ខេត្តព្រះវិហារ៖ កំណាត់ផ្លូវ ៤ខ្សែ នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បានរងការខូចខាតធ្ងន់ធ្ងរ និងជាអន្លើៗ បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំ ហូរច្រោះកាត់ផ្តាច់ ជន់លិច ក្លាយជាជង្ហុក ជាច្រើនកន្លែងច្រើនថ្ងៃកន្លងមក និងរហូតមកដល់ពេលនេះ ភ្លៀងក៏នៅតែបន្តធ្លាក់។ រីឯមន្ត្រីជំនាញ នៃមន្ទីរសាធារណការខេត្ត នឹងធ្វើការជួសជុល ថែទាំឡើងវិញ ក្រោយស្ថានភាពទឹកភ្លៀងស្រកចុះអស់ទៅវិញ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ជាច្រើនថ្ងៃកន្លងមក និងរហូតមកដល់ពេលនេះ...
រាជធានីភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងបញ្ជាក់ថា បញ្ហាអាហ្វហ្គានីស្ថាន និងការដណ្តើមកាន់កាប់ទីក្រុងកាប៊ុលទាំងស្រុងឡើងវិញដោយក្រុមប្រយុទ្ធ តាលីបង់ គឺប្រៀបដូច កម្ពុជា ថ្ងៃទី១៧ ខែមេសាឆ្នាំ១៩៩៧៥ ពេលដែលប៉ុល ពត ចូលកាន់កាប់ទីក្រុងភ្នំពេញបានទាំងស្រុងអ៊ីចឹង ។ សម្ដេចតេជោ ហ៊ុន សែន នាឱកាសថ្លែងក្នុងកម្មវិធី មហាសន្និបាតនក្តីសង្ឃឹមពិភពលោក លើកទី ៧ ៖ ស្ថាប័នស្រាវជ្រាវ...
រាជធានីភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានប្រកាសថា កម្ពុជាមិនទាន់មានហានិភ័យជាមួយនឹងបំណុលនោះទេ ហើយពេលនេះកម្ពុជាចេះគ្រប់គ្រងបំណុលរបស់ខ្លួនឱ្យនៅក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន ហើយចេះប្រើប្រាស់ប្រាក់កម្ចីទាំងនោះ បានយ៉ាងសមរម្យទៀតផង។ ការប្រកាសរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើឡើងនៅក្នុងសន្និសីទរួមមួយជាមួយ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្រោយបញ្ចប់ជំនួបទ្វេភាគី នៅទីស្តីការក្រសួងការបរទេស នារសៀលថ្ងៃទី១២...
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ថវិកាចំនួន ១លានដុល្លារអាមេរិក ដែលសម្ដេចតេជោទទួលបានជាមួយមេដាយមាសសន្តិភាពពិភពលោក (World Summit Peace) ពីមហាសន្និបាតនៃក្តីសង្ឃឹមនោះ សម្ដេចនឹងឧបត្ថម្ភថវិកានោះសម្រាប់យកទៅកសាងផ្ទះជូនអតីតយុទ្ធជនទាំងអស់តែម្ដង។ សម្ដេចតេជោនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះ គឺក្នុងឱកាសដែលសម្តេច រួមជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិន អញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១។ គួរជម្រាបថា...
ភ្នំពេញ៖ នាពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ក្រសួងទេសចរណ៍បានណែនាំដល់ម្ចាស់រមណីយដ្ឋាននានាត្រៀមរៀបចំសណ្តាប់ធ្នាប់ សេវាកម្ម និងពង្រឹងការគ្រប់គ្រងរមណីយដ្ឋានរបស់ខ្លួនដោយគោរពតាមវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ជាមួយគ្នានេះក្រសួងទេសចរណ៍ផ្តល់យោបល់ឲ្យពលរដ្ឋគួរតែទៅកម្សាន្តលេងនៅរមណីយដ្ឋានបែបធម្មជាតិ ដើម្បីកាត់បន្ថយការជួបជុំមនុស្សច្រើន។ ក្រសួងទេសចរណ៍បានបញ្ជាក់ក្នុងសេចក្តីណែនាំថា ម្ចាស់រមណីយដ្ឋាននានាគឺចាំបាច់ត្រូវតែរៀបចំសេវាកម្មរបស់ខ្លួន ទាំងសេវាស្នាក់នៅ សេវាម្ហូបអាហារ និងសេវារមណីយដ្ឋាន ឲ្យបានល្អប្រសើរដើម្បីរក្សាស្ថិរភាពអាជីវកម្ម និងធានាសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ម្ចាស់អាជីវកម្មទេសចរណ៍ ត្រូវកំណត់តម្លៃសេវា និងផលិតផលរបស់ខ្លួន និងប្រាប់ឲ្យភ្ញៀវបានដឹងជាមុន ដើម្បីជៀសវាងការកំណតតម្លៃហួសកម្រិត។ ក្រសួងក៏ហាមម្ចាស់អាជីវកម្មទេសចរណ៍ដំឡើងថ្លៃសេវាកម្ម ឬផលិតផលរបស់ខ្លួន ក្នុងករណីមិនអនុវត្តតាមតារាងតម្លៃដែលបានកំណត់ និងបិទផ្សាយ...
(ភ្នំពេញ)៖ អាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងកាលពីរសៀល ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២១ថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាCMACបានរកឃើញ ស្រះបុរាណចំនួន៣ដែលស្រះនីមួយៗមានទំហំប្រមាណ២០គុណ៣០ម៉ែត្រនៅក្នុងបរិវេណ ក្បែរប្រាសាទតាម៉ែនព្រមទាំងប្រទះឃើញមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលបន្សល់ទុកពីសម័យសង្គ្រាមក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ។ គួរបញ្ជាក់ កាលពីពេលថ្មីនេះ អាជ្ញាធរជាតិព្រះវិហារ បានស្នើសុំឱ្យមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាCMAC ដោះម៉ីននៅតាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានកោះកេរ ជំហានដំបូងនៅតាមផ្លូវបុរាណ និងបរិវេណប្រាសាទតាម៉ែនលើផ្ទៃដីទំហំ ៤,៦៧ ហិចតា ស្ថិតនៅក្នុងតំបន់ការពារទី២ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងអំទ្បុងពេលដំណើរការបោសសម្អាតបានប្រទះឃើញស្រះបុរាណចំនួន៣ ដែលស្រះនីមួយៗមានទំហំប្រមាណ២០គុណ៣០ម៉ែត្រនៅក្នុងបរិវេណក្បែរប្រាសាទតាម៉ែន ព្រមទាំងប្រទះឃើញមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលបន្សល់ទុកពីសម័យសង្គ្រាម។ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ និង មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា...
កែប៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខា ធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត កែប បានអញ្ជើញជាអធិបតី ប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ ឡើងទៅ នៅភូមិសាស្ត្រ ខេត្តកែប ។ ពិធីបិទយុទ្ធនាការនេះ ត្រូវបានរៀបចំឡើងក្នុងបរិវេណមន្ទីរពេទ្យខេត្តកែប ដែលមានវត្តមានអញ្ជើញចូលរួមពី...
(ភ្នំពេញ)៖ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២១ តបតាមការអញ្ជើញរបស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថាអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តម វ៉ាង យី នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះ...
ភ្នំពេញ៖ សារព័ត៌មានមួយក្នុងប្រទេសអូស្រ្តាលី ដែលមានឈ្មោះថា The Sydney Morning Herald នៅថ្ងៃទី ៧ កញ្ញា បានចេញផ្សាយនូវអត្ថបទមួយមានចំណងជើងថា “ភ្នំពេញដែលងាកទៅរកចិន ឥឡូវក្លាយជារាជធានីដែលមានចំនួនអ្នកចាក់វ៉ាក់សាំងខ្ពស់ជាងគេនៅលើពិភពលោក”។ នៅក្នុងអត្ថបទនេះបានរំពឹកពីប្រសាសន៍សម្តេច ហ៊ុន សែន ក្នុងវេទិកាមួយរៀបចំឡើងដោយក្រុមហ៊ុននីកេ (Nikkei) របស់ជប៉ុន នៃសន្និសីទអន្តរជាតិលើកទី ២៦ ស្តីពី «អនាគតរបស់អាស៊ី» ក្រោមប្រធានបទ «ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ។សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន...
រាជធានីភ្នំពេញ៖ ម្ចាស់យានយន្តជ្រកក្រោមផ្លាកលេខផ្សេងៗ និងគ្មានពន្ធ និងអាករនាំចូល ត្រូវបំពេញកាតព្វពន្ធ និងអាករតាមច្បាប់នៅត្រឹមបំណាច់ឆ្នាំ២០២១នេះ។ បើមិនដូច្នេះទេ នឹងរងវិធានការច្បាប់។ នេះជាឱសានវាទរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី៩ កញ្ញា។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដាក់ចេញគោលការណ៍ និងយន្តការចំនួន៥ ដោយតម្រូវឱ្យម្ចាស់យានយន្តចូលខ្លួន មកបំពេញកាតព្វកិច្ចពន្ធ និងអាករឲ្យបានទាន់ពេលវេលា។ ការមកបំពេញកាតព្វកិច្ចនេះ ម្ចាស់យានយន្ត នឹងទទួលបានការអនុគ្រោះ បន្ធូរបន្ថយពន្ធចំនួន១០ភាគរយ នៃទឹកប្រាក់ពន្ធអាករសរុបដែលត្រូវបង់ទៀតផង។ «ការបន្ធូរបន្ថយនេះ មានឱសានវាទអនុវត្តត្រឹមថ្ងៃទី៣១...