្រើនបានសម្តែងការសាទររបស់ពួកគេ។ លោក សាឡា អ៊ូដឌីន (Sala Uddin) អាយុ ៦០ ឆ្នាំ ដែលរស់នៅជំរំគូទូផាឡុង (Kutupalong) បាននិយាយថា...
S… 22 Mar 2022 តូត្យូ ៖ជប៉ុនកាលពីថ្ងៃអង្គារបានប្រឆាំងជំទាស់ជាខ្លាំងចំពោះការសំរេចចិត្តរបស់រដ្ឋាភិបាលក្រុងមូស្គូក្នុងការបោះបង់ចោលកិច្ចពិភាក្សាស្តីពីសន្ធិសញ្ញាសន្តិភាពសង្គ្រាមលោកលើកទីពីរ ដោយសារតែចម្លើយតបដ៏ខ្លាំងក្លារបស់រដ្ឋាភិបាលក្រុងតូក្យូចំពោះប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វ៊ុយមីអូ គីស៊ីដា បាននិយាយនៅក្នុងសភាថា «សភាពការណ៍ចុងក្រោយកើតឡើងដោយសារលទ្ធផលនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ហើយការប៉ុនប៉ងរបស់រុស្ស៊ីដើម្បីបង្វែរបញ្ហាទៅកាន់ទំនាក់ទំនងជប៉ុន-រុស្ស៊ី វាមិនត្រឹមត្រូវខ្លាំងមែនទែន និងមិនអាចទទួលយកបានទាំងស្រុង»។ ដោយថ្កោលទោសរុស្ស៊ីចំពោះការប្រើកម្លាំងដើម្បីផ្លាស់ប្តូរស្ថានភាពជាក់ស្តែងជាឯតោភាគី លោកបានបន្ថែមថា «ជប៉ុនសូមប្រឆាំងជំទាស់យ៉ាងមុតមាំ»។ សូមបញ្ជាក់ថា ជប៉ុននិងរុស្ស៊ីអស់ពេលជាច្រើនឆ្នាំបានប៉ុនប៉ងបង្កើតកិច្ចព្រមព្រៀងស្តីពីសន្ធិសញ្ញាក្រោយសង្គ្រាមលោកលើកទីពីរ តែឋានៈកោះចំនួនបួនដែលរុស្ស៊ីកាន់កាប់ក្រោយសង្គ្រាមលោកលើកទីពីរតែជប៉ុនអះអាងថាជារបស់ខ្លួននោះ នៅតែជាចំណុចរាំងស្ទះដ៏សំខាន់។ ដោយទំនងជាសងសឹកនឹងជំហរខ្លាំងក្លារបស់រដ្ឋាភិបាលក្រុងតូក្យូក្នុងការដាក់ទណ្ឌកម្មលើខ្លួន រុស្ស៊ីកាលពីយប់ថ្ងៃចន្ទបាននិយាយថា ខ្លួននឹងបោះបង់ចោលកិច្ចពិភាក្សានេះ ដោយលើហេតុផលថា«មិនអាចបន្តការពិភាក្សាតទៅទៀតបានជាមួយប្រទេសមួយដែលប្រកាន់ជំហរអរិភាពដោយបើកចំហ...
S… 22 Mar 2022 ក្រុងម៉ារីយូប៉ូល៖ ស្ថិតនៅភាគអាគ្នេយ៍អ៊ុយក្រែន គឺជាទីក្រុងដែលមានប្រជាជនអ៊ុយក្រែន និយាយភាសារុស្ស៊ី រស់នៅច្រើនបំផុត។ តែទីក្រុងនេះ បានក្លាយជាសមរភូមិប្រយុទ្ធយ៉ាងស្វិតស្វាញ ពីសំណាក់កងកម្លាំងអ៊ុយក្រែន បើទោះបីជាត្រូវកងទ័ពរុស្ស៊ីឡោមព័ទ្ធជិតឈឹង អស់រយៈពេលជាង២សប្តាហ៍មកហើយក្តី។ ក្រៅពីរងគ្រាប់បែក គ្រាប់មីស៊ីលយ៉ាងដំណំបំផុត ប្រជាជននៅទីក្រុងនេះ ត្រូវរស់នៅក្នុងលក្ខខណ្ឌដ៏លំបាក ដោយការខ្វះស្បៀង និងថ្នាំសង្កូវ។ ក្រសួងការពារជាតិរុស្ស៊ី បានដាក់ឱសានវាទ ឲ្យអ៊ុយក្រែនត្រូវព្រមចុះចាញ់ នៅទីក្រុងម៉ារីយូប៉ូលនេះ ប្រសិនបើមិនចង់ឲ្យស្លាប់មនុស្សច្រើនជាងនេះទេ។ ការទាមទារ...
S… 22 Mar 2022 ទីក្រុងបាងកក ៖ការបែកបាក់ផ្ទៃក្នុងកំពុងបង្កជាភាពស្មុគស្មាញខ្លាំងដល់លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃចន្ទ ២១មីនានេះ លោកប្រាយុទ្ធបើកកិច្ចពិភាក្សាជាមួយនឹងមេដឹកនាំគណបក្សផ្សេងទៀតក្នុងជួររដ្ឋាភិបាលចម្រុះថៃ ដើម្បីដោះស្រាយវិបត្តិផ្ទៃក្នុងដែលកំពុងរីកធំឡើង និងដែលអាចនាំឲ្យមានការបោះឆ្នោតមុនអាណត្តិ។ ផ្សាយពាណិជ្ជកម្ម លោកនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចាដែលកំពុងរងការរិះគន់ខ្លាំងលើចំណាត់ការគ្រប់គ្រងជំងឺកូវីដ១៩មិនបានល្អនោះ ឥឡូវនេះត្រូវមកប្រឈមនឹងវិបត្តិថ្មីមួយទៀតគឺការបែកបាក់ផ្ទៃក្នុង នៃជួររដ្ឋាភិបាលចម្រុះរបស់លោក។ កាលពីថ្ងៃអង្គារម្សិលម្ង៉ៃ ឧបនាយករដ្ឋមន្ត្រីថៃលោក Prawit Wongsuwan និយាយថាប្រទេសថៃ អាចនឹងរៀបចំការបោះឆ្នោតមុនកាលកំណត់ក្នុងខែវិច្ឆិកាខាងមុខ បន្ទាប់ពីបញ្ចប់ការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា...
(អ៊ុយក្រែន) ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ការចោទប្រកាន់របស់រុស្សីដែលថារដ្ឋធានីគៀវរបស់អ៊ុក្រែនមានអាវុធជីវសាស្ត្រ និងអាវុធគីមីគឺជារឿងមិនពិត ហើយវាបង្ហាញថាប្រធានាធិបតីរុស្សីកំពុងពិចារណាប្រើប្រាស់អាវុធទាំងនេះដោយខ្លួនគាត់ក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែន នេះតាមព័ត៌មានដែលអង្គភាពកម្ពុជាសន្តិភាពទទួលបាននៅ ព្រឹក ថ្ងៃអង្គារ ទី ២២ ខែ មីនា ឆ្នាំ២០២២។ មេដឹកនាំអាមេរិកលោក Joe Biden ថ្លែងក្នុងកិច្ចប្រជុំធុរកិច្ចដូច្នេះថា «ខ្នងរបស់លោក Putin កំពុងទល់នឹងជញ្ជាំង ហើយឥឡូវនេះគាត់កំពុងនិយាយគ្នាអំពីចេតនាអាក្រក់ដែលគាត់បង្កើតឡើងដោយអះអាងថា...
S…22Mar2022 សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីអាមេរិក Joe Biden និងសម្ព័ន្ធមិត្តសហភាពអឺរ៉ុបបានពិភាក្សាពីសង្គ្រាមដ៏ឃោរឃៅរបស់រុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃចន្ទ ជាការចាប់ផ្ដើមសប្ដាហ៍ដ៏សំខាន់ក្នុងភាពជាប់គាំងរបស់បណ្ដាប្រទេសលោកខាងលិចជាមួយទីក្រុង Moscow ដែលនឹងមើលឃើញលោក Biden ទៅកាន់ប្រទេសប៉ូឡូញ បន្ទាប់ពីចូលរួមជំនួបកំពូលអង្គការណាតូ និងសហភាពអឺរ៉ុប។ សេតវិមាននិយាយថា លោក Biden បានរៀបចំជំនួបតាមទូរស័ព្ទដែលមានរយៈពេលជិតមួយម៉ោង ជាមួយលោកប្រធានាធិបតីបារាំង Emmanuel Macron, អធិការបតីអាល្លឺម៉ង់លោក Olaf Scholz, នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Mario...