S…22 Mar 2022 ទីក្រុងកៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានស្នើថា ទីក្រុងហ្ស៊េរុយសាឡិម អាចធ្វើជាម្ចាស់ផ្ទះរៀបចំការចរចាសន្តិភាពរវាងលោក និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលនេះជាបំណងរបស់លោកក្នុងពេលថ្មីៗនេះ ដើម្បីជំរុញឲ្យមានជំនួបជាមួយសមភាគីរុស្ស៊ី។ នេះ បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ លោក Zelensky បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett ចំពោះការខំប្រឹងប្រែងដើម្បីសម្របសម្រួលឲ្យមានការចរចានៅក្នុងវីដេអូដែលបានចេញផ្សាយនៅលើកាសែត Telegram...
(អ៊ុយក្រែន) ៖ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានកោតសរសើរ និងថ្លែងអំណរគុណដល់តារាសម្តែងស្រី Mila Kunis និងស្វាមីរបស់នាងគឺលោក Ashton Kutcher សម្រាប់ការរៃអង្គាសប្រាក់បានប្រមាណ ៣៥លានដុល្លារ ដើម្បីគាំទ្រដល់ជនភៀសខ្លួន ដែលបានភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែនដែលកំពុងហែកហួរដោយភ្លើងសង្គ្រាម ចាប់ផ្តើមដោយលោក ពូ ទីន ប្រធានាធិបតី ប្រទេស រុស្ស៊ី នេះតាមព័ត៌មានដែលអង្គភាពកម្ពុជាសន្តិភាពទទួលបាននៅ ព្រឹក ថ្ងៃ អង្គារ...
S… 22 Mar 2022 រុស្ស៊ីគឺជាប្រទេសទី៥លើពិភពលោកដែលទិញមាសស្ដុកច្រើនបំផុតពោលគឺប្រមូលទិញមាសស្តុកទុករហូតដល់ទៅ២,៣០០តោនគិតជាទឹកប្រាក់១៤០ពាន់លានដុល្លារ ហើយនៅពេលភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែនចាប់ផ្ដើមធនាគារកណ្ដាលរុស្ស៊ីក៏បានចាប់ផ្ដើមប្រមូលទិញមាសបន្ថែមទៀត។ យ៉ាងណាមិញ បើទោះជារុស្ស៊ីមានមាសរាប់ពាន់លានដុល្លារក៏ដោយតែពេលនេះរុស្ស៊ីមិនអាចលក់មាសចេញទៅក្រៅប្រទេសបានឡើយ។ មានប្រទេសជាច្រើនជាពិសេសប្រទេសសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាច្រើនដូចជាកាត់ផ្ដាច់ប្រព័ន្ធទូទាត់SWIFT ពីធនាគាររុស្ស៊ីនិងបិទមិនឲ្យរុស្ស៊ីនាំចេញប្រេងផងដែរ។ ការដាក់ទណ្ឌកម្មបែបនេះធ្វើឲ្យរុស្ស៊ីធ្វើជំនួញមាសរបស់ខ្លួន។ បើយោងតាមការចុះផ្សាយរបស់ Yahoo finance បានឲ្យដឹងថា កាលពីសប្ដាហ៍មុនទីផ្សារមាសរបស់អង់គ្លេសដែលជាមជ្ឈមណ្ឌលដ៏សំខាន់បំផុតលើពិភពលោកសម្រាប់ទីផ្សារមាសគីឡូបានហាមឃាតឲ្យមិនមាសគីឡូរបស់រុស្ស៊ីក៏ដូចជាមាសកែច្នៃផ្សេងទៀតរបស់រុស្ស៊ីធ្វើការជួញដូរនៅទីផ្សារនេះឡើយពោលគឺមាសរបស់រុស្ស៊ីត្រូវបានគេកាត់ផ្ដាច់ពីការជួញដូរពីទីផ្សារសកលតែម្ដង។ មិនតែប៉ុណ្ណោះពេលឃើញអង់គ្លេសក៏បែបនេះ សហរដ្ឋអាមេរិកក៏ចាប់ផ្ដើមធ្វើតាមដោយអាមេរិកបានហាមមិនឲ្យប្រជាជនរបស់ខ្លួនធ្វើប្រតិបត្តិណាមួយដែលពាក់ព័ន្ធនឹងការជួញដូរមាសរបស់រុស្ស៊ីឡើយ។ បើទោះបីជារុស្ស៊ីមិនអាចលក់មាសចេញទៅក្រៅប្រទេសក៏ដោយតែនៅក្នុងប្រទេសរុស្ស៊ី ប្រជាជនមានតម្រូវការមាសខ្ពស់អំឡុងភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ធនាគារកណ្ដាលរបស់រុស្ស៊ីបានផ្អាកទិញមាសស្តុកទុកដើម្បីឲ្យប្រជាជនរបស់ខ្លួនអាចទិញមាសទុកសម្រាប់តម្រូវការក្នុងការរស់នៅ។ តាមពិតទៅការផ្គត់ផ្គង់មាសគឺជាប្រភេទទ្រព្យនៅសល់ដែលលោកពូទីន ប្រធានាធិបតីរបស់រុស្ស៊ីអាចប្រើប្រាស់ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចរបស់រុស្ស៊ីកុំឲ្យកាន់រតែធ្លាក់ដុនដាបខណៈដែលរូបិយប័ណ្ណជាតិរបស់រុស្ស៊ីបានធ្លាក់ថ្លៃយ៉ាងគំហុក។ គួរបញ្ជាក់ផងដែរថាតម្លៃមាសបច្ចុប្បន្នលើទីផ្សារអន្តរជាតិត្រូវបានគេជួញដូរក្នុងតម្លៃ១,៩២៧ដុល្លារក្នុងមួយអោន( ស្មើនឹង២,៣២១ដុល្លារក្នុងមួយតម្លឹង)។ តម្លៃមាសបានចាប់ផ្ដើមហក់ឡើងខ្លាំងតាំងពីភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្ដើម ហើយប្រទេសរុស្ស៊ីក៏បានចាប់ផ្ដើមប្រមូលទិញមាសឡើងវិញបន្ទាប់ពីផ្អាក់ទិញមាសរយៈពេល២ឆ្នាំ៕...
អន្តរជាតិ៖ លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌាបានប្រកាសថា ប្រទេសជប៉ុននឹងវិនិយោគ ៤២ ពាន់លាន ដុល្លារអាមេរិក នៅក្នុងប្រទេសឥណ្ឌា រយៈពេល ៥ ឆ្នាំខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Xinhua។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយជំនួបរវាងមេដឹកនាំឥណ្ឌានិងមេដឹកនាំជប៉ុននោះ ភាគីទាំងពីរបានកត់សម្គាល់ ដោយវាយ តម្លៃខ្ពស់ចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។ សេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេបាននិយាយថា ភាគីទាំងពីរបានសម្តែងការពេញចិត្តដែលគោលដៅវិនិយោគចំនួន ៣,៥ ពាន់ពាន់លានយ៉េនជប៉ុន (២៩ ពាន់លានដុល្លារ) ដែលបានប្រកាសក្នុងឆ្នាំ...
រដ្ឋមន្ត្រីក្រសួងការបរទេស និងជាសមាជិកព្រឹទ្ធសភាពាណិជ្ជកម្មអូស្រ្តាលី លោកស្រី Marise Payne បានប្រកាសកាលពីថ្ងៃអាទិត្យថា ជនភៀសខ្លួនមកពីប្រទេសអ៊ុយក្រែនដែលទៅដល់ប្រទេសអូស្ត្រាលីនឹងទទួលបានទិដ្ឋាការរយៈពេល ៣ឆ្នាំដែលអនុញ្ញាតឱ្យពួកគេទទួលបានការធានារ៉ាប់រងសុខភាពពីរដ្ឋ និងប័ណ្ណអនុញ្ញាតការងារ។ លោកស្រី Payne បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអូស្រ្តាលីថា «យើងក៏នឹងផ្តល់ទិដ្ឋាការមនុស្សធម៌បណ្តោះអាសន្នដល់ជនជាតិអ៊ុយក្រែនដែលបានមកដល់ប្រទេសអូស្ត្រាលីផងដែរ។ ទិដ្ឋាការនេះនឹងមានសុពលភាពរយៈពេលបីឆ្នាំ និងអនុញ្ញាតឱ្យពួកគេធ្វើការងារ សិក្សា និងអាចទទួលបានការសេវាថែទាំសុខភាពផងដែរ»។ លោកស្រីបានកត់សម្គាល់ថា ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មក ជនជាតិអ៊ុយក្រែនប្រមាណជិត ៤ ៥០០នាក់បានទទួលទិដ្ឋាការមនុស្សធម៌ ហើយប្រជាជនអ៊ុយក្រែនជាង...
ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Irina Vereshchuk បាននិយាយថា ប្រជាជនអ៊ុយក្រែនជាង ៦ ៦០០នាក់ត្រូវបានជម្លៀសចេញតាមច្រករបៀងមនុស្សធម៌កាលពីថ្ងៃសៅរ៍។ លោកស្រីបាននិយាយថា «ច្រករបៀងមនុស្សធម៌ចំនួនប្រាំបីក្នុងចំណោមច្រករបៀងមនុស្សធម៌ទាំងដប់បានកំពុងដំណើរការ។ យើងបានគ្រប់គ្រងក្នុងការជម្លៀសប្រជាជនចំនួន ៦ ៦២៣ក់»។ លោកស្រីបាននិយាយបន្ថែមថា ប្រជាជនចំនួន ៤ ១២៨នាក់ដែលរួមមានកុមារ ១ ១៧២នាក់ត្រូវបានជម្លៀសចេញពីទីក្រុងម៉ារីប៉ូល។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅពេលមុននេះបន្តិចថា រុស្ស៊ីបានបើកច្រករបៀងមនុស្សធម៌ចំនួនដប់ពីក្រុងគៀវ ទីក្រុងម៉ារីប៉ូល ទីក្រុងឆេននីកូវ ទីក្រុងស៊ូមី និងទីក្រុងខាកូវ។ ភាគីអ៊ុយក្រែនបានព្រមព្រៀងតែបីប៉ុណ្ណោះ...
S…22 Mar2022 អ៊ុយក្រែន ៖ ឥស្សរជនរុស្ស៊ីបានរៀបចំផែនការបំពុលប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងលើកអ្នកស្នងតំណែងម្នាក់ចូលជំនួសដើម្បីស្តារទំនាក់ទំនងពាណិជ្ជកម្មជាមួយលោកខាងលិចឡើងវិញ នេះបើយោងតាមផ្នែកចារកម្មអ៊ុយក្រែន។ យោងតាមប្រធានផ្នែកចារកម្ម នៅក្នុងក្រសួងការពារជាតិអ៊ុយក្រែន បុគ្គលមានឥទ្ធិពលមួយក្រុមនៅរុស្ស៊ីបានចាប់ផ្តើមរៀបចំផែនការដកជនផ្តាច់ការនេះចេញពីមុខតំណែង ហើយនាយស៊ើបការណ៍រុស្ស៊ីFSBលោក អូឡេកសាន់ដ្រ៍ ប័តនីកូវ(Oleksandr Bortnikov)ជាមនុស្សដែលត្រូវបានជ្រើសរើសសំរាប់ជំនួសលោកពូទីន។ សេវាស៊ើបការណ៍អ៊ុយក្រែននិយាយថា ប្រធានFSBដែលបន្តពីទីភ្នាក់ងារចារកម្មKGB លោកអូឡេកសាន់ដ្រ៍ ប័តនីកូវ (ឆ្វេង)ជាជំរើសសំរាប់ជំនួសលោកពូទីន មានសេចក្តីរាយការណ៍ថា លោកអូឡេកសាន់ដ្រ៍ ប័តនីកូវ បានឈប់គាំទ្រលោកពូទីនក្រោយយោធារុស្ស៊ីបាត់បង់ធ្ងន់ធ្ងរក្នុងសង្គ្រាមអ៊ុយក្រែន ចំពេលលោកពូទីន...
រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Hurriyet កាលពីថ្ងៃអាទិត្យថា គោលជំហររបស់រុស្ស៊ី និងអ៊ុយក្រែនកាន់តែខិតជិតគ្នាហើយក្នុងអំឡុងពេលនៃកិច្ចចរចាទៅលើបញ្ហាសំខាន់ៗមួយចំនួន បើទោះបីជាបញ្ហាមួយចំនួនគួរតែត្រូវបានដោះស្រាយនៅកម្រិតប្រធានាធិបតីក៏ដោយ។ លោកបាននិយាយថា «គោលជំហររបស់ភាគីទាំងពីរមានភាពស្របគ្នាទៅលើបញ្ហាសំខាន់ៗ និងបញ្ហាធ្ងន់ៗមួយចំនួន។ ជាពិសេស យើងឃើញថា ពួកគេស្ទើរតែមានភាពស្របគ្នាទាំងស្រុងទៅលើចំណុចបួនដំបូង [នៃកិច្ចព្រមព្រៀង]។ បញ្ហាមួយចំនួនគួរតែត្រូវបានដោះស្រាយនៅកម្រិតប្រធានាធិបតី»។ លោក Cavusoglu បាននិយាយថា អាជ្ញាធរតួកគីចង់រៀបចំកិច្ចប្រជុំត្រីភាគីរវាងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីអ៊ុយក្រែន...
S… 22 Mar 2022 រុស្ស៊ី ៖ រុស្ស៊ីបាននិយាយថា ខ្លួនបានប្រើមីស៊ីលលឿនជាងសំឡេងគីនហ្សាល់- Kinzhal (កាំបិស្នៀត)ថ្មីបំផុតរបស់ខ្លួនពីរដងក្នុងប្រទេសអ៊ុយក្រែនដោយអះអាងកាលពីថ្ងៃអាទិត្យទី២០មីនាថាបានបំផ្លាញឃ្លាំងផ្ទុកប្រេងឥន្ធនៈនៅជិតទីក្រុងម៉ាយកូឡាយ (Mykolaiv)និងនៅថ្ងៃសៅរ៍បានបំផ្លាញឃ្លាំងស្តុកទុកមីស៊ីលក្រោមដីនិងគ្រាប់កាំភ្លើងនៅភាគខាងលិចប្រទេស។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋអរអាយអេ ណូវ៉ូស្ទី- RIA Novosti បាននិយាយថា ការវាយប្រហារនេះតំណាងឱ្យការប្រើប្រាស់អាវុធជំនាន់ក្រោយជាលើកដំបូងចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ហើយអ្នកវិភាគលោកខាងលិចបាននិយាយថា វាជាលើកទីមួយហើយដែលមីស៊ីលលឿនជាងសំឡេងត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធ។ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានពណ៌នាមីស៊ីល Kinzhal ដែលរចនាឡើងដើម្បីបាញ់ចេញពីយន្តហោះចម្បាំង MiG...
ចិន ៖យន្តហោះBoeing 737មួយរបស់ក្រុមហ៊ុនអាកាសចរណ៍ចិនChina Easternជាមួយនឹងមនុស្ស១៣២នាក់នៅក្នុងយន្តហោះបានធ្លាក់កាលពីថ្ងៃចន្ទទី២១មីនានៅខេត្តហ្កាងស៊ី។ រដ្ឋបាលអាកាសចរណ៍ស៊ីវិល(CAAC)ចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្លាក់បានកើតឡើងជិតទីក្រុង វូចូវ(Wuzhou)។យន្តហោះបានចេញពីទីក្រុងគុនមិញក្នុងខេត្តយុនណានទៅកាន់ទីក្រុងឧស្សាហកម្មក្វាងចូវនៅតាមឆ្នេរខាងកើត។ នៅមិនទាន់មានសេចក្តីរាយការណ៍អំពីការស្លាប់ឬរងរបួសពីគ្រោះថ្នាក់យន្តហោះនេះនៅឡើយទេ។យន្តហោះបានដឹកអ្នកដំណើរ១២៣នាក់និងសមាជិកយន្តហោះចំនួន៩នាក់ សរុប១៣២នាក់នៅពេលវាធ្លាក់។ CAACបាននិយាយថា ខ្លួនបានបញ្ជូនមន្ត្រីមួយក្រុមទៅកាន់កន្លែងធ្លាក់ និងបុគ្គលិកសេវាអគ្គិភ័យខេត្តហ្កាងស៊ីបាននិយាយថា ខ្លួនកំពុងធ្វើការគ្រប់គ្រងអគ្គិភ័យបង្កឡើងដោយការធ្លាក់យន្តហោះ។ រូបភាពផ្កាយរណបបង្ហាញអគ្គិភ័យដ៏ធំមួយនៅកន្លែងយន្តហោះធ្លាក់នៅពេលការទូរស័ព្ទទៅកាន់ក្រុមហ៊ុនអាកាសចរណ៍China Eastern មិនមានការឆ្លើយតប។ ក្នុងពេលជាមួយគ្នា សារព័ត៌មានរដ្ឋចិនបាននិយាយថា ប៉ូលិសមូលដ្ឋានបានទទួលការហៅទូរស័ព្ទមកពីអ្នកភូមិប្រាប់ពីការធ្លាក់យន្តហោះនៅម៉ោងប្រមាណ២កន្លះរសៀល៕ រូបឯកសារបង្ហាញយន្តហោះដឹកអ្នកដំណើរក្នុងក្រុមហ៊ុនChina Easternមួយត្រៀមចេញដំណើរនៅក្រុងប៉េកាំងកាលពីឆ្នាំ២០១៩ រូបភាពផ្កាយរណបបង្ហាញអគ្គិភ័យដ៏ធំមួយនៅកន្លែងយន្តហោះធ្លាក់ តែស្លាប់ឬរបួសប៉ុន្មាននៅមិនទាន់ដឹងនៅឡើយទេ S… 22 Mar...