នៅក្នុងឱកាសអញ្ជើញជួបសំណេះសំ ណាល ជាមួយមន្ត្រីគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញ ជាង៣ពាន់នាក់ នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរា ជាណាចក្រកម្ពុជា បានបង្ហាញនូវក្តីរីករាយ ដែលបានជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្ស ថ្នាក់ភូមិ សង្កាត់ ខណ្ឌ ចំណុះរាជធានីភ្នំពេញ រួមជាមួយថ្នាក់ដឹកនាំគណបក្សក្នុងស្ថាប័ន ក្រសួងមួយចំនួនទៀតនៅក្នុងថ្ងៃនេះ។...
ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានរៀបចំ មហាសន្និបាតវិសាមញ្ញតំណាង ទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា រួមជាមួយវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាល និងសមាជិក សមាជិកាប្រតិភូតំណាង ស.ស.យ.ក. ទូទាំងប្រទេស សរុបប្រមាណ១៤០០នាក់ នៅសណ្ឋាគារហ្គាដិន...
កែប៖ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកែប នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានសហការជាមួយ រដ្ឋបាលស្រុកដំណាក់ចង្អើរ រៀបចំពិធីសំណេះសំណាល និងចែក ធុងចម្រោះទឹកស្អាត និងចង្រ្កានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋ ក្នុងស្រុកដំណាក់ចង្អើរចំនួន ១,៦២៤គ្រួសារ នៅបរិវេណសាលាស្រុកដំណាក់ចង្អើរ ។ ពិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស...
(ព្រះសីហនុ) ៖ លោក លូ ដែលត្រូវបានជួញដូរ វាយដំ និងបង្ខាំងអោយឃ្លាតឆ្ងាយពីគ្រួសាររបស់គាត់នៅក្នុងប្រទេសចិន គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្ខំឱ្យធ្វើការបោកប្រាស់តាមអ៊ីនធឺណិត ដើម្បីរកចំណូលអោយថៅកែរបស់ពួកគេ។ក្នុងអំឡុងពេលបិទខ្ទប់ជំងឺកូវីដ-១៩ បានធ្វើឱ្យកម្មករសំណង់ជាច្រើនបាត់បង់ការងារ ដូច្នេះហើយនៅពេលដែលគាត់បានលឺថាគាត់អាចរកប្រាក់ចំណូលបាន ២,០០០ដុល្លារក្នុងមួយខែពីគម្រោងសាងសង់មួយក្នុងប្រទេសកម្ពុជា គាត់ក៏បានចាប់យកឱកាសនេះ។ ប៉ុន្តែភ្លាមៗនោះ គាត់បានដឹងថា គាត់ត្រូវបានចាញ់បោកក្រុមខិលខូច ដោយជាប់បង្ខាំងនៅក្រុងព្រះសីហនុ រួមជាមួយមនុស្សរាប់រយនាក់ទៀត ។ នៅទីនោះ គាត់ត្រូវបានគេបង្ខំឱ្យធ្វើការពី១២ ទៅ ១៦ ម៉ោង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យលើការងារ ដើម្បីរៀបចំឲ្យបានរួច រាល់មុនកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន(MGMAC 2022) និងវេទិកា អភិបាលក្រុងអាស៊ាន ឆ្នាំ២០២២(ASEAN MAYORS FORUM 2022) ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី២ និងទី៣ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ ដែលរាជធានីភ្នំពេញធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនេះ។ តាមការបញ្ជាក់របស់លេខាធិការដ្ឋាននៃកិច្ចប្រជុំខាងលើនេះ មានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ៨០ទីក្រុង ក្នុងតំបន់អាស៊ាន...
រយៈពេល៥ឆ្នាំចុងក្រោយនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាមស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBFT បានប្រវែងជាង១៨៧គីឡូ ម៉ែត្រ ដែលបានជួយសម្រួលដល់ការធ្វើដំណើរ និងដឹក ជញ្ជូនទំនិញប្រចាំថ្ងៃរបស់ប្រជាជន ។ លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ ចាម បានមានប្រសាសន៍ថា ផ្លូវថ្នល់ ស្ពាន និងសមិទ្ធផលរូបវ័ន្តដទៃទៀត បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយកាត់ បន្ថយភាពក្រីក្រ ជួយលើក ស្ទួយសេដ្ឋកិច្ចជនបទ ការអភិវឌ្ឍសេវាកម្មសង្គម ជា ពិសេសក្នុងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយចីរភាពនាពេលអនាគត...
ឯកឧត្តម ខៀវ កាញារីទ្ធ បន្ដជំរុញនិងផ្តល់ជាកម្លាំងចិត្តដល់ក្រុមកីឡាហែលទឹកក្លឹបក្រសួងព័ត៌មាន ត្រូវប្រឹងប្រែងហ្វឹកហាត់ឱ្យបានកាន់ល្អបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យឈ្នះការប្រកួតដណ្តើមបានមេដាយ និងកិត្តិយសមកជូនជាតិ និងមាតុភូមិ។ នៅក្នុងឱកាសជួបក្រុមកីឡាហែលទឹកក្លឹបកីឡាហែលទឹកក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ និងប្រគល់ថវិកា បំពាក់មេដាយ ជូនកីឡាករ កីឡាការិនី នោះ ឯកឧត្តម ខៀវ កាញារីទ្ធ ដែលជាប្រធានកិត្តិយសក្លឹបកីឡាហែល ទឹកក្រសួងព័ត៌មាន បានផ្តល់ជាកម្លាំងចិត្តដល់ កីឡាករ លឹម សុខវឌ្ឍន៍នន្ទ...
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) បានរៀបចំ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយវត្តមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណៈអចិន្ត្រៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការកណ្ដាល និងសមាជិក សមាជិកាប្រតិភូតំណាងស.ស.យ.ក. ទូទាំងប្រទេស សរុបប្រមាណ១៤០០នាក់ នៅសណ្ឋាគារហ្គាដិន ស៊ីធី រាជធានីភ្នំពេញ។...
ភ្នំពេញ÷សម្តេចប្រធានព្រឹទ្ធសភាកម្ពុជាឯកភាពសំណើរបស់ឡាវដែលបានស្នើ៤ចំណុច ដើម្បីនាំយកនូវផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយឯកឧត្តម សៃស៊ុមផន ភូមវិហានប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តម ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ និងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមប្រធានរដ្ឋសភាឡាវបានស្នើដល់សភានៃប្រទេសទាំងពីរពិចារណាចំនួន ០៤ចំណុចរួមមាន៖ ១.បន្តផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីជំនាញ ២.ជំរុញរដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តចាត់តាំងអនុវត្តកិច្ចព្រមព្រៀង និងគម្រោងនានា ឱ្យបានជោគជ័យ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ៣.បន្តកិច្ចសហប្រតិបត្តិការ...
ប្រធានសភាឡាវ បានសំដែងការពេញ ចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការជាមួយកម្ពុជា ដែលមានការរីក ចម្រើនជាលំដាប់។ ការថ្លែងបែបនេះ របស់ឯកឧត្តមបណ្ឌិត សៃស៊ុមផន ភូមិវិហាន(Saysomphone Phomvihane) ប្រធានរដ្ឋសភា នៃសា ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នារសៀលថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីឯកឧត្តមបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន...