រាជធានីភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារពីអាយុ៦ឆ្នាំ ដល់១២ឆ្នាំ គឺជាការលើកកម្ពស់សិទ្ធិ៣យ៉ាងសម្រាប់កុមារ។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងសម្រាប់កុមារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា នេះ។ សិទ្ធិរស់រៀនមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបានការអប់រំ គឺជារឿងអាទិភាពធំបំផុតសម្រាប់កុមារ។ ប្រមុខរដ្ឋាភិបាល បានអះអាងបន្ថែមថា ក្រៅពីសិទ្ធិទាំងបីនេះ ក៏ជាការរួមចំណែកយ៉ាងសំខាន់ក្នុងយុទ្ធនាការប្រឹងប្រែងប្រយុទ្ធប្រឆាំងកូវីដ-១៩ តាមរយៈយុទ្ធសាស្ត្រវ៉ាក់សាំងដើម្បីជំរុញភាពស៊ាំនៅក្នុងសហគមន៍។ សម្តេចបានបញ្ជាក់ថា នេះជាការគិតគូរទុកមុនរបស់រដ្ឋាភិបាលកម្ពុជា លើការទប់ស្កាត់កូវីដ-១៩ ដោយសម្តេចបានលើកឡើងពីករណីនៅសិង្ហបុរី...
ខេត្តសៀមរាប៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានប្រកាសនៅយប់ថ្ងៃទី១៦ ខែកញ្ញា នេះថា ក្រុងសៀមរាប នឹងដាក់ជាតំបន់ក្រហម ក្នុងពេលឆាប់ៗនេះ ដោយមូលហេតុបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនសហការ មិនអនុវត្តតាមការណែនាំ មិនចេះការពារខ្លួន និងក្រុមគ្រួសាររបស់ខ្លួន បន្តនាំអោយឆ្លងដល់អ្នកដទៃ ដែលមានការយល់ដឹង និងប្រុងប្រយ័ត្នខ្ពស់។ ជាមួយគ្នានេះ ឯកឧត្តម សូមការយោគយល់ និងអធ្យាស្រ័យ ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងក្រុងដែលតែងតែគាំទ្រ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត ៕
ភ្នំពេញ ៖ ព្រលានយន្ដហោះភ្នំពេញថ្មី សម្រេចការសាងសង់បានប្រមាណ២៥ភាគរយហើយ ខណៈដែលក្រុមការងារបាននិងកំពុងពន្លឿនការសាងសង់ ដោយមិនមានឧបសគ្គរាំងស្ទះឡើយ បើទោះបីជាក្នុងបរិបទកូវីដ១៩ និងមានជំនន់ទឹកភ្លៀងយ៉ាងណាក្តី ។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា ចំពោះដំណើរការនៃការសាងសង់ព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មី មិនមានបញ្ហាចោទណាមួយគួរឱ្យព្រួយបារម្ភនោះឡើយ ទោះបីកម្ពុជាកំពុងទទួលរងការរំខាន ដោយជំងឺកូវីដ-១៩ក្ដី ក៏ដំណើរការប្រព្រឹត្តិទៅយ៉ាងរលូន ហើយម្យ៉ាងវិញ ទៀតចំពោះបញ្ហាទឹកជំនន់ ដែលកើតឡើងក្នុងខេត្តកណ្ដាល ក៏មិនផ្ដល់ផលប៉ះពាល់ដល់ការសាងសង់ព្រលានយន្ដហោះថ្មីដែរ ។ ឯកឧត្តមបន្តថា...
សៀមរាម៖ ក្រុមការងារជំនាញអាជ្ញាធរជាតិអប្សរា បានប្រើប្រាស់ឈើតាត្រាវ ដែលជាប្រភេទឈើកម្រមួយសម្រាប់ការងារជួសជុល គ្រឿងបង្គំ នៅតាមប្រាសាទក្នុងតំបន់ឧទ្យានអង្គរ ដើម្បីបន្តការងារអភិរក្សប្រាសាទបុរាណទុកជាមរតក សម្រាប់មនុស្សជំនាន់ក្រោយ។ លោក ឃាម មុនី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា ឈើតាត្រាវ គឺជាឈើកម្រ ដែលមានលក្ខណៈសាមញ្ញ ក៏ប៉ុន្តែគុណតម្លៃល្អបំផុតគ្មានឈើណាប្រៀបបាន សម្រាប់យកមកជួយក្នុងការកសាងប្រាសាទ បុរាណនានាធ្វើអំពីថ្ម ឱ្យមានភាពគង់វង្សបានយូរអង្វែង។ លោកបន្តថា តាមរយៈការសិក្សាស្រាវជ្រាវតាំងពីសម័យអង្គរមក គឺបុព្វបុរសខ្មែរយើង បានប្រើឈើតាត្រាវនេះ និងឈើជើងចាប...
ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ពីការអនុញ្ញាតឱ្យបើកសាលារៀន ឡើងវិញ ប៉ុន្តែមិនអនុញ្ញាតឱ្យមានការប្រមូលផ្តុំហូបចុកឡើយ ខណៈដែលជំងឺកូវីដ១៩នេះ នៅតែមានការឆ្លងរីករាលដាលនៅឡើយ ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបន្តថា រដ្ឋបាលរាជធានីភ្នំពេញនៅតែបន្តដាក់បម្រាមមិនឱ្យមានការហូបចុក នៅតាមភោជនីយដ្ឋានឡើយ ដោយប្រជាពលរដ្ឋអាចទិញមកហូបចុកនៅតាមផ្ទះរៀងៗខ្លួនបាន ព្រោះមានហានិភ័យក្នុងការ ឆ្លងជំងឺកូវីដ១៩ ។ ឯកឧត្តមអភិបាលបានឆ្លើយបែបនេះ តបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញបើក សាលារៀនឡើងវិញនៅរាជធានីភ្នំពេញ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ (កបទ.សអ) នៃព្រះរាជា ណាចក្រកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋតួកគី និងក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច សហការ ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសហព័ន្ធអ្នកជំនួញឧស្សាហកម្មតួកគី SANKON បានរៀបចំ «ជំនួបធុរកិច្ចរវាងកម្ពុជា-តួកគី» ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងតភ្ជាប់ទំនាក់ទំនងរវាងវិនិយោគិន-ធុរជន កម្ពុជានិងតួកគី។ កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ...
ត្បូងឃ្មុំ ៖ កសិករខេត្តត្បូងឃ្មុំបានបង្ហាញអារម្មណ៏រីករាយ ក្រោយទទួលបានជោគជ័យលើការដាំបន្លែក្នុងផ្ទះសំណាញ់ ទោះបី ស្ថិតក្នុងរដូវវស្សាក៏ដាំបន្លែសុវត្ថិភាពបានដោយទំនុកចិត្តនិងទទួលបានទិន្នផលល្អ មិនបារម្ភសត្វល្អិតចង្រៃយាយីដំណាំឡើយ។ លោក ទី គា ជាកសិកររស់នៅភូមិសុក្រំជ្រំ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្ននេះលោកបាន ដាំបន្លែក្នុងផ្ទះសំណាញ់ មានដូចជាស្ពៃក្រញាញ់និងខាត់ណាដើម លើផ្ទៃដី ១០ម៉ែត្រគុណនឹង៣៦ម៉ែត្រ គាំទ្រដោយកម្មវិធី បច្ចេកទេសកសិកម្មថ្មី ដែលធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ។ លោកបន្តថា បន្លែសុវត្ថិភាពក្នុងរោងសំណាញ់របស់លោក ចាប់ផ្ដើម...
រាជធានីភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារអបអរសាទរ ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ជាមួយជនរួមជាតិកម្ពុជានៅទូទាំងប្រទេស ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបាន «មេដាយសហប្រធាន កិច្ចប្រជុំកំពូលសន្តិភាពពិភពលោក២០២១» ពីមហាសន្និបាតនៃក្តីសង្ឃឹម លើកទី៧ ក្រោមប្រធានបទស្ដីពី សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកថា ការទទួលបាននូវគ្រឿងឥស្សរិយយស ប្រកបដោយគុណតម្លៃជាសកល...
រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កម្ពុជានៅតែចាត់ទុកសហរដ្ឋអាមេរិកជាមិត្តល្អរបស់កម្ពុជា។ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងបែបនេះក្នុងពេលអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក Thang Jacky Ly អនុព័ន្ធយោធាថ្មីរបស់សហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសំដែងការគួរសម នៅអគ្គបញ្ជាការដ្ឋានកាលព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។ ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក Thang Jacky Ly...
ក្រុមការងារចល័តចម្រុះ សម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំ ការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនទំនិញចំនួន៩គ្រឿង។ ក្នុងនោះយានយន្តដឹកលើសទម្ងន់កម្រិតកំណត់៤គ្រឿងត្រូវបានពិន័យ និង១គ្រឿងត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយ លើសទម្ងន់កម្រិតកំណត់ ២០%នៃទម្ងន់អនុញ្ញាត។ គួរបញ្ជាក់ថា យានយន្តចំនួន១គ្រឿងខាងលើ ដែលត្រូវឃាត់ទុកចំនួន១ឆ្នាំ គឺអនុលោមតាមច្បាប់ ស្តីពី ផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩...