បន្ទាយមានជ័យ ៖ អាជ្ញាធរកំពុងជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំបញ្ជាកម្លាំងចម្រុះ រៀបចំធ្វើ ស្ពានឈើបណ្តោះអាសន្ន ដើម្បីឱ្យប្រជាពលរដ្ឋឆ្លងកាត់ ទៅកាន់ទីទួលសុវត្ថិភាពត្រៀមសម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់។ ក្នុងប្រតិបត្តិការដឹកនាំមន្ត្រីចុះពិនិត្យស្ថានភាពផលប៉ះពាល់របស់ប្រជាពលរដ្ឋដោយផ្ទាល់នៅតាមខ្នងផ្ទះ ក្នុងភូមិសាស្រ្ត ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឯកឧត្តមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា និងទឹកធ្លាក់ពីលើភ្នំយាយសំ បានបង្កឱ្យភូមិបឹងជង្រុកទទួលរងការជន់លិចផ្ទះប្រជាពលរដ្ឋប្រមាណ ៦៨០ខ្នងផ្ទះ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា...
បន្ទាយមានជ័យ៖ លោករត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឱ្យដឹងនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ មានភ្លៀងធ្លាក់ជោគជាំ បានធ្វើឱ្យទឹកជំនន់ជន់លិចតំបន់មួយចំនួនក្នុងភូមិសាស្ត្រស្រុកមង្គលបុរី ធ្វើឱ្យដំណាំស្រូវ របស់ប្រជាពលរដ្ឋ ប្រមាណ ៣ពាន់ហិកតាត្រូវជន់លិច ។ លោកបន្តថា បើសិនជាថ្ងៃនេះ ឬថ្ងៃបន្តបន្ទាប់មិនមានភ្លៀងធ្លាក់ ឬទឹកហូរមកពីតំបន់ផ្សេងនោះទេ ស្ថានភាពទឹកអាចនឹងស្រកទៅវិញ ក្នុងពេលដ៏ខ្លីខាងមុខ មិនបង្កឱ្យខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋនោះទេ បែជាធ្វើឱ្យដំណាំស្រូវកាន់តែលូតលាស់ល្អ តែបើសិន ទឹកជំនន់នៅតែបន្ត ដំណាំទាំងនោះអាចនឹងត្រូវខូចខាត។...
កោះកុង៖ អាកាសយានដ្ឋានអន្តរ ជាតិ តារាសាគរ ក្នុងខេត្ត កោះ កុង គ្រោងដាក់ដំណើរការសាកល្បងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីបញ្ចប់ការងារសាងសង់ក្នុងខែតុលាខាងមុខ ដែលជួយជំរុញការលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសក្នុងស្រុកឱ្យកាន់តែល្អប្រសើរ និងការទាក់ ទាញភ្ញៀវទេសចរទៅលេងកម្សាន្តខេត្តជាប់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេនៅលើពិភពលោកមួយនេះឱ្យបានច្រើនឡើងបន្ថែមទៀត ។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ការសាងសង់ព្រលានយន្ដហោះអន្តរជាតិតារាសាគរដំណាក់ កាលទី១ បានចាប់ផ្តើមកាល ពីចុងឆ្នាំ២០២០កន្លងទៅ...
(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ចំណុះឱ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អ ជាមួយការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលនឹងចូលមកដល់នាពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ។ ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នៅល្ងាចថ្ងៃ១៤កើត...
(ភ្នំពេញ)៖ ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាន និងអង្គការWWF បានផ្តល់ការអះអាងថា ពួកគេបានប្រទះឃើញហ្វូងកូនសត្វក្រពើភ្នំដែលជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជបំផុតចំនួន៨ក្បាល ខណៈពេលដែលពួកគេបានចុះតាមដាន និងស្រាវជ្រាវសត្វនេះ នៅក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពកក្នុងអំឡុងពេលនៃរដូវពងនិងញាស់កូនរបស់វា។ លោក ប៊ុន សុធា សមាជិកម្នាក់ នៃក្រុមអ្នកស្រាវជ្រាវបានរៀបរាប់ថា ហ្វូងកូនសត្វក្រពើភ្នំទាំង នេះ បច្ចុប្បន្នកំពុងរស់នៅដោយ សុវត្ថិភាពក្នុងទីជម្រកធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹងដោយមន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី។ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាស៍ថា៖ “នេះគឺជាដំណឹងដ៏ល្អមួយដែលយើងត្រូវសាទរនិងជាផ្លែផ្កាមួយនៃកិច្ចសហប្រតិបត្តិការអភិរក្សរវាងក្រសួងបរិស្ថាននៃរាជរដ្ឋាភិបាលកម្ពុជា អង្គការWWF និងអង្គការដៃគូ...
សៀមរាប ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឱ្យដឹងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មីសម្រេចបាន៤៥ភាគរយហើយ ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេសនិងរចនាបទអាកាសយានដ្ឋាន ។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា បើទោះបីកម្ពុជាក៏ដូចជា សកលលោក នៅតែបន្តជួបវិបត្ដិកូវីដ-១៩យ៉ាងណាក្ដី ប៉ុន្ដែក្រុមហ៊ុនអាចគ្រប់គ្រងការសាងសង់អាកាសយានដ្ឋានអន្ដរជាតិថ្មី នៅលើ ទឹកដីអង្គរខេត្ដសៀមរាបនេះ ឱ្យនៅតែដំណើរការបានជាធម្មតា ពោលគឺក្រុមហ៊ុនវិនិយោគបានបង្កើនការងារសាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីឱ្យសម្រេចគោលដៅដូចអ្វីដែលបានគ្រោងទុក ឱ្យរួចរាល់នៅឆ្នាំ២០២៣ខាងមុខ ។ «ចំពោះវឌ្ឍនភាពនៃការសាងសង់យានដ្ឋានសៀមរាបថ្មី បើយើងគិតត្រឹមថ្ងៃទី៣០...
ភ្នំពេញ៖ បន្លែសុវត្ថិភាពរបស់កសិករនៅខេត្តកំពង់ស្ពឺ កំពុងមានតម្រូវការទីផ្សារច្រើនជាងមុន ដោយសារតែបន្លែប្រភេទនេះ មិនប្រើប្រាស់សារជាតិគីមី មិនប៉ះពាល់សុខភាពអ្នកបរិភោគ។ លោក ឈាង តុលា ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ទោះបីស្ថិតក្នុងបរិបទកូវីដ-១៩ក៏ដោយ ដំណាំបន្លែសុវត្ថិភាព របស់ប្រជាកសិករក្នុងខេត្តកំពង់ស្ពឺ កំពុងតែមានការគាំទ្រច្រើន ដោយសារតែបន្លែទាំងអស់នេះ គ្មានជាតិគីមី និងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព អ្នកបរិភោគថែមទៀតផង។ លោកបានបន្តថា បន្លែសុវត្ថិ ភាព ដែលប្រជាកសិករនិយមក្នុងការដាំមានដូចជា៖ ស្ពៃគ្រប់ប្រភេទ សណ្តែកគួរ ត្រប់...
ខេត្តព្រះវិហារ៖ ស្ពានដែកបាឡេ ១ខ្សែដែលមានប្រវែង២៤ម៉ែត្រក្រាលឈើ ឆ្លងអូរតានុប ដែលត ភ្ជាប់ភូមិចំនួន២គឺភូមិក្បាលខ្លា និងភូមិក្រពើប្រាំ ស្ថិតក្នុងឃុំភ្នំត្បែងមួយស្រុកសង្គមថ្មីខេត្តព្រះវិហារ ដែលបានសាងសង់រួចហើយ ត្រូវបានសម្ភោធនិងកាត់ខ្សែបូដាក់ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា ទេស រដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងឯកឧត្តមប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ ឯកឧត្តមឡុង សុវណ្ណប្រធានក្រុមប្រឹក្សាខេត្ត លោកសំ លាងទ្រីប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកសង្គមថ្មីនិងដោយមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីដែលជាអភិបាលរងខេត្តថ្នាក់ដឹកនាំកងកម្លាំងទាំង៣...
(បន្ទាយមានជ័យ)៖ អាជ្ញាធរ កម្លាំងប្រដាប់អាវុធខេត្តបន្ទាយ មានជ័យ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយអូរព្រំដែនកម្ពុជា -ថៃ ក្នុងក្រុងប៉ោយប៉ែត និងតាមដងស្ទឹងមង្គលបូរី សូមឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈ ស្ថានភាពទឹកចេះតែហក់ឡើង ដោយសារតែទឹកភ្លៀងបានធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ។ លោក រត្ន័ ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីនៅ ព្រឹកថ្ងៃ១៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃចន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានជម្រាបជូនដល់បងប្អូន រស់នៅតាមបណ្តោយដងស្ទឹងមង្គលបូរី...
(ព្រះសីហនុ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុបានកោតសរសើររដ្ឋបាលខេត្តព្រះសីហនុ ដែលជាខេត្តមួយ មានមន្ត្រីរាជការ មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងទទួលបានមេដាយមាស និងទទួលបានរង្វាន់ជ័យលាភីសាលាមេត្រីបរិស្ថានក្នុងការប្រឡងប្រណាំងសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសអញ្ជើញប្រគល់រង្វាន់ ជ័យលាភីសាលាមេត្រីបរិស្ថានថ្នាក់ជាតិលើកទី៣ សម្ពោធសួនជីវៈចម្រុះ សួនព្រឹទ្ធាចារ្យ ជុំ ហ៊ល សួនអំណានព្រឹទ្ធាចារ្យ លឹម ណៃ និងតារាងប៉េតង់ ស្ថិតនៅក្នុងបរិវេណសាលាវិទ្យាល័យ ហ៊ុន...