ភ្នំពេញ ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីបញ្ជា ការ អគារស្នាក់នៅ និងសមិទ្ធ ផលនានា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះ...
កងទ័ពកម្ពុជា-ចិន នឹងខិតខំប្រឹងប្រែងអនុវត្តឱ្យបានម៉ឺងម៉ាត់តាមកុងសង់ ស៊ីសសំខាន់ៗ ដែលប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរបានឯកភាពគ្នា រួមគ្នាកសាងស្នូលនៃសហគមន៍រួមវាសនាកម្ពុជា-ចិនដើម្បីពង្រឹងការប្រា ស្រ័យទាក់ទងទៅវិញទៅមកឱ្យកាន់តែជិតស្និទ្ធនិងស៊ី ជម្រៅបន្ថែមទៀត។ ក្នុងឱកាសអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន កាលពីពេលថ្មីៗកន្លងមកនេះ គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទដឹកនាំដោយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ ហ្ស៊ី ឈីឡាំង អនុប្រធានគណៈកម្មាធិការយោធាមជ្ឈិម នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រព្រឹត្តទៅនៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន ។ នៅក្នុងជំនួបនោះ...
ក្រុមមន្ត្រីជំនាញចំនួនជិត ៨០០នាក់ មកពីក្រសួងស្ថាប័នចំនួន៣ បានចាប់ផ្តើមចុះប្រមូលទិន្នន័យ កំណត់និយាមការ លើសំណង់ខុស ច្បាប់នៅក្នុងរមណីយដ្ឋានអង្គរ និងតំបន់ផ្សេងទៀតដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ យុទ្ធនាការបានចាប់ផ្តើមនៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២២នេះ ដោយមានកម្លាំងសរុបចំនួន ៧៧៩ រូប ចែកចេញជា ៣២ ក្រុម ក្នុងនោះ មន្ត្រីជំនាញរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចំនួន ៤៣៩ រូប, មន្ដ្រីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ...
ភ្នំពេញ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈ មណ្ឌលជាតិរក្សាសន្តិភាព បានលើកឡើងថា ការហ្វឹក ហ្វឺនជំនាញអន្តរាគមន៍សង្រ្គោះគ្រោះមហន្តរាយ ដើម្បីការពារអាយុជីវិត និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ធានាដល់ការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ក្នុងពិធីចុះជួបសំណេះ សំណាល និងសួរសុខទុក្ខកងកម្លាំងមួកខៀវកម្ពុជា កំពុងហ្វឹកហ្វឺនជំនាញអន្តរាគមន៍សង្រ្គោះគ្រោះ មហន្តរាយ ដោយសារទឹក ជំនន់ នៅចំណុចក្រោមស្ពានព្រែកក្តាម ក្នុងភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ...
ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញ ដែលពិធីនេះនឹងធ្វើឡើងនៅវិមានសន្តិភាព។ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេងចំនួន ៣០ម៉ឺនដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអេស្ប៉ាញនេះ...
ភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មា ធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ឆ្នាំ២០២៣(CAMSOC) បានឱ្យដឹងថា មេដឹកនាំកីឡានៃបណ្ដាប្រទេសអាស៊ាន គាំទ្រការលក់សិទ្ធិទូរទស្សន៍របស់កម្ពុជា ដោយបានចាត់ទុកជារបត់ថ្មី ដើម្បីជាគំរូស៊ីហ្គេមបន្តបន្ទាប់ ជាមេរៀនបទពិសោធន៍ទាំងការ ផលិតឱ្យមានគុណភាព និងការផ្ដល់នូវតម្លាភាពនៃការ ចែករំលែកភាគលាភនៃការលក់សិទ្ធិទូរទស្សន៍ ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេ ខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣(CAMSOC)បានប្រាប់មេដឹកនាំកីឡានៃបណ្ដាប្រទេសអាស៊ានក្នុងកិច្ចប្រជុំក្របខណ្ឌលេខាធិការដ្ឋានដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារដំណើរការនៃការរៀបចំនិងជាពិសេសលើការសម្រេចដាក់វិញ្ញាសាប្រកួត ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម...
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួង ទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានជំរុញឱ្យគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ពង្រឹងការផ្សព្វផ្សាយអំពីយុទ្ធនាការទាំង៥ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំក្រោយ រួមមានយុទ្ធនាការ កីឡារស់ក្នុងសន្ដិភាព ប្រជាជនម្នាក់លេងកីឡាមួយមុខ ក្នុងមួយជីវិត កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀន។...