(ភ្នំពេញ)៖ វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៣លានដូស ដែលជាការបញ្ជាទិញពីសាធារណរដ្ឋប្រជាមានិតចិន បានដឹកមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ តាមជើងយន្តហោះពិសេស ខណៈនៅថ្ងៃទី ២៨ ខែកញ្ញាខាងមុខ វ៉ាក់សាំងស៊ីណូវ៉ាក់ ចំនួន ៣លានដូសទៀតក៏នឹងដឹកមកដល់កម្ពុជាផងដែរ ដែលជាសរុបថ្ងៃនេះ និងថ្ងៃទី ២៨ ខែកញ្ញា កម្ពុជា ទទួលបានវ៉ាក់សាំង សរុបចំនួនជាង ៣៥លានដូស សម្រាប់ការចាក់ជូនកុមារ និងដូសទី៣...
ភ្នំពេញ៖ សហរដ្ឋអាម៉េរិក បានបើកការិយាល័យរបស់ក្រសួងកសិកម្ម (USDA) ដំបូងរបស់ខ្លួន នៅកម្ពុជា ក្នុងខែកញ្ញានេះ ដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់ទងនឹងកសិកម្ម ដែលកំពុងមានកំណើន រវាងប្រទេសទាំងពីរ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មអាម៉េរិក (USDA) នេះស្ថិតនៅក្នុងស្ថានទូតអាម៉េរិកនៅភ្នំពេញ។ ការងាររបស់ការិយាល័យនេះ នឹងមាននៅទូទាំងប្រទេសកម្ពុជា ដើម្បីទ្រទ្រង់កិច្ចសហការនិងពាណិជ្ជកម្មទ្វេភាគី ផ្នែកកសិកម្ម សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖«នៅប្រទេសកម្ពុជា គេចូលចិត្តផលិតផល...
ព្រះវិហារ៖ អង្គភាពទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ លេខ៩ លេខ១២៨ និងកងនគរបាលជាតិ វរសេនាតូចការពារព្រំដែនលេខ៧៩៣ ទទួលបានអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ ដំណើរអញ្ជើញចុះសាកសួរសុខ ទុក្ខ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ស៊ុយ សេរិទ្ធ អភិបាលរង តំណាងឯកឧត្តម...
(កំពង់ធំ)៖ ដោយសារសហគមន៍ព្រៃឈើត្រពាំងល្ពាក់នៅមានការខ្វះខាតនូវសម្ភារៈ និងថវិកាមួយចំនួនសម្រាប់អភិវឌ្ឍនៅក្នុងសហគមន៍ព្រៃឈើ ដូច្នេះហើយ សមាជិកសមាជិការ សហគមន៍ព្រៃឈើត្រពាំងល្ពាក់ និងបងប្អូនប្រជាពលរដ្ឋសុំអំពាវនាវដល់អាជ្ញាធរមូលដ្ឋាននិងសប្បុរសជននានាជួយកសាងសមិទ្ធផលបន្ថែមទៀតដើម្បីឱ្យមានការរីកចម្រើនអោយក្លាយទៅជាតំបន់ទេសចរណ៍សម្រាប់ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនានៅក្នុងសហគមន៍ព្រៃឈើត្រពាំងល្ពាក់ ស្ថិតនៅភូមិនីពេជ(ខ) ឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ការអំពាវនាវធ្វើឡើងនៅថ្ងៃទី២៣ខែកញ្ញា២០២១ នេះ តាមរយះអ្នកយកព័ត៌មានរបស់យើង ។ លោក ខៀវ ខូយ ប្រធានសហគមន៍ព្រៃឈើត្រពាំងល្ពាក់រៀបរាប់ ពីសារៈប្រយោជន៍នៃសហគមន៍ព្រៃឈើដែលជាសម្បត្តិធម្មជាតិ ដែលបងប្អូនជាពលរដ្ឋកំពុងថែរក្សាមានផ្ទៃដីជាង ៣០០ហិតា ក្នុងនោះមានចិញ្ចឹមសត្វជ្រូកព្រៃ ចិញ្ចឹមកង្កែប ចិញ្ចឹមមាន់...
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានបង្ហាញនូវយុទ្ធសាស្រ្តអាទិភាពមួយ ចំនួន ដើម្បីត្រៀមលក្ខណៈចាប់ផ្តើមបើកឡើងវិញនូវសកម្មភាពទេសចរណ៍ជាតិ និងអន្តរជាតិជាជំហានៗនាពេលខាងមុខ បន្ទាប់ពីបានផ្អាកអស់មួយរយៈដោយសារ តែការវាយលុកពីជំងឺកូវីដ១៩ នៅលើពិភពលោក និងនៅកម្ពុជា។ តាមរយៈសារលិខិតអបអរសាទរ ក្នុងឱកាសទិវាទេស ចរណ៍ពិភពលោកឆ្នាំ ២០២១ ក្រោមប្រធានបទទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នដែលនឹងធ្វើឡើងនៅថ្ងៃទី២៧ខែកញ្ញាខាងមុខ នេះ សម្តេចអគ្គមហាសេនាបតីតេជោមានប្រសាសន៍ថា យោងទៅលើល្បឿន នៃការចាក់វ៉ាក់សាំងនៅប្រទេសកម្ពុជាសម្ដេចជឿជាក់ថាគោលដៅទេសចរណ៍នៅកម្ពុជាត្រូវបានមើលឃើញថាពិតជាធានាបាននូវសុវត្ថិភាពទំនុកចិត្ត និងភាពជឿជាក់របស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិឡើងវិញ។ កត្តានេះរួមផ្សំទៅនឹងការទទួលយកនូវការរស់នៅក្នុងគន្លងប្រក្រតីភាពថ្មីដោយប្រកាន់ខ្ជាប់នូវវិធានសុខាភិបាលទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ ១៩...
រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេចជាផ្លូវការឲ្យផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងវាយលុកខ្លាំង។ នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មានទទួលបាននៅយប់កាលពីថ្ងៃទី២៣។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដូចខាងក្រោម៖ ១៖ ផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។ ២៖ គណៈអភិបាលរាជធានី-ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីធានាដល់ការនាំយកចង្ហាន់...
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤កញ្ញានេះ គឺជាខួបទី ២៨ឆ្នាំ ដែលកម្ពុជាបានប្រកាសឲ្យប្រើប្រាស់ជាផ្លូវការនូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ផ្តើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ស្តីពីដំណោះស្រាយរួមបញ្ចប់នូវវិបត្តិកម្ពុជាជាប្រវត្តិសាស្ត្រ ដែលបន្ទាប់មកនៅថ្ងៃទី ២៣-២៨ ខែឧសភា ប្រទេសយើងបានរៀបចំការបោះឆ្នោតជាលើកដំបូងក្រោមការឧបត្ថម្ភគាំពារពីអង្គការសហប្រជាជាតិ អ៊ុនតាក់ (UNTAC)។ ក្រោយពីការបោះឆ្នោតរួចមក រដ្ឋធម្មនុញ្ញជាតិ ក៏ត្រូវបានបង្កើតឡើងជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ១៩៩៣ ផងដែរ។ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ នៅក្នុងមហាប្រាសាទទេវាវិនិច្ឆ័យ នៅក្នុងព្រះបរមរាជវាំង ព្រះករុណា...
រាជធានីភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រធាអង្គភាពស៊ីម៉ាក់ មានប្រសាសន៍ថា ប្រទេសជប៉ុន រក្សាកិច្ចសហការយ៉ាងល្អ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និង ប្រជាជនកម្ពុជាទាំងមូល។ នេះជាការបញ្ជាក់ពី ឯកឧត្តម ហេង រតនា នៅទីបញ្ជាការដ្ឋានស៊ីម៉ាក់ភ្នំពេញ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១នេះ ដែលឯកឧត្តម បានទទួលស្វាគមន៍ការសំដែងគួរសមពី លោក YANAGAWA Shinji អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំនៅកម្ពុជា...
(ភ្នំពេញ)៖ កម្ពុជានិងសហភាពអឺរ៉ុប បានបង្ហាញជំហរក្នុងការរួមគ្នាអនុវត្តនូវគំនិតផ្តួចផ្តើមថ្មីៗ និងគម្រោងជំនួយ ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង ជាពិសេសបម្រើដល់កិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ លើកកម្ពស់ការចូល រួមក្នុងខ្សែច្រវ៉ាក់តម្លៃតំបន់ ការបង្កើតការងារ និងការតភ្ជាប់តំបន់ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន និងជាពិសេសការចូលរួមក្នុងកិច្ច ការស្តារសេដ្ឋកិច្ចកម្ពុជាឡើង វិញពីវិបត្តិកូវីដ-១៩ សម្រាប់ឆ្នាំ២០២១-២០២៣ ។ ការបង្ហាញជំហរបែបនេះ ក្នុងពិធីជួបពិភាក្សាការងារ រវាងលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយលោក...
(បាងកក, ថៃ)៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានអបអរសាទរ និងសរសើរជាខ្លាំងចំពោះការដឹកនាំ និងគ្រប់គ្រងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រួមទាំងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលថៃ បានហៅលទ្ធផលដែលកម្ពុជាសម្រេចបានលើការចាក់វ៉ាក់សាំង និងគ្រប់គ្រងជំងឺកូវីដ១៩ គឺជាជោគជ័យដ៏ត្រជះត្រចង់។ ការអបអរសាទរ និងលើកសរសើរនេះ ត្រូវបានធ្វើឡើងដោយលោក Anucha Nakasai រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រីថៃ ក្នុងពេលរូបអនុញ្ញាតឱ្យលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន...